ព័ត៌មានចុងក្រោយ
  • តំបន់ឆ្នេរខ្សាច់មុខវត្តសសរ១០០ នឹងទទួលស្វាគមន៍ភ្ញៀវទេសចរនៅឆ្នាំ ២០២១ ខាងមុខនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 28, 2020 Chan Sreyny

    គម្រោងកែច្នៃតំបន់ឆ្នេរខ្សាច់មុខវត្តសសរ១០០ ក្នុងខេត្តក្រចេះ នឹងទទួលស្វាគមន៍ភ្ញៀវទេសចរនាពេលខាងមុខនេះ។ លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានមានប្រសាសន៍ថា តំបន់ឆ្នេរខ្សាច់មុខវត្តសសរ១០០ នឹងរៀបចំជារមណីយដ្ឋានហើយនឹងដំណើរការឆាប់ៗនេះ។ អ្វីដែលកំពុងដំណើរការ និងផ្តោតសំខាន់គឺការសុំអាជ្ញាបណ្ណទេសចរណ៍ វិធានសុវត្ថិភាពទេសចរណ៍ ការគ្រប់គ្រងអនាម័យបរិស្ថាន ការកំណត់ទីតាំងសុវត្ថិភាព ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងតម្លៃសេវា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរមកកំសាន្តនាដើមឆ្នាំ ២០២១ ខាងមុននេះ។ លោកថា វត្តសសរ១០០ ទាក់ទាញភ្ញៀវទេសចរស្រាប់ហើយ អញ្ចឹងហើយទើបវិស័យឯកជនមានបំណង ចង់ចូលរួមកែច្នៃតំបន់ឆ្នេរខ្សាច់មុខវត្តឱ្យមានភាពទាក់ទាញថែមទៀត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់ប៉ែកឦសាននៃប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើងសក្តិសមជាគោលដៅទេសចរណ៍កម្រិតខ្ពស់។ លោកបន្តទៀតថា គម្រោងកែច្នៃតំបន់ឆ្នេរខ្សាច់មុខវត្តសសរ១០០ នៃខេត្តក្រចេះនេះនឹងរួចរាល់ជាស្ថាពរនៅដើមឆ្នាំ ២០២១ ខាងមុខ។ ស្ពានឈើសម្រាប់ឆ្លងកាត់ទៅឆ្នេរខ្សាច់នោះ

  • ជប៉ុន ហាមឃាត់ការចូលរបស់ជនបរទេសមកពីគ្រប់ប្រទេសទាំងអស់ដើម្បីទប់ស្កាត់ការឆ្លងជំងឺ Covid-19 ទម្រង់ថ្មី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 28, 2020 Chan Sreyny

    រដ្ឋាភិបាលជប៉ុន បានប្រកាសកាលពីថ្ងៃសៅរ៍ ទី ២៦ ខែធ្នូថា ប្រទេសជប៉ុននឹងហាមឃាត់ការចូលពីគ្រប់ប្រទេសទាំងអស់ដែលចាប់ផ្ដើមចាប់ពីថ្ងៃច័ន្ទ ទី ២៨ ដើម្បីការពារការរីករាលដាលនៃជំងឺ Covid-19 ទម្រង់ថ្មីពីចក្រភពអង់គ្លេស។ ការហាមឃាត់នេះ នឹងចូលជាធរមានរហូតដល់ចុងខែមករា។ សារព័ត៌មាន Nikkei បានរាយការណ៍ថា មានតែជនជាតិជប៉ុន និងជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ។ រដ្ឋាភិបាលបាននិយាយថា ខ្លួនបានសំរេចចិត្តចាត់វិធានការណ៍នេះខណៈដែលជំងឺនេះត្រូវបានរកឃើញដំបូងនៅប្រទេសអង់គ្លេស ហើយកំពុងតែរីករាលដាលនៅក្នុងប្រទេសមួយចំនួន។ ទីក្រុងតូក្យូ ក៏បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៩៤៩ ករណីកាលពីថ្ងៃសៅរ៍ ខណៈដែលអាជ្ញាធរបានជំរុញឱ្យប្រជាជនស្នាក់នៅផ្ទះ។ ក្រុមមន្រ្តីក៏បាននិយាយផងដែរថា មនុស្សពីរនាក់ទៀតនៅក្នុងប្រទេសជប៉ុនត្រូវបានបញ្ជាក់ថាបានឆ្លងជំងឺ Covid-19 ទម្រង់ថ្មីដែលធ្វើឱ្យចំនួនសរុបមកដល់ពេលនេះមានដល់ ៧ នាក់ហើយ។ ការឆ្លងមួយក្នុងចំណោមការឆ្លងសរុប

  • រដ្ឋាភិបាលថៃ គ្រោងនឹងកែសម្រួលច្បាប់ និងបទប្បញ្ញត្តិសំខាន់ៗទាក់ទងនឹងជនអន្តោប្រវេសន៍ អាជីវកម្មបរទេស​ ដើម្បីទាក់ទាញវិនិយោគគិនបរទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 28, 2020 Chan Sreyny

    រដ្ឋាភិបាលថៃ គ្រោងនឹងកែសម្រួលច្បាប់ និងបទប្បញ្ញត្តិសំខាន់ៗដែលទាក់ទងនឹងជនអន្តោប្រវេសន៍ អាជីវកម្មបរទេស និងវិស័យផ្សេងៗទៀតនៅឆ្នាំក្រោយ ដើម្បីទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេសបន្ថែមទៀត។ ការធ្វើវិសោធនកម្មនេះ ក៏នឹងគ្របដណ្តប់លើពលករបរទេស ពន្ធដារ ការធ្វើផែនការទីក្រុង ជីវៈចម្រុះ អាជីវកម្មភាពយន្ត និងវីដេអូ និងវិស័យថាមពលរួមមាន ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលជំនួស។ យោងតាមប្រភពពីរដ្ឋាភិបាលថៃបានឱ្យដឹងថា រដ្ឋាភិបាលមានគោលបំណងដើម្បីសម្រេចឱ្យបានយ៉ាងហោចណាស់ ៨៥% នៃការកែប្រែដែលបានកំណត់ក្រោមគ្រោងការណ៍ “regulatory guillotine” របស់ខ្លួននៅឆ្នាំក្រោយ។ ចំពោះគ្រោងការណ៍នេះ គណៈកម្មការអភិវឌ្ឍន៍វិស័យសាធារណៈ នឹងដឹកនាំបេសកកម្មធ្វើជំនួញនៅប្រទេសថៃកាន់តែងាយស្រួលជាងសព្វថ្ងៃ។ អាជីវកម្ម និងអ្នកប្រើប្រាស់បច្ចុប្បន្នមានបន្ទុកខ្ពស់ពីការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាដែលបានប៉ាន់ប្រមាណថាមានចំនួនសរុប ១៤២ ពាន់លានបាតក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ថៃព្យាករណ៍ថា ការធ្វើវិសោធនកម្មច្បាប់

  • វៀតណាមនៅតែឃើញផលចំណេញ ទោះពិភពលោកកំពុងស្ថិតក្នុងវិបត្តិកូវីដ ដោយសារការនាំចេញបង្គាកើនឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 26, 2020 Khmernote

    ការនាំចេញបង្គារបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថានឹងកើនឡើង ១២.៤% នៅឆ្នាំនេះ ដោយឈានដល់តម្លៃ ៣.៧៨ ពាន់លាន​ដុល្លារអាមេរិក បើទោះបីជាឧស្សាហកម្មអាហារសមុទ្រត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវីរុស Covid-19 ក៏ដោយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ក្នុងរយៈពេល ១១ខែដំបូង ក្នុងឆ្នាំ២០២០ នេះ ការនាំចេញបង្គាទៅកាន់ទីផ្សារបរទេសភាគច្រើនមានស្ថេរភាព ហើយទីផ្សារទាំងនោះសុទ្ធតែជាទីផ្សារធំៗ រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប​ ចិន អង់គ្លេស កាណាដា និងអូស្រ្តាលី នេះបើយតាមការឲ្យដឹងពីសមាគមអ្នកនាំចេញនិងអ្នកផលិតអាហារសមុទ្រវៀតណាម (VASEP) ។ ជាមួយគ្នានេះប្រភពដដែលបានឲ្យដឹងថា សហរដ្ឋអាមេរិកនៅតែជាអ្នកទិញធំជាងគេ ដោយការទិញរបស់ខ្លួន ៨០៦.៦ លានដុល្លារដែលតំណាងឱ្យការកើនឡើង ៣៤

  • ជប៉ុន រឹតបណ្តឹងច្បាប់សម្រាប់អ្នកដំណើរដែលមកពីអាហ្វ្រិកខាងត្បូង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 26, 2020 Chan Sreyny

    រដ្ឋាភិបាលជប៉ុន បានរឹតបណ្តឹងច្បាប់សម្រាប់អ្នកធ្វើដំណើរមកពីអាហ្រ្វិកខាងត្បូង ដែលជាកន្លែងរកឃើញករណីឆ្លងជំងឺ Covid-19 ទម្រង់ថ្មី។ ប្រទេសជប៉ុន បានចាប់ផ្តើមបដិសេធការមកដល់របស់អាហ្រ្វិកខាងត្បូងកាលពីថ្ងៃសៅរ៍។ ជនជាតិជប៉ុន និងមិនមែនជនជាតិជប៉ុនដែលមានទីលំនៅក្នុងប្រទេសជប៉ុនត្រូវបានអនុញ្ញាតឱ្យចូល ប៉ុន្តែពួកគេត្រូវបានស្នើសុំឱ្យផ្តាច់ខ្លួនរយៈពេល ១៤ ថ្ងៃនៅពេលមកដល់ប្រទេសនេះ។ ជនជាតិជប៉ុន ដែលត្រឡប់មកពីអាហ្វ្រិកខាងត្បូងកំពុងត្រូវបានស្នើសុំឱ្យផ្តល់ភ័ស្តុតាងថា ពួកគេបានធ្វើតេស្តអវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោងមុនពេលចាកចេញពីប្រទេស។ អ្នកដែលមិនមែនជនជាតិជប៉ុន ដែលមានឋានៈជាអ្នកស្រុកនៅក្នុងប្រទេសជប៉ុនត្រូវបានគេស្នើសុំឱ្យធ្វើដូចគ្នា។ វិធានការណ៍ស្រដៀងគ្នានេះ មានសំរាប់ប្រជាជនដែលធ្វើដំណើរមកពីចក្រភពអង់គ្លេសដែលមានជំងឺ Covid-19 ទម្រង់ថ្មីមួយទៀតកំពុងរីករាលដាល។ ជប៉ុនបានបញ្ជាក់កាលពីថ្ងៃសុក្រថា មនុស្សចំនួន ៥ នាក់ដែលត្រឡប់មកពីអង់គ្លេសបានធ្វើតេស្តិ៍វិជ្ជមានចំពោះជំងឺថ្មីនេះ។ ក្រសួងសុខាភិបាលជប៉ុននិយាយថា ខ្លួនជឿជាក់ថាបុគ្គលទាំង ៥ នាក់មិនបានឆ្លងជំងឺនេះនៅក្នុងប្រទេសជប៉ុនទេ ដោយសារពួកគេត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគ្នានៅឯសណ្ឋាគារ បន្ទាប់ពីបានធ្វើតេស្តិ៍វិជ្ជមានក្នុងអំឡុងពេលត្រួតពិនិត្យសុខភាពនៅអាកាសយានដ្ឋាន។ គួរឱ្យដឹងផងដែរថា

  • ប្រធានព្រឹទ្ធសភាកម្ពុជា ស្នើឱ្យកូរ៉េខាងត្បូងបង្កើនចំនួនកូតាសម្រាប់ពលករខ្មែរបន្ថែមទៀត ដើម្បីអាចទៅបំពេញការងារនៅទីនោះបានកាន់តែច្រើន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 26, 2020 Khmernote

    ប្រធានព្រឹទ្ធសភាកម្ពុជា ស្នើឱ្យសាធារណរដ្ឋកូរ៉េបង្កើនចំនួនកូតាសម្រាប់ពលករខ្មែរបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនពលករ។ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ប៉ាក ហឺងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត បានជួយ សម្របសម្រួលក្នុងការបង្កើនចំនួនកូតាសម្រាប់ពលករកម្ពុជាបន្ថែមទៀត ដើម្បីអាចទៅបំពេញការងារនៅប្រទេសកូរ៉េបានកាន់តែច្រើន។ សម្ដេចសេនាភក្ដីបានបញ្ជាក់ថា ពលករដែលបានទៅធ្វើការនៅកូរ៉េខាងត្បូង គឺបានរួមចំណែកដ៏សំខាន់ ដល់ការលើកកម្ពស់ ជីវភាពរស់នៅរបស់ក្រុមគ្រួសាររបស់ពួកគេ និងជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាផងដែរ។ សម្តេចប្រធានព្រឹទ្ធសភាក៏បានថ្លែងអំណរគុណរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ ចំពោះពលករកម្ពុជា

  • ដំណឹងរីករាយ! រដ្ឋាភិបាល សម្រេចបន្តលើកលែងពន្ធប្រចាំខែដល់អាជីវកម្មប៉ុន្មានប្រភេទនេះ រយៈពេល០៣ខែ បន្ថែមទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 26, 2020 Khmernote

    រដ្ឋាភិបាលកម្ពុជាកាលពីថ្ងទី២៤ ធ្នូ កន្លងទៅនេះបាន សេចក្ដីណែនាំអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧)។ នៅក្នុងសេចក្ដីណែនាំនោះដែរ រដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តលើកលែងពន្ធប្រចាំខែ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ០៣ខែ បន្ថែមទៀត ពោលគឺគិតចាប់ពីខែមករា រហូតដល់ខែ មីនា ឆ្នាំ២០២១។ បើយោងតាមសេចក្ដីណែនាំដដែលបានបញ្ជាក់ថា ការបន្តលើកលែងពន្ធ​រយៈពេល ០៣ខែ បន្ថែមទៀតនេះ គឺសម្រាប់តែអាជីវកម្មជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត

  • អាជ្ញាធរ​ជាតិ​អប្សរា ​បញ្ចប់​ការជួសជុល​ប្រាសាទដំរីក្រាបនៅលើ​ខ្នងភ្នំ​គូលែនជាស្ថាពរ​ បន្ទាប់ពី​ប្រាសាទ​នេះ​មាន​ខឿន​ពុកផុយ និង​ស្រុត​ផ្នែក​ខាងលិច ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 26, 2020 Chan Sreyny

    ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ចប់​ការជួសជុល​ប្រាសាទដំរីក្រាបនៅលើ​ភ្នំ​គូលែន​ហើយ បន្ទាប់ពី​ប្រាសាទ​នេះ​មាន​ខឿន​ពុកផុយ និង​ស្រុត​ផ្នែក​ខាងលិច​។ រីឯ​ជញ្ជាំង​មាន​ប្រេះ​ហែក​ជាច្រើន​កន្លែង ស៊ុមទ្វារ​ខាងកើត​បម្រុង​ជ្រុះ​ធ្លាក់ និង​មានការ​ពុកផុយ​ផ្នែក​ខ្លះ​នៃ​ដំបូល​។ លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹង​កាលពី​ថ្ងៃ​ទី​ ២៤ ខែធ្នូ ឆ្នាំ​ ២០២០​ថា ការខូចខាត​ទាំងនេះ​បណ្តាលមកពី​កត្តា​មនុស្ស ធម្មជាតិ និង​អាយុកាលដែលជា​មូលហេតុ​ចម្បងដូចជា​៖ មាន​ជនខិលខូច​ជីក​កកាយ​គ្រឹះ​ប្រាសាទ ឫស​ឈើ​ដុះ​ចាក់​ហែក​ខឿន ជញ្ជាំង និង​ដំបូល​ប្រាសាទហើយ​ដើមឈើ​ខ្លះទៀត​រលំ​សង្កត់​លើ​តួ​ប្រាសាទ​។​ ​លោក ឡុង កុសល បានឱ្យដឹង​ទៀតថា ក្នុង​ការងារ​ជួសជុល​ប្រាសាទ​នេះក្រុមការងារ​បាន​ពង្រឹង​ខឿន​ដែល​ពុកផុយ​នៅ​ជ្រុង​ទាំង​ ៤ រៀប​ពង្រឹង​ខឿន​ផ្នែក​ខាងលិច​ដែល​ស្រុត ចាក់​ថ្នាំ​សម្លាប់​កូន​រុក្ខជាតិ និង​សម្អាត​ឫស​ដើមឈើ​ដែល​ដុះ​លើ​ជញ្ជាំង និង​ដំបូល​ប្រាសាទដើម្បី​បញ្ឈប់​ការលូតលាស់​របស់​ដើមឈើ​បន្តទៀត​។