រដ្ឋាភិបាលក្រុងបាំងកក៖ ការបរិភោគអាហារនៅតាមភោជនីយដ្ឋាននឹងត្រូវហាមឃាត់ចាប់ពីម៉ោង ៧ យប់តទៅ
សេដ្ឋកិច្ច January 4, 2021 Chan Sreyny

រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសថា គិតចាប់ពីថ្ងៃអង្គារនេះតទៅ ការបរិភោគអាហារនៅតាមភោជនីយដ្ឋាននឹងត្រូវហាមឃាត់ចាប់ពីម៉ោង ៧ យប់។ ការបរិភោគអាហារនៅតាមភោជនីយដ្ឋាន នឹងត្រូវបានអនុញ្ញាតចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ៧ យប់តែប៉ុណ្ណោះ បន្ទាប់ពីនោះនឹងអនុញ្ញាតឱ្យខ្ចប់ទៅផ្ទះតែម្តង។ ភ្ញៀវដែលទៅបរិភោគ តម្រូវឱ្យអង្គុយឱ្យស្របនឹងការអនុវត្តគម្លាតសង្គម និងហាមឃាត់ការផឹកគ្រឿងស្រវឹង។

គួរបញ្ជាក់ផងដែរថា ប្រជាជនដែលមានគម្រោងរៀបចំពិធីជប់លៀង ឬការជួបជុំធំៗត្រូវតែសុំការអនុញ្ញាតពី BMA ឬមន្រ្តីសុខាភិបាលជាមុនសិន៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand