ព័ត៌មានចុងក្រោយ
  • ចេកស្រស់ជាង ៣០ ម៉ឺនតោនត្រូវបាននាំចេញក្នុងឆ្នាំ ២០២០ នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 29, 2020 Chan Sreyny

    ចេក គឺជាផលិតផលកសិកសិកដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមជាមួយស្រូវ កៅស៊ូ ដំឡូងមី ស្វាយចន្ទី ពោត ម្រេច សណ្តែក ស្វាយ និងបន្លែ។ ចេកអំបូងជាង ៣០០,០០០ តោនត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារបរទេសចាប់ពីខែមករា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ នេះបើយោងតាមបាយការណ៍បឋមស្តីពីវឌ្ឍនភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហកម្មសំខាន់ៗនៅឆ្នាំ ២០២០ ដែលចេញផ្សាយដោយឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ យោងតាមប្រភពដដែលបានឱ្យដឹងថា ប្រទេសកម្ពុជាបានផ្តល់ទិន្នផលចេកអំបូងជិត ៥០០,០០០ តោនក្នុងឆ្នាំ ២០២០ ដែលក្នុងនោះ ៣១៣,៤១០ តោនត្រូវបាននាំចេញដោយរកចំណូលបានជាង

  • ក្រុមអ្នកជំនាញអង់គ្លេសបានព្យាករណ៍ថា ប្រទេសចិននឹង វ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៨ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 29, 2020 Khmernote

    សារព័ត៌មាន NHK របស់ប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញអង់គ្លេសបាននិយាថា ប្រទេសចិននឹង វ៉ាដាច់សហរដ្ឋអាមេរិកដើម្បីក្លាយជា ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៨ ពោលគឺលឿនជាងការប៉ាន់ស្មានកាលពីពេលមុនរយៈពេល ៥ឆ្នាំ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលបានចេញផ្សាយការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួនរហូតដល់ឆ្នាំ ២០៣៥ សម្រាប់ប្រទេស និងតំបន់ចំនួន ១៩៣ នៅថ្ងៃសៅរ៍ កន្លងទៅនេះ។ នៅក្នុងរបាយការណ៍នោះបានប៉ាន់ប្រមាណថា ប្រទេសចិននឹងឃើញថាផលិតផលក្នុងស្រុកសរុបរបស់ខ្លួនកើនឡើង ២% នៅឆ្នាំនេះ ស្របពេលដែលសេដ្ឋកិច្ចធំៗ ផ្សេងទៀតត្រូវបានរំពឹងថានឹងធ្លាក់ចុះ។ មិនតែប៉ុណ្ណោះរបាយការណ៍ដដែលបានបង្ហាញថា ប្រទេសចិនបានទទួលជោគជ័យក្នុងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងវីរុស កូវីដ-១៩ ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងងើបឡើងវិញយ៉ាងឆាប់រហ័សជាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប។ លើសពីនេះ ក្រុមអ្នកជំនាញបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនឹងធ្លាក់ចុះ ៤.៤% ក្នុងឆ្នាំ២០២០ ខណៈផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជប៉ុនត្រូវបានព្យាករថានឹងធ្លាក់ចុះ

  • ជាថ្មីម្ដងទៀត! ប្រជាជនថៃនាំគ្នា សម្រុកតម្រង់ជួរលក់មាស​ ដើម្បីទប់ទល់ការចំណាយប្រចាំថ្ងៃ នៅពេលមានការរីករាលដាលជំងឺកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 29, 2020 Khmernote

