ព័ត៌មានចុងក្រោយ
  • ក្រសួងកសិកម្មពន្យល់ថាតម្លៃពងទាធ្លាក់ចុះដោយសារមូលហេតុទាំងនេះ មិនមែនមកពីការនាំចូលពីប្រទេសជិតខាងនោះទេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 21, 2020 Khmernote

    នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីពន្យល់អំពីមូលហេតុ នៃការធ្លាក់ចុះនៃតម្លៃស៊ុតទា ដល់ក្រោម៣០០រៀល ក្នុង១គ្រាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរៀបរាប់យ៉ាងលម្អិតថា៖ នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម បានពិនិត្យឃើញថា សាធារណជន ពិសេសអ្នកចិញ្ចឹមបក្សីយកស៊ុត បានចូលរួមផ្តល់យោបល់ ជាមួយគណនី ហ្វេសប៊ុករបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

  • ជប៉ុនអនុម័តសេចក្ដីព្រាងលើកញ្ចប់ថវិកា ដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 21, 2020 Khmernote

    យោងតាមក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា នៅថ្ងៃច័ន្ទ ទី២១ នេះ គណៈរដ្ឋមន្រ្តីជប៉ុនបានអនុម័តនូវសេចក្ដីព្រាងលើកញ្ចប់ថវិកាជាតិ ដ៏ច្រើនបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តរបស់ជប៉ុនរហូតដល់ ១.០៣ ទ្រីលានដុល្លារអាមេរិក សម្រាបឆ្នាំសារពើពន្ធបន្ទាប់ ដែលចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១។ ការអនុម័តលើសេចក្ដព្រាងនៃកញ្ចប់ថវិកាថ្មីនេះ គឺស្ថិតក្នុងពេលដែលប្រទេសជប៉ុនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយវីរុស Covid-19។ កញ្ចប់ថវិកាប្រចាំឆ្នាំទំហំ ១០៦.៦ទ្រីលានយ៉េន (១.០៣ទ្រីលានដុល្លារអាមេរិក) នេះ គឺមានការកើនឡើង ៤% ពីកម្រិតដំបូងនៃឆ្នាំនេះ និងកើនឡើងរយៈពេល ៩ ឆ្នាំជាប់គ្នា ដោយមានបំណុលថ្មីដល់ទៅ ៤៣.៦ ទ្រីលានយ៉េនស្មើនឹង ៤០.៩%នៃប្រាក់ចំណូល។ យ៉ាងណាមិញនេះមិនមែនមានតែប្រទេស​ជប៉ុននោះទេ រាប់ចាប់ពីពីអឺរ៉ុបដល់អាមេរិក រួមទាំងមេដឹកនាំ​ ឬ អ្នកធ្វើគោលនយោបាយនៅទូទាំងពិភពលោក

  • រដ្ឋាភិបាលទីក្រុងតូក្យូ ផ្ដល់បន្ទប់សណ្ឋាគារដោយឥតគិតថ្លៃរយៈពេលមួយខែដល់ជនអនាថាដែលរងគ្រោះដោយជំងឺ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 21, 2020 Chan Sreyny

    រដ្ឋាភិបាលក្រុងតូក្យូ បានចាប់ផ្តើមផ្តល់បន្ទប់សណ្ឋាគារឥតគិតថ្លៃក្នុងឆ្នាំថ្មីដល់ប្រជាជនដែលរងគ្រោះដោយសារជំងឺរាតត្បាត Covid-19 ។ មន្ត្រីទីក្រុងតូក្យូ កំពុងធ្វើការជាមួយការិយាល័យសុខមាលភាពមូលដ្ឋាន និងក្រុមគាំទ្រដើម្បីអនុញ្ញាតឱ្យប្រជាជនដែលបាត់បង់ផ្ទះសម្បែង មកស្នាក់នៅសណ្ឋាគារដោយមិនគិតថ្លៃចាប់ពីថ្ងៃច័ន្ទនេះរហូតដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ ។ មន្ត្រីម្នាក់បាននិយាយថា មនុស្សជាច្រើនទំនងជាមានការមិនសប្បាយចិត្តក្នុងអំឡុងពេលចូលឆ្នាំថ្មី ព្រោះនឹងមានការងារតិចជាងធម្មតា។ មន្ត្រីរូបនោះ ក៏បានអំពាវនាវឱ្យប្រជាជនទាក់ទងទៅរកជំនួយដោយមិនស្ទាក់ស្ទើរ។ គួរឱ្យដឹងផងដែរថា មន្រ្តីទីក្រុងតូក្យូក៏បានចាត់វិធានការណ៍ស្រដៀងគ្នានេះកាលពីដើមឆ្នាំផងដែរ ខណៈពេលដែលរដ្ឋាភិបាលកណ្តាលបានប្រកាសភាពអាសន្ននៃជំងឺរាតត្បាត៕ អត្ថបទ៖ នីតា ប្រភព៖ nhk

  • ក្រសួងពាណិជ្ជកម្ម៖ យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខេត្តបន្ទាយមានជ័យត្រូវបានពន្យារពេល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 21, 2020 Chan Sreyny

    យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែធ្នូ នឹងត្រូវពន្យារពេលរហូតដល់មានការជូនដំណឹងជាថ្មី។ ការពន្យារពេលនេះ ត្រូវបានផ្សព្វផ្សាយនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មនាពេលថ្មីៗនេះ ដោយមានគោលបំណងចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។ គួរឱ្យដឹងផងដែរថា យុទ្ធនាការទិញផលិតផលកម្ពុជារដូវកាលទី៥ នៅខេត្តសៀមរាបនៅថ្ងៃទី ២១-២៤ ខែវិច្ឆិកា និងនៅខេត្តព្រះវិហា រនាថ្ងៃទី ២៣-២៦ ខែវិច្ឆិកា ក៏ដូចជាពិព័រណ៍ទំនិញកម្ពុជា-នាំចូល ២០២០ ដែលគ្រោងនឹងរៀបចំឡើង ថ្ងៃទី ១៥ ដល់ ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រក្នុងរាជធានីភ្នំពេញក៏ត្រូវបានបញ្ឈប់ដោយមូលហេតុដូចគ្នានេះដែរ៕ ប្រភព៖

  • ប៊ូសស្រ្តងអស្ចារ្យណាស់! ផលិតស្ប៉តថ្មី ទាំងខ្លាំង ទាំងឡូយដូចរឿង Hollywood ចឹង Boostrong
    Boostrong
    Boostrong December 21, 2020 Khmernote

    ពិតជាអស្ចារ្យណាស់ ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្រ្តង ក្នុងចុងឆ្នាំ2020នេះ បានផលិតស្ប៉តពាណិជ្ជកម្មថ្មី ទាំងខ្លាំង ទាំងឡូយដូចក្នុងរឿងហូលីវូដអ៊ីចឹង ដែលមានឈុតឆាក ពិសេសៗជាច្រើន ព្រមជាមួយកម្រិតគុណភាពនៃការផលិតខ្ពស់លំដាប់អន្តរជាតិទៀតផង។ ប៊ូសស្រ្តងពិតជាក្រុមហ៊ុនយក្សដ៏ធំ និងសាកសមជាម្ចាស់មេដាយមាសគុណភាពកំរិតពិភពលោក ២ឆ្នាំបន្តបន្ទាប់គ្នាមែន មិនត្រឹមតែមានរសជាតិឆ្ងាញ់ និងមានគុណភាពខ្ពស់នោះទេ សូម្បីតែស្ប៉តពាណិជ្ជកម្មក៏មានកំរិតគុណភាពនៃការផលិតដូចរឿង Hollywood ដែរ។ ស្ប៉តពាណិជ្ជកម្មដ៏អស្ចារ្យនេះ មានចំណងជើងថា BOOSTRONG SUPER TORNADO ដែលមានឈុតឆាក ល្អមើលជក់ចិត្តឡើងស្លុងអារម្មណ៍ ដូចក្នុងរឿងហូលីវូដ ដែលមានតួអ្នកក្លាហានរាងសង្ហា ហ៊ានពុះពារតតាំងជាមួយពុះតូណាដូដ៏កំណាច ដើម្បីជួយសង្គ្រោះមនុស្សជាច្រើននាក់ ជាពិសេសមានឈុតដ៏រន្ធត់រត់ចូលទៅក្នុងព្យុះដើម្បីជួយសង្រោះម្តាយនិងកូនដែលកំពុងជាប់គាំងក្នុងឡានឲ្យរួចផុតពីគ្រោះដ៏សាហាវនេះ។ មិនធម្មតាទេទាំងការសំដែង ទាំងសាច់រឿងនិងគុណភាពនៃការផលិតគឺពិតជាអស្ចារ្យ និងពិបាករកស្ប៉តពាណិជ្ជកម្មណាមកព្រៀបផ្ទឹមបានឡើយ។ តាមការសន្និដ្ឋានស្ប៉តពាណិជ្ជកម្មរបស់ប៊ូសស្ត្រងមួយនេះត្រូវបានប្រើប្រាស់ថវិការដើម្បីផលិតមិនតិចម៉ឺនដុល្លាឡើយ

  • ក្រសួងពាណិជ្ជកម្មថៃ  ចាប់ផ្ដើមរឹតត្បិតលើតម្លៃម៉ាសនៅទូទាំងប្រទេស ក្រោយផ្ទុះករណីឆ្លងថ្មីច្រើនសន្ធឹក បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ December 21, 2020 Khmernote

    ថៃ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បានបញ្ជាឱ្យមានការរឹតត្បិតលើតម្លៃម៉ាសនៅទូទាំងប្រទេស បន្ទាប់ពីមានការកើនឡើងនូវករណី Covid-19 ដែលជាប់ទាក់ទងនឹងអ្នកលក់ដុំបង្គានៅក្នុងខេត្តសាមុតសាខន កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ លោក Mallika Boonmeetrakool Mahasook ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា ការិយាល័យពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្ត ត្រូវបានបញ្ជាឱ្យត្រួតពិនិត្យតម្លៃម៉ាសនៅក្នុងតំបន់របស់ពួកគេ និងអនុវត្តវិធានការត្រួតពិនិត្យតម្លៃដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម។ លោកស្រីបានបន្ថែមថា ម៉ាស នឹងត្រូវលក់ក្នុងតម្លៃតិចជាង ២.៥ បាតក្នុងមួយម៉ាស ហើយអ្នកលក់ណាដែលត្រូវបានរកឃើញថា មានស្តុកទុកម៉ាស និងមិនព្រមលក់ដូចតម្លៃដែលបានកំណត់ ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំ និងពិន័យជាទឹកប្រាក់រហូតដល់ ១៤០,០០០ បាត (ប្រមាណជាង ៤០០០

  • ទីក្រុងឡុងដ៏ ត្រូវបានចាក់សោរជាលើកទី ៣ ខណៈហាងលក់រាយដែលមិនចាំបាច់តម្រូវឱ្យបិទទ្វារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 21, 2020 Chan Sreyny

    រដ្ឋាភិបាលអង់គ្លេស បានដាក់ចេញនូវការចាក់សោរនៅទីក្រុងឡុងដ៍ និងផ្នែកផ្សេងទៀតនៃភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសដោយសារជំងឺរាតត្បាត Covid-19 កំពុងតែរីករាលដាលនៅទីនោះ។ ដោយនេះគឺជាការចាក់សោរលើកទី៣ នៅក្នុងទីក្រុងឡុងដ៏ចាប់តាំងពីមានការរាតត្បាតនៃជំងឺ Covid-19 មក។ ច្បាប់ដ៏តឹងរឹង បានចូលជាធរមាននៅក្នុងតំបន់ទាំងនោះកាលពីថ្ងៃអាទិត្យ ដែលតម្រូវឲ្យ ប្រជាជនស្នាក់នៅផ្ទះលើកលែងតែពួកគេមានគោលបំណងជាក់លាក់ ឬមានការចាំបាច់សមហេតុផលណាមួយ ខណៈពេលដែលហាងលក់រាយដែលមិនចាំបាច់ត្រូវតែបិទទ្វារផងដែរ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយថា ប្រជាជនមានការយល់ដឹងអំពីការរឹតត្បិតនេះ ដោយលោកបានបន្ថែមថា ការឆ្លងថ្មីនៃជំងឺរាតត្បាតនេះគឺមិនអាចគ្រប់គ្រងបានទេ។ គួរឱ្យដឹងផងដែរថា បណ្តាប្រទេសនៅអ៊ឺរ៉ុបផ្សេងទៀតក៏កំពុងឆ្លើយតបដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងថ្មីនេះដែរ។ ប្រទេសហូឡង់ ក៏បានចាប់ផ្តើមហាមឃាត់ការហោះហើរអ្នកដំណើរមកពីអង់គ្លេស ចំណែកបារាំង និងអាឡឺម៉ង់ក៏បានសម្រេចចិត្តប្រកាន់ជំហរប្រហាក់ប្រហែលគ្នានេះដែរ៕ អត្ថបទ៖ នីតា ប្រភព៖ nhk

  • អ្នកចង់ធ្វើប្រហុក ផ្អក ប្រញាប់ឡើង ខណៈមន្ត្រីរដ្ឋបាលជលផលលើកឡើងថា រដូវធ្វើប្រហុក ផ្អក មានរយៈពេលតែ១សប្តាហ៍ប៉ុណ្ណោះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 21, 2020 Khmernote

    លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប នៃរដ្ឋបាលជលផល និងជាបុរសឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដឹងនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះថា រដូវធ្វើប្រហុកបានចាប់ផ្តើមនៅថ្ងៃនេះហើយ គឺចាប់ពីថ្ងៃ៦កើត រហូតដល់១២កើត ត្រូវនឹងថ្ងៃនេះ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែលោកបានសន្និដ្ឋានថា ត្រីនឹងចាប់ផ្តើមត្រូវខ្លាំងគឺនៅថ្ងៃទី១០កើត ឬ ១១កើត។ ដោយឡែក អ៊ុំស្រី ម៉ៅ ដែលជាអ្នកលក់ត្រី ប្រមាណជាង២០ឆ្នាំមកហើយនៅផ្សារ គឺឡូម៉ែត្រលេខ៦ បានឱ្យដឹងថា នៅរដូវធ្វើត្រីប្រហុកនេះ អ៊ំស្រីក៏លក់ត្រីដើម្បីធ្វើប្រហុកដែរ ដោយត្រីដែលកាត់ក្បាលរួចគឺលក់ក្នុងតម្លៃ១គីឡូ ១ម៉ឺនរៀល