- សេដ្ឋកិច្ចសេដ្ឋកិច្ច January 12, 2021 Khmernote
រដ្ឋមន្រ្តីក្រសួងកសិកម្ម បានជំរុញភាគីពាក់ព័ន្ធ ត្រូវបន្តប្រែក្លាយវិស័យកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព ដើម្បីបង្កើនប្រាក់ចំណូល ធានាបានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងនវានុវត្តន៍។ យោងតាមផេកហ្វេកបុកផ្លូវការ របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងនៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងការរៀបចំផែនការជំរុញកំណើនកសិកម្ម រួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយ:ការដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្នុងគោលបំណងសំខាន់គឺធ្វើយ៉ាងណា “ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការ ប្រែប្រួលអាកាសធាតុ និរន្តរភាព បង្កើនប្រាក់ចំណូល ធានាបានសន្តិសុខស្បៀង អាហារូបត្ថម្ភ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 12, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោត Joe Biden គ្រោងនឹងចាក់វ៉ាក់សាំង Covid ក្នុងចំនួនដ៏ច្រើនបន្ថែមទៀតនៅពេលដែលគាត់ចូលកាន់តំណែង។ គ្រោងការចាក់វ៉ាក់សាំងបន្ថែមនេះ គឺរំលោភលើគោលការណ៍របស់រដ្ឋបាល Trump ក្នុងការរក្សាកម្រិតបំរុងទុក ដើម្បីធានាថាវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ថ្នាំបង្ការរោគលើកទី២ ដែលនឹងត្រូវរាប់បញ្ចូលទាំងបញ្ហាផលិតកម្ម។ ជាមួយគ្នានេះអ្នកជំនាញផ្នែកសុខភាពសាធារណៈមួយចំនួនបានធ្វើការតស៊ូមតិផងដែរ ដើម្បីឱ្យមានការដាក់ចេញនូវរាល់កំរិតដែលអាចប្រើបាន ព្រោះមានភស្តុតាងខ្លះនៃការការពារប្រឆាំងនឹង Covid-19 បន្ទាប់ពីការចាក់លើកដំបូង ដែលបង្ហាញថាអ្នកផលិតនឹងអាចបំពេញតំរូវការសម្រាប់ការចាក់ដូសទីពីរ។ គួរម្លឹកផងដែរថា វ៉ាក់សាំង covid-19 របស់ Pfizer តម្រូវឲ្យចាក់ចំនួន ២ដង ក្នុងរយៈពេល ២១ថ្ងៃ ដាច់ពីគ្នា ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna តម្រូវឲ្យចាក់ចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 12, 2021 Chan Sreyny
យោងតាមស្ថានទូតអូស្រ្តាលីប្រចាំនៅទីក្រុងភ្នំពេញបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ១៩៩៤ មកអូស្ត្រាលីបានចូលរួមវិភាគទានជាង ១០០ លានដុល្លារអូស្រ្តាលី (ជិត ៨០ លានដុល្លារ) ដល់សកម្មភាពដោះមីននៅកម្ពុជា។ តួលេខនេះ ត្រូវបានចែករំលែកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រចាំឆ្នាំនៃគម្រោង Clearing for Results Project ក្រោមអធិបតីភាពរបស់ឯកឧត្ដម លី ធុច ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទីមួយនៃអាជ្ញាធរមីន និងអាជ្ញាធរជួយជនរងគ្រោះដោយសារគ្រាប់មីន។ ឯកឧត្ដម David Bloch អនុប្រធានស្តីទីបានប្រកាសនៅក្នុងកិច្ចប្រជុំថា « នៅឆ្នាំនេះ រដ្ឋាភិបាលអូស្រ្តាលីនឹងផ្តល់វិភាគទានបន្ថែមចំនួន ១ លានដុល្លារអូស្រ្តាលីបន្ថែមទៀត ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីននៅកម្ពុជា »។ ថវិកានេះ
- អាជីវកម្មអាជីវកម្ម January 12, 2021 Khmernote
អ្នកស្រីផាន កុលាប អាយុ៤០ឆ្នាំ កសិករដាំខាត់ណាផ្កា រស់នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឱ្យដឹងថា អ្នកស្រីចាប់ផ្តើមមុខរបរដាំខាត់ណាផ្កាចំនួន ១០ឆ្នាំមកហើយ ដោយមុខរបរនេះអាចផ្តល់ប្រាក់ចំណូលបានគួរសមដើម្បីទប់ទល់ការចំណាយក្នុងគ្រួសារ ដោយក្នុងមួយរដូវប្រមូលផលអាចរកប្រាក់ចំណូលបានចន្លោះពី១០លាន ទៅ ១២ លានរៀល។ អ្នកស្រីបន្តថា ផ្ទៃដីដែលប្រើប្រាស់សម្រាប់ដាំខាត់ណាផ្កាចំនួនប្រមាណ ២ពាន់ម៉ែត្រក្រឡាប៉ុណ្ណោះ តែការប្រមូលផលម្តងបានចំនួនពី ៣ តោនទៅ ៥ តោន។ ជាមួយគ្នានេះដែរអ្នកស្រីបានបន្ថែមទៀតថា ខាត់ណាផ្កាជាដំណាំមួយប្រភេទដែលប្រឈមនឹងបញ្ហាច្រើន ជាពិសេសនៅពេលមានការប្រែប្រួលអាកាសធាតុ ដូចជាធ្វើឱ្យដុះផ្សិត ឬ រលួយ បើសិនជាមិនបានថែទាំដិតដល់។ ចំពោះការប្រមូលផលបាន ៥តោន ក្នុងមួយរដូវ ប្រសិនបើយើងដាំទាន់ពេលពីខែ
- ទេសចរណ៍ទេសចរណ៍ January 12, 2021 Khmernote
សមាគមទីភ្នាក់ងារទេសចរណ៍ថៃ (Atta) ជំរុញឲ្យរដ្ឋាភិបាលអនុញ្ញាតលើភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង Covid-19 រួច អាចចូលមកកម្សាន្តនៅក្នុងប្រទេសដោយមិនមានការធ្វើចតាឡីស័ក្កនៅក្នុងត្រីមាសទី៣ ដើម្បីជំរុញកំណើនភ្ញៀវ។ មូលហេតុដែល (Atta) ជំរុញទៅកាន់រដ្ឋាភិបាលបែបនេះ គឺនៅពេលសមាគមទទួលបាននូវការប៉ាន់ប្រមាណថា ៨០% នៃក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសត្រូវបានបិទទ្វារ។ លោក Vichit Prakobgosol ប្រធានសមាគមទេសចរណ៍ (Atta) បាននិយាយថា ប្រហែល ៣០% នៃក្រុមហ៊ុនទេសចរណ៍ដែលបានចុះបញ្ជីក្នុងប្រទេសចំនួន ១០,០០០ បានបិទជាអចិន្ត្រៃយ៍ ខណៈដែលពាក់កណ្តាលបានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេជាបណ្តោះអាសន្ន ដោយសារតែប្រទេសថៃមិនមានអាចទទួលបានភ្ញៀវទេសចរអន្តរជាតិបាន។ ជាមួយគ្នានេះដែរ មានតែប្រតិបត្តិករក្នុងស្រុកចំនួន ២០% ប៉ុណ្ណោះដែលនៅតែបន្តធ្វើអាជីវកម្មដោយផ្តោតលើទីផ្សារក្នុងស្រុក ដែលត្រូវបានបំផ្លាញដោយការកើនឡើងជាថ្មីនៃការចំលងវីរុសនៅក្នុងសហគមន៍។ លោក Vichit បានមានប្រសាសន៍ថា៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 12, 2021 Chan Sreyny
ស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជនៅខេត្តស្ទឹងត្រែង ដែលមានទំហំផ្ទៃដីជាង ១០ហិកតា សាងសង់សម្រេចបាន ២០% ហើយដោយគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១ នេះ។ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ស្ថានីយនេះត្រូវចំណាយថវិកាសាងសង់ ដោយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣ ចំនួនប្រមាណ ១លានដុល្លារ។ ក្នុងសកម្មភាពចុះពិនិត្យស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជនៅចំណុចអូរខ្លុង ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១១ ខែមករា ឯកឧត្តម ឡូយ សូផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងមានប្រសាសន៍ថា« នៅពេលបង្កើតបានស្ថានីយនេះ ក្រសួងអាចផ្ទេរបច្ចេកទេសដល់កសិករទាំងការផលិតកូនត្រី ក៏ដូចជាការចិញ្ចឹមត្រីសាច់ដោយផ្តោតជាសំខាន់ទៅលើការបណ្តុះបណ្តាលយកសិករធ្វើជាគ្រូបង្គោល និងជាភ្នាក់ងារផ្សព្វផ្សាយវារីវប្បកម្មឱ្យអនុវត្តច្រើននៅតាមមូលដ្ឋាន »។ ឯកឧត្តមអ្នកតំណាងរាស្ត្រមានប្រសាសន៍បន្ថែមថា « មួយផ្នែកទៀត
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 11, 2021 Khmernote
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រទេសវៀតណាមនឹងកំណត់ជើងហោះហើរដែលដឹកពលរដ្ឋទៅស្រុកកំណើតវិញចាប់ពេលនេះទៅ រហូតដល់ចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលវីរុស Covid-19។ លោកនាយករដ្ឋមន្រ្តីបានបន្តថា ស្របពេលដែលពិភពលោកកំពុងត្រូវបានរាតត្បាតដោយវីរុស Covid-19 និង Covid-19 ទម្រង់ថ្មី ជាមួយនឹងថ្ងៃចូលឆ្នាំថ្មីដែលជា ថ្ងៃឈប់សម្រាកសំខាន់បំផុតនាពេលខាងមុខ ក្នុងប្រទេសមានតែការហោះហើរចាំបាច់ដែលត្រូវបានយល់ព្រមដោយក្រសួងសុខាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ សន្តិសុខសាធារណៈ និងក្រសួងដឹកជញ្ជូនដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសប៉ុណ្ណោះ។ យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តីបានបន្តថាឲ្យដឹងថា បន្ទាប់ពីថ្ងៃចូលឆ្នាំថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ក្រសួងដឹកជញ្ជូននឹងសិក្សាពីលទ្ធភាពនៃការចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ។ គួរម្លឹកផងដែរថា ប្រទេសវៀតណាមបានផ្អាករាល់ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិក្នុងប្រទេសចាប់តាំងពីចុងខែមីនា ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងប្រតិបត្តិការជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ ដើម្បីនាំពលរដ្ឋវៀតណាមដែលជាប់គាំងនៅបរទេសពេលវីរុសកំពុងរាតត្បាត។ ក្នុងនោះជើងហោះហើរពិសេសមួយចំនួនដែលដឹកអ្នកជំនាញ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 11, 2021 Khmernote
ដូចដែលយើងបានដឹងស្រាប់ហើយវីរុសរាតត្បាត Covid-19 បានវាយលុកយ៉ាងខ្លាំងលើវិស័យទេសចរណ៍នៅទូទាំងពិភពលោក ហើយសម្រាប់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជាយើងក៏រងគ្រោះធ្ងន់ធ្ងរដែរ។ ជាមួយគ្នានេះ ដើម្បីកែប្រែ និងស្តារវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩ ក្រសួងទេសចរណ៍មានផែនការត្រៀមរៀបចំកញ្ចប់ទស្សនកិច្ច Travel Bubble ជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងជាមួយប្រទេសចិន ជប៉ុន កូរ៉េ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ផែនការនេះដែរត្រូវបានបង្ហាញនូវក្នុងកិច្ចប្រជុំដែលធ្វើឡើងនារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលដឹកនាំដោយ ឯកឧត្តមណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយក្រុមការងារជំនាញ។ កិច្ចប្រជុំនេះ បានរៀបចំឡើងដើម្បីរិះរកយុទ្ធសាស្ត្រដោះស្រាយបញ្ហាប្រឈមនានា ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះអង្គប្រជុំបានប្រកាសអំពីសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព និងភារកិច្ចអនុក្រុមការងារ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ជំហានទី១










