- សេដ្ឋកិច្ចសេដ្ឋកិច្ច December 24, 2020 Khmernote
យោងតាមសារព័ត៌មាន laotiantimes កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប្រទេសឡាវបានហាមឃាត់ជាបណ្ដោះអាសន្ននូវការនាំចូលគ្រឿងសមុទ្រពីប្រទេសថៃ ដោយសារការផ្ទុះឡើងជាថ្មី និងក្នុងទំហំធំនៃវីរុស Covid-19។ ក្នុងនោះក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបានចេញសេចក្តីជូនដំណឹងហាមប្រាមការនាំចូលគ្រឿងសមុទ្រស្រស់ និងក្លាសេពីប្រទេសថៃឲ្យបានតឹងរឹងបំផុត ដើម្បីជាវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃ Covid-19 ដោយអាជ្ញាធរឡាវបារម្ភថាអាហារសមុទ្រដែលមានផ្ទុកមេរោគអាចឆ្លងចូលប្រទេសឡាវបាន ប្រសិនបើមិនហាមឃាត់ការនាំចូលភ្លាមៗ។ យ៉ាងណាមិញនៅក្នុងសសេចក្ដីជូនដំណឹងខាងលើបានរៀបរាប់ចំណុចចំនួន ៣ ថា៖ ១. ការនាំចូលគ្រៀងសមុទ្រស្រស់ និងក្លាសេពីប្រទេសថៃត្រូវបានហាមឃាត់ជាបណ្ដោះអាសន្ន។ ២. នេះជាវិធានការណ៍បណ្តោះអាសន្នហើយនឹងនៅតែមានជាផ្លូវការរហូតដល់មន្រ្តីពាក់ព័ន្ធពីប្រទេសឡាវ និងថៃអាចពិគ្រោះ និងរួមគ្នាបង្កើតវិធានការណ៍ដើម្បីធានាសុវត្ថិភាពអាហារសមុទ្រដែលនាំចូលពីប្រទេសថៃ ហើយអះអាងថាវាគ្មានការចម្លងរោគពីសំណាក់វីរុស Covid-19 ។ ៣. នាយកដ្ឋានស្បៀងអាហារ និងឱសថទទួលខុសត្រូវក្នុងការសម្របសម្រួលរវាងអាជ្ញាធរឡាវ និងថៃដើម្បីរកដំណោះស្រាយឱ្យបានឆាប់រហ័ស។ គួរបញ្ជាក់ផងដែរថា វិធានការនេះបានកើតឡើងបន្ទាប់ពីខេត្ត
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 23, 2020 Chan Sreyny
ខេត្ត Buri Ram ប្រទេសថៃកាលពីថ្ងៃពុធ បានបិទផ្សារលក់ម្ហូបអាហារស្រស់ៗរយៈពេល ៣ ថ្ងៃបន្ទាប់ពីបានដឹងថាមានមនុស្សចំនួន ២០០ នាក់អាចត្រូវបានប៉ះពាល់នឹងអ្នកផ្ទុកជំងឺ Covid-19 នៅទីនោះ។ ការភ័យខ្លាចនៃការឆ្លងត្រូវបានផ្ទុះឡើង បន្ទាប់ពីអ្នកលក់គ្រឿងសមុទ្រអាយុ ៥៧ ឆ្នាំម្នាក់បាននាំផលិតផលពីខេត្តសាមុតសាខុន មកលក់នៅផ្សារហើយការស៊ើបអង្កេតដំបូងបានរកឃើញថា មនុស្សជាច្រើនអាចនឹងឆ្លងជំងឺនេះ។ ការផ្ទុះឡើង ត្រូវបានគេរកឃើញនៅខេត្តសាមុតសាខនកាលពីចុងសប្តាហ៍ដែលចំនួនករណីបានលើសពីចំនួន ១០០០ ករណី។ អភិបាលខេត្តលោក Thatchakorn Hatthathayakul ក៏បានបញ្ជាឱ្យអ្នកទិញទំនិញដែលមកផ្សារក្នុងកំឡុងពេលនេះត្រូវធ្វើតេស្តរកជំងឺ Covid-19 ។ គួរឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះមានមនុស្សប្រមាណ ២០០ នាក់បានទៅមន្ទីរពេទ្យ Lam Plai Mat
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 23, 2020 Chan Sreyny
គម្រោងជួសជុលផ្លូវវង់ធំ ចាប់ពីចំណុចមុខប្រាសាទប្រែរូបរហូតដល់ខាងលិចប្រាសាទមេបុណ្យខាងកើតគ្រោងនឹងបញ្ចប់នាចុងឆ្នាំ ២០២១ ខាងមុខដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា នាពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២០ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរាបានជួសជុលកំណាត់ផ្លូវវង់ធំចាប់ពីមុខប្រាសាទប្រែរូបរហូតដល់ខាងលិចប្រាសាទមេបុណ្យខាងកើតដែលមានប្រវែង ១៨00ម៉ែត្រ។ លោកបញ្ជាក់ថា គម្រោងនេះគឺជាការបន្តការជួសជុលពីឆ្នាំ ២០១៩ ដែលអាជ្ញាធរជាតិអប្សរាបានជួសជុលកែលម្អកំណាត់ផ្លូវវង់ធំចាប់ពីប្រាសាទនាគព័ន្ធ រហូតដល់ប្រាសាទមេបុណ្យខាងកើតប្រវែង ៥គីឡូម៉ែត្រ។ លោកបន្តថា គម្រោងជួសជុលកែលម្អផ្លូវវង់ធំនៅក្នុងរមណីយដ្ឋានអង្គរ មានប្រវែងប្រមាណ ២០គីឡូម៉ែត្រ នេះគឺមិនបានជួសជុលទាំង ២០គីឡូម៉ែត្រ តែម្តងនោះទេព្រោះការធ្វើនេះទៅតាមលទ្ធភាពថវិកាប្រចាំឆ្នាំ។ លោកបន្តថា បច្ចុប្បន្នក្រុមការងារកំពុងអនុវត្តការងារជួសជុលកែលម្អផ្លូវចាប់ពីមុខប្រាសាទប្រែរូបរហូតដល់ខាងលិចប្រាសាទមេបុណ្យខាងកើតមានទទឹង ៦ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC) ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ
- ទេសចរណ៍ទេសចរណ៍ December 23, 2020 Khmernote
ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា សម្រស់បាតសមុទ្រកម្ពុជា ជាគោលដៅទេសចរណ៍ដ៏ល្អប្រណិត ដែលមានធនធានធម្មជាតិ ជីវចម្រុះ គ្រប់ប្រភេទសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា ។ លោក កាន់ ភារៈ ប្រធានក្រុមជ្រមុជទឹក នៃទីបញ្ជាការជួរមុខសម្រាប់ការងារស្រាវជ្រាវ និងអភិរក្សនៃបញ្ជាការដ្ឋានកងទ័ព ជើងទឹក បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បាតសមុទ្រកម្ពុជាពោរពេញទៅដោយសម្រស់ដ៏ស្រស់បំព្រង សម្បូរទៅដោយធនធានធម្មជាតិជីវចម្រុះ ជាជម្រកសម្រាប់មច្ឆា ជាច្រើនប្រភេទ អាចនិយាយបានថា ជាពិភពមួយផ្សេងទៀតដែលមាន សម្រស់ស្រស់ស្អាតមិនអាចកាត់ថ្លៃបាន ។ លោកបន្តថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានជំរុញដល់ក្រុមការងារឱ្យខិតខំសិក្សា
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 23, 2020 Chan Sreyny
រដ្ឋមន្រ្តីក្រសួងកសិកម្មបានឱ្យដឹងថា ផលត្រីទឹកសាបឆ្នាំនេះធ្លាក់ចុះជាងឆ្នាំមុន ១៣% គឺដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គស្ថិតក្នុងកម្រិតទាប និងយឺតប៉ុន្តែការចិញ្ចឹមមានសន្ទុះកើនឡើងច្រើនដើម្បីតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ។ ក្នុងឱកាស ចុះពិនិត្យសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីកំពុងមមាញឹកសស្រាក់សស្រាំទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរទុកជាស្បៀងប្រចាំឆ្នាំនៅគន្លងដាយត្រីលេខ ១៣ ១៤ និង ១៥ ស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បើគិតជាផលចាប់ត្រីទឹកសាបធម្មជាតិសរុបក្នុងឆ្នាំនេះ អាចមានកម្រិតទាបជាងឆ្នាំកន្លងមកប្រមាណ ១៣% ដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គស្ថិតក្នុងកម្រិតទាបហើយបានអូសបន្លាយជាងមួយខែ។ ឯកឧត្តមបានបន្ថែមថា តែទោះបីជាថមថយបន្តិចក្តីក៏ប្រជាជនមានលទ្ធភាពនឹងធ្វើត្រីប្រហុកបាន។ និយាយរួម ទីតាំងដែលយើងប្រមូលផលត្រីនៅទីតាំងដាយលេខ ១៥ គឺឃើញថាតម្លៃបានចុះទៅដល់ ៣០០០រៀល ក្នុងមួយគីឡូក្រាមដូច្នេះអ្នកទិញបន្តយកទៅលក់ក្រៅផ្សេងវាអាចនៅកម្រិត ៤០០០រៀល
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 23, 2020 Chan Sreyny
យោងតាមក្រសួងការងាររបស់ប្រទេសជប៉ុនបានឱ្យដឹងថា មនុស្សជិត ៨០,០០០ នាក់នៅក្នុងប្រទេសបានបាត់បង់ ឬជិតបាត់បង់ការងារដោយសារជំងឺរាតត្បាត Covid-19 ។ ក្រសួងបាន និងកំពុងពិនិត្យករណីកម្មករដែលត្រូវបានបញ្ឈប់ពីការងារ ឬមិនបានបន្តកុងត្រាថ្មីព្រោះថៅកែរបស់ពួកគេកំពុងជួបការលំបាកក្នុងការធ្វើអាជីវកម្មតទៅមុខទៀត។ ក្រុមមន្រ្តីបានរកឃើញថា មនុស្សចំនួន ៧៨,១៥៣ នាក់បានប្រឈមមុខ ឬជិតប្រឈមមុខនឹងភាពអត់ការងារធ្វើនៅចន្លោះខែមករា ដល់ថ្ងៃទី ២១ ខែធ្នូ។ ពួកគេជឿជាក់ថា តួលេខជាក់ស្តែងទំនងជាខ្ពស់ជាងនេះព្រោះចំនួននេះរាប់បញ្ចូលតែករណីដែលគេដឹងបីការិយាល័យការងារក្នុងតំបន់ និងការិយាល័យការងារសាធារណៈប៉ុណ្ណោះ។ យោងតាមទិន្នន័យកាលពីថ្ងៃសុក្រ សប្តាហ៍មុនបានបង្ហាញថា វិស័យផលិតកម្មត្រូវបានទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយមានការងារចំនួន ១៥,៦៧២ ត្រូវបានបាត់បង់។ ហាងស្រា និងភោជនីយដ្ឋានមានកម្មករចំនួន ១០,៩៣៥ នាក់បានបាត់បង់ការងារ។ នៅក្នុងផ្នែកលក់រាយមនុស្សចំនួន ១០,៣៨៤ នាក់ត្រូវបានបញ្ឈប់ ខណៈពេលដែលបុគ្គលិកសណ្ឋាគារចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 23, 2020 Khmernote
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី Rachada Dhnadirek បាននិយាយកាលពីថ្ងៃអង្គារ កន្លងទៅនេះថា គណៈរដ្ឋមន្រ្តីបានយល់ព្រមលើសំណើរបស់ក្រសួងការងារក្នុងការទូទាត់សំណងដល់អ្នកដែលបានចុះឈ្មោះចូលក្នុងមូលនិធិសន្ដិសុខសង្គម (SSF) ដែលគ្មានការងារធ្វើដោយសារជំងឺរាតត្បាត Covid-19 ។ យោងតាមសំណើនេះកម្មករដែលមានធានារ៉ាប់រងនឹងទទួលបាន ៥០% នៃប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ពួកគេ ដោយផ្អែកលើប្រាក់ខែអតិបរមា ១៥,០០០ បាត (ប្រមាណ ៥០០ ដុល្លារ) សម្រាប់រយៈពេលអតិបរមា ៩០ ថ្ងៃ ហើយគម្រោងនេះបានចូលជាធរមាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ថ្មីៗនេះ។ រដ្ឋមន្រ្តីក្រសួងការងារលោក Suchart Chomklin បាននិយាយកាលពីថ្ងៃអង្គារថា គម្រោងផ្តល់សំណងនេះគួរតែកាត់បន្ថយការលំបាកសម្រាប់ការធានារ៉ាប់រងរបស់កម្មករថៃ និងជនចំណាកស្រុកដែលប្រឈមនឹងភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ។ លោកបានបន្តថា៖ «យើងបានវាយតម្លៃស្ថានភាព
- ទេសចរណ៍ទេសចរណ៍ December 23, 2020 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២២ ខែធ្នូ ម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសកម្ពុជានឹងទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរអន្ដរជាតិបានកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីបើកឱ្យមាន ជើងហោះហើរក្នុងស្រុកក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ាន និងកិច្ចព្រមព្រៀងអាស៊ានក្នុងការផ្តល់អាជ្ញាបណ្ណក្រុម អាកាសយានិក ។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលអះអាងថា ការបង្កើតឱ្យមានច្បាប់ ការហោះហើរនៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និង កិច្ចព្រមព្រៀងអាស៊ាននេះ ដើម្បីការប្រកួតប្រជែងកាន់តែ ប្រសើរ និងទាក់ទាញការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ាន។ ពិសេស ធានាឱ្យបាននូវសុវត្ថិភាព និងសន្តិសុខ អាកាសចរក្នុងកម្រិតខ្ពស់បំផុត ដែលផ្តល់ទំនុកចិត្តដល់សាធារណជនក្នុងការធ្វើដំណើរតាមផ្លូវអាកាស នៅក្នុងតំបន់ អាស៊ាន។ ថ្លែងទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសឡើងការពារសេចក្តីព្រាងច្បាប់ ស្តីពីកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក










