អាជ្ញាធរទេសចរណ៍ថៃរំពឹងថា នឹងមានប្រជាជនជាង ២ លាននាក់ធ្វើដំណើរកម្សាន្តក្នុងអំឡុងពេលចូលឆ្នាំថ្មី
ទេសចរណ៍ December 26, 2020 Chan Sreyny

អាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងថា ប្រជាជនប្រមាណ ២.៧៥ លាននាក់នឹងធ្វើដំណើរក្នុងអំឡុងពេលឆ្លងឆ្នាំសកលចាប់ពីថ្ងៃទី ៣១ ខែធ្នូ ដល់ថ្ងៃទី ៣ ខែមករា។ លោក Yuthasak Supasorn អភិបាល TAT បានមានប្រសាសន៍ថា « វិស័យទេសចរណ៍ក្នុងឱកាសវិស្សមកាលបុណ្យចូលឆ្នាំថ្មីនេះ នឹងបញ្ចូលទឹកប្រាក់ជាង ១០.៧៤ ពាន់លានបាតចូលទៅក្នុងសេដ្ឋកិច្ច »។

លោក Yuthasak បានបន្ថែមថា « វិស័យទេសចរណ៍ក្នុងស្រុក ក៏បានចុះកិច្ចសន្យានៅកន្លែងខ្លះដោយសារការឆ្លងនៃជំងឺ Covid-19 ដោយមានខេត្តមួយចំនួនដូចជា៖ បាងកក ឈុនបូរី សុខោទ័យ និងខនកែនផ្អាកព្រឹត្តិការណ៍ឆ្លងឆ្នាំដើម្បីទប់ស្កាត់ការឆ្លងជំងឺ Covid-19 »។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនរថយន្តក្រុង Interprovincial ដែលជាក្រុមហ៊ុនដឹកអ្នកដំណើរបានព្យាករណ៍ថា ចំនួនអ្នកដំណើរនឹងធ្លាក់ចុះ ៣០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand