- សេដ្ឋកិច្ចសេដ្ឋកិច្ច December 30, 2020 Khmernote
ម៉ាស៊ីនចែកចាយអង្ករ ឬ “ ម៉ាស៊ីនអេធីអឹមអង្ករ” នឹងត្រូវបានបង្កើតឡើងក្នុងតំបន់អនាធិបតេយ្យមួយក្នុងទីក្រុង Bengaluru ដែលជារដ្ឋធានីនៃរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា ដើម្បីជួយដល់ប្រជាជនក្រីក្រក្នុងតំបន់នោះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vietnamplus បានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃគម្រោងរបស់រដ្ឋាភិបាលឥណ្ឌាដែលមានឈ្មោះថា «Annapurti» ដែលកំពុងត្រូវបានអនុវត្តក្នុងភាពជាដៃគូជាមួយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) ។ បើតាមប្រភពដដែល ម៉ាស៊ីនចែកចាយអង្ករដោយស្វ័យប្រវត្តិនេះ គ្រោងនឹងបង្កើតឡើងនៅក្នុងរដ្ឋចំនួន ៥ របស់ឥណ្ឌា រួមមាន Maharashtra, Karnataka, Uttarakhand, Haryana, និង Uttar Pradesh។ ជាមួយគ្នានេះតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ម៉ាស៊ីនចែកចាយអាចចែកចាយទំនិញចំនួន ២
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 30, 2020 Chan Sreyny
សហគ្រាសធុនតូច និងមធ្យមចំនួន ១២៥ នឹងទទួលបានថវិកាជំនួយ និងការបណ្តុះបណ្តាលអំពីរបៀបធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការវិនិយោគថ្មីក្នុងទឹកប្រាក់ចំនួន ៥០០,០០០ ដុល្លារអាមេរិក (ប្រាំសែនដុល្លារ) ដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការឧបត្ថម្ភរបស់កម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្មហៅកាត់ថា (EIF) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិហៅកាត់ថា (UNDP)។ មូលនិធិនេះ នឹងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលគំនិតអាជីវកម្ម និងគំនិតផ្តួចផ្តើមបែបនវានុវត្តន៍ និងកម្មវិធីផ្តល់ថវិកាគាំទ្រខ្នាតតូចរយៈពេល ០៦ខែ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក លក់ផលិតផល និងសេវាកម្មតាមប្រព័ន្ធអនឡាញ និងជួយដល់សហគ្រាសមួយចំនួនដែលលក់ផលិតផល និងសេវាកម្មទៅឱ្យអតិថិជននៅក្រៅប្រទេស តាមរយៈថ្នាលបច្ចេកវិទ្យាថ្មីមួយ (B2B2C Marketplace) ដែលកំពុងបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជាហៅថា
- អាជីវកម្មអាជីវកម្ម December 29, 2020 Khmernote
ក្រុមហ៊ុនលក់រាយធំៗ រួមទាំងបណ្ដាញខ្សែសង្វាក់ហាងដែលមានវ័យចំណាស់ជាងគេរបស់អាមេរិកចំនួន ១០ បានដាក់ពាក្យក្ស័យធននៅក្នុងឆ្នាំនេះ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ១១ឆ្នាំ ចុហក្រោយនេះ។ យោងតាមសារព័ត៌មាន CNBC បានចុះផ្សាយថា មុនពេលវីរុសរាតត្បាតអ្នកលក់រាយមួយចំនួនកំពុងព្យាយាមរិះរកវិធីដើម្បីបន្តប្រតិបត្តិការរបស់ខ្លន ប៉ុន្តែដោយសារវិបត្តិសុខភាព Covid-19 បានធ្វើឲ្យអាជីវកម្មទាំងនេះស្ថិតក្នុងសា្ថនភាពកាន់តែយ៉ាប់យ៉ឺន ដោយជួបបញ្ហាហិរញ្ញវត្ថុ លើយការលក់បានធ្លាក់ចុះ។ លោក David Berliner ប្រធានផ្នែករៀបចំរចនាសម្ព័ន្ធនិងការអនុវត្តការផ្លាស់ប្តូរអាជីវកម្មរបស់ BDO បានថ្លែងថា៖ «ទំហំនៃការក្ស័យធនមានទំហំធំនៅឆ្នាំនេះបើធៀបនឹងឆ្នាំមុនៗ លោកបានកំពុងកត់សម្គាល់ម៉ាកយីហោជាតិ និងយីហោលេចធ្លោផ្សេងទៀតដែលមានហាងរាប់រយកន្លែងឥឡូវកំពុងត្រូវបានកែលម្អ ឬ ឆ្លងកាត់រចនាសម្ព័ន្ធដើម្បីស្តារអ្វីដែលពួកគេអាចធ្វើបាន »។ ជាមួយគ្នានេះយីហោធំៗទាំង ១០ ដែលបានក្ស័យធននៅក្នុងឆ្នាំ២០២០ នេះរួមមាន៖ ១. J.C.
