- បុគ្គលជោគជ័យបុគ្គលជោគជ័យ January 4, 2021 Khmernote
ស្ត្រីជនជាតិជប៉ុនម្នាក់ដែលត្រូវបានទទួលស្គាល់ដោយ Guinness World Records ជាមនុស្សដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោកបានប្រារព្ធពិធីខួបកំណើតឈានចូលដល់អាយុ ១១៨ ឆ្នាំកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។ បើតាមការឲ្យដឹងរបស់សារព័ត៌មានជប៉ុន NHK លោកយាយ Tanaka Kane បច្ចុប្បន្នស្នាក់នៅក្នុងមណ្ឌលថែទាំនៅទីក្រុង Fukuoka ភាគខាងលិចប្រទេសជប៉ុន។ ក្នុងចំណោមបងប្អូន ៧នាក់ស្រ្តីវ័យចំណាស់ជាងគេលើលោកនេះបានកើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩០៣ ហើយបានចូលទៅក្នុងបញ្ជី Guinness World Records កាលពីឆ្នាំ២០១៩ ក្នុងនាមជាមនុស្សវ័យចំណាស់ជាងគេលើពិភពលោក។ នៅក្នុងថ្ងៃខួបកំណើតវ័យ ១១៨ឆ្នាំ បុគ្គលិកនៅក្នុងមណ្ឌលថែទាំម្នាក់បាននិយាយថា លោកយាយ Tanaka Kane នៅរឹងមាំមិនចាញ់ក្មេងឡើយ ហើយគាត់បានទះដៃនៅពេលទទួលបានការអបអរសាទរពីអ្នកថែទាំម្នាក់នៅថ្ងៃកំណើតរបស់ខ្លួន។ បើទោះបីជាគាត់ស្ទើរតែមិនបានជួបសាច់ញាតិរបស់គាត់ដោយសារតែវិធានការរឹតត្បិតនឹងជំងឺ
- អាជីវកម្មអាជីវកម្ម January 4, 2021 Chan Sreyny
ដោយសារតែភាពល្បីល្បាញរបស់នំបញ្ចុកប្រចាំភូមិសាស្ត្រឃុំព្រះដាក ធ្វើឱ្យអ្នកទេសចរ ឬអ្នកធ្វើដំណើរឆ្លងកាត់មូលដ្ឋាននេះតែងតែចូលមកពិសាជាហូរហែ។ អ្នកស្រី សា វឿន អាយុជាង ៥០ឆ្នាំ ជាអាជីវករលក់នំបញ្ចុកតាមដងផ្លូវនៅក្នុងឃុំព្រះដាក ស្រុកបន្ទាយស្រីបានឱ្យដឹងថា អ្នកស្រីប្រកបរបរលក់នំបញ្ចុកជាយូរឆ្នាំណាស់មកហើយ ដោយថ្ងៃធម្មតាអាចលក់បានជាមធ្យមប្រមាណ ១០គីឡូក្រាម និងនៅពេលមានពិធីបុណ្យទាន ឬថ្ងៃឈប់សម្រាកនានាអាចលក់នំបញ្ចុកអស់ប្រមាណ ៥០គីឡូ ទៅ ៦០គីឡូ ក្នុងមួយថ្ងៃ រីឯតម្លៃវិញមិនមានការដំឡើងឡើយទោះនៅពេលមានពិធីបុណ្យទានក៏ដោយ។ អ្នកស្រីបន្តថា នំបញ្ចុកដែលលក់ជារៀងរាល់ថ្ងៃនេះត្រូវស្លទឹកនំតាមគ្រឿងផ្សំតាមបែបធម្មជាតិសុទ្ធសាធ និងការធ្វើមានអនាម័យដើម្បីធានាដល់សុវត្ថិភាពរបស់អ្នកទទួលទាន។ លោកស្រីបន្ថែមថា យើងលក់ដាច់ណាស់ សម្លខ្មែរខ្ញុំលក់តែ ៣០០០រៀល ទេក្នុងមួយចានចំណែកសម្លការីក្នុងមួយចាន ៥០០០រៀល។ លោកតូច ឈន់ ប្រធានក្រុមប្រឹក្សាឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានឱ្យអ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាដឹងថា
- អាជីវកម្មអាជីវកម្ម January 4, 2021 Khmernote
បាត់ដំបង៖ កំពីងត្នោត ជាអាហារដ៏ពេញ និយមមួយសម្រាប់ប្រជាពលរដ្ឋខ្មែរទិញយកមកទទួលទាន ដែលមានរសជាតិផ្អែម ឈ្ងួយឆ្ងាញ់ ជាប់មាត់ ញ៉ុំា១ហើយ ចង់ញ៉ុំាមួយទៀត ។ អាហារធម្មជាតិប្រភេទនេះ ក្រៅពីទទួលទានឆ្អែត វាក៏ជួយសុខភាពផងដែរ ធ្វើឱ្យត្រជាក់សាច់ នេះបើតាមអ្នកប្រកបរបរ ផ្សាំ និងលក់កំពីងត្នោត។ អ្នកស្រី ធៀម វ័យ៣០ ឆ្នាំ ដែលប្រកបរបរលក់កំពីងត្នោតនៅផ្សារបឹងឈូក ខេត្តបាត់ដំបង បាននិយាយថា កំពីងត្នោតនៅតែពេញនិយមសម្រាប់ប្រជាជនខ្មែរ ទិញទទួលទាន ព្រោះវា មានរសជាតិឈ្ងុយឆ្ងាញ់ ដោយអ្នកស្រីបានបញ្ជាក់ថា គាត់លក់កំពីងត្នោតនេះដាច់ណាស់ គឺលក់ម្ដងៗ ប្រមាណ២០ស្លឹក ស្មើនឹង៨០០០គ្រាប់ ក្នុងមួយគ្រាប់លក់ចេញ៤០០រៀល
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 4, 2021 Chan Sreyny
ក្រសួងការបរទេសមីយ៉ាន់ម៉ា បានសម្រេចចិត្តពង្រីកការរឹតបន្តឹងការចូលជាបណ្តោះអាសន្នសម្រាប់អ្នកដំណើរទាំងអស់ទាំងអស់រហូតដល់ដំណាច់ខែមករា។ ក្រសួងបានចេញសេចក្តីជូនដំណឹងអំពីការពង្រីករយៈពេលនៃវិធានការណ៍រឹតត្បិតជាមុន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលនឹងផុតកំណត់នៅថ្ងៃទី ៣១ ខែធ្នូ។ គួរឱ្យដឹងផងដែរថា ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ាបានរាយការណ៍ថា មានករណីឆ្លងជំងឺ Covid-19 ថ្មីចំនួន ១២៣,៤៧០ ករណី និងមានអ្នកស្លាប់ចំនួន ២,៦៦៤ នាក់គិតត្រឹមថ្ងៃទី ៣០ ខែធ្នូ៕ អត្ថបទ៖ នីតា ប្រភព៖ vietnamplus
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 4, 2021 Khmernote
ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យកន្លងទៅនេះបានផ្ដល់ការយល់ព្រមជាបន្ទាន់ចំពោះវ៉ាក់សាំងដំបូងរបស់ខ្លួនរហូតដល់ទៅពីរវ៉ាក់សាំង ដោយសារតែប្រទេសនេះ ត្រៀមអនុវត្តកម្មវិធីចាក់វ៉ាក់សាំងដែលមិនធ្លាប់មានពីមុនមកសម្រាប់ប្រទេសដែលមានប្រជាជនចំនួនជាង ១.៣ ពាន់លាននាក់។ វ៉ាក់សាំងចំនួនពីរដែលប្រទេសនេះរួមមាន Oxford-AstraZeneca និងវ៉ាក់សាំងផលិតក្នុងស្រុក Covaxin ដោយការប្រកាសអំពីការអនុម័តរបស់ឥណ្ឌាចំពោះវ៉ាក់សាំង Oxford-AstraZeneca បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីនិយ័តករនៅក្នុងប្រទេសអង់គ្លេសបានផ្តល់ឱកាសដល់ពួកគេ ដើម្បីចាក់វ៉ាក់សាំងនេះ និងជាការបោះជំហានទៅមុខដ៏ធំមួយសម្រាប់ប្រទេសដែលរងផលប៉ះពាល់ដ៏អាក្រក់បំផុតទី២ លើពិភពលោកដោយជំងឺរាតត្បាត Covid-19។ ជាមួយគ្នានេះដែរ ប្រទេសឥណ្ឌាមានគោលបំណងចាត់ចែងវ៉ាក់សាំងដល់ប្រជាជនចំនួន ៣០០ លាននាក់នៅដំណាក់កាលដំបូង ហើយការដាក់ឱ្យប្រើប្រាស់អាចចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Harsh Vardhan រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា វ៉ាក់សាំងទាំងនេះនឹងត្រូវផ្តល់ជូនដោយមិនគិតថ្លៃ ដល់បុគ្គលិកពេទ្យចំនួន ៣០ លាននាក់ និងបុគ្គលិកសំខាន់ៗដទៃទៀតដែលនឹងក្លាយជាអ្នកដំបូងគេដែលត្រូវទទួលបានការចាក់វ៉ាក់សាំង។ ក្នុងការដាក់ឱ្យប្រើប្រាស់កម្មវិធីចាំក់វ៉ាក់សាំងនេះក្រៅពីផ្ដល់ដល់បុគ្គលិកសុខាភិបាលចំនួន ៣០ លាននាក់ ប្រទេសឥណ្ឌានឹងចាក់វ៉ាក់សាំងដល់អ្នកដំបូងបង្អស់ផ្សេងទៀតរួមមាន
- ទេសចរណ៍ទេសចរណ៍ January 4, 2021 Chan Sreyny
យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរក្នុងស្រុកសរុបចំនួន ៩២១,៤០០ នាក់ចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១។ នៅថ្ងៃទី ៣១ ខែធ្នូ មានអ្នកទេសចរចំនួន ៦៩៩,៧២៤ នាក់ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ២,៦៥៨ នាក់បានមកទស្សនាកម្ពុជាហើយនៅថ្ងៃទី ១ ខែមករា មានអ្នកទេសចរចំនួន ២២១,៦៧៦ នាក់ក្នុងនោះមានជនបរទេសចំនួន ២,៣៦៣ នាក់។ តំបន់ទេសចរណ៍ដែលមានប្រជាប្រិយបំផុត គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កែប កំពត សៀមរាប
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 31, 2020 Khmernote
ក្រៅពីដំណាំស្រូវ មានដំណាំចំនួន ២ ដែលត្រូវបានចាត់ទុកថាជាដំណាំមានសក្ដានុពលសម្រាប់ការនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក ក្នុងនោះដំឡូងមី ស្ថិតនៅលំដាប់ទី២ និងពោតលំដាប់ទី៣ ក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មសំខាន់ៗរបស់កម្ពុជា ដែលមានសក្តានុពលខ្ពស់សម្រាប់ធ្វើការនាំចេញ។ ជាក់ស្តែង នៅទូទាំងប្រទេសមានផ្ទៃដីដាំដុះដំឡូងមីសរុបចំនួនប្រមាណ ៦៥៦ ៨៦៨ ហិកតា ដោយមានបរិមាណផលសរុបជាង ១២លានតោនក្នុងមួយឆ្នាំ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ទន្ទឹមនឹងនេះដែរ ដំណាំពោត ដែលត្រូវបានចាត់ថ្នាក់ជាដំណាំគោលទី៣ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ហើយមានសក្តានុពលសម្រាប់នាំចេញ និងផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុកសម្រាប់បម្រើឲ្យវិស័យផលិត កម្មចំណីសត្វ អាហារមនុស្ស និងផលិតផលផ្សេងៗ។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដដែល បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះពោតសរុបចំនួន ១៥៤ ៥៩៨
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 31, 2020 Chan Sreyny
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thethaiger របស់ប្រទេសថៃបានឱ្យដឹងថា ពលករចំណាកស្រុកគ្មានឯកសារមកពី ៣ ប្រទេសនឹងអាចចុះឈ្មោះសម្រាប់ការងារស្របច្បាប់ដែលអនុញ្ញាតឱ្យមានការស្នាក់នៅរយៈពេល ២ ឆ្នាំ។ គណៈរដ្ឋមន្រ្តីថស បានយល់ព្រមលើវិធានការណ៍នេះក្នុងកិច្ចប្រឹងប្រែងមួយដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 បន្ទាប់ពីមានការផ្ទុះឡើងនៅផ្សារអាហារសមុទ្រសាមុតសាខុន បានធ្វើឱ្យប៉ះពាល់ដល់ពលករចំណាកស្រុកដែលធ្វើការនៅមជ្ឈមណ្ឌលនេសាទ។ ពលករចំណាកស្រុកមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ានឹងអាចចុះឈ្មោះជាមួយនាយកដ្ឋានការងារនៃក្រសួងការងារថៃចាប់ពីថ្ងៃទី ១៥ ខែមករា រហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ។ កម្មករត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពមុនពេលដាក់ពាក្យស្នើសុំប័ណ្ណការងារ។ កម្មករ និងកូនៗរបស់ពួកគេ នឹងទទួលបានការធានារ៉ាប់រងសុខភាពរយៈពេល ២ ឆ្នាំ។ ពលករត្រូវដាក់ពាក្យសុំលិខិតអនុញ្ញាតការងារឲ្យបានមុនថ្ងៃទី ១៣ ខែកញ្ញា។ ពួកគេត្រូវចុះឈ្មោះជាជនមិនមែនថៃនៅត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា។ ជនចំណាកស្រុក










