ព័ត៌មានចុងក្រោយ
  • ការវិនិយោគផ្ទាល់របស់ចិនមកកម្ពុជាកើនឡើង ៧០% គិតត្រឹម ១១ ខែដំបូងនៃឆ្នាំ ២០២០ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 6, 2021 Chan Sreyny

    ការវិនិយោគផ្ទាល់របស់ចិននៅកម្ពុជា បានកើនឡើងដល់ ៨៦០ លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២០ ពោលគឺកើនឡើង ៧០% បើធៀបនឹងឆ្នាំមុន។ យោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជាបានឱ្យដឹងថា ភាគច្រើននៃការវិនិយោគដោយផ្ទាល់ទៅលើវិស័យសំណង់ សម្លៀកបំពាក់ គ្រឿងបន្លាស់អគ្គិសនី និងអេឡិចត្រូនិច និងកសិកម្ម។ អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាលោក ជីវ ស៊ីវផេង មានប្រសាសន៍ថា « ការវិនិយោគរបស់ចិននៅក្នុងវិស័យសំណង់បានកើនឡើងជាពិសេសនៅក្នុងគម្រោងសាងសង់ខ្នាតធំ ដែលជាការជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ »។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានមានប្រសាសន៍ថា សន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧% បានទាក់ទាញវិនិយោគិនអន្តរជាតិជាច្រើន។ ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

  • រលកថ្មីនៃវីរុស Covid-19 នៅប្រទេសថៃ បណ្តាលឱ្យមនុស្សជាង ១០ម៉ឺននាក់ បាត់បង់ការងារក្នុងរយៈពេលមួយដ៏ខ្លី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 6, 2021 Khmernote

    និយោជិកជាង ១០០,០០០ នាក់នៅក្នុងប្រទេសថៃបានបាត់បង់ការងារ ឬ ត្រូវបានផ្អាកពីការងារ ខណៈដែលអាជីវកម្មជាង ៦,០០០ នៅក្នុងខេត្តចំនួន ២៨ បានបិទទ្វារ បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុស COVID-19 ថ្មី។ រដ្ឋមន្ត្រីក្រសួងការងារថៃលោក Suchart Chomklin បាននិយាយថា ការធានារ៉ាប់រងកម្មករដែលគ្មានការងារធ្វើដោយសារជំងឺរាតត្បាត អាចចាប់ផ្តើមដាក់ពាក្យសុំប្រាក់សំណងបានហើយ គឺចាប់ពីថ្ងៃទី ៤ ខែមករាតទៅ។ លោកបានបន្ថែមថា ប្រព័ន្ធទូទាត់ត្រូវបានធ្វើឱ្យប្រសើរឡើង ដើម្បីធានាថា និយោជិក ទទួលបានសំណងឆាប់រហ័សជាងការផ្ទុះឡើងនៃវីរុសលើកដំបូងនៅដើមឆ្នាំមុន។ គួរឲ្យដឹងថា បច្ចុប្បន្នអាជ្ញាធរថៃ និងបុគ្គលិកសុខាភិបាលកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការរីករាលដាលនៃរលកថ្មីនៃការឆ្លងក្នុងតំបន់។ ជាមួយគ្នានេះនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា

  • ប្រទេសឥណ្ឌា ហាមមិនឲ្យនាំចេញវ៉ាក់សាំង Covid-19 ដែលផលិតនៅក្នុងប្រទេសខ្លួនទៅបរទេសនោះទេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 6, 2021 Khmernote

    ប្រទេសឥណ្ឌានឹងមិនអនុញ្ញាតឲ្យនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca របស់សាកលវិទ្យាល័យ Oxford ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះទេ នេះបើយោងតាមការលើកឡើងរបស់ប្រធានវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌាដែលបានចុះកិច្ចសន្យាបង្កើតវ៉ាក់សាំងចំនួន ១ ពាន់លានដូសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ជាមួយគ្នានេះដែរ ដោយមានបណ្ដាប្រទេសអ្នកមានបម្រុងទុកវ៉ាក់សាំងភាគច្រើនពីក្រុមហ៊ុននានាដែលនឹងត្រូវបង្កើតឡើងនៅឆ្នាំនេះ វិទ្យាស្ថាន Serum ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេលើពិភពលោក ទំនងជានឹងបង្កើតការចាក់ថ្នាំបង្ការភាគច្រើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នោះការហាមឃាត់ការនាំចេញមានន័យថា ប្រទេសដែលក្រីក្រប្រហែលជាត្រូវរង់ចាំពីរបីខែ មុនពេលទទួលការចាក់លើកដំបូង។ លោក Adar Poonawalla នាយកប្រតិបត្តិនៃវិទ្យាស្ថានបាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយអ្នកសារព័ត៌មានថា វ៉ាក់សាំងនេះត្រូវបានផ្តល់ការអនុញ្ញាតជាបន្ទាន់ពីនិយតករឥណ្ឌាកាលពីថ្ងៃអាទិត្យ ប៉ុន្តែនៅក្នុងលក្ខខណ្ឌដែលវិទ្យាស្ថាន Serum មិននាំចេញការចាក់ថ្នាំបង្ការ គឺដើម្បីធានាថាប្រជាជនងាយរងគ្រោះនៅក្នុងប្រទេសឥណ្ឌាត្រូវបានការពារ។ លោកបន្តថា ក្រុមហ៊ុនក៏ត្រូវបានហាមឃាត់មិនឱ្យលក់វ៉ាក់សាំងនៅលើទីផ្សារឯកជនផងដែរ។ ទន្ទឹមនឹងនេះ លោក Poonawalla បាននិយាយថា

