ព័ត៌មានចុងក្រោយ
  • ចិន សម្រេចផ្ដល់វ៉ាក់សាំងសម្រាប់សត្វគោក្របីចំនួន ២០ ម៉ឺនដូសដើម្បីប្រើប្រាស់ជាបន្ទាន់ដល់កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 17, 2020 Chan Sreyny

    យោងតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងកិច្ចការជនបទនៃប្រទេសចិន (MARA) បានសម្រេចផ្តល់វ៉ាក់សាំងគោចំនួន ២០០,០០០ ដូសសំរាប់ប្រើប្រាស់ជាបន្ទាន់ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្ដម វេង សាខុន បានស្នើសុំឱ្យ MARA ជួយការពារ និងទប់ស្កាត់ជំងឺគោក្របី។ ជាមួយនឹងការស្នើសុំនេះ ឯកឧត្ដម Tang Renjian រដ្ឋមន្រ្តីក្រសួង MARA បានសម្រេចផ្តល់វ៉ាក់សាំងការពារចំនួនសត្វគោទាំងនេះ។

  • មិនដែលដឹងសោះ! ខេត្តតាកែវ ជាខេត្តមួយក្នុងចំណោមខេត្តធំៗដែលមានសក្តានុពល លើផលិតកម្មដំណាំស្រូវ ហើយធ្លាប់គ្រងដំណែងលេខ១ ចំនួន ៨ឆ្នាំទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 16, 2020 Khmernote

    យោងតាមការបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឲ្យដឹងថា តាកែវ គឺជាខេត្តមួយក្នុងចំណោមខេត្តធំៗដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវជាប់ចំណាត់លេខ១ ចំនួន៨ឆ្នាំ ចំណាត់ថ្នាក់លេខ២ ចំនួន ៨ឆ្នាំ និងចំណាត់ថ្នាក់លេខ៣ ចំនួន ២ឆ្នាំចុងក្រោយ ហើយក៏ជាខេត្តមួយមានច្រកនាំចេញផលស្រូវធំមួយទៅកាន់ប្រទេសជិតខាង តាមមធ្យោបាយផ្លូវទឹក និងផ្លូវគោក។ ក្នុងឆ្នាំ២០២០ នេះ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីថ្ងៃទី១៥ ខែធ្នូ បានឲ្យដឹងថាតួលេខក្នុងផែនការបង្កបង្កើនផលស្រូវរដូវរស្សាមានផ្ទៃដីសរុបចំនួន ១៨០,០០០​ ហិកតា អនុវត្តបានចំនួន ២០៩,៣៧៣ ហិកតា ស្មើ ១១៦%

  • កូវីដ មិនត្រឹមសម្លាប់មនុស្ស តែក៏សម្លាប់អាជីវកម្មដល់ទៅ ៨០០ នៅជប៉ុនឲ្យក្ស័យធន ក្នុងពេលមិនដល់មួយឆ្នាំ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 16, 2020 Khmernote

    ក្រុមហ៊ុនសា្រវជ្រាវឥណទានជប៉ុនបានឲ្យដឹងថា​ ជំងឺរាតត្បាតបានធ្វើឲ្យអាជីវកម្មចំនួន ៨០០ នៅក្នុងប្រទេសជប៉ុនត្រូវដួលរលំដោយប្រកាសក្ស័យធន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន NHK កាលពីពេលពេលថ្មីៗនេះ។ ក្រុមហ៊ុន​ Teikoku Databank ឲ្យដឹងបន្ថែមថា តួលេខនេះគ្របដណ្តប់លើក្រុមហ៊ុនដែលបានឈប់ធ្វើជំនួញ (បិទជាអចិន្ត្រៃយ៍) ឬ ចាប់ផ្តើមនីតិវិធីរំលាយស្របច្បាប់ (ក្ស័យធន) ចាប់ពីខែកុម្ភៈដល់ថ្ងៃទី១៥ ខែធ្នូ។ ក្នុងនោះដែរ ភោជនីដ្ឋាន និងបារ គឺជាប្រភេទអាជីវកម្មដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយមានចំនួនរហូតដល់ទៅ១២៦ ហាង ខណៈសម្រាប់សណ្ឋាគារ និងផ្ទះសំណាក់មានចំនួន ៧០ ហើយក្រុមហ៊ុនសំណង់មានចំនួន ៥៧។ យ៉ាងណមិញអាជីវកម្មត្រូវបានគេរំពឹងថា នឹងជួបប្រទះនូវស្ថានភាពលំបាកជាងមុន ដោយសារតែការរឹតបន្តឹង និងវិធានការផ្សេងទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងបន្ថែមទៀត។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ

  • ដោយសារកត្តាទាំងនេះ សេដ្ឋកិច្ចរបស់កម្ពុជានឹងងើបឡើងវិញក្នុងឆ្នាំ ២០២១ បន្ទាប់ពីរងការប៉ះទង្គិចខ្លាំងពីជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 16, 2020 Chan Sreyny

    ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាបន្តរងគ្រោះ ដោយសារឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ-១៩ មានសញ្ញាជាច្រើនបង្ហាញថា សកម្មភាពសេដ្ឋកិច្ចកំពុងចាប់ផ្តើមកម្រើកឡើងវិញហើយ។ សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងរួញទំហំប្រមាណ -២% ក្នុងឆ្នាំ ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថា នឹងងើបឡើងវិញហើយលូតលាស់បានប្រហែលជិត ៤% ក្នុងឆ្នាំ ២០២១។ លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជាមានប្រសាសន៍ថា នៅពេលដែលមានការធូរស្រាលបន្តិចនៅក្នុងវិធានការរក្សាសុវត្ថិភាពសង្គម សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកកំពុងតែវិលទៅរកប្រក្រតីភាពបន្តិចម្តងៗវិញ។ អន្តរាគមន៍ក្នុងកម្រិតដែលមិនធ្លាប់មានរបស់រាជរដ្ឋាភិបាលកម្ពុជា បានជួយមួយផ្នែកក្នុងការទ្រទ្រង់ ដល់ផ្នែកទទួលទានប្រើប្រាស់ឱ្យនៅស្ថិតស្ថេរ ហើយអតិផរណាក៏ស្ថិតនៅក្រោមការគ្រប់គ្រងជាប់ផងដែរ។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី ១៦ ខែធ្នូ នេះបានបង្ហាញថា លំហូរនៃការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ និងទៅក្នុងវិស័យកសិកម្មនៅតែបន្តកើនឡើង ដែលទំនងជាដោយសារភាពទាក់ទាញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាកំពុងធ្វើការជាមួយប្រទេសនានាក្នុងតំបន់។ ទោះបីជា ការនាំចេញសរុបនៃផលិតផលកមន្តសាលបានរងការប៉ះទង្គិចពីការរាតត្បាតជំងឺនេះក៏ដោយ ក៏កំណើននៅតែបន្តមានក្នុងការនាំចេញផលិតផលរោងចក្រដទៃទៀតមានកង់

  • កាន់តែអភិវឌ្ឍន៍ហើយ! កម្ពុជាគ្រោងសាងសង់កំពង់ផែទឹកជ្រៅមួយបន្ថែមទៀត នៅដើមឆ្នាំ២០២៣ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 16, 2020 Khmernote

    កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយជម្រៅទឹក ១៤,៥ម៉ែត្រ ប្រវែង ៣៥០ម៉ែត្រ។ កំពង់ផែទឹកជ្រៅថ្មីមួយនេះ នឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦០,០០០តោន ឬ ស្មើនឹង ៩៣ភាគរយ នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងកិច្ចប្រជុំស្តីពី ការចាប់ផ្តើមគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI) ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) តាមរយៈវីដេអូពីចម្ងាយ។ ឯកឧត្តមបានបន្តថា ក្រោយការសាងសង់ចំណតផែថ្មីនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែលំដាប់ថ្នាក់ខ្នាតមធ្យម ដែលនឹងមានបរិមាណកុងតឺន័រឆ្លងកាត់លើសពី១លានTEUs/ឆ្នាំ រីឯតម្លៃដឹកជញ្ជូនតាម សមុទ្រទៅ-មកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែលនឹងថ្លៃដឹកជញ្ជូនតាមសមុទ្រនៃប្រទេសជិតខាង។

  • អត្រាគ្មានការងារនៅអង់គ្លេស កើនឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ៣ ខែ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 16, 2020 Chan Sreyny

    ការកាត់បន្ថយការងារនៅអង់គ្លេស បានកើនឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ៣ ខែគិតមកដល់ខែតុលា។ អត្រាអ្នកអត់ការងារធ្វើនៅអង់គ្លេស បានកើនឡើង ២៤១,០០០ នាក់ក្នុងរយៈពេល ៣ ខែគិតមកដល់ខែតុលា ដែលធ្វើឱ្យកើនឡើងដល់ ៤.៩% ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៦ មក។ ចំនួននេះកើនឡើងប្រហាក់ប្រហែលនឹងអត្រាបាត់បង់ការងារ ២៤៣,០០០ នាក់នៅក្នុងត្រីមាសទី៣ ដែលជាការកើនឡើងចុងក្រោយ ដែលត្រូវបានគេមើលឃើញកាលពីមានវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៩ ។ ទោះយ៉ាងណា អត្រាគ្មានការងារធ្វើក្នុងរយៈពេល ៣ ខែចុងក្រោយនេះ គឺទាបជាងការព្យាករណ៍របស់សេដ្ឋវិទូសម្រាប់ខែតុលា ដែលបានព្យាករណ៍ថានឹងកើនឡើងខ្ពស់ជាង ៥% ។ រដ្ឋាភិបាលរំពឹងថា អត្រានេះនឹងកើនឡើងដល់ ៧.៥% ឬប្រមាណជា

  • យុទ្ធសាស្រ្តខ្លាំងមែន! អាជ្ញាធរទេសចរណ៍ថៃ នឹងបើកដំណើរការកញ្ចប់ទេសចរណ៍សម្រាប់អ្នកចូលចិត្តដើរតែឯង «solo travellers» ឬអ្នកមិនទាន់មានគូ «Single Journey» ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 16, 2020 Khmernote

    ខណៈពេលដែលវិស័យទេសចរណ៍របស់ប្រទេសបានរងផលប៉ះពាល់យ៉ាងខ្លាំងពីវីរុសរាតត្បាត covid-19 រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរទេសចរណ៍ថៃបានដាក់ចេញនូវនិងយុទ្ធសាស្រ្ត និងកម្មវិធីជាច្រើន ដើម្បីទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុកមកវិញ។ ទន្ទឹមនឹងការផ្ដល់ជូនពិសេសផ្សេងៗ ក៏បន្ថែមនូវការសម្រាលគោលនយោបាយរឹតបន្តឹងផងដែរ ហើយកាលពីពេលថ្មីៗនេះអាជ្ញាធរទេសចរណ៍ថៃ (TAT) បានជ្រើសរើសកម្មវិធីណាត់ជួប «Tinder» ដើម្បីបើកយុទ្ធនាការថ្មីមួយដែលផ្តោតលើអ្នកធ្វើដំណើរតែឯង (solo travellers)។ លោកស្រី Thapanee Kiatpaiboon ប្រធានផ្នែកផ្សព្វផ្សាយផលិតផលនៃ (TAT) បានមានប្រសាសន៍ថាយុទ្ធនាការ “ ការធ្វើដំណើរតែឯង” ឬ “Single Journey” បាននាំមកជាមួយភាពសប្បាយរីករាយ កុំអោយមានអារម្មណ៍ឯកោ និងទាំងលើកកម្ពស់ការធ្វើដំណើរក្នុងស្រុកសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរតែម្នាក់ឯង។ បន្ថែមពីនេះ ការធ្វើដំណើរតែឯង គឺស្ថិតក្នុងចំណោមទំរង់ទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ពិភពលោកហើយមាននិន្នាការបង្កើតការចំណាយខ្ពស់។ ជាក់ស្ដែងយុទ្ធនាការនេះមានគោលបំណងទាក់ទាញប្រជាជនចំនួន

  • កសិករដាំទុរេននៅវៀតណាមរកចំណូលបានច្រើនលើសការរំពឹងទុក ហើយទិន្នផលក៏កើនខ្លាំង ក្រោយប្រើបច្ចេកទេសដាំជឿនលឿន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 16, 2020 Khmernote

    កសិករនៅស្រុក Cai Lay ដែលជាអ្នកដាំទុរេនធំជាងគេ​នៅក្នុងខេត្ត Tien Giang បានបង្កើនប្រាក់ចំណូលរបស់ពួកគេតាមរយៈការបង្កើនទិន្នផល និងគុណភាព ដោយប្រើបច្ចេកទេសជឿនលឿន។ យោងតាមមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តបានឱ្យដឹងថា ស្រុកដីសណ្តទន្លេមេគង្គមានប្រហែល ៩,០០០ ហិកតានៃដំណាំទុរេនជាមួយនឹងទិន្នផលប្រចាំឆ្នាំជាង ២៥០,០០០ តោនសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ ប្រជាកសិករជាច្រើននៅក្នុងស្រុកបានដាំទុរេនតាមការអនុវត្តកសិកម្មល្អ (GAP) ហើយបានប្រើប្រាស់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ និងជីវឥន្ធនៈ ក៏ដូចជាបច្ចេកទេសដើម្បីដាំទុរេនតាមរដូវកាល។​ ទន្ទឹមនឹងនេះដែរកសិករក៏បានប្រើគ្រាប់ទុរេនដែលជាពូជល្អៗ មានគុណភាពផងដែរ ដោយពូជទុរេនដែលមានគុណភាពខ្ពស់ គឺ Mong Thong និង Ri 6 ជាពូជដែលត្រូវបានដាំច្រើនបំផុតនៅក្នុងស្រុក។ ជាទូទៅទុរេន​ចាប់ផ្ដើមបង្កើតផល បន្ទាប់ពីដាំបាន