ព័ត៌មានចុងក្រោយ
  • ទីក្រុង Pattaya លុបចោលព្រឹត្តិការណ៍ឆ្លងឆ្នាំថ្មី បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺ Covid-19 ជាថ្មីម្ដងទៀតក្នុងប្រទេសថៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 23, 2020 Chan Sreyny

    ទីក្រុង Pattaya បានលុបចោលព្រឹត្តិការណ៍ឆ្លងឆ្នាំថ្មីរបស់ខ្លួនក្នុងឆ្នាំនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នេះបើយោងតាមប្រសាសន៍របស់អភិបាលខេត្តលោក Sontaya Kunplome ។ ការលុបចោលនេះ កើតឡើងបន្ទាប់ពីមានការផ្ទុះឡើងនៅខេត្តសាមុតសាខុន ដែលរហូតមកដល់ពេលនេះបានរកឃើញអ្នកឆ្លងជំងឺ Covid-19 ជាង ១,០០០ ករណីហើយដែលបានរាលដាលដល់ខេត្តក្បែរៗនោះ។ អភិបាលក្រុងឈុនបុរីលោក Pakarathorn Thienchai ដែលជាប្រធានគណៈកម្មាធិការបង្ការជំងឺខេត្តបានបើកកិច្ចប្រជុំជាមួយភ្នាក់ងារពាក់ព័ន្ធស្តីពីវិធានការទប់ស្កាត់ជំងឺ Covid-19 ដែលជាលទ្ធផលគាត់បានចេញការហាមឃាត់រាល់ព្រឹត្តិការណ៍ចូលឆ្នាំថ្មីនៅក្នុងខេត្ត រួមទាំងការឆ្លងឆ្នាំថ្មីនៅ Pattaya ។ ទោះជាយ៉ាងណា ភ្ញៀវទេសចរនៅតែជ្រើសរើស Pattaya សម្រាប់ថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី ទោះបីជាមានការលុបចោលនៃពិធីបុណ្យក៏ដោយ។ គួរឱ្យដឹងផងដែរថា កម្មវិធីឆ្លងឆ្នាំនៅ Pattaya ក្នុងឆ្នាំ

  • កសិករចិញ្ចឹមបង្គានៅខេត្ត សាមុត សាខន នឹងទទួលបានជំនួយ បន្ទាប់ពីខេត្តត្រូវបិទរយៈពេល ១៤ ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុស Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 23, 2020 Khmernote

    ថៃ៖ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្ម កំពុងត្រៀមផ្តល់ជំនួយដល់កសិករចិញ្ចឹមបង្គាបន្ទាប់ពីមានការបិទទ្វាររយៈពេល ១៤ ថ្ងៃនៅខេត្ត សាមុតសាខន ដែលជាមូលដ្ឋានផលិតកម្មអាហារសមុទ្រដ៏សំខាន់សម្រាប់ផលិតផលអាហារសមុទ្រដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។ លោក Wattanasak Sur-iam អគ្គនាយកនៃនាយកដ្ឋានបានមានប្រសាសន៍ថា ផ្អែកតាមការចរចាជាមួយភាគីពាក់ព័ន្ធរួមទាំងមន្រ្តីសុខាភិបាល និងអ្នកដែលនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់បង្គា មានបរិមាណបង្គាចំនួន ១០០ តោនជារៀងរាល់ថ្ងៃដែលត្រូវគ្រប់គ្រង ដូច្នេះហើយបន្ទាប់ពីមានការបិទទ្វារនៅក្នុងខេត្ត កសិករចិញ្ចឹមបង្គាមានការព្រួយបារម្ភអំពីកន្លែងដែលត្រូវលក់ផលិតផលរបស់ពួកគេ។ លោក Wattanasak បានបន្តថា នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង នឹងស្វែងរកទីផ្សារថ្មីសម្រាប់កសិករចិញ្ចឹមបង្គា ដើម្បីលក់ផលិតផលរបស់ពួកគេ ហើយបានស្វែងរកការសហការពីអ្នកដៃគូផ្សេងៗរួមមាន សមាគមភោជនីយដ្ឋានថៃ និងតាមហាងលក់រាយនៅតាមផ្សារទំនើប។ ទោះយ៉ាងបីជាយ៉ាងនេះក្ដី លោកក៏នឹងស្នើសុំឱ្យកសិករចិញ្ចឹមបង្គាពន្យារពេលការប្រមូលផលផងដែរ ខណៈ លោក Poj Aramwattananont

  • រដ្ឋាភិបាល នឹងបង្កើតសួនកេសរកូលព្រៃ (អរគីដេ) និងរចនាសម្ព័ន្ធចម្រុះលើផ្ទៃដី ២០២០ហិកតា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 23, 2020 Chan Sreyny

