ព័ត៌មានចុងក្រោយ
  • ផ្សារម៉ាក្រូ បានចូលរួមចំណែកកាត់បន្ថយការលំបាករបស់កសិករ តាមរយៈការជួយធ្វើរឿងមួយនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 11, 2021 Khmernote

    យោងតាមការបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឲ្យដឹងថា ផ្សារម៉ាក្រូ បានចូលរួមចំណែកកាត់បន្ថយការលំបាករបស់កសិករ ចិញ្ចឹមសត្វយកស៊ុតលក់ ទាក់ទងទៅនឹងកង្វះទីផ្សារកន្លងមក។ ក្នុងនោះឯកឧត្តមបានធ្វើការបញ្ជាក់ដូច្នេះថា៖ « ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុន និងអាជីវករប្រមូលទិញស៊ុតសត្វទាំងអស់នៅកម្ពុជា ជាពិសេសផ្សារម៉ាក្រូ ដែលបានចូលរួមចំណែកកាត់បន្ថយការលំបាករបស់កសិករ ចិញ្ចឹមសត្វយកស៊ុតលក់ ទាក់ទងទៅនឹងកង្វះទីផ្សារកន្លងមក »។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលចូលរួមរកដំណោះស្រាយបញ្ហាប្រឈមរបស់កសិករកន្លងមក បានយ៉ាងល្អប្រសើរ ហើយមានការយោគយល់គ្នាខ្ពស់ ។ សូមជម្រាបផងដែរថា ផ្សារម៉ាក្រូបោះជំហានចូលក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ជា​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​បោះដុំ និង​លក់​រាយ​ធំ​បំផុត ដែលបច្ចុប្បន្នមានពីរសាខាគឺ

  • ការធ្វើដំណើរក្នុងស្រុកតាមផ្លូវអាកាសរបស់ថៃធ្លាក់ចុះតាំងពីខែដំបូងនៃឆ្នាំ២០២១ ខណៈប្រទេសនេះសង្ឃឹមខ្លាំងថាឆ្នាំ២០២១ វានឹងល្អប្រសើរឡើងវិញ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ January 11, 2021 Khmernote

    ថៃ៖ នាយកដ្ឋានអាកាសចរណ៍ (DoA) បានឲ្យដឹងថា ការផ្ទុះឡើងនៃ Covid-19 ថ្មីៗនេះ បានធ្វើឲ្យការធ្វើដំណើរក្នុងស្រុកតាមផ្លូវអាកាសធ្លាក់ចុះ ៦០% ចាប់តាំងពីដើមឆ្នាំ ២០២១នេះ។ យោងតាមលោក Apirat Chaiwongnoi អគ្គនាយកស្តីទីនៃនាយកដ្ឋាននេះ បានឱ្យដឹងថាតួលេខនេះត្រូវបានដកស្រង់ចេញពីព្រលានយន្តហោះចំនួន ២០ ដែលគ្រប់គ្រងដោយ DoA នៅទូទាំងប្រទេសខណៈអ្នកដំណើរក្នុងស្រុកដែលឆ្លងកាត់អាកាសយានដ្ឋានទាំង២០ ក៏ធ្លាក់ចុះដែរ គឺពីចំនួនមធ្យម ៣០,០០០នាក់ ក្នុងមួយថ្ងៃមុនចូលឆ្នាំថ្មីមកត្រឹម ១២០០០ នាក់។​ លោក Apirat Chaiwongnoi បាននិយាយថា ពាក់ព័ន្ធនឹងការធ្លាក់ចុះនេះ គឺដោយសារប្រជាជនមិនមានទំនុកចិត្តលើប្រសិទ្ធភាពនៃវិធានការណ៍ដាច់ដោយឡែកដែលកំណត់ដោយបណ្ដាខេត្តនោះទេ។ ហើយការកាត់បន្ថយតម្រូវការដ៏ច្រើនបានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយការហោះហើររបស់ពួកគេ។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍មួយចំនួនក៏បានស្នើសុំឱ្យនាយកដ្ឋានពង្រីកវិធានការដោះស្រាយ

  • ដំណឹងល្អ! ក្រុមហ៊ុន Pfizer ប្រកាសថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុស Covid-19 ទម្រង់ថ្មី អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 11, 2021 Khmernote