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 29, 2020 Chan Sreyny
កម្ពុជា ប្រមូលបានថវិកាចំនួន ៥.៣ ពាន់លានដុល្លារជាចំណូលពន្ធ និងគយនៅឆ្នាំ ២០២០ ទោះបីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងរងការវាយប្រហារដោយវសាជំងឺកូវីដ-១៩ ក៏ដោយ។ ថ្លែងនៅក្នុងសារពិសេសដល់ជនរួមជាតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា « ចំណូលពន្ធបានកើនឡើងដល់ ២,៨៧៨ លានដុល្លារគិតត្រឹមថ្ងៃទី ២៨ ខែធ្នូ ដែលខ្ពស់ជាងផែនការប្រចាំឆ្នាំ។ ចំណែកចំណូលគយ គឺទាបជាងគោលដៅដែលឈានដល់ចំនួន ២,៣៩១ លានដុល្លារ »។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នៅសល់ ៣ ថ្ងៃទៀតមុនដំណាច់ឆ្នាំនេះចំណូលនឹងកើនឡើងដល់ ៥,៣០០ លានដុល្លារ។ គួរឱ្យដឹងផងដែរថា
- ទេសចរណ៍ទេសចរណ៍ December 29, 2020 Khmernote
ប្រទេសថៃ គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនលាននាក់ក្នុងមួយឆ្នាំៗឲ្យទៅកម្សាន្ត ប៉ុន្តែដោយសារវីរុសរាតត្បាតកូវីដ-១៩ បានធ្វើឲ្យប្រទេសមានសេដ្ឋកិច្ចមួយភាគធំពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះត្រូវខាតបង់ធ្ងន់ធ្ងរ។ ជាក់ស្ដែងបើយោងតាមទិន្នន័យផ្លូវការដែលបានបង្ហាញនៅថ្ងៃទី២៨ ខែធ្នូ ថ្មីៗនេះបានឲ្យដឹងថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣,០៦៥ នាក់ក្នុងខែវិច្ឆិកា ដែលជាខែទី២ នៃការបើកទទួលភ្ញៀវទេសចររយៈពេលយូរចាប់តាំងពីការហាមឃាត់ត្រូវបានដាក់កាលពីខែមេសា ដើម្បីការពារការឆ្លងរីករាលដាលនៃវីរុស Covid-19។ ទិន្នន័យដែលបានរាយការណ៍ដោយរ៉យទ័រនេះបង្ហាញថា តួលេខនៃខែវិច្ឆិកានេះ គ្រាន់តែជាចំណែកតូចមួយនៃចំនួនភ្ញៀវទេសចរចំនួន ៣.៣៩ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនប៉ុណ្ណោះ ខណៈក្នុងខែតុលាកន្លងមកនេះមានភ្ញៀវទេសចរបរទេសចំនួន ១,២០១ នាក់មកកម្សាន្ត។ គួរឲ្យដឹងផងដែរថា ទោះបីជាប្រទេសនេះកំពុងបើកទ្វារទទួលភ្ញៀវទេសចរជាបណ្តើរៗ និងផ្តល់នូវការលើកទឹកចិត្តក្នុងការជំរុញការធ្វើដំណើរក្នុងស្រុកក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចដែលជំរុញដោយវិស័យទេសចរណ៍របស់ខ្លួនកំពុងត្រូវបានរារាំងដោយការផ្ទុះឡើងនៃវីរុស Covid-19 ជាថ្មីម្ដងទៀតកាលពី ១០ថ្ងៃមុន ដែលបានឆ្លងដល់មនុស្សជាង ១,៦០០ នាក់នៅទូទាំងខេត្តចំនួន ៤៣ ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 29, 2020 Khmernote
នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសមួយចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា។ នៅក្នុងឱកាសនោះសម្ដេចតេជោ បានលើកឡើងពីការទិញវ៉ាក់សាំងកាពារជំងឺកូវីដ-១៩ មកកម្ពុជា ដោយសម្ដេចបានមានប្រសាសន៍ថា ច្រកទ្វារសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ យកមកកម្ពុជា មាន ៣ច្រក ក្នុងនោះមានតាមរយៈខូវ៉ាក់ (COVAX) ច្រកទី២ តាមរយៈទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងច្រកទី៣ តាមរយៈការចរចាជាមួយក្រុមហ៊ុនផ្ទាល់តែម្តង។ សូមបញ្ជាក់ផងដែរថា យោងទៅតាមប្រសាសន៍របស់សម្ដេចតេជោដែលបានប្រកាស គិតត្រឹមម៉ោង ២រសៀល
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 29, 2020 Chan Sreyny
ប្រទេសកម្ពុជា មិនបានហាមឃាត់ជនបរទេសរួមទាំងជនជាតិអង់គ្លេសដែលកំពុងទទួលរងការរីករាលដាលដោយសារជំងឺកូវីដ-១៩ ទម្រង់ថ្មីពីការចូលមកកម្ពុជាឡើយ នេះបើយោងតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសដែលផ្សាយផ្ទាល់ពីគេហដ្ឋានរបស់សម្ដេចនៅក្រុងតាខ្មៅខេត្តកណ្តាលថា « យើងមិនបានហាមឃាត់ជនបរទេសណាម្នាក់ឲ្យចូលមកក្នុងប្រទេសកម្ពុជារួមទាំងពលរដ្ឋអង់គ្លេសនោះទេ ប៉ុន្តែយើងត្រូវតែពង្រឹងការគ្រប់គ្រងជាពិសេសការដាក់ឱ្យនៅដាច់ដោយឡែក »។ សម្តេចតេជោបានមានប្រសាសន៍ថា « ប្រទេសកម្ពុជាត្រូវបន្តប្រយុទ្ធគ្នានៅក្នុងសមរភូមិចំនួន ៣ ប្រឆាំងនឹងជំងឺកូវីដ-១៩ ទី១ ការពារការនាំចូលជំងឺ, ទី២ ត្រួតពិនិត្យការរាលដាល និងការពារការឆ្លងសហគមន៍ និងទី៣ ព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំងអស់ »។ ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានអបអរសាទរដល់ក្រុមគ្រូពេទ្យកម្ពុជាដែលបានខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ គិតត្រឹមព្រឹកនេះ កម្ពុជាបានកត់ត្រានូវករណីសរុបចំនួន ៣៦៤ ករណីដោយក្នុងនោះមាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 29, 2020 Chan Sreyny
ប្រទេសកូរ៉េខាងត្បូង បានបញ្ចេញកញ្ចប់ថវិកាចំនួន ៩.៣ ទ្រីលានវ៉ុន (៨.៤៩ ពាន់លានដុល្លារ) កាលពីថ្ងៃអង្គារ (២៩ ធ្នូ) ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូចដែលរងការវាយប្រហារដោយរលកទី៣ នៃជំងឺកូវីដ-១៩ និងអ្នកដែលងាយរងគ្រោះដោយសារភាពអត់ការងារធ្វើដោយសារការផ្ទុះឡើងនេះ។ ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយថា ក្នុងចំណោមកញ្ចប់ថវិកាសរុបចំនួន ៥.៦ ទ្រីលានវ៉ុននឹងត្រូវបានប្រើដើម្បីផ្តល់ជាថវិកាដល់អាជីវកម្មខ្នាតតូចដែលរងគ្រោះដោយជំងឺនេះ និងជួយដល់កម្មករបណ្តោះអាសន្ន ឬបុគ្គលិកឯកជន និងអ្នកបើកតាក់ស៊ី។ ថវិកាចំនួន ២.៩ ទ្រីលានវ៉ុននឹងត្រូវប្រើប្រាស់សម្រាប់ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមរួមមាន៖ រមណីយដ្ឋានជិះស្គី និងសណ្ឋាគារ និងដើម្បីរក្សាជនជាតិកូរ៉េឱ្យមានការងារធ្វើកាន់តែច្រើន។ ចំណែកទឹកប្រាក់ចំនួន ០.៨ ទ្រីលានវ៉ុនទៀតគឺសំដៅពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ។ ក្រសួងបាននិយាយថា ការចែកជូនជាសាច់ប្រាក់នឹងត្រូវផ្តល់ជូនចាប់ពីថ្ងៃទី ១១ ខែមករា ហើយរំពឹងថាវិធានការណ៍ចុងក្រោយអាចជួយដល់ប្រជាជនសរុបចំនួន










