ឧស្សាហកម្មឱសថរបស់សិង្ហបុរីកំពុងតែទទួលបានអត្ថប្រយោជន៍ពីការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការឱសថនៅក្នុងទីផ្សារពិភពលោក នេះបើយោងតាមការចុះផ្សយរបស់សារព័ត៌មានវៀតណាម vietnamplus កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឲ្យដឹងថាសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីកំពុងឈានទៅរកការធ្លាក់ចុះសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រនៅឆ្នាំនេះ ប៉ុន្តែប្រតិបត្តិការនៃរោងចក្រឱសថបានកើតឡើងដោយសារតែផ្នែកខ្លះនៃប្រទេសដែលប្រញាប់ប្រញាល់ស្តុកថ្នាំក្នុងកំឡុងពេលមានជំងឺរាតត្បាតគ្របដណ្តប់លើទីផ្សារ។
ប្រទេសសិង្ហបុរីបានក្លាយជាមជ្ឈមណ្ឌលផលិតឱសថហើយមានរោងចក្រជាង ៥០ ដែលគ្រប់គ្រងដោយក្រុមហ៊ុនធំៗ រួមមាន Pfizer, Roche, GlaxoSmithKline និង Takeda ខណៈវិស័័យឱសថដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មឱសថសកល។ នៅក្នុងឆ្នាំ២០២០ នេះដែរ រដ្ឋាភិបាល និងក្រុមហ៊ុនក្នុងវិស័យឯកជនបាននិងកំពុងបង្កើនស្តុកឱសថសំខាន់ៗដែលជាលទ្ធផលនៃការផ្គត់ផ្គង់ខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសជាច្រើនក្នុងពេលមានជំងឺរាតត្បាត។

គួរឲ្យដឹងផងដែរថា ប្រទេសសិង្ហបុរីដែលមានប្រជាជនចំនួន ៥.៧ លាននាក់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំចេញឱសថច្រើនជាងការនាំចូល។ ជាក់ស្ដែងឧស្សាហកម្មផលិតជីវវេជ្ជសាស្ត្ររួមទាំងឱសថបានរីកចម្រើនយ៉ាងខ្លាំងដោយផលិតកម្មនៅខែកញ្ញាឆ្នាំ ២០២០ កើនឡើង ៩០% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយក្នុងឆ្នាំ ២០១៩ បាននាំចេញផលិតផលឱសថមានតម្លៃ ៨.១ ពាន់លានដុល្លារ ខណៈចំណាយត្រឹមតែ ៣.១ ពាន់លានដុល្លារលើការនាំចូល៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


