ព័ត៌មានចុងក្រោយ
  • គណៈរដ្ឋមន្រ្តីជប៉ុនអនុម័តថវិកាចំណាយបន្ទាន់ ៣.៧ ពាន់លានដុល្លារថែមទៀត ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាត ខណៈករណីឆ្លងថ្មីកើនឡើងរាល់ថ្ងៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 12, 2020 Khmernote

    ខុទ្ទកាល័យនាយករដ្ឋមន្រ្តី Yoshihide Suga កាលពីថ្ងៃសុក្របានសម្រេចចិត្តក្នុងការចំណាយថវិកាបន្ថែមបន្ទាន់ចំនួន ៣៨៥.៦២ ពាន់លានយ៉េន (៣.៧ ពាន់លានដុល្លារ) ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ខណៈមនុស្សចំនួន ១៧៣,០៤៩ នាក់បានធ្វើតេស្តវិជ្ជមាននៅម៉ោង ១១ យប់ថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២០កន្លងទៅនេះ។ យោងតាមសារព័ត៌មានជប៉ុន kyodo បានឲ្យដឹងថា​ ថវិកាបន្ថែមនេះនឹត្រូវប្រើប្រាស់ជាមួយទឹកប្រាក់សរុប ដើម្បីពង្រីកកម្មវិធីឧបត្ថម្ភធនធ្វើដំណើរដ៏ចម្រូងចម្រាស ដោយរដ្ឋាភិបាលនឹងពង្រីកយុទ្ធនាការ “ធ្វើដំណើរ” រយៈពេល ៥ ខែទៀត ដែលនឹងហួសកាលបរិច្ឆេទដើមនៅចុងខែមករា ដើម្បីគាំទ្រឧស្សាហកម្មទេសចរណ៍ដែលរងគ្រោះដោយវីរុស និងគាំទ្រសេដ្ឋកិច្ចជប៉ុន។ ប៉ុន្តែអ្នកជំនាញខ្លះបានស្តីបន្ទោសកម្មវិធីនេះចំពោះការកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ នៃចំនួនអ្នកឆ្លងជំងឺក្នុងគ្រួសារ។ ការចំណាយបន្ទាន់រួមបញ្ចូលទាំងថវិកាចំនួន

  • ដីស្រែដែលរងផលប៉ះពាល់ដោយទឹកជំនន់ជិត ៦០,០០០ ហិកតាត្រូវបានស្តារឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 12, 2020 Chan Sreyny

    ដីស្រែដែលរងផលប៉ះពាល់ដោយទឹកជំនន់ជិត ៦០,០០០ ហិកតាត្រូវបានស្តារឡើងវិញ ហើយនឹងបង្ករផលដំណាំក្នុងហេតុផលប្រមូលផលនាពេលខាងមុខ។ ការធ្វើបច្ចុប្បន្នភាពនេះ ត្រូវបានចែករំលែកដោយឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីម្សិលមិញ។ ខណៈពេលដែលគ្រោះមហន្តរាយបានធូរស្រាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើការវាយតម្លៃយ៉ាងរហ័សសម្រាប់ការជួយសង្គ្រោះស្រែដែលខូចខាត។ ឯកឧត្ដម វេង សាខុន បានមានប្រសាសន៍ថា « រហូតមកដល់ពេលនេះស្រូវចំនួន ៨៩.៦៨% នៃស្រូវវស្សាដែលរងគ្រោះដោយទឹកជំនន់ត្រូវបានស្តារឡើងវិញ »។ ទន្ទឹមនឹងនេះដែរ ពូជស្រូវជាង ៦,០០០ តោនត្រូវបានចែកចាយដល់ប្រជាកសិករដើម្បីដាំដុះក្នុងដីស្រែដែលត្រូវបានស្តារឡើងវិញ ហើយដំណាំត្រូវបានរំពឹងទុកនៅរដូវប្រមូលផលខាងមុខនេះ៕ ប្រភព៖ ក្រសួងព័ត៌មាន

  • ខេត្តព្រៃវែង ក្លាយជាខេត្តមួយផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥ រាជធានី/ខេត្ត នៅប្រទេសកម្ពុជាក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 12, 2020 Khmernote

