ព័ត៌មានចុងក្រោយ
  • រដ្ឋាភិបាលវៀតណាម មិនបន្តការបញ្ចុះតម្លៃលើថ្លៃចុះបញ្ជីរថយន្តដែលផលិតក្នុងស្រុកទៀតទេ​ ខណៈគ្រោងការណ៍នេះធ្វើឱ្យថវិកាជាតិខាតបង់ចំណូលជាង ១៦០ លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 31, 2020 Khmernote

    រដ្ឋាភិបាលវៀតណាមនឹងបញ្ឈប់ការបញ្ចុះតម្លៃលើថ្លៃចុះបញ្ជីរថយន្ត ដោយជឿជាក់ថាអ្នកផលិតរថយន្តក្នុងស្រុកបានទទួលការគាំទ្រគ្រប់គ្រាន់ពីគម្រោងបញ្ចុះតម្លៃដែលរដ្ឋាភិបាលបានដាក់ចេញ។ មេដឹកនាំនៃនាយកដ្ឋានគោលនយោបាយពន្ធរបស់ក្រសួងហិរញ្ញវត្ថុបានប្រាប់សារព័ត៌មាន VnExpress ថា គ្រោងការណ៍បញ្ចុះតម្លៃ ៥០% លើថ្លៃចុះឈ្មោះរថយន្តដែលផលិតក្នុងស្រុក ដែលបានចូលជាធរមាននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំនេះ នឹងមិនត្រូវបានបន្តនោះទេ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ នេះតាមការគ្រោងទុក។ យោងតាមក្រសួងការបញ្ចុះតម្លៃ ៥០% លើថ្លៃចុះបញ្ជីរថយន្ត គ្រាន់តែជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះ ដើម្បីដោះស្រាយការលំបាកសម្រាប់ការផលិតរថយន្តក្នុងស្រុក និងសហគ្រាសដែលប្រឈមមុខនឹងផលប៉ះពាល់នៃការរីករាលដាលរបស់វីរុស Covid-19។ ក្រសួងបានបន្តថាឲ្យដឹងថា គោលនយោបាយនេះបានធ្វើឱ្យថវិកាជាតិខាតបង់ចំណូលប្រមាណជា ៣.៧ ទ្រីលានដុង (១៦០.៥៦ លានដុល្លារ) ខណៈដែលស្ថានទូតនៃប្រទេសផលិតរថយន្តដូចជាឥណ្ឌូនេស៊ីនិងថៃក៏ដូចជាសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាមបានចូលទៅក្រសួងហិរញ្ញវត្ថុដើម្បីតវ៉ាអំពីការរើសអើង រវាងរថយន្តដែលនាំចូលនិងផលិតក្នុងស្រុក៕ អត្ថបទ៖ លីនី ប្រភព៖

  • ការរាត្បាតនៃជំងឺ Covid-19 ជំរុញឱ្យអាជីវកម្មជាង ១០០,០០០ កន្លែងនៅវៀតណាមបិទទ្វារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 31, 2020 Chan Sreyny

    ផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺរាតត្បាត Covid-19 បានធ្វើឱ្យអាជីវកម្មចំនួន ១០១,៧០០ នៅក្នុងប្រទេសវៀតណាមបានបិទទ្វារនៅឆ្នាំ ២០២០ ពោលគឺកើនឡើង ១៣.៩% បើធៀបនឹងឆ្នាំមុន។ ក្នុងចំណោមអាជីវកម្មចំនួន ៤៦,៦០០ បានចុះឈ្មោះដើម្បីបញ្ឈប់ប្រតិបត្តិការជាបណ្តោះអាសន្ន ខណៈដែលអាជីវកម្មចំនួន ៣៧,៧០០ កំពុងរង់ចាំការបញ្ចប់អាជីវកម្ម នេះបើយោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិទូទៅវៀតណាម (GSO) ។ ការផ្អាកអាជីវកម្ម បានកើនឡើងដោយសារផលប៉ះពាល់នៃជំងឺ Covid-19 ដែលបានបំផ្លាញវិស័យសំខាន់ៗ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពសេដ្ឋកិច្ចសង្គមទូទាំងពិភពលោក។ ចំនួនសហគ្រាសដែលទើបបង្កើតថ្មីនៅប្រទេសវៀតណាមក្នុងឆ្នាំនេះ បានធ្លាក់ចុះ ២.៣% បើធៀបឆ្នាំមុនមកនៅត្រឹម ១៣៤,៩០០ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២,២០០ ទ្រីលានដុង (៩៤.៣១ ពាន់លានដុល្លារ) កើនឡើង

