ចូលឆ្នាំ២០២១ភ្លាម! ប៊ូសស្រ្តងប្រគល់មាសសុទ្ធ ១តម្លឹងដល់អ្នកឈ្នះភ្លាម
Boostrong January 4, 2021 Khmernote

ពិតជាមិនធម្មតាមែន ឈ្នះមាសមួយតម្លឹងផុយៗដោយគ្រាន់តែតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ។ កាលពីថ្ងៃទី 01 ខែមករា ដើមឆ្នាំថ្មី ឆ្នាំ២០២១នេះ មានអ្នកឈ្នះមាស 1 តម្លឹងមកពីខេត្តកំពត ឡើងមកទទួលមាសសុទ្ធមួយតម្លឹងពីប៊ូសស្រ្តងផ្ទាល់។អ្នកស្រី លី វ៉ាតទ្រី ជាអ្នកខេត្តកំពត ភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ដែលបានតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយកាលពីដើមខែធ្នូ ហើយបានឆ្លើយសំនួរបានត្រឹមត្រូវ ឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន 5 ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន 9។ លុះដល់វគ្គបើកប្រអប់ អ្នកស្រីជ្រើសរើសបានសុទ្ធតែជាមេដាយមាសទាំង 5 ស្លាក ដែលស្មើរនឹងមាសមួយតម្លឹង។ ពេលឡើងមកទទួលមាស 1 តម្លឹងលើឆាកប៊ូសស្រ្តងផ្ទាល់ អ្នកស្រីបានបញ្ជាក់ថា”កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ពិតជាកម្មវិធីឈ្នះផុយៗមែន គ្រាន់តែតេចូល អត់មានអស់អីច្រើនផង ក៏អាចឈ្នះមាស 1 តម្លឹងដែរ”។ កម្មវិធីកំពូលសំណាងនេះ ឲ្យតែបានតេចូល ដឹងតែឈ្នះលុយគ្រប់ៗគ្នា។ បើជ្រើសរើសបាន៖

– មេដាយមាស 1 ស្លាក ស្មើរនឹង 200,000៛
-មេដាយមាស 2 ស្លាក ស្មើរនឹង 400,000៛
– មេដាយមាស 3 ស្លាក ស្មើរនឹង 800,000៛ \
– មេដាយមាស 4 ស្លាក ស្មើរនឹង 1,600,000៛
– និង មេដាយមាស 5 ស្លាក ស្មើរនឹង មាស 1 តម្លឹង។

កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ជាកំពូលកម្មវិធីសំណាងដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តងតែមួយគត់។ កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ មិនត្រឹមតែបានមើលការប្រគំតន្រ្តីដ៏សប្បាយហើយ ថែមទាំងមានឳកាសឈ្នះមាសមួយតម្លឹងទៀតផង។