  • កាបូបកំប្លោកផលិតផលខ្មែរ នៅតែមានតម្រូវការប្រើប្រាស់ខ្ពស់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 6, 2021 Chan Sreyny

    កំប្លោក គឺជារុក្ខជាតិម្យ៉ាងដែលតែងតែដុះពាសពេញផ្ទៃបឹងបួរ​ ឬទន្លេហើយកំប្លោកនេះមានអត្ថប្រយោជន៍យ៉ាងច្រើនដែលអាចធ្វើជាម្ហូបអាហារ ឬ​​កែច្នៃធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗដូចជា អង្រឹង និងកាបូបជាដើម។ ដោយឡែកនៅឯខេត្តសៀមរាបវិញ ប្រជាពលរដ្ឋបាននាំគ្នាកែច្នៃកំប្លោកធ្វើជាកាបូបយ៉ាងស្រស់ស្អាតមានភាពទាក់ទាញដើម្បីលក់ជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងស្រុក។ អ្នកស្រី អ៊ំ ណារ៉េន ម្ចាស់សិប្បកម្មកំប្លោកភ្នំក្រោមដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា សិប្បកម្មនេះត្រូវបានបង្កើតឡើងរយៈពេលជាង ១៣ ឆ្នាំមកហើយក្នុងគោលបំណងជួយលើកកម្ពស់ផលិតផលកំប្លោកខ្មែរ និងផ្តល់ការងារដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមន៍ឱ្យមានការងារធ្វើជាដើម។ អ្នកស្រីបន្តថា សិប្បកម្មកំប្លោកភ្នំក្រោមមានបុគ្គលិកចំនួន ២៥ នាក់ដោយក្នុងម្នាក់ៗអាចរកចំណូលបានជាមធ្យមប្រមាណ ២០០ដុល្លារ ក្នុងមួយខែ។ អ្នកស្រីបន្តថា សិប្បកម្មផលិតកាបូបកំប្លោកភ្នំក្រោម អាចកែច្នៃម៉ូតកាបូបបានច្រើនម៉ូតច្រើនយ៉ាងទៅតាមតម្រូវការរបស់អតិថិជនដែលកុម្មង់ទិញ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយគាំទ្រផលិតផលដែលជាស្នាដៃរបស់កូនខ្មែរផង។ គួរជម្រាបផងដែរថា កំប្លោកមិនត្រឹមតែសម្រាប់កែច្នៃធ្វើជាកាបូបប៉ុណ្ណោះទេ ប៉ុន្តែអាចកែច្នៃធ្វើជា អង្រឹង ស្បែកជើង

  • ថៃ ចំណាយថវិកាជាង ៤៣ លានដុល្លារដើម្បីទិញវ៉ាក់សាំងចំនួន ២ លានដូសពីប្រទេសមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 5, 2021 Chan Sreyny

    គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃអង្គារបានអនុម័តថវិកាចំនួន ១.៣ ពាន់លានបាត (ជាង ៤៣ លានដុល្លារ) ដើម្បីទិញវ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ២ លានដូសដែលផលិតដោយ Sinovac របស់ប្រទេសចិន។ នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha បាននិយាយថា « វ៉ាក់សាំងចំនួន ២០០,០០០ ដូសដំបូងគួរតែមកដល់ប្រទេសថៃក្នុងខែកុម្ភៈ បន្ទាប់មកចំនួន ៨០០.០០០ ផ្សេងទៀតនៅចុងខែមីនា និង ១ លានដូសនៅចុងខែមេសា »។ រដ្ឋាភិបាលថៃ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការទិញវ៉ាក់សាំងរបស់ Oxford/AstraZeneca ចំនួន ៣៥

  • ល្អមែនទែន! អង្គការមូលនិធិទំពាំងស្នងឫស្សី កែច្នៃសំណល់ប្លាស្ទិកឱ្យក្លាយជាដុំឥដ្ឋ ឬ ការ៉ូឡាសម្រាប់បម្រើវិស័យសំណង់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 5, 2021 Khmernote