  • ស្រស់គ្រប់រដូវ! ​ចាប់ពីពេលនេះ​ទៅ​បរិវេណ​ប្រាសាទអង្គរវត្ត​ នឹងមាន​ភាព​បៃតង​ស្រស់​ទាំង​រដូវ ប្រាំង និង​រដូវវស្សា​ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 31, 2020 Khmernote

    ​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែងប្រាប់​អ្នក​សា​ព័ត៌មាន​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​ថា ដើម្បី​លើកកម្ពស់​សោភណភាព​ប្រាសាទអង្គរវត្ត ឱ្យ​កាន់​តែមាន​ភាពស្រស់ស្អាត​តាមរយៈ​ធ្វើឱ្យ​បរិវេណ​អង្គរ​មាន​ភាព​បៃតង​នោះ នៅក្នុង​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​ធ្វើ​ការរៀបចំ​ប្រព័ន្ធ​ទឹក​ស្រោចស្រព​ស្មៅ នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​យ៉ាង​មមាញឹក ដូចជា ការ​ជីកដី​បង្កប់​ទុយោ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដែលមាន​ទំហំ​ប្រមាណ​ជា ១១​ហិកតា​។​ ​ក្នុងការ​ជីកដី​បង្កប់​ទុយោ ពីមួយ​ជួរ​ទៅមួយ​ជួរ គឺមាន​គម្លាត ​២០​ម៉ែត្រ​ពីគ្នា ហើយ​មាន​ជម្រៅ​ពី​៣​តឹក​កន្លះ​ឡើងទៅ​តាម​សណ្ឋាន​ដី​។ ចំពោះ​ការ​ជីកដី​បង្កប់​ទុយោ​នេះ មិន​ប៉ះពាល់​ដល់​បុរាណ​ដ្ឋា​ន​ឡើយ ព្រោះ​មានការ​ពិនិត្យ​និង​សិក្សា​ច្បាស់លាស់ ពី​អ្នកជំនាញ​បុរាណវិទ្យា​មុន​អនុវត្តន៍​ការងារ​។ ចំពោះ​ការស្រោចស្រព​ស្មៅ​វិញ ក្រុមការងារ​នឹង​ស្រោច​តែ​រយៈពេល​១​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ដោយ​ផ្តោត​សំខាន់​តែ​នៅ​រដូវប្រាំង​។​ ​ឯកឧត្តមបាន​បញ្ជាក់ថា សម្រាប់​ទឹក​ដែល​បូម​មក​ស្រោច​ស្មៅ​នៅ​បរិវេណ​ប្រាសាទ​អង្គរ គឺ​យក​ពី​ក​សិន្ធុ​ខាងជើង និង​ខាងត្បូង​អង្គរ​នេះ​តែម្តង ហើយ​សួរថាតើ​ពេល​យក​ទឹក​ពី​ក​សិន្ធុ​ទាំងពីរ​នេះ អាច​នឹងមាន​ផលប៉ះពាល់​ដល់​រឿង​ខ្វះ​ទឹក​សម្រាប់​ទ្រទ្រង់​ដល់​គ្រឹះ​ប្រាសាទ​នៅ​រដូវប្រាំង​ដែរឬទេ​?

  • អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ  ហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់មិនឱ្យបម្រើអាហារ និងភេសជ្ជៈដល់អ្នកដំណើរនៅលើយន្តហោះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 31, 2020 Khmernote

    អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានប្រកាសនៅថ្ងៃពុធនេះថា ចាប់ពីថ្ងៃទី ៣១ ខែធ្នូនេះ (CAAT) មិនអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ឱ្យបម្រើអាហារ និងភេសជ្ជៈដល់អ្នកដំណើរនៅលើយន្តហោះដែលហោះហើរក្នុងស្រុកលើកលែងតែករណីបន្ទាន់ ឬក្នុងករណីចាំបាច់ណាមួយ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The National thailand។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា ចំពោះការហាមឃាត់នេះ គឺក្នុងគោលបំណងដើម្បីជាការទប់ស្កាត់ការរីករាលដាលនៃ Covid-19 ដែលកើនឡើងជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងនេះដែរយោងតាមសេចក្ដីប្រកាសដែលចុះហត្ថលេខាដោយនាយកស្តីទីលោក Saran Benjanirat បានកំណត់ថា « ប្រសិនបើចាំបាច់ប្រតិបត្តិករក្រុមហ៊ុនអាកាសចរណ៍អាចផ្តល់អាហារ ឬ ភេសជ្ជៈដល់អ្នកដំណើរដែលត្រូវការ នៅក្នុងក្នុងទីធ្លាឆ្ងាយហើយដាច់ដោយឡែកពីអ្នកដំណើរផ្សេងទៀតតាមដែលអាចធ្វើទៅបាន។ ក្រុមហ៊ុនអាកាសចរណ៍នឹងត្រូវប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវវិធានការណ៍បង្ការដទៃទៀតដែលត្រូវបានប្រកាសដោយទីភ្នាក់ងាររដ្ឋាភិបាល »។ មិនត្រឹមតែប៉ុណ្ណោះទេ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ ក៏បានហាមឃាត់ការចែកចាយកាសែត ទស្សនាវដ្តី

  • គណៈរដ្ឋមន្រ្តីថៃ អនុម័តលើថវិកាជាង ៣៧៧ លានដុល្លារ ទប់ទល់នឹងវីរុស Covid-19 ខណៈករណីថ្មីកើនឥតឈប់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 31, 2020 Khmernote

    គណៈរដ្ឋមន្រ្តីថៃកាលពីពេលថ្មីៗនេះ បានអនុម័តលើថវិកាចំនួន ១១.៣ ពាន់លានបាត (ប្រមាណជាង ៣៧៧ លានដុល្លារអាមេរិក) ដើម្បីដោះស្រាយជាមួយនឹងការកើនឡើងជាថ្មីនៃវីរុស Covid-19 នៅក្នុងប្រទេស។ យោងតាមអ្នកនាំពាក្យរងរដ្ឋភិបាលលោកស្រី Rachada Dhnadirek បានឲ្យដឹងថា ចំនួនទឹកប្រាក់នេះនឹងត្រូវចំណាយលើគម្រោងចំនួន ១០ ដែលត្រូវបានដាក់ជាក្រុមក្នុងនោះរួមមាន វិធានការបង្ការ (៤.៣ ពាន់លានបាត) ការព្យាបាល (៧ ពាន់លានដុល្លារ) និងការគាំទ្រ (២៧ លានបាត)។ ជាមួយគ្នានេះ ចំពោះវិធានការបង្ការថវិកាចំនួន ១.៨ ពាន់លានបាតនឹងជួយបង្កើនល្បឿនទទួលបានវ៉ាក់សាំង ហើយ ១.៦ ពាន់លានបាត ប្រើដើម្បីទូទាត់សំណងដល់អ្នកស្ម័គ្រចិត្តសុខភាពតាមភូមិចំនួន

  • ដំណាំមួយប្រភេទនេះ កំពុងមានសក្ដានុពលខ្លាំងក្នុងខេត្តមណ្ឌលគិរី អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 31, 2020 Chan Sreyny

    ដំណាំកាកាវ កំពុងមានសក្ដានុពលខ្លាំងនៅក្នុងខេត្តមណ្ឌលគិរី ខណៈពេលដែលបច្ចុប្បន្នមានអតិថិជនជាច្រើនបានប្រមូលទិញសម្រាប់កែច្នៃធ្វើគ្រឿងឧបភោគ គ្រឿងសំអាង ទឹកអប់ សូកូឡាជាដើម។ លោក ជាន ចាន់ថុល នាយកក្រុមហ៊ុនកាកាវស្ថិតនៅភូមិពូក្រូច ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា « ដំណាំកាកាវគឺជាប្រភេទដំណាំកសិកម្មឧស្សាហកម្មបែបទំនើប និងកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ ដែលនាំយកពូជមកពីអាហ្រិ្វកដោយសហការជាមួយដៃគូវិនិយោគយកមកផ្សាំជាពូជ និងដាំជាមែកសម្រាប់បង្កាត់ពូជដាំនៅក្នុងស្រុក »។ លោកបន្តថា « ដំណាំកាកាវជាដំណាំដែលមានអត្ថប្រយោជន៏ច្រើនអាចផលិតបានច្រើនមុខដូចជា៖ គ្រឿងឧបភោគ គ្រឿងសំអាង ទឹកអប់ សូកូឡា ជាពិសេសក្រុមហ៊ុនកាកាវមានការរៀបចំផែនការច្បាស់លាស់សម្រាប់ប្រជាកសិករមុននឹងធ្វើការដាំដុះដែលមានដូចជា៖ ការចែកពូជ ការប្រាប់ពីវិធីថែទាំ ការដាំដុះដែលទទួលបានទិន្ធផលខ្ពស់ ទទួលបានតម្លៃល្អ និងងាយស្រួលក្នុងការរកទីផ្សារ »។ លោកបានបន្តទៀតថា

  • អស់បារម្ភហើយ! អង្គការ យូនីសេហ្វ ប្រកាសជួយដឹកជញ្ជូនវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 ដល់ប្រទេសកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 30, 2020 Khmernote

    អង្គការ យូនីសេហ្វ (UNICEF) បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងជួយក្នុងការដឹកជញ្ជូនវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 ដល់ប្រទេសកម្ពុជា នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន AKP ដែលទទួលបានកាលពីពេលថ្មីៗកន្លងទៅនេះ។ តាមប្រភពដដែលបានឲ្យដឹងថា អង្គការយូនីសេហ្វកំពុងគូសបញ្ជាក់អំពីផែនការដឹកជញ្ជូនវ៉ាក់សាំង Covid-19 ចំនួន ៨៥០ តោនក្នុងមួយខែ ជំនួសឲ្យ COVAX ដែលជាផ្នែកមួយត្រូវបានដឹកនាំ និងគាំទ្រដោយអង្គការសុខភាពពិភពលោក សម្ព័ន្ធភាពវ៉ាក់សាំង Gavi និងអង្គភាពដទៃទៀត ក្នុងប្រតិបត្តិការដឹកនាំភស្តុភារនិងជាប្រវត្តិសាស្ត្រ។ អង្គការយូនីសេហ្វ ក្នុងភាពជាដៃគូជាមួយ Gavi និងអង្គការសុខភាពិភពលោក ក៏កំពុងជួយប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម ដើម្បីត្រៀមទទួលវ៉ាក់សាំងការពារវីរុស Covid-19 ក្នុងឆ្នាំ ២០២១ ខណៈរដ្ឋាភិបាលកម្ពុជា

  • សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ប៉ុន្តែផ្អែកលើការស្ម័គ្រចិត្ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 30, 2020 Chan Sreyny

    នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសមួយចេញពីគេហដ្ឋាននាក្រុងតាខ្មៅ ផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ខួប ២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា។ នៅក្នុងឱកាសនោះសម្ដេចតេជោ ក៏បានលើកឡើងពីគោលការណ៍នៃកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍ថា « ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងត្រូវអនុវត្តដោយគោលការណ៍ឥតគិតថ្លៃប៉ុន្តែដោយស្ម័គ្រចិត្ត »។ ជាមួយគ្នានេះដែរ សម្តេចតេជោបានគូសបញ្ជាក់ថា ទោះបីមានការចាក់វ៉ាក់សាំងក៏ដោយក៏វិធានការបង្ការដូចជា ការពាក់របាំងមុខ ការសម្អាតដៃ ការរក្សាគម្លាតជាដើមមិនត្រូវភ្លេចឡើយ។ ទន្ទឹមនឹងនេះ មិនមានកាលវិភាគជាក់លាក់នៃការចាក់វ៉ាក់សាំងនៅកម្ពុជាទេ ប៉ុន្តែសម្ដេចបានបញ្ជាក់ថា វ៉ាក់សាំងសំរាប់ប្រជាជន