    ខេត្តព្រៃវែង បានក្លាយជាខេត្តមួយផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥ រាជធានី/ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ នេះបើយោងតាមការឲ្យដឹងពីឯកឧត្តម វេងសាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទនៅលើគណនីហ្វេសប៊ុកផ្លូវការកាលពីពេលថ្មីៗនេះ។ ក្នុងនោះផងដែរថា ឯកឧត្តមបានបញ្ជាក់ថា ការងារដាំដុះស្រូវរដូវវស្សានៅក្នុងឆ្នាំ២០២០ នេះ ខេត្តព្រៃវែងអនុវត្តបានលើផ្ទៃដីប្រមាណ ២៨០ ៣៩៩ ហិកតា។ រីឯការងារប្រមូលផលស្រូវវិញ គិតមកទល់ថ្ងៃទី៥ ខែធ្នូ ខេត្តសម្រេចប្រមូលផលបានចំនួន ២១៥ ៣៩៩ ហិកតាស្មើនឹង ៧៧% នៃផ្ទៃដីសរុប និងទទួលបានទិន្នផលជាមធ្យមប្រមាណ ៣.២៣ តោន/ហិកតា ហើយទទួលបានបរិមាណផលសរុបចំនួន

  • សហគ្រាសធុនតូច និងមធ្យមរបស់ថៃចាប់ផ្ដើមងើបឡើងវិញបណ្ដើរៗ ក្រោយរដ្ឋាភិបាលដាក់ចេញកញ្ចប់ជំរុញសេដ្ឋកិច្ចថ្មី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 12, 2020 Chan Sreyny

    យោងតាមសហព័ន្ធនៃសហគ្រាសធុនតូច និងមធ្យមថៃបានឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសថៃកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញ ដោយសារតែកញ្ចប់ជំរុញសេដ្ឋកិច្ចដែលបានដាក់ចេញដោយរដ្ឋាភិបាល។ ប្រធានសហព័ន្ធលោកស្រី Chonrungsee Chalermchaikit មានប្រសាសន៍ថា សហគ្រាសធុនតូច និងមធ្យមមួយចំនួនបានធូរស្បើយរួចទៅហើយពីវិបត្តិនៃជំងឺ Covid-19 ។ លោកស្រីបានបន្ថែមទៀតថា កញ្ចប់ជំរុញសេដ្ឋកិច្ច « Let’s Go Halves » បានជួយក្នុងការស្តារមុខជំនួញមូលដ្ឋាន និងបង្កើនការលក់ផលិតផលសហគ្រាសធុនតូច និងមធ្យម។ ទោះយ៉ាងណា លោកស្រីបានបន្តថា ការលក់មិនបានវិលត្រឡប់ទៅរកកម្រិតធម្មតារបស់ពួកគេទេ ដោយការលក់មានកម្រិតទាបជាងកម្រិតមុនពេលមានជំងឺរាតត្បាតប្រមាណ ៣០% ។ ការលក់របស់សហគ្រាសធុនតូច និងមធ្យមនឹងងើបឡើងវិញបណ្តើរៗ ប្រសិនបើរលកទី២ នៃជំងឺ Covid-19

  • មន្ទីរពេទ្យនៅជប៉ុនកំពុងប្រឈមនឹងកង្វះខាតស្រោមដៃពេទ្យ ក្នុងពេលដំណាលគ្នាដែលវីរុសកំពុងរីករាលដាលកាន់តែខ្លាំង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 12, 2020 Khmernote

    បុគ្គលិកពេទ្យជួរមុខនៅក្នុងប្រទេសជប៉ុនមានការព្រួយបារម្ភថា ពួកគេបានបាត់បង់ឧបករណ៍ការពារចាំបាច់ ខណៈពួកគេកំពុងប្រឈមនឹងកង្វះខាតស្រោមដៃកៅស៊ូវេជ្ជសាស្ត្រ (ស្រោមដៃពេទ្យ) ក្នុងពេលដំណាលគ្នានឹងការឆ្លងរីករាលដានៃវីរុស Covid-19 កាន់តែច្រើនឡើងៗលើសឈានដល់កម្រិតគួរឲ្យកកត់ត្រា។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា​គ្លីនិកវេជ្ជសាស្រ្តមួយនៅក្នុងទីក្រុង Funabashi ទទួលបានស្រោមដៃជិត ៥០០ គូក្នុងមួយសប្តាហ៍ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំនេះ។ នាយករងគ្លីនិកគឺលោក Doi Yoshiyasu មានប្រសាសន៍ថា៖ « វាមានការលំបាកក្នុងការរកប្រភពនៃស្រោមដៃវេជ្ជសាស្រ្ត ហើយតម្លៃបានកើនឡើងទ្វេដង ដូច្នេះហើយលោកជំរុញឱ្យអាជ្ញាធរផ្តល់អាទិភាពដល់ការបែងចែកធនធានដល់ប្រជាជនដែលត្រូវការបំផុត »។ ជាមួយគ្នានេះដែរ បើតាមការស្ទង់មតិថ្មីៗនេះរបស់បុគ្គលិកពេទ្យដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 បានរកឃើញថា កង្វះខាតកំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរនៅទូទាំងប្រទេស ដោយស្ទើរតែ ៦០% នៃអ្នកដែលបានឆ្លើយតបបាននិយាយថាពួកគេកំពុងអស់ស្រោមដៃប្រើហើយ។ គួរឲ្យដឹងផងដែរថា គ្រឿងបរិក្ខារខ្លះបានប្រើស្រោមដៃដែលមិនមែនជាថ្នាក់វេជ្ជសាស្ត្រ

  • ពិតជាពូកែកែច្នៃមែន! កសិករម្នាក់អាចរកចំណូលប្រមាណជា ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំពីចំបើងដែលគេបោះបង់ចោលតាមវាលស្រែ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 11, 2020 Chan Sreyny

    នៅលើវាលស្រែ ដែលកសិករបានច្រូតកាត់រួចមានចម្ងាយប្រមាណជា ៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាបយើងឃើញមានចំបើងមូរដុំៗរាប់ពាន់ដុំនៅរាយប៉ាយតាមវាលស្រែ ហើយយើងប្រាកដជាឆ្ងល់ថា តើគេមូលចំបើងដែលកសិករភាគច្រើនបានបោះចោលនៅតាមវាលស្រែនោះទៅធ្វើអ្វី។ លោក សង ស៊ីន ជាកសិករម្នាក់រស់នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា ក្រោយពេលច្រូតកាត់រួចចំបើងភាគច្រើនត្រូវបានគេបោះបង់ចោល ដោយមិនបានគិតឡើយអំពីតម្លៃនៃសារៈប្រយោជន៍របស់វា ដោយសារតែការធ្វើកសិកម្មបច្ចុប្បន្ននេះមិនសូវពឹងផ្អែកលើកម្លាំងសត្វពាហនៈ ដូច្នេះហើយចំបើងដែលធ្លាប់តែត្រូវបានកសិករប្រមូលទុកធ្វើជាចំណីគោក្របីនោះក៏លែងមានតម្រូវការ ហើយក៏មិនបានគិតពីប្រយោជន៍វាផងដែរ។ ក៏ប៉ុន្តែក្រោយពីបានធ្វើការសិក្សាឃើញថា ចំបើងទាំងនោះមានប្រយោជន៍ច្រើនលោកក៏បានព្យាយាមប្រមូលយកចំបើងទាំងនោះដោយប្រើបច្ចេកទេសគ្រឿងចក្រ ហើយការប្រមូលចំបើងរបស់លោកមួយចំនួនទុកឱ្យគោខ្លួនឯងស៊ី និងធ្វើផ្សិតចំបើង និងមួយចំនួនទៀតលក់ទៅឱ្យអ្នកចិញ្ចឹមផ្សេងទៀត ដោយលោកទទួលបានចំណូលពីចំបើងនេះប្រមាណជា ៣ម៉ឺនដុល្លារ ក្នុងនោះកាត់ចេញទៅលើការចំណាយផ្សេងៗប្រមាណជា ៦០% នៅសល់ប្រាក់ចំណេញប្រមាណជាង ១ម៉ឺនដុល្លារ។ លោក សង ស៊ីន បន្តថា

  • ក្រុមហ៊ុន Thai Airways ហាក់ស្រង់ដើមវិញមិនរួច ខណៈជើងហោះហើរឡើងវិញដែលជាក្ដីសង្ឃឹមថ្មី ត្រូវផ្អាកដោយសារវីរុសបន្តរីករាលដាលក្នុងប្រទេស អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 11, 2020 Khmernote

    ក្ដីសង្ឃឺមថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដើម្បីស្ដារក្រុមហ៊ុនឡើងវិញជាបណ្ដើរៗ ត្រូវបានបំផ្លាញជាថ្មីម្ដងទៀត ដោយសារតែការរីករាលដាលនៃវីរុស​ Covid-19 នៅក្នុងប្រទេស។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក The Thaiger នាព្រឹកថ្ងៃទី១១ ខែធ្នូ នេះបានឲ្យដឹងថា ជើងហោះហើរក្នុងស្រុកដំបូងទៅកាន់ ភូកេត និងឈៀងម៉ៃ ដែលនឹងត្រូវចាប់ផ្ដើមហោះហើរនៅចុងខែធ្នូនេះ ត្រូវបានផ្អាក។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា ជើងហោះហើររបស់ក្រុមហ៊ុននេះ ត្រូវបានផ្អាក និងពន្យារពេលហោះហើររហូតដល់ដើមខែមករា ប៉ុន្តែប្រសិនបើវីរុសនៅតែបន្តរីករាលដាល ក្រុមហ៊ុនអាចនឹងត្រូវសម្រេចចិត្តពន្យារពេលការហោះហើរដោយគ្មានដែនកំណត់។ មូលហេតុដែលធ្វឲ្យក្រុមហ៊ុន Thai Airway មិនអាចដំណើរការជើងហោះហើរដំបូង ចាប់តាំងពីបញ្ឍរជើងចោលអស់ជិត ៩ខែមកនេះ គឺដោយសារជនជាតិថៃចំនួន ១៧ នាក់បានធ្វើតេស្តិ៍វិជ្ជមាន

  • ថៃ ដាក់ចេញយុទ្ធសាស្រ្តថ្មីដើម្បីជំរុញការនាំចេញនៅឆ្នាំក្រោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 11, 2020 Chan Sreyny

    នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ថៃបានដាក់ចេញផែនការជំរុញការនាំចេញនៅឆ្នាំក្រោយ ដោយផ្តោតលើសកម្មភាពលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអ៉ីនធឺណេតនេះបើយោងតាមប្រសាសន៍របស់លោក Somdet Susomboon អគ្គនាយកនៃនាយកដ្ឋាន។ DITP​ នឹងរៀបចំការផ្គូផ្គងអាជីវកម្មតាមអ៉ីនធឺណេតរៀងរាល់សប្តាហ៍ ឬ ២២ សកម្មភាពនៅឆមាសទី១ នៃឆ្នាំ ២០២១ ដោយផ្តោតលើផលិតផលថែទាំសុខភាព គ្រឿងបន្លាស់រថយន្ត ស្ប៉ា គ្រឿងសង្ហារឹម និងគ្រឿងអលង្ការ។ នៅត្រីមាសទី២ គ្រោងនឹងផ្ដោតទៅលើសម្ភារៈរបស់ម្តាយ និងកុមារ អាហារសត្វចិញ្ចឹម អាហារ និងភេសជ្ជៈ កៅស៊ូ និងឧបករណ៍វេជ្ជសាស្ត្រ។ DITP ក៏នឹងនាំយកផលិតរបស់ថៃទៅដាក់តាំងពិព័រណ៍អន្ដរជាតិ ហើយក៏នឹងចូលរួមជាមួយហាងលក់ទំនិញ និងអ្នកនាំចូលបរទេសដើម្បីផ្សព្វផ្សាយផលិតផលថៃផងដែរ។ លើសពីនេះទៀត DITP គ្រោងនឹងជំរុញការនាំចេញប្រេងដូងទៅកាន់ប្រទេសឥណ្ឌា