ព័ត៌មានចុងក្រោយ
  • ក្រុមហ៊ុន Pfizer ដាក់ពាក្យស្នើសុំការអនុម័តវ៉ាក់សាំង COVID-19 ដ៏មានសក្ដានុពលរបស់ខ្លួននៅជប៉ុន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 18, 2020 Khmernote

    ក្រុមហ៊ុនផលិតឱសថ Pfizer បាននិយាយនាថ្ងៃសុក្រ (១៨ ធ្នូ) នេះថា ខ្លួនបានដាក់ពាក្យស្នើសុំការអនុម័តវ៉ាក់សាំងការពារវីរុស Covid-19 របស់ខ្លួននៅក្នុងប្រទេសជប៉ុន ខណៈដែលវ៉ាក់សាំងកំពុងត្រូវបានប្រើប្រាស់រួចហើយនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។ ប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុន Pfizer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដាក់ពាក្យសុំទៅក្រសួងសុខាភិបាលជប៉ុន រួមជាមួយការផ្តល់ព័ត៌មានស្តីពីការធ្វើតេស្ត ដែលខ្លួនបានអនុវត្តរហូតមកដល់ពេលនេះ។ យ៉ាងណាមិញប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុនលោក Katsunobu Kato បានប្រាប់សន្និសីទសារព័ត៌មានមុនពេលការប្រកាសរបស់ Pfizer ថា ប្រសិទ្ធភាព និងសុវត្ថិភាពវ៉ាក់សាំង គឺជាអាទិភាព។ លោកបានបន្ថែមទៀតថា ប្រទេសជប៉ុនសង្ឃឹមថាប្រជាជនទាំងអស់របស់ខ្លួននឹងទទួលបានការចាក់វ៉ាក់សាំងនៅឆមាសទីមួយនៃឆ្នាំក្រោយ ហើយរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងសម្រាប់ការរៀបចំឱ្យបានត្រឹមត្រូវដើម្បីអនុវត្ត។ សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលជប៉ុនមានកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយ

  • ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz  នឹងបិទរោងចក្រផលិតរថយន្តប្រណីតរបស់ខ្លួននៅប្រេស៊ីល អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 18, 2020 Chan Sreyny

    ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ Mercedes-Benz កាលពីពេលថ្មីៗនេះនេះ បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនក្នុងការបិទរោងចក្រផលិតរថយន្តប្រណីតរបស់ខ្លួននៅក្នុងប្រទេសប្រេស៊ីល ដោយសារតែទីផ្សារលំដាប់ខ្ពស់របស់ប្រទេសនេះត្រូវបានរងផលប៉ះពាល់បន្ថែមទៀតដោយជំងឺរាតត្បាត Covid-19 ។ រោងចក្រនេះ ត្រូវបានក្រុមហ៊ុនបើកដំណើរការកាលពីខែមីនា ឆ្នាំ ២០១៦ នៅទីក្រុង Iracemapolis ដែលជាក្រុងមួយនៅប្រទេសប្រេស៊ីលនឹងត្រូវបិទនៅខែនេះ។ លោក Jorg Burzer សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានមានប្រសាសន៍ថា « ស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសប្រេស៊ីលមានការលំបាកអស់រយៈពេលជាច្រើនឆ្នាំ ហើយកាន់តែអាក្រក់ទៅៗ ដោយសារតែជំងឺរាតត្បាត Covid-19 ដែលបណ្តាលឱ្យមានការធ្លាក់ចុះនៃការលក់រថយន្ត »។ គួរឱ្យដឹងផងដែរថា Mercedes-Benz នឹងស្វែងរកជម្រើសសម្រាប់និយោជិកចំនួន ៣៧០ នាក់របស់រោងចក្រនេះដោយការចូលនិវត្តន៍ដោយស្ម័គ្រចិត្ត៕ អត្ថបទ៖ នីតា ប្រភព៖ xinhuanet

  • ដើម្បីការពារសេដ្ឋកិច្ច សិង្ហបុរី នឹងបើកផ្លូវធ្វើដំណើរមួយសម្រាប់អ្នកជំនួញធំៗ និងផ្លូវការមកពីគ្រប់ប្រទេសទាំងអស់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 18, 2020 Khmernote

    រដ្ឋាភិបាលសិង្ហបុរីបាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសសិង្ហបុរីនឹងបើកផ្លូវធ្វើដំណើរដាច់ដោយឡែកមួយសម្រាប់អ្នកជំនួញធំៗ និងអ្នកដំណើរផ្លូវការមកពីគ្រប់ប្រទេសទាំងអស់ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចសំខាន់ៗឡើងវិញ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thejakartapos បានឲ្យដឹងថា ប្រទេសសិង្ហបុរីបានចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងគោលបំណងដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនពីការធ្លាក់ចុះដ៏អាក្រក់បំផុត ហើយកំពុងព្យាយាមបើកការធ្វើដំណើរអន្តរជាតិឡើងវិញ ខណៈដែលខ្លួនត្រៀមធ្វើជាម្ចាស់ផ្ទះនៃវេទិកាប្រមូលផ្តុំប្រចាំឆ្នាំនៃមេដឹកនាំនយោបាយ និងធុរកិច្ចនៅឆ្នាំក្រោយ។ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរដំបូងនឹងអាចមកដល់ចាប់ពីពាក់កណ្តាលខែមករាតាមរយៈផ្លូវថ្មី ដែលនឹងត្រូវបើកសម្រាប់អ្នកដែលធ្វើដំណើររយៈពេលខ្លីដោយតម្រូវឲ្យស្នាក់នៅរហូតដល់ ១៤ ថ្ងៃ។ ជាមួយគ្នានេះ វានឹងបំពេញបន្ថែមការរៀបចំផ្សេងទៀតដែលសិង្ហបុរីមានសម្រាប់ការធ្វើដំណើរបែបអាជីវកម្មរួមជាមួយ ប្រទេសចិន អាល្លឺម៉ង់ និងឥណ្ឌូនេស៊ី។ ទោះជាយ៉ាងណាក្ដីអ្នកដំណើរដែលស្ថិតនៅក្រោមការរៀបចំចុងក្រោយនឹងត្រូវប្រកាន់ខ្ជាប់នូវពិធីសារស្តីពីសុខភាព និងតេស្តយ៉ាងតឹងរឹងហើយនឹងត្រូវស្ថិតនៅតាមកន្លែងដាក់ឲ្យនៅដាច់ដោយឡែកតាមការរៀបចំរបស់រដ្ឋាភិបាល។ ឧទាហរណ៍នៅពេលអ្នកដំណើរនឹងត្រូវបានអនុញ្ញាតឱ្យជួបជាមួយភ្ញៀវក្នុងស្រុក ពួកគេនឹងត្រូវដាក់ឲ្យនៅក្នុងបន្ទប់ជាមួយគ្នាតែជាប្រភេទបន្ទប់ខ័ណ្ឌចែកដាច់ពីគ្នា៕ អត្ថបទ៖ លីនី ប្រភព៖ thejakartapost

  • បន្លែសុវត្ថិភាពនៅតែមានតម្រូវការខ្ពស់ក្នុងខេត្តសៀមរាប ប៉ុន្តែប្រជាកសិករគួរជ្រើសរើសប្រភេទបន្លែដែលមានតម្រូវការទីផ្សារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 18, 2020 Chan Sreyny

    សម្រាប់ខេត្តសៀមរាបមុនមានវិបត្តិកូវីដ-១៩ តម្រូវការបន្លែក្នុងខេត្តមានចន្លោះពី ៦០តោន ទៅ ៨០តោន ក្នុងនោះ ៨០% ផ្គត់ផ្គង់ដោយកសិករក្នុងខេត្ត និង​ ២០% ទៀតនាំចូលពីបណ្ដាខេត្តក្នុងប្រទេស និងមកពីបរទេស។ ទោះបីក្នុងវិបត្តិកូវីដ-១៩ ការទទួលទានបន្លែជាអាហារក៏ពុំសូវមានការធ្លាក់ចុះប៉ុន្មានដែរ នេះបើតាមការបង្ហាញពីលោក ពុត លឿម អនុប្រធានការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងកម្មវិធីសន្ទនាមតិ។ ចំពោះការនាំចូលបន្លែមកក្នុងទីផ្សារខេត្តសៀមរាប លោក ពុត លឿម បញ្ជាក់ថា ភាគច្រើនជាប្រភេទបន្លែពិបាកថែទាំ និងរើសអាកាសធាតុ (ប្រកាន់រដូវ) ដូចជា៖ ការ៉ុត

  • ខណ្ឌរដ្ឋបាលជលផល ខេត្តកោះកុង លើកទឹកចិត្តដល់ប្រជានេសាទចូលរួមយកក្តាមដែលមានពង មកដាក់នៅធនាគារក្តាម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 18, 2020 Khmernote

    ខណ្ឌរដ្ឋបាលជលផល ខេត្តកោះកុង បានលើកទឹកចិត្តដល់ប្រជានេសាទចូលរួមយកក្តាមដែលមានពង មកដាក់នៅធនាគារក្តាម ដើម្បីរក្សានិរន្តរភាពក្តាមសមុទ្រ ជាពិសេសដើម្បីបង្កើនផលនេសាទ និងលើកកម្ពស់ជីវភាពគ្រួសារ ។ លោក ឈរ ប៊ុនឈ័ង នាយរងទទួលបន្ទុករួមរដ្ឋបាលខណ្ឌជលផលខេត្តកោះកុង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្ដាមសេះ ក៏ដូចជារួមចំណែកអភិរក្សធនធានជលផលសមុទ្រឱ្យមាននិរន្តរភាព មន្ទីរបានបំផុសឱ្យប្រជានេសាទបង្កើតជាសហគមន៍នេសាទ មានចំនួន១០កន្លែង ហើយសហគមន៍ទាំងអស់នោះបង្កើតជាធនាគារក្តាម ដើម្បីឱ្យប្រជានេសាទទាំងអស់ ប្រសិនបើនេសាទបានក្តាមមេមានពងសំបកក្រៅ ឱ្យពួកគាត់លែងឬយកមកដាក់ក្នុងធនាគារក្តាម ដើម្បីធានានិរន្តរភាពក្តាមសេះទៅថ្ងៃមុខទៀត ។ លោកបានបន្តថា ធនាគារក្តាមសេះសម្រាប់ខេត្តកោះកុងបានបង្កើតតាំងពីឆ្នាំ២០០៨មកម្ល៉េះ ហើយចំពោះស្រុកគីរីសាគរវិញ មានសហគមន៍ចំនួន៣គឺ សហគមន៍នេសាទសម្រស់កោះស្តេច សហគមន៍តានីភ្ញីមាស និងសហគមន៍ព្រែកខ្សាច់ ដែលបានបង្កើតជាធនាគារក្តាមសេះ ដើម្បីឱ្យប្រជាពលរដ្ឋដែលចាប់បានក្តាមមេយកមកដាក់ ។ ក្តាមដែលប្រជានេសាទ

  • រដ្ឋាភិបាលថៃ គ្រោងនឹងដាក់ពន្ធខ្ពស់លើយានយន្ដដែលប្រើឥន្ធនៈ ដើម្បីលើកកម្ពស់យានយន្តអគ្គិសនី (EVs) និងកាត់បន្ថយការបំពុលខ្យល់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 18, 2020 Khmernote

    រដ្ឋាភិបាលថៃ និងក្រុមហ៊ុនរថយន្តគ្រោងនឹងជួបប្រជុំគ្នានៅខែក្រោយដើម្បីពិភាក្សាលើសំណើ ដាក់ពន្ធខ្ពស់លើយានយន្តដែលដំណើរការដោយប្រេង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់យានយន្តអគ្គិសនី (EVs) និងកាត់បន្ថយការបំពុលខ្យល់។ បើយោងតាមការដកស្រង់ប្រភពពីក្រសួងហិរញ្ញវត្ថុ ការតម្លើងពន្ធនេះត្រូវបានគេលើកឡើងដោយសារតែរចនាសម្ព័ន្ធពន្ធរដ្ឋសម្រាប់រថយន្តគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ ហើយមានការចាប់អារម្មណ៍ក្នុងការពិចារណាលើកម្រិតសមរម្យជាងនេះ។ លោក Atthawit Techawiboonwong អ្នកគ្រប់គ្រងទូទៅផ្នែកកិច្ចការខាងក្រៅ និងរដ្ឋាភិបាលរបស់ក្រុមហ៊ុន Nissan Thailand បានមានប្រសាសន៍ថា រដ្ឋាភិបាលបានទូរស័ព្ទទៅក្រុមហ៊ុនរបស់លោកដើម្បីពិភាក្សាអំពីសំណើដំឡើងពន្ធដែលអាចចូលជាធរមាននៅឆ្នាំ២០២៦ ហើយក៏ជាផ្នែកមួយនៃផែនការជួយឧស្សាហកម្មយានយន្តអគ្គិសនី (EVs) ដែរ។ អ្នកគ្រប់គ្រងទូទៅរូបនេះបានមានប្រសាសន៍ថា « ក្រុមហ៊ុន Nissan នឹងប្រាប់រដ្ឋាភិបាលអំពីគំនិតរបស់ខ្លួនក្នុងការលើកកម្ពស់ឧស្សាហកម្ម EV និងជំរុញតម្រូវការ។ ខណៈក្រុមហ៊ុនផលិតរថយន្តជាច្រើនបានប្រាប់អាជ្ញាធរថា ការដំឡើងពន្ធតែមួយមុខគឺមិនគ្រប់គ្រាន់នោះទេ ដូច្នេះគួរមានវិធានការផ្សេងទៀតដូចជា ការយកពន្ធលើប្រាក់ចំណូលសាជីវកម្មសម្រាប់ក្រុមហ៊ុនដែលទិញរថយន្តអគ្គិសនីជាការចាប់ផ្តើមដ៏ល្អ »។ លោកបានបន្តថា

