- សេដ្ឋកិច្ចសេដ្ឋកិច្ច December 25, 2020 Chan Sreyny
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា មកដល់ពេលនេះការស្ថាបនាកែលម្អផ្លូវជាតិលេខ២ សម្រេចបានលទ្ធផលជាង ២០% ហើយតាមល្បឿននៃការសាងសង់នេះនឹងអាចចប់តាមផែនការដែលបានគ្រោងទុក។ លោកបានបញ្ជាក់ថា ក្រុមហ៊នទទួលការសាងសង់កំពុងមមាញឹកអនុវត្តការងាររបស់ខ្លួនតាមផែនការកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បើទោះបីការអភិវឌ្ឍត្រូវបានរំខានដោយជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាទឹកជំនន់ដែលធ្វើឱ្យប៉ះពាល់ផ្នែកខ្លះនៃកំណាត់ផ្លូវកាលពីពេលកន្លងទៅនេះក៏ដោយ។ លោកបន្តថា តាមល្បឿននៃការសាងសង់ក្នុងពេលបច្ចុប្បន្នរំពឹងថា ផ្លូវនេះនឹងរួចរាល់ជាស្ថាពរនៅត្រី មាសទី១ ឆ្នាំ ២០២២ ប្រសិនជាមិនមានឧបសគ្គមករាំងស្ទះ។ រាជរដ្ឋាភិបាល បានចាប់ផ្តើមកែលម្អកំណាត់ផ្លូវជាតិលេខ២ ពីក្រុងតាខ្មៅដល់ក្រុងដូនកែវ និងកំណាត់ផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ ក្រុងដូនកែវដល់ផ្លូវជាតិលេខ៣ ត្រង់ផ្សារអង្គតាសោម កាលពីខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងគម្រោងសម្បទានពីធនាគារនីហរ័ណអាហរ័ណកូរ៉េនៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានទឹកប្រាក់សរុបជាង ៥៦
- អាជីវកម្មអាជីវកម្ម December 25, 2020 Khmernote
ម្ចាស់ភោជនីយដ្ឋានមួយកន្លែងនៅទីក្រុងបាងកក បានប្រកាសនៅលើបណ្ដាញសង្គមថា ត្រៀមខ្លួន និងទទួលស្វាគមន៍កម្មករមីយ៉ាន់ម៉ាទាំងអស់មកទទួលទានអាហារនៅក្នុងហាងរបស់នាង បន្ទាប់ពីហាងជាច្រើនបានសម្រេចចិត្តមិនទទួលជនចំណាកស្រុកក្នុងអអំឡុងពេលផ្ទុះឡើងនៃវីរុស Covid-19 ថ្មីៗនេះ។ នៅក្នុងការបង្ហោះតាមហ្វេសប៊ុកនៅយប់ថ្ងៃពុធលោកស្រី Chatthamon Singtankong បាននិយាយថា ពលករចំណាកស្រុកដែលរស់នៅក្នុងនិងជិតតំបន់ Prachauthit ត្រូវបានស្វាគមន៍ឱ្យមកទទួលទានអាហារនៅភោជនីយដ្ឋានរបស់នាង ហើយនឹងមិនគិតថ្លៃនោះទេ សម្រាប់អ្នកមិនមានលុយ។ គួរបញ្ជាក់ផងដែរថា វីរុស covid-19 បានផ្ទុះឡើងជាថ្មីនៅក្នុងប្រទេសថៃ ហើយអ្នកដែលឆ្លងភាគច្រើនជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា ដោយប្រកាសនេះបានបង្កឲ្យមានការប្រកាន់ពូជសាសន៍ ប្រឆាំង រើសអើងនឹងជនជាតិមីយ៉ាន់ម៉ា ប៉ុន្តែក៏មានការលើកឡើងតាមអ៉ីនធឺណេតដែលអំពាវនាវឱ្យមានសមភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សរវាងប្រជាជនក្នុងស្រុក និងជនបរទេស៕ (រូបតំណាង) អត្ថបទ៖ លីនី ប្រភព៖ nationthailand
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 25, 2020 Chan Sreyny
ប្រទេសកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Pfizer និង Johnson & Johnson របស់ Janssen ដើម្បីនាំចូលវ៉ាក់សាំងការពារជំងឺ Covid-19 សម្រាប់មនុស្ស ១៦ លាននាក់ខណៈពេលដែលប្រទេសនេះកំពុងទទួលរងនូវរលករាតត្បាតទី៣ នេះបើតាមសម្តីរបស់នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Chung Sye-kyun ។ រដ្ឋាភិបាល បានប្រឈមនឹងការកើនឡើងសម្ពាធពីសាធារណៈលើគំរោងលទ្ធកម្មវ៉ាក់សាំងការពារជំងឺ Covid-19 ខណៈដែលប្រទេសនេះបានរាយការណ៍អំពីករណីប្រចាំថ្ងៃខ្ពស់បំផុតទី២ របស់ខ្លួនកាលពីថ្ងៃពុធ។ វ៉ាក់សាំងរបស់ Pfizer ដែលត្រូវបានអភិវឌ្ឍជាមួយដៃគូអាល្លឺម៉ង់ BioNTech នឹងផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់មនុស្ស ១០ លាននាក់ហើយការដឹកជញ្ជូនត្រូវបានគេរំពឹងថា នឹងមាននៅក្នុងត្រីមាសទី៣ ឆ្នាំ ២០២១ ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 25, 2020 Khmernote
សហភាពអឺរ៉ុប អាឡឺម់ង់ និងបារាំង បានប្រកាសកិច្ចព្រមព្រៀងឥណទានដែលមានតម្លៃ ៩៥.៨ លានអឺរ៉ូ (១១៦ លានដុល្លារអាមេរិក) ដល់កម្ពុជាដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ កន្លងទៅនេះ។ ជាមួយគ្នានេះសេចក្ដីប្រកាសព័ត៌មានបានបង្ហាញថា គម្រោងនេះមានគោលដៅផ្តល់ហិរញ្ញប្បទានទាំងការកែលំអបណ្តាញផ្លូវជនបទនៅតាមបណ្តាខេត្ត នៅភាគកណ្តាលនៃប្រទេស និងការកសាងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមនៅក្នុងវិស័យស្អាត កសិកម្ម សុខភាពនិងការអប់រំ ខណៈនៅប្រទេសកម្ពុជាមានប្រជាជនចំនួន ៧០% រស់នៅតាមតំបន់ជនបទ។ គួរឲ្យដឹងផងដែរថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ត្រូវបានសហហិរញ្ញប្បទានដោយសហភាពអឺរ៉ុប រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងរដ្ឋាភិបាលអាល្លឺម៉ង់តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាលោកស្រី Carmen
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 25, 2020 Chan Sreyny
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានបញ្ជាក់ថា « ការដំឡើងពន្ធលើផលិតផលថ្នាំជក់ជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះដែលធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណូលបន្ថែម ជាពិសេសក្នុងដំណាក់កាលប្រទេសយើងជួបវិបត្តិកូវីដ-១៩ ព្រមទាំងអាចកាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ផងដែរ »។ សេចក្តីប្រកាសព័ត៌មាន របស់អង្គការចលនាដើម្បីសុខភាពកម្ពុជានាថ្ងៃទី ២៤ ខែធ្នូ នេះបានឱ្យដឹងថា ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាពន្ធលើផលិតផលថ្នាំជក់ទាបជាងគេនៅក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ន អត្រាពន្ធលើផលិតផលថ្នាំជក់ធៀបតម្លៃលក់រាយនៅកម្ពុជាមានត្រឹមតែ ២៥% ចំពោះបារីក្នុងស្រុក និង ៣១.១% ប៉ុណ្ណោះចំពោះបារីនាំចូលខណៈប្រទេសថៃមានអត្រាពន្ធធៀបតម្លៃលក់រាយ ៧០% សិង្ហបុរី ៦៧.៥% និងភូមា ៥០% ទៅ ៦០% ។ កម្ពុជានឹងទទួលបានចំណូលពន្ធបន្ថែម ២៣៥ លានដុល្លារក្នុងរយៈពេល ៥
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 24, 2020 Chan Sreyny
