- ទេសចរណ៍ទេសចរណ៍ January 8, 2021 Khmernote
រដ្ឋបាលស្រុកបន្ទាយស្រីកំពុងកែប្រែប្រជា ពលរដ្ឋតាមមូលដ្ឋាន ពីការធ្វើកសិកម្មបែបធម្មជាតិ មកជាកសិទេស ចរណ៍ ដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរទៅកម្សាន្តទីនោះឱ្យបានកាន់តែច្រើននិងដើម្បីរួម ចំណែកបង្កើនប្រាក់ ចំណូល ។លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា បន្ទាយស្រីជាស្រុកមួយដែលមានសក្តានុពលទាំងវិស័យកសិកម្មផង រួមទាំងវិស័យទេសចរណ៍ផង ដូច្នេះរដ្ឋបាលស្រុកកំពុងជំរុញបងប្អូនប្រជាកសិករឱ្យប្រែក្លាយពីការធ្វើកសិកម្មបែបធម្មជាតិ មកជាកសិទេសចរណ៍ដោយកសិករអាចទទួលបាន ផលប្រយោជន៍ជាច្រើនទាំងការលក់ផលិតផលកសិកម្មរបស់ខ្លួន រួមទាំងទទួលបានចំណូលពីការចូលទស្សនា ឬ ការស្នាក់នៅរបស់អ្នកទេសចរ ។ លោកបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅនេះ ប្រជាកសិករ ត្រូវបើកចិត្តទទួលយកបទពិសោធថ្មីៗ ព្រមទាំងការរៀបចំទីតាំងឱ្យមានភាពទាក់ទាញ។ លោកបន្តថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រែក្លាយកសិកម្មនៅក្នុងស្រុកបន្ទាយស្រីឱ្យទៅជាដែនដីកសិទេសចរណ៍ដ៏គួរឱ្យទាក់ទាញ ជាគម្រោងសាក ល្បងមួយ ស្ថិតនៅក្នុងចង្កោមនៃគំនិតផ្តួចផ្តើមជាច្រើនទៀតដែលរដ្ឋបាលស្រុកបានសហ ការជាមួយអង្គការដៃគូ និងអ្នកបច្ចេកទេសកសិកម្ម ដើម្បីតម្រង់ទិស
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 8, 2021 Chan Sreyny
រដ្ឋាភិបាលថៃ ហាមឃាត់ការផឹកភេសជ្ជៈមានជាតិអាល់កុលនៅភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗចាប់ពីថ្ងៃទី ៤ ខែមករា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលត្រូវបានប៉ាន់ប្រមាណថានឹងជះឥទ្ធិពលដល់សហគ្រិន និងនិយោជិកជាង ១ លាននាក់ និងធ្វើឲ្យ ខាតបង់ទឹកប្រាក់ ៩ ពាន់លានបាត (ជិត ៣០ លានដុល្លារ) នេះបើយោងតាមអគ្គលេខាធិការនៃសមាគមអាជីវកម្មភេសជ្ជៈជាតិថៃ (TABBA) លោក Thanakorn Kuptajit ។ លោក Thanakorn Kuptajit បាននិយាយថា « រដូវដែលលក់ភេសជ្ជៈមានជាតិអាល់កុលគឺនៅចន្លោះខែធ្នូ និងមេសាហើយការហាមឃាត់នេះអាចបណ្តាលឱ្យខាតបង់ចំណូល ៣០% ឬ ៩
- អាជីវកម្មអាជីវកម្ម January 8, 2021 Khmernote
រដ្ឋបាលចំណីអាហារនិងឪសថថៃ (FDA) បាននិយាយកាលពីពេលថ្មីៗនេះថា ត្រីខកំប៉ុង គឺមានសុវត្ថិភាពក្នុងការប្រើប្រាស់ ដោយការប្រកាសនេះ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភដែលបានលើកឡើង បន្ទាប់ពីមនុស្សម្នាបានលេចលឺពាក្យចចាមអារាមថាកម្មករចំនួន ៩១៤ នាក់នៅរោងចក្រផលិតត្រីខកំប៉ុងមួយនៅខេត្ត សាមុត សាខន បានតេស្តវិជ្ជមានវីរុស Covid-19។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបានបដិសេធពាក្យចចាមអារាម ដែលបានលេចឡើងកាលពីថ្ងៃពុធ ដោយនិយាយថាករណីកូវីដចំនួន ៩១៤ គឺមកពីរោងចក្រជាច្រើននៅក្នុងខេត្ត មិនមែនគ្រាន់តែរោងចក្រផលិតត្រីខមួយកន្លែងដូចពាក្យចចាមអារ៉ាមនោះទេ។ លោកស្រី Suphattra Boonserm អនុលេខាធិការរបស់ រដ្ឋបាលចំណីអាហារនិងឪសថថៃ (FDA) មានប្រសាសន៍ថា៖ « រោងចក្រផលិតកំប៉ុងនៅក្នុងប្រទេសថៃអនុវត្តតាមស្តង់ដារនៃការផលិតល្អ ដែលតម្រូវឱ្យមានការសម្លាប់មេរោគនៃកំប៉ុងនៅ ១០០ អង្សាសេ ឬ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 8, 2021 Chan Sreyny
