ព័ត៌មានចុងក្រោយ
  • រដ្ឋបាលទីក្រុងបាងកក ស្នើសុំកិច្ចសហប្រតិបត្តិការដើម្បីចៀសវាងរាល់សកម្មភាពចូលឆ្នាំថ្មី និងចេញវិធានការណ៍យ៉ាងរឹតបន្តឹងជាបន្ទាន់នៅកន្លែងកម្សាន្តផ្សេងៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 21, 2020 Chan Sreyny

    រដ្ឋបាលក្រុងបាងកក បានស្នើសុំកិច្ចសហប្រតិបត្តិការពីគ្រប់វិស័យ ដើម្បីចៀសវាងសកម្មភាពចូលឆ្នាំថ្មី។ ប្រសិនបើពួកគេចង់ឱ្យព្រឹត្តិការណ៍នេះត្រូវបានរៀបចំ ត្រូវតែស្នើសុំការអនុញ្ញាតិដោយការិយាល័យសុខភាពទីក្រុងបាងកកដោយមានផែនការគ្រប់គ្រងជំងឺឱ្យបានតឹងរឹងបំផុត។ អភិបាលទីក្រុងបាងកកប្រទេសថៃ លោក Asawin Kwanmuang បានកោះប្រជុំបន្ទាន់ជាមួយទីភ្នាក់ងារពាក់ព័ន្ធដូចជា៖ នាយកដ្ឋានត្រួតពិនិត្យជំងឺ ក្រសួងមហាផ្ទៃ និងនាយកមន្ទីរពេទ្យនៅទីក្រុងបាងកកដើម្បីវាយតម្លៃស្ថានភាព ខណៈពេលដែលហានិភ័យនៃជំងឺ Covid-19 បានឆ្លងរាលដាលបន្ទាប់ពីការផ្ទុះឡើងនៅខេត្ត Samut Sakhon និងតំបន់ក្បែរនោះ។ ទន្ទឹមនឹងនេះ គណៈកម្មាធិនៃគណៈកម្មាធិការឆ្លងជំងឺ បានសង្កត់ធ្ងន់ទៅលើទីតាំងធំៗចំនួនបីដើម្បីការពារការផ្ទុះឡើង ដោយទី១ កន្លែងប្រគុំតន្ត្រី ហាងស្រា បារ កន្លែងកម្សាន្ត និងគ្រឹះស្ថានស្រដៀងនឹងកន្លែងកម្សាន្តនឹងត្រូវមានវិធានការណ៍បង្ការយ៉ាងតឹងរ៉ឹងជាងមុន ដោយហាមការរាំរែក ឬការប្រមូលផ្តុំមនុស្ស និងត្រូវរក្សាគម្លាតចាប់ពី ១.៥ ម៉ែត្រពីគ្នា។ បន្ទាប់មក

  • ខេត្ត សាមុតសាខន រងការខាតបង់ផ្នែកសេដ្ឋកិច្ចដល់ទៅជាង ៣០លានដុល្លារក្នុងមួយថ្ងៃ ដោយសារការផ្ទុះឡើងថ្មីនៃជំងឺ Covid-19 តម្រូវឲ្យបិទខេត្តភ្លាមៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 21, 2020 Khmernote

    ការចាក់សោរខេត្តសាមុតសាខន ដោយសារតែការផ្ទុះឡើងការឆ្លងនៃថ្មីជំងឺ Covid-19 នឹងធ្វើឲ្យខូចខាតសេដ្ឋកិច្ចដល់ទៅ​ ១ពាន់លានបាត (ប្រមាណជាង ៣៣ លានដុល្លារ) ក្នុងមួយថ្ងៃ នេះបើយោងតាមឲ្យដឹងពីប្រធានសភាពាណិជ្ជកម្មខេត្តសាមុតសាខន លោកស្រី Amphai Harnkraiwilai។ លោកស្រីបាន​មានប្រសាសន៍ថា៖ « ឧស្សាហកម្មគ្រឿងសមុទ្រក្នុងខេត្តដែលមានការលក់ចំនួន ៤០០ ទៅ ៥០០ លានបាតក្នុងមួយថ្ងៃ ក៏ដូចជាអាជីវកម្មដទៃទៀតដែលពាក់ព័ន្ធត្រូវបានបង្ខំឱ្យបញ្ឈប់ដោយសារការជាប់គាំង ដែលនេះអាចបណ្តាលឱ្យមានការប៉ាន់ស្មានការខូចខាតសេដ្ឋកិច្ចប្រមាណ ១ ពាន់លានបាតក្នុងមួយថ្ងៃ »។ ទោះជាយ៉ាងណាក្ដី ការខាតបង់ធំៗ នឹងត្រូវបានកំណត់ចំពោះតែអាជីវកម្មដែលជួលកម្មករចំណាកស្រុក ខណៈពេលដែលមានផលប៉ះពាល់តិចតួចដល់អាជីវកម្មដែលមិនបានជួលពលករ។ ជាមួយគ្នាននេះលោកស្រី Amphai បានបន្ថែមទៀតថា ដំបូងអាជីវកម្មក្នុងស្រុកបានយល់ព្រអនុវត្តតាមវិធានការត្រួតពិនិត្យជំងឺឱ្យបានពេញលេញ និងតាមដានពលករចំណាកស្រុកដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងទៅតំបន់ផ្សេងទៀត។

  • រំភើបស្ទើរតែនិយាយមិនចេញ! បន្ទាប់ពីញ៉ាំប៊ូសស្រ្តងពេលលីបាវស្រូវរួច Boostrong
    Boostrong
    Boostrong December 19, 2020 Khmernote

    លោក យ៉ាំ សឿង ជាអ្នកធ្វើស្រែ និងស៊ីឈ្នួលលីប៉ាវស្រូវឲ្យគេនៅខេត្តព្រៃវែង ជារៀងរាល់ថ្ងៃលោកទៅលីស្រូវឲ្យគេ ហើយពេលត្រលប់មកវិញអស់កម្លាំងលោកតែងតែទិញប៊ូសស្រ្តងពិសា។ សំណាងនឹកស្មានមិនដល់ កាលពីល្ងាចថ្ងៃទី 17 ធ្នូនេះ គាស់កំប៉ុងប៊ូសស្រ្តងមកស្រាប់តែឃើញរូបម៉ូតូទំនើប PCX លើក្រវិលកំប៉ុងប៊ូសស្រ្តង លោកឃើញហើយរំភើបស្ទើរតែនិយាយមិនចេញទៅហើយ។ លោក យ៉ាំ សឿង រស់នៅភូមិព្រៃខ្វែក ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ភរិយាមានមុខរបរជាអ្នកលក់ដូបន្តិចបន្តួច និងមានកូន 3 នាក់។ សព្វថ្ងៃព្រោះតែជីវភាពពិបាកយ៉ាប់យ៉ឺន ហើយត្រូវចំណាយឲ្យកូនទាំង 3 នាក់ទៅរៀនសូត្រថែមទៀត លោកក៏ត្រូវបង្ខំចិត្តទៅស៊ីឈ្នួលលីប៉ាវស្រូវឲ្យគេ ដើម្បីរកចំណូលបន្ថែមទៀតយកមកផ្គត់ផ្គង់គ្រួសារ។ លោក យ៉ាំ

  • រដ្ឋាភិបាលប្រទេសស្វីស បញ្ជាឱ្យភោជនីយដ្ឋានទាំងអស់បិទទ្វាររយៈពេលមួយខែ និងបង្ខំឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 19, 2020 Chan Sreyny

    រដ្ឋាភិបាលប្រទេសស្វីស បានបញ្ជាឱ្យភោជនីយដ្ឋាន កន្លែងកីឡា និងមណ្ឌលកំសាន្តទាំងអស់បិទទ្វារអស់រយៈពេលមួយខែ គិតចាប់ពីថ្ងៃអង្គារ ទី ២២ ខែធ្នូ ហើយបានជំរុញឱ្យប្រជាជននៅផ្ទះដើម្បីទប់ស្កាត់អត្រាឆ្លងជំងឺ Covid-19 ដែលជំរុញឱ្យមានការអំពាវនាវពីអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រឱ្យមានវិធានការណ៍តឹងរឹង។ ករណីឆ្លងជំងឺ Covid-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសស្វីស បានកើនឡើងលើស ៤០០,០០០ នាក់ហើយចំនួនអ្នកស្លាប់បានឡើងដល់ ៦,០០០ នាក់។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « ប្រជាជនត្រូវបានជម្រុញឱ្យស្នាក់នៅក្នុងផ្ទះ ប្រជាជនគួរតែរក្សាទំនាក់ទំនងសង្គមរបស់ពួកគេឱ្យនៅកម្រិតអប្បបរមា ហើយចៀសវាងការធ្វើដំណើរ និងដំណើរកម្សាន្តដែលមិនចាំបាច់ ហើយរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការណ៍បន្ថែមទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខ ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ »។ គួរឱ្យដឹងផងដែរថា បច្ចុប្បន្នការជួបជុំគ្នាចាប់ពីជាង ១០ នាក់ឡើងទៅនឹងត្រូវបានហាមឃាត់នៅក្នុងប្រទេសស្វីស៕ អត្ថបទ៖

  • ការនាំចូលរថយន្ត និងម៉ូតូរបស់កម្ពុជាធ្លាក់ចុះ ៤០% ក្នុងឆ្នាំនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 19, 2020 Khmernote

    ការរីករាលដាលនៃជំងឺកូវីដ-១៩ បាននាំឲ្យមានតម្រូវការខ្សោយសម្រាប់ទំនិញប្រើប្រាស់បានយូរ ហើយក្នុងនោះការនាំចូលរថយន្ត និងម៉ូតូបានធ្លាក់ចុះ ៤០% ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Cambodia China Time ។ រថយន្តនិងម៉ូតូ គឺជាទំនិញនាំចូលដ៏សំខាន់នៅកម្ពុជា ដោយបើយោងតាមស្ថិតិនាំចូល និងនាំចេញចុងក្រោយ ក្នុងរយៈពេល ៩ ខែនៃឆ្នាំនេះ បរិមាណនៃការនាំចូលរថយន្ត និងម៉ូតូបានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺ រថយន្តធ្លាក់ចុះ ៣៤.១% និងម៉ូតូ ៣៩.៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ តាមស្ថិតិដដែល ការនាំចូលឧបករណ៍ប្រើប្រាស់ ដូចជា ទូរស័ព្ទចល័ត និងទូរទស្សន៍ ក៏បានធ្លាក់ចុះ

  • ប្រធា​នាធិបតីរុស្ស៊ី Vladimir Putin និយាយថា « លោកមិនអាចចាក់វ៉ាក់សាំង “ Sputnik V” របស់ខ្លួនបាននោះទេ » បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ December 19, 2020 Khmernote

    ស្របពេលដែលរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំនៅតាមបណ្ដាប្រទេស​ដែលត្រូវបានអនុម័តក្នុងការប្រើប្រាស់វ៉ាក់សាំង Covid-19 បានទទួលយកការចាក់វ៉ាក់សាំងដើម្បីបង្កើតទំនុកចិត្តដល់ប្រជាជន ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា គាត់មិនអាចចាក់វ៉ាក់សាំងបានទេ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែធ្នូរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ លោក Putin បានលើកទឹកចិត្តដល់ប្រជាជនទាំងអស់ឲ្យប្រើប្រាស់វ៉ាក់សាំង “ Sputnik V” ដែលជាវ៉ាក់សាំងបង្កើតឡើងដោយប្រទេសខ្លួនឯងផ្ទាល់ ប៉ុន្តែប្រធានាធិបតីរូបនេះបានធ្វើការបដិសេធថា គាត់មិនទាន់អាចចាក់វ៉ាក់សាំងបានទៅវិញ។ ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក Vladimir Putin បានមានប្រសាសន៍ថា៖ « អ្នកជំនាញផ្នែកថែទាំសុខភាពរបស់យើងនិយាយថា វ៉ាក់សាំងនេះតម្រូវសម្រាប់មនុស្សក្នុងវ័យដែលបានកំណត់រួចមកហើយ។ មនុស្សដូចខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងនោះទេ ។ លើសពីនេះខ្ញុំជាពលរដ្ឋគោរពច្បាប់ ហើយខ្ញុំតែងតែស្តាប់នូវអ្វីដែលអ្នកជំនាញថែទាំសុខភាពរបស់យើងនិយាយ ដូច្នេះខ្ញុំមិនទាន់អាចទទួលបានវ៉ាក់សាំងនៅឡើយទេ ប៉ុន្តែខ្ញុំនឹងធ្វើវាឱ្យបានឆាប់តាមដែលអាចធ្វើបាន »។

  • អ៉ីតាលី សម្រេចចិត្តចាក់សោរប្រទេសអំឡុងពេលបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំសកល ខណៈហាង និងភោជនីយដ្ឋានជាច្រើននឹងត្រូវបិទទ្វារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 19, 2020 Chan Sreyny

    អ៉ីតាលី នឹងចាក់សោរនៅទូទាំងប្រទេសក្នុងរយៈពេលពីរសប្តាហ៍នៅចន្លោះថ្ងៃទី ២៤ ខែធ្នូ ដល់ថ្ងៃទី ៦ ខែមករា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីអ៉ីតាលីលោក Giuseppe Conte ។ លោក Conte បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា ចលនានឹងត្រូវបានកំណត់ក្នុងអំឡុងពេលនៃការចាក់សោរ ហើយហាងលក់រាយ និងភោជនីយដ្ឋានភាគច្រើននឹងត្រូវបិទទ្វារ ប៉ុន្តែលោកបាននិយាយថា ការវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូននឹងត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការ។ ការធ្វើដំណើរទៅលេងផ្ទះរបស់ប្រជាជនក្នុងអំឡុងពេលចាក់សោរនេះ នឹងត្រូវបានកំណត់ត្រឹមតែមនុស្សពេញវ័យពីរនាក់ និងកុមារអាយុក្រោម 14 ឆ្នាំប៉ុណ្ណោះត្រូវបានអនុញ្ញាតឱ្យរួមដំណើរជាមួយពួកគេ។ វិធានការណ៍នេះ នឹងត្រូវបន្ធូរបន្ថយចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែធ្នូ និងនៅថ្ងៃទី

  • ជប៉ុន រៀបចំកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដល់បុគ្គលិកពេទ្យក្នុងខែកុម្ភៈ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 19, 2020 Chan Sreyny

    យោងតាមសារព័ត៌មាន NHK បានឱ្យដឹងថា ក្រសួងសុខាភិបាលជប៉ុនបានបញ្ជាឱ្យរដ្ឋាភិបាលក្នុងតំបន់រៀបចំកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដើម្បីឱ្យបុគ្គលិកពេទ្យចាប់ផ្តើមទទួលការចាក់ថ្នាំបង្ការក្នុងខែកុម្ភៈ។ មន្ត្រីក្រសួងសុខាភិបាល បានបង្ហាញពីសេចក្តីព្រាងផែនការចាក់វ៉ាក់សាំងដល់រដ្ឋាភិបាលទីក្រុង និងរដ្ឋបាលទូទាំងប្រទេសកាលពីថ្ងៃសុក្រ។ នៅក្នុងសេចក្តីព្រាងច្បាប់នេះបាននិយាយថា ប្រព័ន្ធមួយគួរតែត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យអ្នកជំនាញផ្នែកសុខភាពប្រមាណ ១០,០០០ នាក់ចាប់ផ្តើមចាក់វ៉ាក់សាំងនៅចុងខែកុម្ភៈ។ ការលើកទឹកចិត្តដល់បុគ្គលិកពេទ្ យដែលនៅសេសសល់ប្រហែល ៣ លាននាក់ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅពាក់កណ្តាលខែមីនា។ ក្រសួងក៏សង្ឃឹមថា នឹងចាប់ផ្តើមប្រមូលផ្ដុំប្រជាជនវ័យចំណាស់នៅចុងខែមីនានេះ។ មនុស្សផ្សេងទៀត ប្រហែលជាអាចទទួលការចាក់វ៉ាក់សាំងនៅខែមេសា ឬខែក្រោយៗមកទៀត។ អាទិភាព នឹងត្រូវបានផ្តល់ដល់អ្នកដែលមានបញ្ហាសុខភាព។ រដ្ឋាភិបាលក្នុងតំបន់កំពុងត្រូវបានគេប្រាប់ឱ្យជ្រើសរើសកន្លែងចាក់វ៉ាក់សាំង និងចេញប័ណ្ណដែលអាចឱ្យអ្នកកាន់ចាក់ថ្នាំបង្ការជំងឺនេះបាន។ ក្រសួងមានគោលបំណងចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំងក្នុងឆមាសទី១ ឆ្នាំក្រោយ។ គួរឱ្យដឹងផងដែរថា ជប៉ុនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតឱសថបរទេសចំនួន ៣ ក្រុមហ៊ុនទាំងនោះនឹងផ្គត់ផ្គង់វ៉ាក់សាំងដល់ជប៉ុនបន្ទាប់ពីពួកគេបានបង្កើតវ៉ាក់សាំងបានជោគជ័យ៕ អត្ថបទ៖ នីតា