ព័ត៌មានចុងក្រោយ
  • រាជរដ្ឋាភិបាលកំណត់ពេល ៦ខែទៀត ឱ្យបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកំពត ព្រោះតែមូលហេតុមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 5, 2021 Khmernote

    រាជរដ្ឋាភិបាល ជំរុញឱ្យក្រុមហ៊ុនទទួលការសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកំពត ពន្លឿនការអភិវឌ្ឍឱ្យបានរួចរាល់យ៉ាងយូរនៅត្រឹមរយៈពេល ៦ខែទៀត ខណៈបច្ចុប្បន្នទើបសម្រេចបាន ៤៥ភាគរយ យឺតយ៉ាវជាងផែនការគ្រោងទុក។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក៏ដូចជាម្ចាស់ជំនួយមិនសប្បាយចិត្តចំពោះការយឺតយ៉ាវនៃការសាងសង់កំពង់ផែទេសចរណ៍នេះទេ។ ដូច្នេះក្រុមហ៊ុនសាងសង់ ត្រូវតែបន្ថែមកំលាំង និងដាក់ផែនការឱ្យបានច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាពន្លឿនបញ្ចប់ការសាងសង់ឱ្យបានក្នុងខែមិថុនា ឆ្នាំ២០២១នេះ ក្រោយពន្យារពេលជាច្រើនសារមក។ ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកំពត កាលពីថ្ងៃទី៤ ខែមករា ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមហ៊ុនបន្ថែមមនុស្សធ្វើការទៀត និងដាក់ផែនការរាប់ថយក្រោយ ដើម្បីចប់តាមផែនការសាងសង់នៅត្រឹមខែមិថុនា។ កំពង់ផែទេសចរណ៍កំពត ស្ថិតនៅចំណុចភូមិជុំគ្រាល ឃុំជុំគ្រាល ស្រុកទឹកឈូ ខេត្តកំពត

  • គម្រោងអាកាសយានដ្ឋានសាប៉ា ដែលមានសមត្ថភាពដឹកអ្នកដំណើរបាន ៣ លាននាក់ក្នុងមួយឆ្នាំ អាចនឹងចាប់ផ្ដើមសាងសង់ឆាប់ៗនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 5, 2021 Khmernote

    ក្រសួងដឹកជញ្ជូនវៀតណាម យល់ព្រមវាយតម្លៃ ដើម្បីត្រៀមចាប់ផ្ដើមការសាងសង់អាកាសយានដ្ឋាន សាប៉ា ( SaPa) ដែលបានស្នើឡើងដោយភាគខាងជើងនៃខេត្ត Lao Cai ។ ឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានចាត់តាំងក្រសួងផែនការ និងវិនិយោគដើម្បីវាយតម្លៃគម្រោង និងធ្វើសេចក្តីសន្និដ្ឋានពាក់ព័ន្ធទៅនឹងការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីលើគោលនយោបាយវិនិយោគ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ខេត្ត Lao Cai បានស្នើសាងសង់ព្រលានយន្តហោះនៅទីប្រជុំជន សាប៉ា ក្នុងឆ្នាំ២០១៨ ដោយចំណាយថវិកាសរុបជិត ៥.៨ ទ្រីលានដុង (២៥២ លានដុល្លារ) ដល់ក្រសួងដឹកជញ្ជូន។ ប្រភពដដែលបានឲ្យដឹងថា អាកាសយានដ្ឋាននេះ គ្របដណ្តប់លើផ្ទៃដី ៣៧១

  • តំបន់អេកូទេសចរណ៍មួយកន្លែងក្នុងខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ January 5, 2021 Chan Sreyny

    សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ខេត្តបាត់ដំបង ទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល និងជារៀងរាល់ថ្ងៃដោយសារទីនោះមានទេសភាពស្រស់បំព្រងមិនថារដូវប្រាំងឬរដូវវស្សាឡើយ។ លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ទឹកធ្លាក់អូរជាំ កំពុងឆក់យកបេះដូងភ្ញៀវទេសចរយ៉ាងខ្លាំងជាពិសេសអ្នកទេសចរដែលនិយមធ្វើដំណើរផ្សងព្រេងដោយសារទីនោះមានផ្ទាំងថ្មដែលជាថ្មភ្នំធម្មជាតិដ៏ស្រស់ស្អាត មានទឹកធ្លាក់ត្រជាក់ស្រឹបរួមជាមួយព្រៃព្រឹក្សាខៀវស្រងាត់ ហើយមានភ្នំល្វឹងល្វើយអមដោយផ្កាព្រៃចម្រុះពណ៌ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរបោះតង់ សម្រាកលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ធម្មជាតិព្រៃភ្នំ និងងូតទឹកធ្លាក់ដ៏ត្រជាក់កាយរំសាយអារម្មណ៍បាត់អស់ទុក្ខកង្វល់។ លោកបន្តថា ទឹកធ្លាក់ធម្មជាតិនេះមានកម្ពស់ ៣០ម៉ែត្រ ហ៊ុមព័ទ្ធទៅដោយផ្ទាំងថ្មធំៗ និងមានប្រភពទឹកធ្លាក់ពីលើភ្នំដែលធ្លាក់ចុះមកក្រោមមិនចេះរីងស្ងួតទោះបីស្ថិតនៅរដូវប្រាំងក៏ដោយ។ លោកបញ្ជាក់ថា ភ្ញៀវទេសចរអាចដើរទស្សនាកម្សាន្តតាមភ្នំព្រមទាំងងូតទឹកជ្រោះកម្សាន្តសប្បាយតាមដំណាក់នីមួយៗ ពិសេសពិសាអាហារប្លែកៗក្នុងតំបន់ដែលចម្អិនដោយប្រើប្រាស់វត្ថុធាតុដើមក្នុងសហគមន៍ផ្ទាល់ និងអាចសិក្សាស្រាវជ្រាវស្វែងយល់ពីសហគមន៍ ហើយទទួលនូវបទពិសោធប្លែកៗជាមួយនឹងធម្មជាតិទៀតផង។ លោកបន្ថែមថា « កាលណាយើងធ្វើដំណើរតាមជ្រលងភ្នំ យើងឃើញទិដ្ឋភាពប្រជាកសិករយើងធ្វើដំណាំកសិកម្មហើយយ៉ាងណាមិញនៅពេលដែលយើងចូលទៅតំបន់នោះពោរពេញទៅដោយទឹកធ្លាក់ដែលត្រជាក់មានផ្ទៃដីទូលំទូលាយប្រមាណជាង ២គីឡូម៉ែត្រ​ ហើយមានថ្មភ្នំធម្មជាតិស្អាតៗដោយមានដើមផ្កាដើមឈើប្រណិតធំៗដែលជាទីទាក់ទាញភ្ញៀវទេសចរ ហើយជាពិសេសទៀតនៅលើខ្នងភ្នំនោះយើងអាចសំឡឹងមកឃើញតំបន់ផ្សេងៗទៀត ពិសេសនោះគឺយើងអាចឃើញរហូតទៅដល់សមុទ្រថៃឯណោះ »។

  • ឥណ្ឌូនេស៊ី ចាត់វិធានការណ៍ផ្ដល់ជំនួយសាច់ប្រាក់ទូទាំងប្រទេស និងបង្កើនចំនួនវេជ្ជសាស្ត្រ ខណៈករណីឆ្លងជំងឺកូវីដ-១៩ កើនឡើងកាន់តែច្រើន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 5, 2021 Chan Sreyny

    ដោយសារករណីឆ្លងជំងឺ Covid-19 មានការកើនឡើងកាន់តែច្រើននៅប្រទេសឥណ្ឌូនេស៊ី អាជ្ញាធរមូលដ្ឋានបានបន្តកម្មវិធីជំនួយជាសាច់ប្រាក់របស់ខ្លួន និងបានចេញផែនការបង្កើនចំនួនគ្រែមន្ទីរពេទ្យរហូតដល់ ៣០% ។ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កាលពីថ្ងៃទី ៤ ខែមករា បានចាប់ផ្តើមកម្មវិធីផ្តល់ជំនួយជាសាច់ប្រាក់ទូទាំងប្រទេស ដែលគ្រោងនឹងទៅដល់ខេត្តចំនួន ៣៤ របស់ប្រទេស។ លោក Joko បានមានប្រសាសន៍ថា « នៅឆ្នាំ ២០២១ យើងនឹងបន្តការចែកចាយជំនួយសង្គម នៅក្នុងថវិការដ្ឋ ឆ្នាំ ២០២១ ដោយរដ្ឋាភិបាលបានត្រៀមថវិកាចំនួន ១១០ ទ្រីលានរូពី (ជិត ៨ ពាន់លានដុល្លារ) »។

  • រដ្ឋាភិបាលថៃ ចាត់ចែងកញ្ចប់ជំនួយកាន់តែច្រើនថែមទៀត នៅពេលករណី Covid-19 បានកើនឡើងដល់កម្រិតខ្ពស់បំផុត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 5, 2021 Khmernote

    លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូនចា បាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលកំពុងស្វែងរកវិធានការណ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់សេដ្ឋកិច្ចនៃការផ្ទុះឡើងជាថ្មីនៃវីរុស Covid-19 ដោយចាត់ចែងកញ្ចប់ជំនួយកាន់តែច្រើន។ លោកនាយករដ្ឋមន្រ្តីបាននិយាយបែបនេះ បន្ទាប់ពីអត្រាឆ្លងមេរោគប្រចាំថ្ងៃកើនឡើងដល់ ៧៤៥ករណី ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើងនៃវីរុសកាលពីដើមឆ្នាំមុន។ លោកនាយករដ្ឋមន្រ្តីបាននិយាយថា ការផ្ទុះឡើងថ្មីបានអំពាវនាវឱ្យមានវិធានការណ៍ថ្មីដែលរដ្ឋាភិបាលនឹងត្រូវរកថវិកាបន្ថែម ដោយលោកបានបញ្ចាក់ថា ប្រសិនបើរដ្ឋាភិបាលមិនអាចរកថវិកាបានទេនោះ អ្វីៗនឹងត្រូវបញ្ចប់។ យ៉ាងណាមិញគណៈកម្មាធិការសភាដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យប្រាក់កម្ចីសង្គ្រោះក្នុងអំឡុងពេលមានវីរុស Covid-19 ចំនួន ១ ទ្រីលានបាត នឹងត្រូវកោះប្រជុំនៅថ្ងៃអង្គារសម្រាប់កិច្ចប្រជុំជាមួយក្រសួងហិរញ្ញវត្ថុធនាគារថៃ និងមន្រ្តីក្រុមប្រឹក្សារដ្ឋ។ អ្នកនាំពាក្យគណៈកម្មាធិការលោក Akadet Wongpitakroj បាននិយាយថា ខ្លួនចង់ធ្វើវិសោធនកម្មក្រឹត្យសង្គ្រោះបន្ទាន់របស់ Covid-19 ដើម្បីបន្ធូរបន្ថយលក្ខខណ្ឌដែលភ្ជាប់ទៅនឹងប្រាក់កម្ចីទន់ចំនួន ៥០០ លានបាតដើម្បីទ្រទ្រង់អាជីវកម្មខ្នាតតូច។ ជាមួយគ្នានេះការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO)

  • ទីក្រុងហូជីមិញ កំណត់គោលដៅជំរុញការនាំចេញផលិតផលសំខាន់ៗក្នុងឆ្នាំ ២០២១ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 5, 2021 Chan Sreyny

    ទីក្រុងហូជីមិញ បានកំណត់គោលដៅជំរុញការនាំចេញផលិតផលសំខាន់ៗរបស់ខ្លួននៅឆ្នាំនេះ និងលើសពីនេះតាមរយៈសកម្មភាពជំរុញពាណិជ្ជកម្ម និងជំនួយដល់សហគ្រាស។ យោងតាមការស្ទង់មតិថ្មីៗនេះ របស់ក្រុមហ៊ុនកែច្នៃផលិតកម្មដែលធ្វើឡើងដោយការិយាល័យស្ថិតិក្រុងបានឱ្យដឹងថា អ្នកឆ្លើយតប ៣៥.៧% ជឿជាក់ថាអាជីវកម្ម និងផលិតកម្មនឹងមានភាពល្អប្រសើរនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២១ បើប្រៀបធៀបទៅនឹងត្រីមាសចុងក្រោយនៃឆ្នាំ ២០២០ ខណៈ ២៩.៩% ព្យាករណ៍ថា ចំនួនការបញ្ជាទិញការនាំចេញនឹងកើនឡើង ហើយ ៤៤.៥% ជឿជាក់ថាចំនួននឹងនៅតែមានស្ថេរភាព។ ប្រធានការិយាល័យស្ថិតិវៀតណាមលោក Huynh Van Hung បានថ្លែងថា « ជំងឺ Covid-19 ត្រូវបានទប់ស្កាត់នៅទូទាំងប្រទេសវៀតណាមដែលជាហេតុធ្វើឱ្យវិស័យផលិតកម្មបង្ហាញសញ្ញាងើបឡើងវិញ។ ទោះយ៉ាងណា សហគ្រាសក្នុងស្រុកនៅតែបន្តប្រឈមមុខនឹងការលំបាកដោយសារប្រទេសពាណិជ្ជកម្មធំៗជាច្រើនមិនទាន់បើកទីផ្សាររបស់ខ្លួន »។ លោកបានកត់សម្គាល់ថា

  • កម្ពុជារកចំណូលបានជាង ៨ លានដុល្លារអាមេរិកពីការនាំចេញផលិតផលជលផលក្នុងឆ្នាំ២០២០ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 5, 2021 Khmernote

    យោងតាមការបញ្ជាក់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ផលិតផលជលផលចំនួន ៣.៥៩០ តោនត្រូវបាននាំចេញទៅទីផ្សារបរទេសកាលពីឆ្នាំមុន។ បើតាមការបញ្ជាក់របស់ឯកឧត្តមដដែល នៅក្នុងឆ្នាំ២០២០ កម្ពុជាទទួលបានផលិតផលជលផលសរុបចំនួន ៩៣៦ ៣០០ តោន ដោយក្នុងនោះ ៣ ៥៩០ តោនត្រូវបានលក់ទៅបរទេសដោយទទួលបានចំណូល ៨ ៣៣៤ ០០០ ដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ក្នុងចំណោម ផលិតផលជលផលដែលទទួលបានមាន ៤១៣ ២០០ តោន​ ជាផលិតផលទឹកសាប ១២២ ៧០០ តោន

  • ប្រទេសថៃនឹងទទួលបានវ៉ាក់សាំងចំនួន ២ លានដូសនៅខែក្រោយនេះពីក្រុមហ៊ុនវ៉ាក់សាំងចិន Sinovac Biotech ខណៈករណីថ្មីកើនឡើងច្រើនទៅៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 5, 2021 Khmernote

    ប្រទេសថៃនឹងចាប់ផ្ដើមទទួលបានវ៉ាក់សាំង Covid-19 លើកដំបូងរបស់ខ្លួនពីក្រុមហ៊ុនវ៉ាក់សាំងរបស់ចិន Sinovac Biotech Ltd នៅខែក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ ការទទួលបានវ៉ាក់សាំងជាលើកដំបូងនេះ នឹងអនុញ្ញាតឲ្យប្រទេសថៃដែលបានផ្ទុះឡើងវីរុស Covid-19 ដើម្បីចាប់ផ្ដើមចាក់ដល់អ្នកដែលមានហានិភ័យខ្ពស់បំផុតក្នុងការឆ្លង។ ជាមួយគ្នានេះដែរយោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ការចាក់វ៉ាក់សាំងចិនចែកចេញបីដំណាក់កាល ដោយការចាក់លើកដំបូងចំនួន ២០០,០០០ដូស ក្នុងខែកុម្ភះ ៨០០,០០០ដូស ក្នុងខែមីនា និង ១លានដូសផ្សេងទៀតក្នុងខែមេសា ខណៈប្រទេសថៃក៏បានចាប់ផ្តើមផលិតវ៉ាក់សាំងក្នុងស្រុកដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca Plc ក្រោមកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាដែលត្រូវបានគេរំពឹងថានឹងត្រៀមសម្រាប់ចែកចាយនៅខែឧសភានេះដែរ។ បើតាមប្រភពពីក្រសួងសុខាភិបាលដដែល រដ្ឋាភិបាលរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចានអូចា បានកំណត់គោលដៅនៃការដាក់ប្រជាជនចំនួន ៥០% ឬ