ព័ត៌មានចុងក្រោយ
  • អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមដំណើរការកែលម្អសោភណ្ឌភាពមុខព្រះលានជល់ដំរីពីផ្លូវកៅស៊ូក្លាយជាផ្លូវថ្មើរជើងដោយដាំស្មៅ និងដើមឈើដើម្បីវិលរកលក្ខណៈដើម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 13, 2021 Chan Sreyny

    អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ បានចាប់ផ្តើមការងារកែលម្អសោភណ្ឌភាព នៅមុខព្រះលានជល់ដំរី ដែលកិច្ចការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងលើកតម្កើងតម្លៃនៃមរតកដូនតាខ្មែរ។ លោក យិត ចាន់ដារ័ត្ន អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ថា « ការកែលម្អនៅបរិវេណមុខព្រះលានជល់ដំរីនេះ អ្នកជំនាញអាចនឹងប្រើពេល ៦ខែ ដោយក្រុមការងារនឹងប្រែក្លាយផ្លូវកៅស៊ូដែលនៅជាប់នឹងព្រះលានជល់ដំរីឲ្យក្លាយជាផ្លូវថ្មើរជើងដោយមានដាំស្មៅ និងដើមឈើដើម្បីបង្កើនសោភណ្ឌភាពនៅបរិវេណនេះឲ្យវិលរកលក្ខណៈដើម និងភាពស្រស់បំព្រង។ ក្នុងនោះដែរប្រជាពលរដ្ឋដែលធ្វើដំណើដោយយានយន្តពួកគាត់នឹងត្រូវបង្វែរឲ្យធ្វើដំណើរនៅលើផ្លូវប្រាសាទសួរព្រ័ត »។ លោក យិត ចាន់ដារ័ត្ន បានមានប្រសាសន៍បន្ថែមថា ការកែលម្អនេះដែរធ្វើឡើងតាមឯកសារប្រវត្តិសាស្ត្រដែលបានបង្ហាញថា នៅមុនឆ្នាំ ១៩០៩ នៅមុខព្រះលានជល់ដំរីនេះមិនមានផ្លូវធ្វើដំណើរទេ ទើបមកដល់ឆ្នាំ ១៩១២ គេឃើញមានស្លាកស្នាមផ្លូវមួយខ្សែដែលនៅប្របប្រាសាទសួរព្រ័ត ចំណែកផ្លូវដែលនៅជាប់នឹងព្រះលានជល់ដំរីនោះគឺមិនទាន់ឃើញមាននោះទេ។

  • កម្មករនិយោជិតជាង២០០០នាក់ ក្នុងវិស័យទាំងពីរនេះនឹងបន្តទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល លើកទី៤៦ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 13, 2021 Khmernote

    កម្មករនិយោជិតចំនួន ២,៣២៨ នាក់ នៃរោងចក្រ សហគ្រាសទាំង២៧ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្រប តាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល នឹងបន្តទទួលបានប្រាក់ឧបត្ថម្ភលើកទី៤៦ ហើយធនាគារ ឯកទេសវីងនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទដែលបងប្អូនបានផ្តល់មកឱ្យក្រសួង តាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថាប្រាក់ ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន ៦០ ០០០ រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ ។ ១២០ ០០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់

  • រដ្ឋាភិបាលថៃ សម្រេចកាត់បន្ថយថ្លៃទឹក ភ្លើង ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជនក្នុងអំឡុងពេលនៃការផ្ទុះឡើងវីរុស Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 12, 2021 Khmernote

    លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានប្រកាសបន្ទាប់ពីកិច្ចប្រជុំថា គណៈរដ្ឋមន្រ្តីថៃនៅថ្ងៃអង្គារ ទី១២ នេះបានអនុម័តលើវិធានការណ៍ដែលបានស្នើឡើងដោយការិយាល័យក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម (NESDC) ដើម្បីជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជនក្នុងអំឡុងពេលនៃការផ្ទុះឡើងវីរុស Covid-19 ។ លោកបានមានប្រសាសន៍ថា៖ « រដ្ឋាករទឹកស្វយ័តក្រុង និងអាជ្ញាធរខេត្ត នឹងកាត់បន្ថយថ្លៃទឹកសម្រាប់ខែចាប់ពីកុម្ភៈ ដល់ខែមីនាចំនួន ១០% ដល់អ្នកប្រើប្រាស់នៅបាងកក និងខេត្តផ្សេងទៀត។ ទន្ទឹមនឹងនេះអាជ្ញាធរអគ្គិសនីក្រុង និងខេត្តនឹងផ្តល់អគ្គិសនីចំនួន ៩០យូនីត ដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់សម្រាប់លំនៅដ្ឋានធម្មតា និង ៥០យូនីត សម្រាប់អ្នកប្រើប្រាស់អាជីវកម្មខ្នាតតូចក្នុងរយៈពេលដូចគ្នាដែរ។ ជាមួយគ្នានេះ គណៈ​រដ្ឋ​មន្រ្តីក៏បានប្រាប់ក្រសួងហិរញ្ញវត្ថុ ឲ្យរៀបចំព័ត៌មានលម្អិតនៃកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភថ្មី ដោយសំណើដំបូងក្នុងការផ្ដល់ប្រាក់ចំនួន ៣៥០០បាត សម្រាប់មនុស្សម្នាក់ក្នុងមួយខែ

