ក្រុមហ៊ុនលក់រាយធំៗ រួមទាំងបណ្ដាញខ្សែសង្វាក់ហាងដែលមានវ័យចំណាស់ជាងគេរបស់អាមេរិកចំនួន ១០ បានដាក់ពាក្យក្ស័យធននៅក្នុងឆ្នាំនេះ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ១១ឆ្នាំ ចុហក្រោយនេះ។ យោងតាមសារព័ត៌មាន CNBC បានចុះផ្សាយថា មុនពេលវីរុសរាតត្បាតអ្នកលក់រាយមួយចំនួនកំពុងព្យាយាមរិះរកវិធីដើម្បីបន្តប្រតិបត្តិការរបស់ខ្លន ប៉ុន្តែដោយសារវិបត្តិសុខភាព Covid-19 បានធ្វើឲ្យអាជីវកម្មទាំងនេះស្ថិតក្នុងសា្ថនភាពកាន់តែយ៉ាប់យ៉ឺន ដោយជួបបញ្ហាហិរញ្ញវត្ថុ លើយការលក់បានធ្លាក់ចុះ។ លោក David Berliner ប្រធានផ្នែករៀបចំរចនាសម្ព័ន្ធនិងការអនុវត្តការផ្លាស់ប្តូរអាជីវកម្មរបស់ BDO បានថ្លែងថា៖ «ទំហំនៃការក្ស័យធនមានទំហំធំនៅឆ្នាំនេះបើធៀបនឹងឆ្នាំមុនៗ លោកបានកំពុងកត់សម្គាល់ម៉ាកយីហោជាតិ និងយីហោលេចធ្លោផ្សេងទៀតដែលមានហាងរាប់រយកន្លែងឥឡូវកំពុងត្រូវបានកែលម្អ ឬ ឆ្លងកាត់រចនាសម្ព័ន្ធដើម្បីស្តារអ្វីដែលពួកគេអាចធ្វើបាន »។
ជាមួយគ្នានេះយីហោធំៗទាំង ១០ ដែលបានក្ស័យធននៅក្នុងឆ្នាំ២០២០ នេះរួមមាន៖
១. J.C. Penney៖ ក្រុមហ៊ុនលករាយវ័យចំណាស់ជាងគេនៅអាមេរិកមានទ្រព្យសម្បត្តិជាង ៥ ពាន់លានដុល្លារ ហើយបំណុលច្រើនជាង ១០ ពាន់លានដុល្លារ និងហាងទំនិញនៅពេលដាក់ឯកសារក្ស័យធនចំនួន ៨៤៦។
២.Neiman Marcus៖ មានទ្រព្យសម្បត្តិ៖ ជាង ៥ ពាន់លានដុល្លារ ជាប់បំណុល ច្រើនជាង ៥ ពាន់លានដុល្លារ ហើយហាងទំនិញនៅពេលដាក់ឯកសារក្ស័យធនមានចំនួន ៦៧។

៣.Guitar Center៖ មានទ្រព្យសម្បត្តិជាង ១ ពាន់លានដុល្លារ ជាប់បំណុលច្រើនជាង ១ ពាន់លានដុល្លារ និងមានហាងទំនិញនៅពេលដាក់ឯកសារក្ស័យធនប្រហែល ៣០០ ហាង។

៤.Tailored Brands៖ ទ្រព្យសម្បត្តិជាង ១ ពាន់លានដុល្លារ និងមានបំណុលច្រើនជាង ១ ពាន់លានដុល្លារ ហើយហាងទំនិញនៅពេលដាក់ពាក្យក្ស័យធនមានចំនួន ១៤០០។

៥.Ascena Retail៖ មានទ្រព្យសម្បត្តិ៖ ជាង ១ ពាន់លានដុល្លារ តែជាប់បំណុលច្រើនជាង ១ ពាន់លានដុល្លារ និងមានហាងទំនិញនៅពេលដាក់ឯកសារក្ស័យធនចំនួន ២៨០០ ហាង។

៦.GNC៖ មានទ្រព្យសម្បត្តិជាង ១ ពាន់លានដុល្លារ និងជាប់បំណុល៖ ច្រើនជាង ១ ពាន់លានដុល្លារ ហើយមានហាងទំនិញនៅពេលដាក់ឯកសារក្ស័យធនចំនួន ២,៦៣៣។

៧.J.Crew Group៖ ទ្រព្យសម្បត្តិ ជាង ១ ពាន់លានដុល្លារ ហើយជាប់បំណុលច្រើនជាង ១ ពាន់លានដុល្លារ និងមានហាងទំនិញនៅពេលដាក់ឯកសារក្ស័យធនចំនួន ៤៩១។

៨.Brooks Brothers៖ មានទ្រព្យសម្បត្តិ ៥០០ លានដុល្លារ និងជាប់បំណុល៖ ៥០០ លានដុល្លារ ហើយហាងទំនិញនៅពេលដាក់ឯកសារក្ស័យធនមានចំនួន ២៤៤។

៩.Stein Mart៖ មានទ្រព្យសម្បត្តិ៖ ៥០០ លានដុល្លារទៅ ១ ពាន់លានដុល្លារ តែជាប់បំណុល ៥០០ លានដុល្លារទៅ ១ ពាន់លានដុល្លារ ហើយមានហាងលក់នៅពេលដាក់ពាក្យក្ស័យធនចំនួន ២៨១។

១០.Pier 1 Imports៖ មានទ្រព្យសម្បត្តិ៖ ជាង ៤០០ លានដុល្លារ និងមានបំណុលច្រើនជាង ២៥០ លានដុល្លារ ហើយមានហាងលក់នៅពេលដាក់ពាក្យក្ស័យធនចំនួន ៩៩១៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc


