ខេត្ត សាមុតសាខន រងការខាតបង់ផ្នែកសេដ្ឋកិច្ចដល់ទៅជាង ៣០លានដុល្លារក្នុងមួយថ្ងៃ ដោយសារការផ្ទុះឡើងថ្មីនៃជំងឺ Covid-19 តម្រូវឲ្យបិទខេត្តភ្លាមៗ
សេដ្ឋកិច្ច December 21, 2020 Khmernote

ការចាក់សោរខេត្តសាមុតសាខន ដោយសារតែការផ្ទុះឡើងការឆ្លងនៃថ្មីជំងឺ Covid-19 នឹងធ្វើឲ្យខូចខាតសេដ្ឋកិច្ចដល់ទៅ​ ១ពាន់លានបាត (ប្រមាណជាង ៣៣ លានដុល្លារ) ក្នុងមួយថ្ងៃ នេះបើយោងតាមឲ្យដឹងពីប្រធានសភាពាណិជ្ជកម្មខេត្តសាមុតសាខន លោកស្រី Amphai Harnkraiwilai។ លោកស្រីបាន​មានប្រសាសន៍ថា៖ « ឧស្សាហកម្មគ្រឿងសមុទ្រក្នុងខេត្តដែលមានការលក់ចំនួន ៤០០ ទៅ ៥០០ លានបាតក្នុងមួយថ្ងៃ ក៏ដូចជាអាជីវកម្មដទៃទៀតដែលពាក់ព័ន្ធត្រូវបានបង្ខំឱ្យបញ្ឈប់ដោយសារការជាប់គាំង ដែលនេះអាចបណ្តាលឱ្យមានការប៉ាន់ស្មានការខូចខាតសេដ្ឋកិច្ចប្រមាណ ១ ពាន់លានបាតក្នុងមួយថ្ងៃ »។

ទោះជាយ៉ាងណាក្ដី ការខាតបង់ធំៗ នឹងត្រូវបានកំណត់ចំពោះតែអាជីវកម្មដែលជួលកម្មករចំណាកស្រុក ខណៈពេលដែលមានផលប៉ះពាល់តិចតួចដល់អាជីវកម្មដែលមិនបានជួលពលករ។ ជាមួយគ្នាននេះលោកស្រី Amphai បានបន្ថែមទៀតថា ដំបូងអាជីវកម្មក្នុងស្រុកបានយល់ព្រអនុវត្តតាមវិធានការត្រួតពិនិត្យជំងឺឱ្យបានពេញលេញ និងតាមដានពលករចំណាកស្រុកដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងទៅតំបន់ផ្សេងទៀត។ ដោយឡែក ទាក់ទងនឹងវិធានការណ៍ដោះស្រាយដើម្បីជួយប្រតិបត្តិករផ្សេងទៀតដែលមិនស្ថិតនៅក្នុងតំបន់ឆ្លង និងរងផលប៉ះពាល់ពីការចាក់សោរនេះ សភាពាណិជ្ជកម្មខេត្តនឹងលើកឡើងពីបញ្ហានេះជាមួយសភាពាណិជ្ជកម្មថៃដែលបន្ទាប់មកនឹងបញ្ជូនបញ្ហានេះទៅរដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថា ដោយសារតែផ្ទុះឡើងក្នុងករណីដ៏ច្រើន សាលារៀន ធនាគារពាណិជ្ជកម្ម និងរដ្ឋទាំងត្រូវបានប្រកាសបិទទ្វារភ្លាមៗចាប់ពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃទី ៣ ខែមករា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល។ ទន្ទឹមនឹងនេះដែរអភិបាលខេត្តសាមុតសាខន ដោយមានការយល់ព្រមពីសភាពាណិជ្ជកម្មខេត្តកាលពីថ្ងៃអាទិត្យបានបញ្ជាឱ្យលុបចោលថ្ងៃចុងក្រោយនៃពិធី Mackerel Eating និង Mae Klong Famous Products ដោយសារការភ័យខ្លាចនៃការរីករាលដាលនៃវីរុស Covid-19 ទៅខេត្តជិតខាងខ្លួន៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost