- សេដ្ឋកិច្ចសេដ្ឋកិច្ច December 30, 2020 Khmernote
យោងតាមទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយ អ្នកឧកញ៉ាពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC កាលពីថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សាគម្រោងផ្លូវល្បឿនលឿន ពីអាកាសយានដ្ឋានភ្នំពេញថ្មី នៅខេត្តកណ្តាល មកកាន់រាជធានីភ្នំពេញ ដោយដំណាក់កាលទី១ គឺគ្រោងនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២១ ខាងមុខនេះ។ ការសាងសង់ផ្លូវល្បឿនលឿននេះឡើង គឺក្នុងគោលដៅសម្រួល ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមហ៊ុន OCIC គ្រោងនឹងវិនិយោគសាងសង់ផ្លូវអាកាស ចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មកកាន់រាជធានីភ្នំពេញ។ អ្នកឧកញ៉ាបានលើកឡើងថា៖ “គម្រោងផ្លូវល្បឿនលឿននេះ គឺមិនមែនជាហាយវេ ដូចផ្លូវទៅកំពង់សោមទេ តែសាងសង់ជាស្ពានអាកាសផុតពីដី មានប្រវែងសរុបប្រមាណ ២១,៥ គីឡូម៉ែត្រ និងមាន២ដំណាក់កាល”។ លោកបន្តថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 30, 2020 Chan Sreyny
អាជ្ញាធរទេសចរណ៍ថៃ (TAT) នៅថ្ងៃពុធនេះបានចេញផ្សាយបញ្ជីនៃតំបន់ទេសចរណ៍ដែលនឹងត្រូវបិទជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។ TAT បានប្រកាសអំពីការបិទតំបន់ទេសចរណ៍ចំនួន ២៥ កន្លែងដែលស្ថិតក្នុងខេត្តចំនួន ១០ ខណៈជំងឺរាតត្បាត Covid-19 បន្តរីករាលដាលកាន់តែខ្លាំងឡើងនៅក្នុងប្រទេសថៃ។ គួរឱ្យដឹងផងដែរថា ចំនួនករណីឆ្លងជំងឺ Covid-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ៦,៤៤០ នាក់និងមានអ្នកស្លាប់ចំនួន ៦១ នាក់៕ អត្ថបទ៖ នីតា ប្រភព៖ nationthailand
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 30, 2020 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The thaiger ចុះផ្សាយនាថ្ងៃទី៣០ ខែធ្នូ នេះបានឲ្យដឹងថា គណៈរដ្ឋមន្រ្តីថៃបានសម្រេចបន្ថែមថ្ងៃឈប់សម្រាកចំនួន ៨ថ្ងៃបន្ថែមទៅក្នុងប្រតិទិនឆ្នាំ២០២១ រួមទាំងបន្ថែមថ្ងៃនៃពិធីបុណ្យសង្រ្កាន ដែលជាពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ជាមួយព្រឹត្តិការណ៍លេងបាញ់ទឹកទ្រង់ទ្រាយធំ តាមដងផ្លូវច្រើន។ ប្រភពដដែលបានឲ្យដឹងថា ការបន្ថែមថ្ងៃឈប់សម្រាបន្ថែមនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក និងជម្រុញសេដ្ឋកិច្ចដែលត្រូវបំផ្លាញដោយសារជំងឺរាតត្បាត។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ពីថ្ងៃឈប់សម្រាកបន្ថែមជាមួយសមាគមសារព័ត៌មានថា ការបន្ថែមថ្ងៃឈប់សម្រាកចំនួន ៨ថ្ងៃនេះ គណៈរដ្ឋមន្រ្តីបានកំណត់ចែកជាពីរ គឹបន្ថែមទៅលើថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យជាតិរយៈពេល ៤ថ្ងៃ និងបន្ថែមទៅលើថ្ងៃឈប់សម្រាកក្នុងតំបន់រយៈពេល ៤ ថ្ងៃដូចគ្នា៕ អត្ថបទ៖ លីនី ប្រភព៖ thethaiger