  • រាជរដ្ឋាភិបាល សម្រេចផ្ដល់ការងារជាង ២ ម៉ឺនកន្លែងដល់ពលករកម្ពុជាដែលត្រឡប់មកពីប្រទេសថៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 12, 2021 Chan Sreyny

    រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចជាស្រេចក្នុងការផ្តល់ជូនការងារតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នូវការងារជាង ២ ម៉ឺនកន្លែងសម្រាប់ពលករកម្ពុជាដែលត្រឡប់មកពីប្រទេសថៃ។ ព័ត៌មាននេះ ត្រូវបានចែករំលែកកាលពីពេលថ្មីៗនេះដោយឯកឧត្ដម ហៃ ហ៊ុនឡេង នាយក NEA ដោយឯកឧត្ដមបានមានប្រសាសន៍ថា « ឱកាសការងារនេះ នឹងផ្ដល់ជូនក្នុងវិស័យឧស្សាហកម្ម និងផលិតកម្ម, សេវាកម្មសំណង់ និងកសិកម្ម »។ ឯកឧត្ដមបន្តថា « NEA បានបង្កើតក្រុមការងារដើម្បីប្រមូលព័ត៌មានផ្តល់ការគាំទ្ រនិងជួយកម្មករក្នុងការដាក់ពាក្យសុំការងារបន្ទាប់ពីពួកគេបានបញ្ចប់ការដាក់ឲ្យនៅដាច់រយៈពេល ១៤ ថ្ងៃដោយជោគជ័យ »។ ឯកឧត្ដមបន្ថែមថា « ក្រុមការងារ ក៏នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងផ្សព្វផ្សាយព័ត៌មានអំពីការងារ

  • អគ្គនាយកដ្ឋានពន្ធដារ៖ « ក្នុងឆ្នាំកន្លងទៅដែលរាតត្បាតដោយវីរុសកូវីដ-១៩ កម្ពុជាប្រមូលចំណូលពន្ធ-អាករ បានជិត ៣ពាន់លានដុល្លារ » សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 12, 2021 Khmernote

    អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា រយៈពេល ១២ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករ ដែលប្រមូលបានមានចំនួន ២,៨៨៩ លានដុល្លារអាមេរិក ដោយកើនឡើងជាង ៣,៧៣ភាគរយ បើធៀបនឹងចំណូលពន្ធ-អាករប្រមូលបានក្នុងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ឯកឧត្តម គង់ វិបុល ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលពន្ធ-អាករដែលប្រមូលបានក្នុងឆ្នាំកន្លងទៅនេះ ស្មើនឹង ១០១,៣៦ភាគរយ នៃផែនការប្រចាំឆ្នាំ បើទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាមិនទាន់មានភាពប្រាកដប្រជា ជាពិសេសមានការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តមបានបន្តថា អគ្គនាយកដ្ឋានពន្ធដារ ត្រៀមអនុវត្តយន្តការគ្រប់គ្រងប្រមូលចំណូល ពន្ធលើវិស័យផលិតស្រាបៀដោយកែសម្រួលការគ្រប់គ្រងប្រមូលចំណូលពន្ធ ដោយប្រើប្រាស់ឧបករណ៍ទំនើបស្វ័យប្រវត្តិ ព្រមទាំងបន្តពង្រឹងការ គ្រប់គ្រងប្រមូលចំណូលពន្ធលើវិស័យដែលនៅមានសក្តានុពល ដើម្បីធានាបាននូវតម្លាភាព និងមានភាពប្រកួតប្រជែង

  • គម្រោងធំៗចំនួនពីរក្នុងខេត្តកំពតនឹងត្រូវធ្វើដំណាលគ្នា ដើម្បីប្រែក្លាយខេត្តនេះជាគោលដៅ​ទេសចរណ៍​លំដាប់​ទី​២ នៅក្នុង​ប្រទេស​បន្ទាប់ពី​ខេត្ត​សៀមរាប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 12, 2021 Khmernote

    ដើម្បី​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់ ចំណេញ​ពេលវេលា និង​រក្សាបាន​សោភណភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​ខេត្តកំពត​កាន់តែច្រើន រដ្ឋបាល​ខេត្តកំពត និង​មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានសម្រេច ឯកភាព​អនុវត្តន៍​គម្រោង​ពង្រីក​សួនច្បារ​ខេត្តកំពត និង​គម្រោង​ដាក់​ប្រព័ន្ធ​លូ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្នុងពេល​ដំណាលគ្នា​។ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា និង​ធ្វើ​បទ​បង្ហាញ​អំពី​វឌ្ឍនភាព​ការងារ សម្រាប់​ការអនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​លូ​ប្រមូល​ទឹក​កខ្វក់ ស្ថានីយ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង នៃ​គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​២​ នៅ​ព្រឹក​​ថ្ងៃ​ចន្ទ ទី​១១ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត រួមជាមួយ​ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា រយៈពេល​ចុងក្រោយ​នេះ ខេត្តកំពត​ក្លាយជា​គោ​ដៅ​ទេសចរណ៍​មួយ​យ៉ាងសំខាន់ និង​អាច​និយាយបានថា ជា​គោលដៅ​ទេសចរណ៍​លំដាប់​ទី​២

  • ខណៈកសិករជាច្រើនងាកមកចាប់របរបណ្ដុះផ្សិត កញ្ចប់សម្រាប់បណ្ដុះផ្សិតអំបោះក្នុងកសិដ្ឋានមួយនេះកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 12, 2021 Chan Sreyny

    កញ្ចប់ផ្សិតអំបោះក្នុងកសិដ្ឋានមានជ័យ កំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារ ខណៈពេលដែលបច្ចុប្បន្នមានអតិថិជនជាច្រើនងាកមកចាប់របរបណ្ដុះផ្សិត។ លោក យឺត គីមយ៉ាង ម្ចាស់កសិដ្ឋានមានជ័យ ស្ថិតនៅក្នុងភូមិព្រែកទទឹង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា កញ្ចប់បណ្ដុះផ្សិតអំបោះទំាងអស់គឺមានការថែទាំ ជ្រើសរើសដីជាពិសេសការប្រើប្រាស់ជីធម្មជាតិ ដោយផ្ដោតសំខាន់ទៅលើគុណភាព និងសុវត្ថិភាពជាចម្បងដែលមិនធ្វើឱ្យខាតបង់ថវិកាមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ លោកបន្តថា កសិដ្ឋានលោកបានរៀបចំផែនការច្បាស់លាស់សម្រាប់ការផលិតកញ្ចប់បណ្ដុះផ្សិតអំបោះ ឱ្យត្រូវតាមបច្ចេកទេសដែលមានដូចជា ត្រូវសម្អាតទីកន្លែងដែលដាក់កញ្ចប់ផ្សិតឱ្យបានស្អាតជានិច្ច ត្រូវសំអាតដៃនឹងអាល់កុល ជាពិសេសមិនអនុញ្ញាតិឱ្យមានបុគ្គលណាម្នាក់បាញ់ទឹកអប់ ឬលាបឡេចូលឡើយ ព្រោះវាអាចបង្កឱ្យខូចកញ្ចប់បណ្ដុះផ្សិត ជាពិសេសបើយើងថែទាំបានល្អធ្វើឱ្យកញ្ចប់ផ្សិតមានគុណភាពខ្ពស់ហើយលក់បានថ្លៃ។ លោកបញ្ជាក់ថា ក្នុងមួយថ្ងៃកសិដ្ឋានរបស់លោកអាចផលិតបាន ៣,០០០ កញ្ចប់ហើយក្នុងមួយកញ្ចប់លក់បានពី ១,១០០រៀល ដល់ ១,៣០០រៀល។ លោកបានបន្ថែមថា ខាងកសិដ្ឋានក៏បានបើកបង្រៀនដល់ប្រជាកសិករ ក៏ដូចជាសិស្សនិស្សិតដែលមានបំណងចង់ចេះវិធីធ្វើកញ្ចប់សម្រាប់បណ្ដុះផ្សិត

  • ឥណ្ឌូនេស៊ី បន្តហាមឃាត់ការចូលរបស់ជនបរទេសខណៈប្រទេសនេះអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងជាបន្ទាន់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 12, 2021 Chan Sreyny

    ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃច័ន្ទ បានពង្រីកការបិទព្រំដែនរបស់ខ្លួនដល់ជនបរទេសរយៈពេល ២ សប្តាហ៍ទៀតរហូតដល់ថ្ងៃទី ២៨ ខែមករា ដោយសារការភ័យខ្លាចចំពោះការឆ្លងជំងឺ Covid-19 ខណៈពេលដែលទីភ្នាក់ងារត្រួតពិនិត្យឱសថរបស់ខ្លួនបានអនុម័តការប្រើប្រាស់វ៉ាក់សាំងការពារជំងឺ Covid-19 CoronaVac របស់ចិនៅក្នុងប្រទេសជាបន្ទាន់។ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានយល់ព្រមពង្រីកការហាមឃាត់ជនបរទេសពីការចូលប្រទេសឥណ្ឌូនេស៊ីសម្រាប់រយៈពេល ១៤ ថ្ងៃ នេះបើយោងតាមសម្តីរបស់លោក Airlangga Hartarto រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី។ កាលពីខែមុន រដ្ឋាភិបាលបានរារាំងភ្ញៀវទេសចរបរទេសទាំងអស់លើកលែងតែមន្រ្តីរដ្ឋាភិបាលថ្នាក់រដ្ឋមន្រ្តី និងអ្នកស្នាក់នៅរយៈពេលវែងពីការចូលទៅក្នុងប្រទេសព្រោះវាព្យាយាមទប់ស្កាត់ការឆ្លងជំងឺ covid-19 ដែលអាចចម្លងបានកាន់តែច្រើន។ ប្រធានទីភ្នាក់ងារត្រួតពិនិត្យឱសថ និងស្បៀងអាហារលោក Penny Lukito បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា «