- សេដ្ឋកិច្ចសេដ្ឋកិច្ច December 15, 2020 Khmernote
ប្រទេសសិង្ហបុរីបានក្លាយជាប្រទេសអាស៊ីដំបូងគេ ក្នុងការអនុម័តវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech ហើយបាននិយាយថា ខ្លួនរំពឹងថានឹងចាប់ផ្ដើមទទួលបានវ៉ាក់សាំងបង្ការនៅចុងឆ្នាំនេះ។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា លោកនឹងស្ថិតក្នុងចំណោមអ្នកទទួលបានវ៉ាក់សាំងដំបូងនៅក្នុងរដ្ឋដែលមានប្រជាជនចំនួន ៥.៧ លាននាក់ ហើយដែលមានអត្រាស្លាប់ទាបបំផុតមួយនៅទូទាំងពិភពលោកដោយសារវីរុសនេះ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលសិង្ហបុរីរំពឹងថានឹងទទួលបានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនគ្រប់គ្នានៅត្រីមាសទី ៣ ឆ្នាំក្រោយនេះ។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong បានឲ្យដឹងបន្ថែមថា វ៉ាក់សាំងដែលសិង្ហបុរីទទួលបាន នឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ស្ម័គ្រចិត្ត និងផ្តល់ដល់បុគ្គលិកសុខាភិបាល និងមនុស្សចាស់ជាមុនសិន។ ទន្ទឹមនឹងនេះក្រុមអាជ្ញាធរបាននិយាយថាប្រទេសសិង្ហបុរីក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញកម្រិតខ្ពស់ និងធ្វើការទូទាត់មុនលើបេក្ខជនដែលចាក់វ៉ាក់សាំងដែលរាប់បញ្ចូលទាំងវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍដោយ Moderna និង
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 15, 2020 Chan Sreyny
ប្រទេសសិង្ហបុរី បានអនុម័តទិញវ៉ាក់សាំងការពារជំងឺ Covid-19 របស់ Pfizer-BioNTech ដើម្បីប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួន ហើយរំពឹងថានឹងផ្តល់ការចាក់វ៉ាក់សាំងជាលើកដំបូងនៅចុងខែធ្នូ នេះបើយោងតាមនាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lee Hsien Loong ។ លោក Lee បាននិយាយថា ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងចំនួន ៥.៧ លាននាក់រំពឹងថា នឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នានៅត្រីមាសទី៣ នៃឆ្នាំ ២០២១ ហើយនឹងផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ប្រជាជនសិង្ហបុរី និងអ្នកស្នាក់នៅរយៈពេលវែង។ លោក Lee បានបន្ថែមថា លោក និងមន្ត្រីរដ្ឋាភិបាលដទៃទៀតនឹងស្ថិតក្នុងចំណោមអ្នកចាក់ដំបូងគេ បន្ទាប់ពីបុគ្គលិកសុខាភិបាល បុគ្គលិកជួរមុខ មនុស្សចាស់ និងជនងាយរងគ្រោះ។ លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ប្រទេសសិង្ហបុរីនឹងឈានដល់ដំណាក់កាលទី៣
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 15, 2020 Chan Sreyny
រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ថវិកាសរុបចំនួន ៩៦៨,៣៩០ ដុល្លារអាមេរិកសម្រាប់ការលើកកម្ពស់ប្រព័ន្ធថែទាំកុមារនៅខេត្តក្រចេះ និងការលើកកម្ពស់ការអប់រំបញ្ចូលគ្នានៅខេត្តកណ្តាល។ ស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានថា ជំនួយហិរញ្ញប្បទានត្រូវបានធ្វើឡើងក្រោមក្របខ័ណ្ឌជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ទឹកប្រាក់សរុបប្រមាណ ៦៩៤,៥៣៩ ដុល្លារអាមេរិកនឹងត្រូវផ្តល់ឱ្យមូលនិធិសម្រាប់ការអភិវឌ្ឍ / ជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្តគម្រោង “ ការលើកកម្ពស់ប្រព័ន្ធវេជ្ជសាស្ត្រដើម្បីអនុវត្តការវះកាត់កុមារនៅខេត្តក្រចេះ (ឆ្នាំទី ២) ”។ នៅក្នុងគម្រោងនេះ FIDR មានគោលបំណងលើកកម្ពស់ប្រព័ន្ធថែទាំវះកាត់កុមារនៅខេត្តក្រចេះ តាមរយៈការបណ្តុះបណ្តាលបុគ្គលិកពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្តក្នុងភូមិត។ ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្មរបស់ពួកគេ និងបង្កើតកន្លែងព្យាបាលដែលមានសុវត្ថិភាព អង្គការក៏នឹងសាងសង់អគារវះកាត់សម្រាប់អ្នកជំងឺផងដែរ ជាពិសេសអ្នកជម្ងឺកុមាររួមទាំងទារកដែលទើបនឹងកើត។ ថវិកាដែលនៅសល់ចំនួន ២៧៣,៨៥១ ដុល្លារអាមេរិកនឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់គម្រោងលើកកម្ពស់ការអប់រំបញ្ចូលសម្រាប់កុមារពិការ ដោយលើកកម្ពស់ការអនុវត្តនៅតំបន់គំរូ និងការបង្កើតប្រព័ន្ធវាយតម្លៃ
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 15, 2020 Khmernote
ប្រទេសអាឡឺម៉ង់កាលពីថ្ងៃ ច័ន្ទ កន្លងទៅនេះ បានប្រកាសថា ខ្លួននឹងបរិច្ចាគថវិកា ៥ លានអឺរ៉ូ (៦.០៧ លានដុល្លារ) ដល់មូលនិធិឆ្លើយតបនឹងវីរុស Covid-19 របស់អាស៊ាន នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូត។ សេចក្ដីប្រកាសព័ត៌មានពីស្ថានទូតអាឡឺម៉ង់ នៅទីក្រុងហាណូយបានឱ្យដឹងថាកិច្ចសហប្រតិបត្តិការរបស់ប្រទេសនេះជាមួយអាស៊ាន គឺជាសមាសធាតុសំខាន់មួយនៃគោលការណ៍ណែនាំឥណ្ឌូ-ប៉ាស៊ីហ្វិករបស់រដ្ឋាភិបាល។ មូលនិធិអាស៊ានដែលត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ កាលពីខែមុន ទទួលបានថវិកាប្រមាណ ១០លានដុល្លារ ដោយក្នុងនោះប្រទេសវៀតណាមបានសន្យាផ្តល់ប្រាក់ចំនួន ៥ លានដុល្លាររួមទាំងឧបករណ៍វេជ្ជសាស្ត្រ។ យ៉ាងណាមិញក្រៅពីប្រទេសអាឡឺម៉ង់ និងវៀតណាម ប្រទេសផ្សេងទៀតដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ក៏បានសន្យាផ្តល់ប្រាក់រាប់រយលានដុល្លារផងដែរ។ គួរឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍បានកត់ត្រាករណីនៃ Covid-19
- ទេសចរណ៍ទេសចរណ៍ December 15, 2020 Khmernote
លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានប្រកាសថា រដ្ឋាភិបាលនឹងផ្អាកយុទ្ធនាការ «ទៅធ្វើដំណើរ» ជាបណ្តោះអាសន្ននៅទូទាំងប្រទេសចាប់ពីថ្ងៃទី ២៨ ខែធ្នូដល់ថ្ងៃទី ១១ ខែមករា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងក្នុងកំឡុងពេលឈប់សម្រាកចុងឆ្នាំ និងចូលឆ្នាំថ្មី។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា នាយករដ្ឋមន្រ្តីថ្មី បានធ្វើសេចក្ដីប្រកាសព័ត៌មាននេះនៅឯកិច្ចប្រជុំក្រុមការងាររបស់រដ្ឋាភិបាលកាលពីល្ងាចថ្ងៃចន្ទ ដោយកិច្ចប្រជុំនេះ បានរៀបចំឡើងជាការឆ្លើយតបទៅនឹងការណែនាំរបស់ក្រុមប្រឹក្សាពិគ្រោះជំងឺឆ្លងវីរុសដល់អាជ្ញាធរឱ្យបន្តវិធានការដើម្បីដកតំបន់ជាក់លាក់ចេញពីយុទ្ធនាការទេសចរណ៍។ លោក Suga បានចង្អុលបង្ហាញថា ចំនួននៃការឆ្លងនៅតែបន្តកើនឡើងនៅទូទាំងប្រទេស ដោយសន្ទស្សន៍ផ្សេងៗបានបង្ហាញថាតំបន់ជាច្រើនទៀតកំពុងកើនឡើងនូវករណីឆ្លងថ្មី។ ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា អ្នកដែលកំពុងដោះស្រាយការផ្ទុះឡើងនៅជួរមុខដូចជា បុគ្គលិកពេទ្យកំពុងមានបន្ទុកកាន់តែច្រើន។ លើសពីនេះលោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងចាត់វិធានការជាអតិបរមាដើម្បីធានានូវការចាប់ផ្តើមល្អនៅឆ្នាំថ្មី ដោយការពារការរីករាលដាលនៃមេរោគ និងកាត់បន្ថយបន្ទុកលើស្ថាប័នវេជ្ជសាស្ត្រ។ យ៉ាងណាមិញក្រៅពីការផ្អាកយុទ្ធនាការ «ទៅធ្វើដំណើរ»
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 15, 2020 Chan Sreyny
ការទទួលបានអគ្គិសនី ត្រូវបានផ្សព្វផ្សាយតាមការគ្រោងទុក ខណៈពេលដែល ៩៨% នៃភូមិទាំងអស់នៅទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់។ ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យរោងចក្រថាមពល ៤០០ មេហ្គាវ៉ាត់នៅស្រុកល្វាឯមខេត្តកណ្ដាលថា « អគ្គិសនីភាវូបនីយកម្មនៅជនបទមានការរីកចម្រើនគួរឱ្យកត់សម្គាល់ បន្ទាប់ពីរាជរដ្ឋាភិបាលបានកំណត់គោលដៅធ្វើឱ្យមានអគ្គិសនីគ្រប់ភូមិទាំងចំនួន ១៤,១៦៨ នៅទូទាំងប្រទេសនៅចុងឆ្នាំ ២០២០ »។ ឯកឧត្ដមបន្តថា « នៅសល់ ២% ឬស្មើនឹង ២៣៧ ភូមិដែលមិនទាន់ភ្ជាប់បណ្តាញអគ្គិសនីនោះទេ ដោយសារតែមានទីតាំងស្ថិតនៅក្នុងតំបន់ពិបាកដែលបង្កការលំបាកដល់ដំណើរការអគ្គិសនី »។ ឯឧត្ដមបានបន្ថែមថា « ក្រសួងកំពុងត្រៀមផ្តល់ថាមពលដល់ពួកគេ ដោយដំឡើងប្រព័ន្ធសូឡា PV នៅតាមតំបន់ទាំងនោះ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ December 14, 2020 Khmernote
នៅអាយុ ៣០ឆ្នាំ លោក Nick Molnar បានក្លាយជាមហាសេដ្ឋីវ័យក្មេងជាងគេបំផុតនៅអូស្រ្តាលី សហគ្រិនរូបនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយជាសហស្ថាបនិក និងជាសហប្រធាននាយកក្រុមហ៊ុន Afterpay ដែលជាវេទិកាពន្យារពេលទូទាត់ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចំណាយលើការទិញរបស់ពួកគេលើសពីការបង់រំលស់ដោយគ្មានការប្រាក់។ នៅឆ្នាំនេះផងដែរ ក្រុមហ៊ុនបានកើនឡើងយ៉ាងខ្លាំង ក្រោមការផ្លាស់ប្តូររបស់អ្នកប្រើប្រាស់ទៅរកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងតម្រូវការកើនឡើងសម្រាប់ការទូទាត់តាមឌីជីថល ដែលធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងដល់ ១,៣០០% និងធ្វើឱ្យស្ថាបនិករូបនេះ ក្លាយជាមហាសេដ្ឋីបង្កើតឡើងដោយខ្លួនឯងទាំងក្មេងខ្ចី។ ជុំវិញភាពជោគជ័យរបស់ខ្លួននេះ លោក Nick Molnar បានឲ្យដឹងថា លោកអាចនឹងមិនមានឱកាសស្គាល់ប្រាក់រាប់ពាន់លានដុល្លារ ឬ ជោគជ័យដូចពេលនេះទេ ប្រសិនបើគ្មានដំបូន្មានពីចៅហ្វាយចាស់របស់គាត់។ លោក Nick Molnar បានប្រាប់ទៅកាន់ CNBC Make
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ December 14, 2020 Khmernote
កាលពីថ្ងៃសោរិ៍៍កន្លងទៅនេះ ប្រទេសថៃបានចេញផ្សាយក្រដាសប្រាក់បាតថ្មីចំនួន ២ប្រភេទ ក្នុងនោះគឺក្រដាសប្រាក់តម្លៃ ១០០បាត និង ១០០០បាត ដែលបានរចនា និងកំណត់ចំណាំឡើងដោយធនាគារកណ្ដាលថៃ ដើម្បីរំលឹកខួបនៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ។ ខណៈការបោះផ្សាយក្រដាសប្រាក់ថ្មីនេះ មិនទាន់បានប៉ុន្មានផង ប្រជាជនថៃជាច្រើនបានសម្ដែងការមិនពេញចិត្ត និងបង្ហាញការត្អូញត្អែរយ៉ាងខ្លាំងចំពោះក្រដាសប្រាក់ថ្មីនោះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា មនុស្សជាច្រើនបានលើកឡើងថា ក្រដាសប្រាក់ថ្មីទាំងនេះងាយនឹងច្រលំក្នុងចាយវាយប្រចាំថ្ងៃ និងពិបាកក្នុងការទុកដាក់។ ទន្ទឹមនឹងនោះដែរ បើតាមសារព័ត៌មាន thaipbsworld អ្នកប្រើប្រាស់បណ្តាញសង្គមបាននិងកំពុងពិភាក្សាអំពីក្រដាសប្រាក់ថ្មី ដោយអះអាងថាក្រដាស ១០០បាតថ្មី មើលទៅស្រដៀងនឹងក្រដាស ១០០០ បាតចាស់។ ជាក់ស្ដែងអ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបបានធ្វើការប្រៀបធៀបប្រាក់ ១០០បាតថ្មី ជាមួយក្រដាសប្រាក់