    ដើម្បីលើកកម្ពស់ការអភិរក្សកេសរកូលព្រៃ (អរគីដេ) និងបង្កើតសក្តានុពលទេសចរណ៍នៅខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជានឹងបង្កើតសួនកេសរកូលព្រៃ និងរចនាសម្ព័ន្ធចម្រុះលើផ្ទៃដី ២០២០ហិកតា នៅជើងភ្នំគូលែនក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា នៅទីតាំងមជ្ឈមណ្ឌលស្រាវជ្រាវនេះនឹងបែងចែកជាតំបន់សំខាន់ៗក្នុងការគ្រប់គ្រង។ លោកជំទាវអនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថា « យើងនឹងបង្កើតជាសួនផ្សេងៗដូចជា៖ សួនកេសរកូលព្រៃ សួនកេសរកូលបង្កាត់ សួនមេអំបៅ សួនបន្លែធម្មជាតិ សួនឱសថបុរាណ សួនប្រទាល និងសួនពូជរុក្ខជាតិសំខាន់ៗដែលមានក្នុងប្រទេសកម្ពុជា។

  • មកទល់ពេលនេះ ប្រទេសជាង ៤០ បានផ្អាកការហោះហើរជាមួយ ចក្រភពអង់គ្លេស ដោយសារខ្លាចឆ្លងវីរុស Covid-19 ទម្រង់ថ្មី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 22, 2020 Khmernote

    យោងតាមការចុះផ្សាយរបស់ BBC គិតមកទល់ថ្ងៃនេះ មានប្រទេសជាង ៤០ បានផ្អាកជើងហោះហើរជាមួយចក្រភពអង់គ្លេស ដោយសារតែការព្រួយបារម្ភពីការរីករាលដាលនៃវីរុស Covid-19 ទម្រង់ថ្មី។ ប្រភពដដែលបានឲ្យដឹងថា ជើងហោះហើរពីចក្រភពអង់គ្លេសកំពុងត្រូវបានផ្អាកទៅកាន់ទឹកដីនៅទូទាំងពិភពលោកក្នុងនោះរួមមាន អេស្ប៉ាញ ឥណ្ឌា និងហុងកុង ខណៈប្រទេសបារាំងបានបិទព្រំដែនរបស់ខ្លួនជាមួយចក្រភពអង់គ្លេសរយៈពេល ៤៨ម៉ោង ដោយមិនអនុញ្ញាតឲ្យឡានដឹកទំនិញ ឬ ទូកអាចចូលចត ឬ ចាកចេញពីកំពង់ផែបានឡើយ។ ជាមួយគ្នានេះដែរ ប្រទេសជាង ៤០ ដែលបានផ្អាកការហោះហើរជាមួយចក្រភពអង់គ្លេសរួមមាន បែលហ្ស៊ិក កាណាដា អាល្លឺម៉ង់ អៀរឡង់ អ៉ីតាលី ព័រទុយហ្គាល់ រូម៉ានី រុស្ស៊ី និងស្វីសជាដើម

  • កូរ៉េខាងត្បូង នឹងបិទរមណីយដ្ឋានជិះស្គី និងកន្លែងទាក់ទាញភ្ញៀវទេសចរជាច្រើនទៀតក្នុងអំឡុងពេលបុណ្យណូអែល និងចូលឆ្នាំថ្មី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 22, 2020 Chan Sreyny

    កូរ៉េខាងត្បូង នឹងបិទរមណីយដ្ឋានជិះស្គី និងកន្លែងទាក់ទាញភ្ញៀវទេសចរដទៃទៀតក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យណូអែល និងចូលឆ្នាំថ្មីដោយសារតែប្រទេសនេះមានការកើនឡើងកាន់តែខ្លាំងនៃករណីឆ្លងជំងឺ Covid-19 ។ ចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃនៅក្នុងប្រទេសកូរ៉េ បានកើនឡើងវិញពីចំនួនតិចជាង ១០០ ករណីកាលពីដើមខែមុនដល់កម្រិតខ្ពស់បំផុតគឺ ១,០៩៧ ករណីកាលពីថ្ងៃសៅរ៍។ នាយករដ្ឋមន្រ្តីកៅរ៉េខាងត្បូងលោក Chung Sye-kyun បានប្រកាសនៅថ្ងៃអង្គារនេះថា វិធានការណ៍ពិសេសនឹងត្រូវអនុវត្តចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃទី ៣ ខែមករា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ។ លោក Chung បាននិយាយថា ទីតាំងដែលត្រូវបិទរួមមានរមណីយដ្ឋានជិះស្គីចំនួន ១៧៩ កន្លែងកន្លែងជិះស្គី និងកន្លែងផ្សេងៗទៀតក៏ដូចជាឧទ្យានជាតិ និងទីតាំងដ៏ពេញនិយមដែលត្រូវមើលថ្ងៃរះដំបូងនៃឆ្នាំនេះ។ លោកនាយករដ្ឋមន្រ្តី ក៏បានប្រកាសបម្រាមទូទាំងប្រទេសចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅលើការជួបជុំឯកជនដែលមានមនុស្ស ៥ នាក់ ឬច្រើនជាងនេះ។

  • បន្ទាប់ពីរងការបែកបាក់លិចកប់ក្នុងបាតស្រះជាច្រើនរយឆ្នាំ ប្រាសាទមួយនេះត្រូវបានជួសជុលឡើងវិញបានជាង ៩០% ហើយ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 22, 2020 Chan Sreyny

    ក្រុមអ្នកជំនាញអាជ្ញាធរអប្សរា ខិតខំជួសជុលប្រាសាទកណ្តាលស្រះស្រង់ឱ្យហើយតាមផែនការនាបំណាច់ឆ្នាំ ២០២០ នេះដើម្បីអាចឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរបានឃើញពីទម្រង់ប្រាសាទពិតប្រាកដ បន្ទាប់ពីបានកប់ក្នុងបាតស្រះជាច្រើនរយឆ្នាំមកនោះ។ ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងរៀបបន្តុបដុំថ្មប្រាសាទនៅកណ្តាលស្រះស្រង់ឡើងវិញ ដែលមកដល់ពេលនេះសម្រេចបានជាង ៩០% ហើយ ខណៈដែលក្រុមការងារសន្យានឹងបញ្ចប់គម្រោងជួសជុលនៅដំណាច់ឆ្នាំ ២០២០នេះ។ កញ្ញា ម៉េង សុវណ្ណលីលីន បុគ្គលិកបច្ចេកទេសនៃគម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់មកពីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០នេះថា រូបរាងប្រាសាទកណ្តាលស្រះស្រង់មានរាងដូចជាចេតិយសង់នៅលើខឿនថ្មបាយក្រៀម និងលាយថ្មភក់ចំនួន ៨រួត ហើយនេះគឺជាសំណង់មួយដែលមានលក្ខណៈប្លែកគេនៅក្នុងតំបន់អង្គរ។ កញ្ញាបន្តថា រហូតមកដល់ពេលនេះក្រុមការងារកំពុងរៀបថ្មភក់ដល់ពាក់កណ្តាលរួតទី៧ ហើយពោលគឺសម្រេចបានលទ្ធផលប្រមាណ ៩០% ហើយ។ យើងជួសជុលតាំងពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ មកដល់ឥឡូវប្រហែល

  • វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុនមួយ នឹងទទួលបានការអនុម័ត​ឲ្យប្រើប្រាស់បន្ទាន់ពីអង្គការសុខភាពពិភពលោក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 22, 2020 Khmernote

    អង្គការសុខភាពពិភពលោកនិយាយថាខ្លួននឹងផ្តល់ការអនុញ្ញាតិឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19 ដែលបង្កើតដោយ Pfizer និង BioNTech នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK នាថ្ងៃទី២២ ខែធ្នូ នេះ។ ជំនួយការអគ្គនាយករងអង្គការសុខភាពពិភពលោកលោក Mariangela Simao បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃច័ន្ទថា ការសម្រេចនេះអាចនឹងកើតឡើងនៅចុងឆ្នាំនេះ។ ក្នុងនោះផងដែរ ការចែកចាយអាចនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនោះដែរលោក Soumya Swaminathan ប្រធានអ្នកវិទ្យាសាស្ត្រនៃស្ថាប័នសុខភាពពិភពលោក បាននិយាយថា វ៉ាក់សាំងនេះអាចចាប់ផ្តើមត្រូវបានដឹកជញ្ជូនក្រោមកម្មវិធី COVAX ដែលជាក្របខ័ណ្ឌសកលសម្រាប់ការចែកចាយវ៉ាក់សាំង Covid-19 នៅដើមខែក្រោយ។ គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងរបស់ Pfizer-BioNTech មិនទាន់ដាក់បញ្ចូលក្នុងកម្មវិធីនៅឡើយទេ ប៉ុន្តែការចរចាកំពុងដំណើរការដើម្បីធ្វើឱ្យវាកើតឡើង ដោយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍

  • ការស្ថាបនាផ្លូវទាំង ៣៤ខ្សែនៅខេត្តព្រះសីហនុ មកទល់ពេលនេះស្ទើរតែជិតរួចរាល់ហើយ ដែលនឹងប្រែក្លាយមុខមាត់ខេត្តឆាប់ៗនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 22, 2020 Khmernote

    រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ការងារអ៊ុតកៅស៊ូនៅលើផ្លូវទាំង៣៤ខ្សែ សម្រេចបានជាង ១៤ភាគរយហើយៗគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជាប៉ូល​អភិវឌ្ឍន៍​​ជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់​​សេដ្ឋកិច្ចពិសេស​គំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងជាមជ្ឈ​មណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប។ ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហុន បានមានប្រសាសន៍ឱ្យដឹងថា ការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងខេត្តព្រះសីហនុមកដល់ពេលនេះស្ទើរតែជិតរួចរាល់ហើយ ដោយការចាក់បេតុងបានរួចរាល់ ១០០ភាគរយ នៅតែការងារអ៊ុតកៅស៊ូ ដែលចាប់ផ្តើមកាលពីថ្ងៃទី០២ ខែធ្នូ មកដល់ពេលនេះសម្រេចបានជាង១៤ ភាគរយហើយ ។ ឯកឧត្តមបានណែនាំក្រុមការងារអ៊ុតបេទីម ត្រូវយកចិត្តទុកដាក់អនុវត្តតាមស្តង់ដារ ឱ្យមានគុណភាពល្អ និងសោភ័ណភាព ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