  • ធនាគារវិនិយោគអឺរ៉ុប នឹងវិនិយោគជិត ១០០ លានដុល្លារលើការផ្គត់ផ្គង់ទឹកស្អាត និងបណ្ដាញធារាសាស្រ្តនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 18, 2020 Chan Sreyny

    ធនាគារវិនិយោគអឺរ៉ុប (EIB) ដែលជាធនាគារនៃសហភាពអឺរ៉ុប នឹងវិនិយោគទឹកប្រាក់ចំនួន ៨០ លានអឺរ៉ូ (ប្រហែល ៩៧ លានដុល្លារអាមេរិក) នៅក្នុងគម្រោងកែលំអកសិកម្មស្រោចស្រព (IAIP) ដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់ទឹក និងបណ្តាញធារាសាស្រ្តនៅតាមខេត្តមួយចំនួននៅទូទាំងប្រទេសកម្ពុជា។ IAIP នឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃប្រព័ន្ធធារាសាស្ត្រ បង្កើនភាពធន់នៃកសិកម្មកម្ពុជាទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងរយៈពេលវែងគម្រោងនេះ នឹងចូលរួមចំណែកក្នុងការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ បង្កើនប្រសិទ្ធភាពផលិតកម្មកសិកម្ម ហើយនឹងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅជនបទនៅកម្ពុជា។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងជួយឱ្យប្រទេសកម្ពុជាបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹកជាតិ ដែលមានសារៈសំខាន់ក្នុងរយៈពេលយូរសម្រាប់សមត្ថភាពរបស់ប្រទេស ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើការផ្គត់ផ្គង់ទឹក និងកសិកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ប្រទេសកម្ពុជាសូមស្វាគមន៍ចំពោះការវិនិយោគ EIB

  • ថៃ សម្រេចបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរសម្រាប់ពលរដ្ឋមកពី ៥៦ ប្រទេស ដើម្បីជំរុញឧស្សាហកម្មទេសចរណ៍ ដែលរងគ្រោះដោយសារកូវីដ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 17, 2020 Khmernote

    ប្រទេសថៃនាថ្ងៃព្រហស្បតិ៍ទី ១៧ ខែធ្នូ នេះបានបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរសម្រាប់ពលរដ្ឋមកពី ៥៦ ប្រទេស ក្នុងគោលបំណងជំរុញឧស្សាហកម្មទេសចរណ៍ ដែលរងគ្រោះដោយសារជំងឺរាតត្បាត Covid-19 ប៉ុន្តែត្រូវបានតម្រូវឱ្យនៅដាច់ដោយឡែកចំនួនពីរសប្តាហ៍នៅសណ្ឋាគារ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA មុននេះបន្តិច បាន្យដឹងថា អ្នកទេសចរមកពីប្រទេសនានារួមមាន អូស្រ្តាលី បារាំង និងសហរដ្ឋអាមេរិក អាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ប៉ុន្តែត្រូវមានលិខិតបញ្ជាក់មួយដើម្បីបង្ហាញថា ពួកគេមិនមានផ្ទុកវីរុស Covid-19 ដែលបានតេស្តក្នុងរយៈពេល ៧២ ម៉ោងមុនពេលធ្វើដំណើរ និងបានកក់នៅសណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ក នេះបើតាមបញ្ជាក់របស់លោក Taweesin Wisanuyothin អ្នកនាំពាក្យពីក្រុមជំនាញក្នុងការទប់ស្កាតវីរុស Covid-19។ ប្រភពដដែលបានបញ្ជាក់ថា ភ្ញៀវទេសចរនឹងត្រូវស្ថិតក្នុងរយៈពេលកំណត់រយៈពេល ២