    អង្គការមូលនិធិទំពាំងស្នងឫស្សី បាន កែច្នៃសំណល់ប្លាស្ទិក ឱ្យក្លាយទៅជាដុំឥដ្ឋ ឬការ៉ូឡាសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ក្នុងគោលបំណងចូលរួមកាត់បន្ថយការបំពុលបរិស្ថាន ដែលបង្កឡើងដោយប្លាស្ទិក ។ លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានមានប្រសាសន៍ថា គំនិតកែច្នៃសំណល់ប្លាស្ទិក ឱ្យក្លាយទៅជាដុំឥដ្ឋ ឬ ការ៉ូឡានេះ ដោយសារអង្គការបានបង្កើតឱ្យមានជាយុទ្ធនាការ «យកអង្ករដូរយកបា្លស្ទិក » ដែលជាសកម្មភាពជំរុញឱ្យអ្នកភូមិ ក្នុងសហគមន៍ ខិតខំប្រមូលសំណល់ប្លាស្ទិក បែងចែកទុកដាក់ឱ្យបានត្រឹមត្រូវ និងទទួលអង្ករដោយមានទិសដៅរួមក្នុងការអភិរក្សបឹងទន្លេសាប ក៏ដូចជាសត្វស្លាបទឹកនិងត្រី ដែលទទួលរងគ្រោះពីការបំពុលដោយប្លាស្ទិក ។ លោកបន្តថា ការប្រមូលសំណល់ប្លាស្ទិកយកទៅធ្វើជាវត្ថុធាតុដើម ក្នុងការផលិតជាឥដ្ឋ ឬ ការ៉ូឡា ដោយរំពឹងថា

  • Moderna រំពឹងថា ក្រុមហ៊ុនរបស់ខ្លួននឹងផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានយ៉ាងតិច ៦០០ លានដូសក្នុងឆ្នាំ ២០២១ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 5, 2021 Chan Sreyny

    ក្រុមហ៊ុន Moderna បានប្រកាសថា ខ្លួននឹងផលិតវ៉ាក់សាំងការពារជំងឺ Covid-19 យ៉ាងតិចចំនួន ៦០០ លានដូសក្នុងឆ្នាំ ២០២១ កើនឡើង ១០០ លានដូសពីការព្យាករណ៍របស់ខ្លួន។ Moderna បាននិយាយថា ក្រុមហ៊ុនខ្លួនកំពុងធ្វើការវិនិយោគ និងជួលបុគ្គលិកដើម្បីផ្តល់ជូននូវវ៉ាក់សាំងចំនួន ១ ពាន់លានដូសនេះដែលជាចំនួនខ្ពស់បំផុតនៃការព្យាករណ៍របស់ខ្លួន។ Moderna បាននិយាយថា រហូតមកដល់ពេលនេះខ្លួនបានផ្គត់ផ្គង់វ៉ាក់សាំងប្រហែល ១៨ លានដូសដល់រដ្ឋាភិបាលអាមេរិកដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងវ៉ាក់សាំង ២០០ លានដូស។ គួរឱ្យដឹងផងដែរថា Moderna ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកាណាដាដើម្បីផ្គត់ផ្គង់វ៉ាក់សាំងចំនួន ៤០ លានដូស៕ អត្ថបទ៖ នីតា ប្រភព៖ channelnewsasia

  • ស្ពានអាកាសថ្មើរជើងផ្សារត្រាំខ្នានៅតែបន្តសាងសង់ ទោះបីជាមានការស្នើសុំឱ្យបញ្ឈប់គម្រោងក្រោមហេតុផលថា នឹងធ្វើឱ្យបាត់សោភ័ណភាពទីប្រជុំជននៅតំបន់នោះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 5, 2021 Khmernote

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ស្ពានអាកាសថ្មើរជើងផ្សារត្រាំខ្នាកាត់ទទឹងផ្លូវជាតិលេខ៣ នៅតែស្ថិតក្នុងបន្ទុកនៃការសាងសង់ បើទោះបីជាមានការស្នើសុំឱ្យបញ្ឈប់គម្រោង ក្រោមហេតុផលថានឹងធ្វើឱ្យបាត់សោភ័ណភាពទីប្រជុំជននៅតំបន់នោះ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យស្ថានភាពគម្រោងសាងសង់ផ្លូវជាតិលេខ៣ នៅចំណុចស្ពាន៧មករា កាលពីថ្ងៃទី៤ ខែមករា ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងស្ថាបនាស្ពានអាកាសសម្រាប់អ្នកថ្មើរជើងឆ្លងកាត់នេះនៅតែបន្តសាងសង់ ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋពីគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ ខណៈផ្លូវនេះមានទទឹងរហូតដល់២៤,៥ម៉ែត្រ និងមានទ្រូងផ្លូវចែកទិសចរាចរណ៍តាមបណ្តោយផ្លូវប្រវែង១០០ម៉ែត្រ ដែលបង្កផលវិបាកដល់ប្រជាពលរដ្ឋដើរឆ្លងកាត់។ ផ្លូវជាតិលេខ៣ ប្រវែងសរុបជាង ១៣៤គីឡូម៉ែត្រ ក្នុងនោះប្រវែង ៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅដល់បែកគូស មានទទឹង ២៤,៥ម៉ែត្រ ត្រូវសាងសង់ជាផ្លូវ៤គន្លង ដោយ២ទៅ២មក មានសួនច្បារកណ្តាល និងចាប់ពីបែកគូសដល់ទីរួមខេត្តកំពតប្រវែងជាង