មីយ៉ាន់ម៉ា រឹតបន្តឹងការចូលក្នុងប្រទេសសម្រាប់អ្នកដំណើរទាំងអស់រហូតដល់ចុងខែមករា
សេដ្ឋកិច្ច
January 4, 2021
Chan Sreyny
ក្រសួងការបរទេសមីយ៉ាន់ម៉ា បានសម្រេចចិត្តពង្រីកការរឹតបន្តឹងការចូលជាបណ្តោះអាសន្នសម្រាប់អ្នកដំណើរទាំងអស់ទាំងអស់រហូតដល់ដំណាច់ខែមករា។ ក្រសួងបានចេញសេចក្តីជូនដំណឹងអំពីការពង្រីករយៈពេលនៃវិធានការណ៍រឹតត្បិតជាមុន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលនឹងផុតកំណត់នៅថ្ងៃទី ៣១ ខែធ្នូ។ គួរឱ្យដឹងផងដែរថា ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ាបានរាយការណ៍ថា មានករណីឆ្លងជំងឺ Covid-19 ថ្មីចំនួន ១២៣,៤៧០ ករណី និងមានអ្នកស្លាប់ចំនួន ២,៦៦៤ នាក់គិតត្រឹមថ្ងៃទី ៣០ ខែធ្នូ៕


អត្ថបទ៖ នីតា
ប្រភព៖ vietnamplus
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


