រាល់ព្រឹត្តិការណ៍សាធារណៈទាំងអស់នៅក្នុងខេត្ត Pathum Thani ប្រទេសថៃ នឹងត្រូវលុបចោលបន្ទាប់ពីរកឃើញករណីឆ្លងជំងឺ Covid-19 នៅទីនោះ
សេដ្ឋកិច្ច
December 24, 2020
Chan Sreyny
ខេត្ត Pathum Thani ប្រទេសថៃ បានប្រកាសកាលពីថ្ងៃពុធថា រាល់ព្រឹត្តិការណ៍សាធារណៈទាំងអស់រួមទាំងការប្រគំតន្ត្រី ប្រដាល់ និងជល់មាន់នឹងត្រូវលុបចោលរហូតដល់ថ្ងៃទី ៥ ខែមករា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺ Covid-19 ។ អ្នកដែលល្មើសនឹងបទបញ្ជា នឹងត្រូវប្រឈមនឹងការចោទប្រកាន់ក្រោមច្បាប់ស្តីពីជំងឺឆ្លង និងក្រឹត្យបន្ទាន់។ រហូតមកដល់ពេលនេះ ករណីឆ្លងជំងឺ Covid-19 ថ្មីចំនួន ៣ ករណីត្រូវបានរកឃើញនៅក្នុងខេត្តនេះ។
គួរឱ្យដឹងផងដែរថា ការត្រួតពិនិត្យយ៉ាងតឹងរឹងត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន ៥ ដើម្បីទប់ស្កាត់ការឆ្លងនៅក្នុងប្រទេសថៃ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