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 30, 2020 Chan Sreyny
ការសាងសង់ពហុកីឡាដ្ឋានស្តង់ដារអន្តរជាតិរបស់កម្ពុជា ដែលមានឈ្មោះថាពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបាន ៨៥% ហើយនឹងត្រូវបញ្ចប់ជាស្ថាពរតាមការគ្រោងទុកនៅខែឧសភា ឆ្នាំ ២០២១ ។ ការធ្វើបច្ចុប្បន្នភាពនេះត្រូវបានចែករំលែកដោយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរៀបចំការប្រកួតស៊ីហ្គេមកម្ពុជា (CAMSOC) ឯកឧត្ដម ថោង ខុន បន្ទាប់ពីបានចុះពិនិត្យការដ្ឋានសាងសង់នៅដើមសប្តាហ៍នេះ។ នៅពេលសាងសង់រួចរាល់ ពហុកីឡាដ្ឋានដែលមានទីតាំងស្ថិតនៅខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញត្រូវបានគេរំពឹងថា នឹងតំណាងឱ្យមោទនភាពជាតិរបស់ប្រទេសកម្ពុជាក៏ដូចជាចំណងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា និងចិន។ គួរឱ្យដឹងផងដែរថា ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ បានចាប់ផ្តើមនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៧ ក្រោមជំនួយឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជា។ ដោយអាចផ្ទុកអ្នកទស្សនាបានប្រហែល ៦០,០០០ នាក់ការសាងសង់ពហុកីឡាដ្ឋានចំណាយថវិកាប្រមាណ ១៦០ លានដុល្លារតាមរយៈជំនួយឥតសំណងពីប្រទេសចិនដែលមានគោលបំណងចម្បងធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 30, 2020 Khmernote
ប្រជាកសិករខេត្តកំពត-កែប កំពុងមមាញឹកការងារផលិតអំបិល នៅដើមរដូវប្រាំងនេះ ដើម្បីបំពេញតម្រូវទីផ្សារ ដោយលោក ប៊ុន ណារិន អតីតប្រធានផ្នែកបច្ចេកទេស នៃសមាគមអ្នកផលិតអំបិលខេត្ត កំពត-កែប មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា រដូវកាលចាប់ផ្ដើមផលិតអំបិលឆ្នាំថ្មីនេះ គឺតាំងពីចុងខែតុលា ប៉ុន្ដែដោយសារអាកាសធាតុមិនសូវអំណោយផល ទើបធ្វើឱ្យកន្លែងផលិតអំបិលមួយចំនួនមានសភាពយឺតយ៉ាវ ប៉ុន្តែកន្លែងខ្លះទៀតជិតចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗដែរហើយ។ ជាមួយគ្នានេះលោកបញ្ជាក់ថា ការងារផលិតអំបិលនេះ គឺពឹងផ្អែកទៅលើអាកាសធាតុ ដោយត្រូវការពន្លឺថ្ងៃល្អ និងគ្មានភ្លៀងធ្លាក់ជាដើម។ លោក ប៊ុន ណារិន បានបន្តប្រាប់ថា៖ «សម្រាប់ឆ្នាំ ២០១៩-២០២០ នេះ ផលិតផលយើងផ្គត់ផ្គង់ក្នុងស្រុកបាន ដោយសារមាននៅសល់ចុងឆ្នាំ ដោយពេលធ្វើស្ថិតិប្រហែលនៅខែកក្កដា នៅសល់ប្រហែលជាង ៣ម៉ឺនតោន ប៉ុន្ដែឥឡូវចុងឆ្នាំនេះ
- ទេសចរណ៍ទេសចរណ៍ December 30, 2020 Khmernote
ចាប់តាំងពីបានដាក់ចេញគម្រោងកែលម្អបរិស្ថាននៅជុំវិញបរិវេណប្រាសាទអង្គរវត្តកាលពីដើមឆ្នាំ២០២០មក គិតមកទល់ពេលនេះអាជ្ញាធរជាតិអប្សរា បានរៀបចំចាក់កៅស៊ូអ៊ុតផ្លូវមុខប្រាសាទអង្គរវត្ត រួចរាល់ជាស្ថាពរហើយ ដែលការណ៍នេះធ្វើឱ្យសោភ័ណភាពបរិស្ថាននៅតំបន់នេះ កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញជាខ្លាំង។ យោងតាមផេកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា មុននេះបន្តិចបានធ្វើការបង្ហោះនូវទិដ្ឋភាពផ្លូវមុខប្រាសាទអង្គរវត្តដ៏ស្រស់ត្រកាល ក្រោយត្រូវបានកែលម្អ និងបានចាក់កៅស៊ូអ៊ុតផ្លូវ រួចរាល់ជាស្ថាពរហើយ ។ សូមជម្រាបផងដែរថា កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដើមឆ្នាំនេះ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្បទាទេសចរណ៍ ទេសភាព និងបរិស្ថាន នៅបរិវេណមុខប្រាសាទអង្គរវត្តឲ្យមានភាពល្អប្រសើរ ក្នុងទិសដៅលើកគុណតម្លៃអង្គរដែលជានិមិត្តរូប ដួងព្រលឹងជាតិខ្មែរ និងជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក។ បើទោះបីជានារយៈពេលចុងក្រោយនាឆ្នាំ២០២០នេះ មានការរំខានដោយសារជំងឺកូវីដ-១៩ ក៏ដោយក្ដី តែការអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត មានការរីកចម្រើនទៅមុខជានិច្ច ដូចជាការរៀបចំចំណតរថយន្តថ្មី ទីលានបដិសណ្ឋារកិច្ច
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 30, 2020 Khmernote
យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាននាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាមានសាច់ប្រាក់សុទ្ធក្នុងដៃប្រមាណ ១៣លានលានរៀល ទុនបម្រុងអន្តរជាតិជាង ២០ពាន់លានដុល្លារ និងមាសជាង ៤៤តោន សម្រាប់ទុកបំពេញតម្រូវការ សេដ្ឋកិច្ចជាតិ។ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ដើម្បីឆ្លើយតបទៅនឹងមជ្ឈដ្ឋានមួយចំនួន ជាពិសេសក្រុមប្រឆាំងនៅក្រៅច្បាប់បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន រៃអង្គាសលុយដើម្បីបើកប្រាក់ខែឱ្យមន្ត្រីរាជការ ។ ក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងសមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចេញពីភូមិគ្រឹះសម្តេច នាក្រុងតាខ្មៅ សម្តេចអគ្គមហាសេនាបតីតេជោ
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 30, 2020 Chan Sreyny
យោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ២៨៥,៥៨៩តោន ដោយគិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ពោលគឺកើនឡើង ២២% បើធៀបនឹងឆ្នាំមុន។ កៅស៊ូស្ងួតតម្លៃជាមធ្យម ១,៣៤១ ដុល្លារក្នុងមួយតោន ដោយកម្ពុជាទទួលបានប្រាក់ចំណូល ៣៨៣ លានដុល្លារកើនឡើង ២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្ពុជាភាគច្រើននាំចេញកៅស៊ូស្ងួតទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។ ទិន្នន័យបានបង្ហាញថា ប្រទេសកម្ពុជាបានដាំដំណាំកៅស៊ូជិត ៤០១,៧០០ ហិកតា។ គួរឱ្យដឹងផងដែរថា ក្នុងឆ្នាំ ២០១៩ កម្ពុជាទទួលបានចំណូល ៣៧៧ លានដុល្លារពីការនាំចេញកៅស៊ូស្ងួត ពោលគឺកើនឡើង ៣០% បើធៀបនឹងឆ្នាំ ២០១៨