    ក្រុមហ៊ុនផលិតឳសថយក្សរបស់អាមេរិក Pfizer បាននិយាយថា ការសិក្សមួយបានបង្ហាញថា វ៉ាក់សាំងការពារវីរុស Covid-19 របស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងនឹង Covid-19 ទម្រង់ថ្មីដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង។ Pfizer បានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ការធ្វើតេស្តមន្ទីរពិសោធន៍បានបង្ហាញថា វ៉ាក់សាំងរួមគ្នាបង្កើតជាមួយដៃគូអាល្លឺម៉ង់ BioNTech ហាក់ដូចជា ការពារប្រឆាំងនឹងវីរុស Covid-19 ទម្រង់ថ្មី។ ជាក់ស្ដែងនៅក្នុងការធ្វើតេស្ត អ្នកវិទ្យាសាស្ត្របានប្រើវីរុសបង្កើតដោយសិប្បនិម្មិតដែលមានការផ្លាស់ប្តូរដូចគ្នានៅក្នុងវ៉ាក់សាំង ដែលត្រូវបានហៅថា ប្រូតេអ៊ីន spike ដោយនៅពេលប្រូតេអ៊ីន មានតួនាទីដ៏សំខាន់នៅពេលវីរុសឆ្លងចូលកោសិកាមនុស្ស។ ទន្ទឹមនឹងនេះអ្នកវិទ្យាសាស្រ្ត បានពិនិត្យមើលថា តើវីរុសដែលបំប្លែងខ្លួនទាំងនេះត្រូវបានបន្សាបនៅក្នុងគំរូឈាមរបស់អ្នកដែលទទួលបានវ៉ាក់សាំង Pfizer-BioNTech ដែរ ឬ យ៉ាងណា

  • រដ្ឋាភិបាលថៃទម្លាក់ថវិកាបន្ថែមជាង ១៥២លានដុល្លារដល់ក្រសួងសុខាភិបាល ដើម្បីទប់ទល់នឹងវីរុស Covid-19 ដែលកំពុងរាតត្បាត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 9, 2021 Khmernote

    ក្រសួងសុខាភិបាលថៃទទួលបានថវិកាបន្ថែមចំនួន ៤.៦៦ ពាន់លានបាត (ប្រមាណជាង ១៥២លានដុល្លារអាមេរិក) ពីរដ្ឋាភិបាល សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃវីរុស Covid-19 ដែលកើនឡើងរាល់ថ្ងៃ។ អ្នកនាំពាក្យរដ្ឋាភិបាលអ្នកនាង Traisuree Taisaranakul បានប្រកាសពីការបែងចែកថវិកាបន្ថែមនេះកាលពីសុក្រ ដោយក្នុងនោះអ្នកនាងបានបញ្ជាក់ថា ថវិកាដែលទទួលបានពីថវិកាសារពើពន្ធ អាចជួយក្រសួងឆ្លើយតបចំពោះការផ្ទុះឡើងចុងក្រោយនេះបានទាន់ពេលវេលា។ ជាក់ស្ដែងស្ទើរតែពាក់កណ្តាលនៃថវិកា នឹងត្រូវបានបម្រុងទុកសម្រាប់ការទិញឧបករណ៍វេជ្ជសាស្រ្តសម្រាប់មន្ទីរពិសោធន៍ និងសម្រាប់គ្រូពេទ្យស្ម័គ្រចិត្ត ខណៈចំនួនដែលនៅសល់នឹងផ្តល់ប្រាក់ឧបត្ថម្ភហានិភ័យ និងការបង់ប្រាក់បន្ថែមម៉ោងសម្រាប់អ្នកស្ម័គ្រចិត្ត រួមទាំងបុគ្គលិកសុខាភិបាល។ យោងតាមអ្នកស្រី Traisuree Taisaranakul អ្នកស្ម័គ្រចិត្តសុខភាពនិងបុគ្គលិកពេទ្យ គឺជាជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ដែលឥឡូវនេះបានរាលដាលដល់ ៥៧ ខេត្តនៅទូទាំងប្រទេស។ ប៉ុន្តែទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ មិនបានឲ្យដឹងថា

  • បុណ្យចូលឆ្នាំថ្មីជិតមកដល់! ចិន ហាមឃាត់ប្រជាជនមិនឲ្យធ្វើដំណើរដែលមិនចាំបាច់ទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីទប់ស្កាត់ការឆ្លងកូវីដជាថ្មី ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ January 9, 2021 Khmernote

    អាជ្ញាធរចិនកំពុងទទូចដល់ប្រជាជនកុំឲ្យធ្វើដំណើរទៅស្រុកកំណើតរបស់ខ្លួន ក្នុងករណីដែលមិនចាំបាច់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីចិន ខណៈប្រទេសនេះកំពុងមានការរីករាលដាលជាថ្មីនៃជំងឺ Covid-19។ រដ្ឋាភិបាលក្នុងតំបន់ជាច្រើនបានចេញសេចក្តីជូនដំណឹងក្នុងសប្តាហ៍នេះ ដោយអំពាវនាវឱ្យប្រជាជនស្នាក់នៅផ្ទះ ដើម្បីការពារការរីករាលដាលនៃមេរោគនេះ ដែលជំរុញឱ្យផ្លូវដែករដ្ឋចិនប្រកាសថា រាល់សំបុត្ររថភ្លើងដែលបានកក់មុនថ្ងៃព្រហស្បតិ៍អាចត្រូវបានសងប្រាក់វិញ។ គួរឲ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រជាជន ឬ អ្នករស់នៅក្នុងប្រទេសនេះតែងតែធ្វើចំណាកស្រុកធំបំផុតនៅលើពិភពលោកមុនពេលបុណ្យចូលឆ្នាំថ្មីចូលមកដល់ដើម្បីជួបជុំគ្រួសារ ខណៈឆ្នាំនេះឆ្នាំថ្មីនឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភះ។ ក្រៅពីការអំពាវនាវរបស់រដ្ឋបាលតាមតំបន់ ខុទ្ទកាល័យរបស់ប្រទេសចិនក៏បានជំរុញនិយោជិកឱ្យមានភាពបត់បែនអំពីការឈប់សម្រាកបុណ្យចូលឆ្នាំចិនក្នុងឆ្នាំនេះ។ បើតាមក្រុមប្រឹក្សារដ្ឋបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយកាលពីសប្តាហ៍មុនថា៖ « ក្នុងគោលបំណងដើម្បីការពារការឆ្លង និងគ្រប់គ្រងជំងឺរាតត្បាត យើងលើកទឹកចិត្តឱ្យក្រុមហ៊ុន និងសហគ្រាសធ្វើការរៀបចំឱ្យមានភាពបត់បែនសម្រាប់ថ្ងៃឈប់សម្រាក និងណែនាំនិយោជិកឱ្យចំណាយវិស្សមកាលនៅក្នុងតំបន់ដែលពួកគេធ្វើការ »។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែករោគរាតត្បាតជាន់ខ្ពស់លោក Zhong Nanshan បាននិយាយថា មិនចាំបាច់មានការរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេសចិននោះទេ តែសម្រាប់ការធ្វើដំណើរទៅបរទេស និងតំបន់ដែលមានហានិភ័យមធ្យមក៏ដោយគួរតែជៀសវាង។

  • ក្រសួងកសិកម្ម ពិចារណាក្នុងការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលត្រីមួយចំនួន ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលវារីវប្បកម្មនាពេលបច្ចុប្បន្ន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 9, 2021 Chan Sreyny

    ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទបាន​ធ្វើការ​ពិនិត្យ​និង​ពិចារណា​ក្នុង​ការ​ផ្អាក​ជា​ប​ណ្តោះ​អាសន្ន​ នូវ​ការនាំចូល​ផលិតផល​ជលផល ​ដែល​វា​រី​វប្ប​ករ​ក្នុងស្រុកអាច​ផលិត​បាន​ដូចជា៖​ ត្រីប្រា​ ត្រីពោ​ ត្រី​អ​ណ្តែ​ង ​និង​ត្រី​ឆ្តោ​ជាដើម ​ដើម្បី​ជួយ​ដោះស្រាយបញ្ហា​ប្រឈម​ទីផ្សារ​ផលិតផល​វារីវប្បកម្ម​នា​ពេល​បច្ចុប្បន្ន​និងរួមចំណែក​ជំរុញ​ការផលិត​ក្នុង​ស្រុក​ឱ្យ​បាន​ខ្លាំងក្លា ​និង​ឈាន​ទៅ​រក​ការនាំចេញ​នា​ពេល​ខាងមុខ​។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ។ គួរបញ្ជាក់ផងដែរថា ការផ្អាកការនាំចូល​ផលិតផល​ជលផលខាងលើ បានធ្វើឡើងដោយអនុវត្ត​តាម​អនុសាសន៍ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ស​ម្តេ​ច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ថ្ងៃទី ១៨ ខែកុម្ភៈ ​ឆ្នាំ ២០២០ ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​គរុសិស្ស​ គរុ​និស្សិត​បញ្ចប់​ការសិក្សា​ឆ្នាំ ២០១៨-២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​និង​ថ្ងៃទី ១៤

  • មន្ត្រីគណៈកម្មការសុខភាពជាតិចិន៖ ប្រជាជនមិនចាំបាច់បង់ប្រាក់សូម្បីតែមួយសេនសម្រាប់ការចាក់វ៉ាក់សាំង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 9, 2021 Chan Sreyny