    ការលក់មាសនៅក្នុងប្រទេសថៃកំពុងតែកើនឡើងខណៈពេលដែលប្រជាជនថៃ នាំគ្នាសម្រុកលក់មាស នៅពេលមានការរីករាលដាលនៃរោគរាតត្បាតជាថ្មីម្ដងទៀតនៅក្នុងប្រទេសថៃ ដែលនេះជាយុទ្ធសាស្ត្រមួយដែលបង្កហានិភ័យដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ទល់នឹងការកើនឡើងនៃការនាំចេញជារូបិយប័ណ្ណរបស់ប្រទេស។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា ការនាំចេញលោហៈធាតុមានតម្លៃបានកើនដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ ដោយសារតម្លៃទំនិញបានកើនឡើង ហើយប្រជាជនថៃបានលក់គ្រឿងអលង្ការ និងមាសរបស់ពួកគេ ដើម្បីប្រមូលសាច់ប្រាក់សម្រាប់ការចំណាយទូទៅក្នុងជីវភាព ដោយអាជីវករលក់មាសរំពឹងថា និន្នាការនេះនឹងបន្តដល់ឆ្នាំ ២០២១ ដោយសារមេរោគឆ្លងនេះបង្កផលប៉ះពាល់លើវិស័យទេសចរណ៍ និងផលិតកម្មដែលជាកម្លាំងស្នូលនៃសេដ្ឋកិច្ចរបស់ប្រទេសថៃ។ លោក Pawan Nawawattanasub ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន YLG Bullion International ដែលជាអ្នកជំនួញមាសកំពូលម្នាក់របស់ប្រទេសថៃបាននិយាយថា៖ « មាសងាយលក់ជាងដី ឬ ខុនដូ ហើយប្រជាជនថៃនៅតែមានស្តុកមាសច្រើនព្រោះប្រទេសនេះជាប្រទេសនាំចូលសុទ្ធច្រើនជាងប្រទេសនាំចេញនាពេលកន្លងមក »។ លោកបានបន្ថែមថា សាច់ប្រាក់រហ័សពីហាងមាសជាង

  • ឥណ្ឌូនេស៊ី នឹងបិទព្រំដែនសម្រាប់ជនបរទេសទាំងអស់ក្នុងអំឡុងពេលឆ្លងឆ្នាំសកល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 29, 2020 Chan Sreyny

    ឥណ្ឌូនេស៊ី នឹងបិទព្រំដែនរបស់ខ្លួនសម្រាប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់សម្រាប់រយៈពេល ២ សប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃបុណ្យចូលឆ្នាំថ្មី ខណៈពេលដែលប្រទេសនេះព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នេះបើយោងតាមប្រសាសន៍របសើរដ្ឋាភិបាលឥណ្ឌូនេស៊ី។ រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានថ្លែងនៅក្នុងសន្និសីទកាសែតថា « បទប្បញ្ញត្តិថ្មីនេះ នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែមករា និងអនុវត្តចំពោះភ្ញៀវទេសចរបរទេសទាំងអស់លើកលែងតែមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ »។ លោកស្រី Retno បាននិយាយថា « ភ្ញៀវទេសចរបរទេសដែលមកដល់ប្រទេសឥណ្ឌូនេស៊ីពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ នៅតែត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសនេះ ប៉ុន្តែត្រូវបង្ហាញភស្តុតាងនៃការធ្វើតេស្ត PCR អវិជ្ជមានដែលចេញពីប្រទេសដែលពួកគេបានចាកចេញហើយមានសុពលភាពរយៈពេល ៤៨ ម៉ោង »។ លោកស្រីបានបន្ថែមថា

  • ទីបំផុត! កម្ពុជាចាប់ផ្តើមផលិតកម្មប្រេងហើយ ខណៈដំណក់ប្រេងលើកដំបូងនឹងចាប់ផ្តើមផលិតចេញពីអណ្តូងនៅថ្ងៃនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 29, 2020 Khmernote

    យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមុននេះបន្តិចបានឲ្យដឹងថា កម្ពុជាចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់ខ្លួនហើយ នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈនិងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេងរបស់យើង។ ក្នុងនោះសម្ដេចតេជោ បានគូសបញ្ជាក់ថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ

  • កម្ពុជា រកចំណូលបានជាង ៤៧០ លានដុល្លារពីការនាំចេញស្វាយស្រស់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 28, 2020 Chan Sreyny

    ចាប់ពីខែមករា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ ប្រទេសកម្ពុជា បាននាំចេញផ្លែស្វាយស្រស់ប្រមាណ ៩៤៥,២៧៤ តោនទៅកាន់ទីផ្សារបរទេសដោយគិតជាទឹកប្រាក់ប្រមាណ ៤៧៣,២០៧,៧០០ ដុល្លារអាមេរិក។ តួលេខនេះ ត្រូវបានចែករំលែកនៅក្នុងរបាយការណ៍បឋមស្តីពីវឌ្ឍនភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហកម្មធំៗនៅឆ្នាំ ២០២០ ដែលចេញផ្សាយដោយឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទន្ទឹមនឹងនេះ ផ្ទៃដីជាង ១០ ម៉ឺនហិកតានៅប្រទេសកម្ពុជាកំពុងត្រូវបានប្រើប្រាស់ដើម្បីដាំដើមស្វាយ ជាពិសេសនៅខេត្តកំពង់ស្ពឺ កំពត បាត់ដំបង និងបន្ទាយមានជ័យហើយផ្លែឈើប្រមាណ ១.៥ លានតោនអាចប្រមូលផលជារៀងរាល់ឆ្នាំ។ គួរឱ្យដឹងផងដែរថា ផ្លែស្វាយស្រស់របស់កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារសហភាពអ៊ឺរ៉ុប កូរ៉េខាងត្បូង