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីណែនាំ និងដាក់ចេញនូវវិធានការបន្ថែមជុំទី៧ ក្នុង គោលបំណងដាក់ចេញ និងអនុវត្តន៍វិធានការរក្សាលំនឹងអាជីវកម្មខណៈដែលកម្ពុជាកំពុងបន្តប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាទ្រទ្រង់និងស្តារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារក្នុងមួយខែសម្រាប់កម្មករ-និយោជិត ០១នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភ័ណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបសម្រាប់រយៈពេល ០៣ ខែបន្ថែមទៀតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២១។ ជាមួយគ្នានេះ ម្ចាស់រោងចក្រ-សហគ្រាសក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារសម្រាប់កម្មករ-និយោជិត ០១នាក់ (ជាសរុបកម្មករនិយោជិត ០១នាក់ ទទួលបាន ៧០ ដុល្លារក្នុងមួយខែ)។ រាជរដ្ឋាភិបាលបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០
- បុគ្គលជោគជ័យបុគ្គលជោគជ័យ December 24, 2020 Khmernote
ឆ្នាំ២០២០ គឺជាឆ្នាំដ៏លំបាកមួយនៃផ្នែកហិរញ្ញវត្ថុសម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោក ដោយសារជំងឺរាតត្បាតឆ្លងរាលដាលបានធ្វើឲ្យអន្តរាយដល់អាជីវកម្មរាប់មិនអស់ ហើយក្នុងនោះប្រជាជនជាច្រើននៅលើពិភពលោកត្រូវបានបាត់បងការងារ។ ប៉ុន្តែផ្ទុយទៅវិញឆ្នាំនេះ ក៏ជាឆ្នាំមាសឆ្នាំពេជ្រ ឆ្នាំជោគឆ្នាំជ័យរបស់មហាសេដ្ឋីចំនួន ៥រូប ដែលសុទ្ធសឹងតែជាម្ចាស់អាជីវកម្មធំៗ និងកំពុងត្រូវប៉ាន់ខ្លាំងក្នុងអំឡុងជំងឺពេលរាតត្បាត ដែលធ្វើឲ្យមហាសេដ្ឋីទាំងនោះរកចំណុលបានមិនចេះតិច ហើយបូកបញ្ជូលទៅក្នុងទ្រព្យសម្បត្តិដ៏មហាសាសលរបស់ពួកគេ។ ជាក់ស្ដែងមហាសេដ្ឋីលុយក្ដាំងទាំងនោះរួមមាន៖ ១.លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ៖ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថាលោក Musk បានបន្ថែមប្រាក់ចំនួន ១៤០ ពាន់លានដុល្លារដល់ទ្រព្យសម្បត្តិសុទ្ធរបស់លោកនៅឆ្នាំ២០២០ ដែលនាំមកនូវទឹកប្រាក់សរុបដល់ ១៦៧ ពាន់លានដុល្លារគិតត្រឹមថ្ងៃច័ន្ទ។ ការបន្ថែមនេះបានបង្កើនចំណាត់ថ្នាក់មហាសេដ្ឋីដល់ Musk ខណៈពេលដែលគាត់បានឡើងហួសពីលោក Bill Gates
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 24, 2020 Chan Sreyny
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនប័ត្រវិនិយោគដល់ក្រុមហ៊ុន NS Industrial ខូអិលធីឌី និងក្រុមហ៊ុន Lonso (Cambodia) Garment ខូអិលធីឌីដើម្បីវិនិយោគក្នុងការផលិតប្រអប់ក្រដាស និងសម្លៀកបំពាក់។ យោងតាមសេចក្តីប្រកាសរបស់ CDC បានឱ្យដឹងថា គម្រោងថ្មីចំនួន ២ ដែលមានទឹកប្រាក់វិនិយោគសរុបចំនួន ៦.៤ លានដុល្លារអាមេរិកនឹងមានទីតាំងស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ និងស្រុកសំរោងខេត្តតាកែវ។ គម្រោងដែលត្រូវបានអនុម័តថ្មីត្រូវបានគេរំពឹងថា នឹងបង្កើតការងារចំនួន ២,៥៧១ សម្រាប់ប្រជាជនក្នុងតំបន់។ ចាប់តាំងពីដើមខែនេះ CDC បានផ្តល់ភ្លើងខៀវដល់គម្រោងវិនិយោគចំនួន ១២ រួមមាន គម្រោងដែលបានលើកឡើងខាងលើដោយមានដើមទុនសរុបជាង ១.១៤ ពាន់លានដុល្លារដែលបង្កើតឱកាសការងារចំនួន ៦.៥០០