    ប្រទេសចិន នឹងផ្តល់វ៉ាក់សាំងការពារជំងឺ Covid-19 ដោយមិនគិតថ្លៃនៅពេលដែលវ៉ាក់សាំងអាចប្រើបានសម្រាប់សាធារណៈជនទូទៅ។ មន្ត្រីគណៈកម្មការសុខភាពជាតិចិនលោក Zheng Zhongwei បានមានប្រសាសន៍ថា « ខណៈពេលដែលការផលិត និងការដឹកជញ្ជូនវ៉ាក់សាំងមានការចំណាយ ដូច្នេះរដ្ឋាភិបាលនឹងផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃដល់ប្រជាជន »។ លោក Zheng បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា « ប្រជាជនរបស់យើង មិនចាំបាច់បង់ប្រាក់សូម្បីតែមួយសេនសម្រាប់វ៉ាក់សាំងនេះទេ »។ កាលពីចុងខែធ្នូ ចិនបានអនុម័តវ៉ាក់សាំងដំបូងរបស់ខ្លួនសម្រាប់ការប្រើប្រាស់ទូទៅ។ វ៉ាក់សាំងចំនួន ៣ ត្រូវបានផ្តល់ទៅក្រុមដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះដូចជាបុគ្គលិកពេទ្យជាដើមតាមរយៈកម្មវិធីប្រើប្រាស់បន្ទាន់។ ចិន បានពង្រីកគ្រោងការណ៍នៃការចាក់ថ្នាំបង្ការជំងឺ Covid-19 នៅពាក់កណ្តាលខែធ្នូ ដល់ក្រុមសំខាន់ៗជាច្រើនទៀតដូចជា៖ និយោជិកក្នុងវិស័យចំណីអាហារ និងដឹកជញ្ជូនសាធារណៈក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការកើតឡើងជាថ្មីនៅរដូវរងារ និងរដូវផ្ការីក។ ទន្ទឹមនឹងនេះ

  • កូរ៉េខាងជើង ស្នើសុំជំនួយវ៉ាក់សាំងការពារ Covid-19 ពីសម្ព័ន្ធមិត្តពិភពលោក ទោះបីប្រទេសមិនមានករណីវីរុស covid សូម្បីតែមួយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 9, 2021 Khmernote

    យោងតាមប្រភពពីការទូតបានឲ្យដឹង​កាលពីថ្ងៃអង្គារកន្លងទៅនេះថា ប្រទេសកូរ៉េខាងជើងកំពុងតែស្វែងរកជំនួយពីក្របខ័ណ្ឌអន្តរជាតិមួយដែលត្រូវបានរៀបចំឡើងដើម្បីធានាការទទួលថ្នាំបង្ការជាសកលប្រកបដោយសមធម៌ បើទោះបីជាមានការអះអាងថា ប្រទេសនេះមិនមានករណីឆ្លងវីរុស Covid-19 សូម្បីមួយករណីក៏ដោយ។ តាមរបាយការណ៍ក្នុងកាសែត The Wall Street Journal បានឲ្យដឹងថា ក្រុងព្យុងយ៉ាងបានដាក់ពាក្យស្នើសុំទៅ Gavi ដែលជាសម្ព័ន្ធវ៉ាក់សាំងដើម្បីទទួលថ្នាំបង្ការ Covid-19 ប៉ុន្តែមន្រ្តីមកពីអង្គការនេះមិនធ្វើអត្ថាធិប្បាយលើស្ថានភាពនេះទេ។ របាយការណ៍បានបន្តឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានទៅដល់បណ្តាប្រទេសអ៉ឺរ៉ុបមួយចំនួន ដើម្បីសាកសួរពីវិធីដើម្បីទទួលបានការចាក់វ៉ាក់សាំងនៅក្នុងប្រទេសខ្លួន។ គួរឲ្យដឹងផងដែរថា សម្ព័ន្ធ COVAX ដឹកនាំដោយ Gavi និងបណ្តាញមូលនិធិដែលផ្តល់ដោយប្រទេសដែលមានប្រាក់ចំណូលមធ្យម និងពាក់កណ្តាលដែលចូលរួមក្នុងកម្មវិធី ឆ្ពោះទៅរកក្រុមហ៊ុនឱសថមួយចំនួនដែលកំពុងធ្វើការដើម្បីបង្កើតវ៉ាក់សាំងដែលនឹងត្រូវផ្គត់ផ្គង់ដល់ប្រទេសដែលមានប្រាក់ចំណូលទាប។ យោងតាមផែនការដែលដឹកនាំដោយអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ខ្លួនសង្ឃឹមថានឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន ២ ពាន់លានដូសនៅទូទាំងពិភពលោកនៅចុងឆ្នាំ ២០២១ ដែលគ្របដណ្តប់យ៉ាងហោចណាស់