  • រដ្ឋាភិបាល ប្រកាសឱ្យពលរដ្ឋចូលរួមដេញថ្លៃអាជីវកម្មលក់សំបុត្រចូលទស្សនាតំបន់រ៉ាមសារព្រែកទាល់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 28, 2020 Chan Sreyny

    ក្រសួងបរិស្ថានប្រកាសថា សាធារណជនជារូបវន្តបុគ្គល និងនីតិបុគ្គលអាចចូលរួមដេញថ្លៃធ្វើអាជីវកម្មប្រមូលចំណូលលក់សំបុត្រចូលទស្សនាតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង ឆ្នាំ ២០២១ បានដោយមិនមានការរើសអើងនោះឡើយ។ សេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានបានបញ្ជាក់ថា ការដាក់ឱ្យជួលធ្វើអាជីវកម្មនេះ មានរយៈពេលធ្វើអាជីវកម្ម ១ឆ្នាំ គិតចាប់ពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ ដោយថ្លៃអាជីវកម្មកំណត់ជាមូលដ្ឋានគឺចំនួន ៦០លានរៀល ក្នុង ១ឆ្នាំ ហើយការដេញថ្លៃធ្វើអាជីវកម្មត្រូវធ្វើតាមវិធីដេញថ្លៃឡើង។ ក្រសួងបានបន្តថា ពលរដ្ឋគ្រប់រូបមានសិទ្ធិចូលដេញថ្លៃទាំងអស់លើកលែងតែមន្ត្រីរាជការ សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធហើយអ្នកមានបំណងចូលដេញថ្លៃត្រូវបង់ប្រាក់កក់បណ្តោះអាសន្នចំនួន ២០% នៃថ្លៃអាជីវកម្មកំណត់ជាមូលដ្ឋានគឺស្មើ ១២លានរៀល។

  • ម៉ាឡេស៊ី កំពុងពិចារណាបើកព្រំដែនឡើងវិញដើម្បីជួយជំរុញវិស័យទេសចរណ៍ បើទោះបីជាមានករណីឆ្លងជំងឺកូវីដ-១៩ ទម្រង់ថ្មីក្នុងប្រទេសរបស់ខ្លួនក៏ដោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 28, 2020 Chan Sreyny

    យោងតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌លោកស្រី Nancy Shukri បានឱ្យដឹងថា រដ្ឋាភិបាលម៉ាឡេស៊ីកំពុងពិចារណាបើកព្រំដែនរបស់ខ្លួនដើម្បីជួយជំរុញវិស័យទេសចរណ៍។ នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ២៧ ខែធ្នូ លោកស្រី Nancy បាននិយាយថា ប្រទេសម៉ាឡេស៊ីឥឡូវនេះកំពុងចរចាជាមួយប្រទេសសិង្ហបុរី ប្រ៊ុយណេ សាធារណរដ្ឋកូរ៉េ ជប៉ុន តៃវ៉ាន់ (ចិន) និងនូវែលហ្សេឡង់ដែលត្រូវបានគេស្គាល់ថាជាតំបន់បៃតង (Green Zones)។ លោកស្រី​ Nancy បានបន្តថា គាត់បានទទួលសំណើជាច្រើនពីអ្នកឧស្សាហកម្មទេសចរណ៍ក្នុងស្រុក ដើម្បីពិចារណាបញ្ហានេះដើម្បីរក្សាអាជីវកម្មរបស់ពួកគេ។ លោកស្រីបានបន្ថែមថា ទោះយ៉ាងណាបញ្ហានេះត្រូវពិភាក្សាបន្ថែមទៀតជាមួយក្រសួងផ្សេងទៀតដូចជា ក្រសួងសុខាភិបាលដើម្បីធានាថាយើងត្រូវបានអនុញ្ញាតឱ្យបើកព្រំដែនប្រទេស ដើម្បីជំរុញវិស័យទេសចរណ៍របស់យើង។ គួរឱ្យដឹងផងដែរថា លោកស្រីក៏បានជំរុញឱ្យភ្ញៀវទេសចរមកពី Green