បរិមាណផលស្រូវខេត្ដកំពង់ស្ពឺ ក្នុងឆ្នាំ ២០២០ មានការកើនឡើងជាងឆ្នាំ ២០១៩ បើទោះបីជួបបញ្ហាគ្រោះទឹកជំនន់ទឹកភ្លៀង និងជំងឺកូវីដ-១៩ ក៏ដោយ។ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មខេត្ដកំពង់ស្ពឺបានឱ្យដឹងថា ការប្រមូលផលស្រូវរដូវវស្សាក្នុងឆ្នាំ ២០២០ នេះគឺបានរួចរាល់ ១០០% ហើយលើផ្ទៃដី ១២១,២៩០ហិកតា និងទទួលបានបរិមាណផលសរុប ៣៨៤,៤៥៩តោន បើប្រៀបធៀបនឹងឆ្នាំ ២០១៩ កើនឡើងជាង ៥% ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ការកើនឡើងបរិមាណផលស្រូវនេះដោយសារតែខេត្ដកំពង់ស្ពឺឆ្នាំនេះ មានរបាយទឹកភ្លៀងល្អចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ ដែលធ្វើឱ្យស្រូវល្អជាងឆ្នាំមុនបើទោះបីជាប្រឈមជំនន់ទឹកភ្លៀង និងជំងឺកូវីដ-១៩ ក៏ដោយ។ លោកបានបន្ថែមថា « ជាទិន្នផលឆ្នាំនេះបើប្រៀបធៀបឆ្នាំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 8, 2021 Khmernote
យោងតាមសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបានឲ្យដឹងថា សេដ្ឋកិច្ចអាចនឹងខាតបង់រហូតដល់ ៣០០ពាន់លានបាត (ប្រមាណ ៩.៩៧ ពាន់លានដុល្លារ) ក្នុងត្រីមាសទី១ បន្ទាប់ពីការផ្ទុះឡើងជាថ្មីនៃវីរុស Covid-19 ទ្រង់ទ្រាយធំបំផុត ដែលបានធ្វើឲ្យអារម្មណ៍អតិថិជនធ្លាក់ចុះដល់ទៅ ៥ ខែគិតត្រឹមខែធ្នូ។ ការស្ទង់មតិរបស់សាកលវិទ្យាល័យបានបង្ហាញថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣ ខែដល់ ៥០.១ នៅក្នុងខែធ្នូ ពី ៥២.៤ ក្នុងខែវិច្ឆិកា នៅពេលដែលការរីករាលដាលថ្មីត្រូវបានរកឃើញ ហើយខណៈអតិថិជនបារម្ភថា ការធ្លាក់ចុះកាន់តែខ្លាំងឡើង នឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងការងារ។ ប្រធានសាកលវិទ្យាល័យលោក Thanavath Phonvichai បានប្រាប់សន្និសីទកាសែតថា៖ « ប្រសិនបើស្ថានភាពមិនប្រសើរឡើងនៅក្នុងខែមករា នោះទំនុកចិត្តអ្នកប្រើប្រាស់អាចនឹងធ្លាក់ចុះដល់កំរិតទាបក្នុងរយៈពេលពីរខែទៀត
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 8, 2021 Chan Sreyny
កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha បានបញ្ជាក់សាជាថ្មីថា ប្រជាជនពាក់កណ្តាលនៃប្រទេសថៃ នឹងទទួលបានវ៉ាក់សាំងការពារជំងឺ Covid-19 ដោយឥតគិតថ្លៃនៅឆ្នាំនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅពេលដែលប្រទេសថៃត្រៀមនឹងចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដំបូងនៅខែក្រោយនេះលោកនាយករដ្ឋមន្រ្តីបានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោក នូវផែនការរយៈពេលវែងដើម្បីធានាថាប្រជាជនថៃនឹងទទួលបានវ៉ាក់សាំងដែលមានតំលៃសមរម្យ និងវ៉ាក់សាំងដែលផលិតក្នុងស្រុក។ លោក Prayut បាននិយាយថា ប្រទេសនេះនឹងទទួលបានវ៉ាក់សាំងចំនួន ២០០,០០០ ដូសដំបូងដែលផលិតដោយក្រុមហ៊ុនឱសថចិន Sinovac នៅក្នុងខែកុម្ភៈ ហើយពួកគេត្រូវបានបម្រុងទុកសម្រាប់បុគ្គលិកពេទ្យជួរមុខ និងមនុស្សចាស់ដែលមានហានិភ័យខ្ពស់។ ចំណែកវ៉ាក់សាំងចំនួន ៨០០,០០០ និង ១ លានដូសទៀតនឹងមកដល់នៅខែមីនា និងមេសា។ កាលពីមុនរដ្ឋាភិបាលថៃបានបញ្ជាទិញចំនួន ២៦ លានដូសពីក្រុមហ៊ុន
- បុគ្គលជោគជ័យបុគ្គលជោគជ័យ January 8, 2021 Khmernote
លោក Elon Musk ស្ថាបនិកនៃក្រុមហ៊ុនផលិតរថយន្តដ៏ល្បី Tesla បានក្លាយជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ដែលលើសលោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon ដោយសារការបន្តកើនឡើងនៃតម្លៃភាគហ៊ុនរបស់ Tesla ។ ពេលនេះ Musk មានមានទ្រព្យសម្បត្តិប្រហែល ១៨៨ ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ។ បើតាមការចុះផ្សាយរបស់ theverge បានឲ្យដឹងថា លោក Musk បានវ៉ាដាច់លោក Jeff Bezos ដែលមានទ្រព្យសម្បត្តិប្រមាណ ១៨៧ពាន់លានដុល្លារ ដែលជាការអភិវឌ្ឍចុងក្រោយនៅក្នុងការប្រកួតប្រជែងរយៈពេលមួយឆ្នាំរវាងមហាសេដ្ឋីបច្ចេកវិទ្យាពីររូប ដែលជាដែលតែងតែផ្តោតលើសមិទ្ធិផលអាជីវកម្មរៀងៗខ្លួន។
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 6, 2021 Chan Sreyny
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិលកម្ពុជាមានប្រសាសន៍ថា បើទោះបីកម្ពុជាបានជួបវិបត្ដិកូវីដ-១៩ ក្ដីវាគ្រាន់តែប៉ះពាល់ដល់ភ្ញៀវទេសចរប៉ុណ្ណោះ ប៉ុន្ដែការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្ដាល នៅតែដំណើរការជាធម្មតាពោលក្រុមហ៊ុនសាងសង់នៅតែបន្តការងារទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យសម្រេចគោលដៅដូចអ្វីដែលបានគ្រោងទុក។ ឯកឧត្តមបន្តថា កាលពីមានទឹកជំនន់ គឺបានជួបឧបសគ្គតិចតួចបំផុតក្នុងរយៈពេលខ្លីរីឯជំងឺកូវីដ-១៩ មិនមែនជាឧបសគ្គនោះទេ ពោលគឺព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះគ្រោងនឹងរួចរាល់តាមផែនការនៅឆ្នាំ ២០២៣ ដដែល។ ឯឧត្ដមបន្ថែមថា « និយាយពីការអភិវឌ្ឍនោះយើងគិតថា បានខ្ទង់ប្រហែលជិត ៣០% ហើយសម្រាប់អាកាសយានដ្ឋាននៅខេត្តកណ្តាល ចឹងអត់មានអីរំខានទេគឺការងារដំណើរការធម្មតាអត់មានឧបសគ្គអីទេគ្រាន់តែរដូវកាលទឹកលិចមានការប៉ះពាល់តិចតួចលិចកន្លែងធ្វើដំណើរចូលអីតិចតួច ប៉ុន្តែក៏មិនជាបញ្ហាអីធំដុំនោះទេ ចឹងពុំមានការយឺតយ៉ាវទេគឺគិតថាគម្រោងនេះបញ្ចប់ទៅតាមការគ្រោងទុកក្នុងឆ្នាំ ២០២៣ »។ សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល ស្ថិតនៅចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញមានផ្ទៃដីសរុបចំនួន










