ព័ត៌មានចុងក្រោយ
  • ចប់កូវីដមិនដឹងទៅណា អាចទៅតំបន់ទេសចរណ៍ធម្មជាតិថ្មី «ភ្នំ ៥៣» កំពុងបង្អួតសម្រស់ដ៏ស្រស់ត្រកាលមិនចាញ់ប្រទេសជិតខាងឡើយ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 11, 2020 Khmernote

    ភ្នំ៥៣ ជាតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់មួយកន្លែង ទើបរៀបចំនាដើមឆ្នាំ២០២០នេះ កំពុងបង្ហាញសម្រស់ ធម្មជាតិបង្អួតភ្ញៀវទេសចរឱ្យមកកម្សាន្តម្ដងហើយម្ដងទៀត ។ យើងអាចធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍មួយនេះ ពីក្រុងបាត់ដំបងចេញតាមផ្លូវបវេល ត្រង់ផ្លូវបំបែកថ្មគោល ដែលមាន ចម្ងាយប្រហែល ១៣២គ.ម ឬក៏យើងអាចធ្វើដំណើរកាត់តាមខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណ ១៥៥គ.ម តាមផ្លូវក្រវាត់ ព្រំដែន ត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យើងនឹងឃើញមានស្លាកសញ្ញាទឹកធ្លាក់៥៣ នៅខាង ឆ្វេងដៃ ហើយបត់ចូលទៅដល់ទីតាំងភ្នំ៥៣ ត្រឹមតែជាង២គីឡូម៉ែត្រទៀតតែប៉ុណ្ណោះ ។ អ្នកស្រីវ៉ាន់ សុគន្ធា ម្ចាស់រមណីយដ្ឋានទេសចរណ៍ភ្នំ៥៣ បានឱ្យដឹងថា ទីនេះមានភ្ញៀវទេសចរមកលេងកើនឡើងជារៀងរាល់ ថ្ងៃមិនដែលដាច់។ ចំណុចពិសេសនៅទីនេះដែលកំពង់ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាកម្សាន្ត

  • ការនាំចេញម្ទេសរបស់កម្ពុជា កើនឡើងខ្លាំងក្នុងរយៈពេល ១១ ខែនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 11, 2020 Chan Sreyny

    ការនាំចេញម្ទេស មានការកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ នេះបើយោងតាមតួលេខដែលបានចែករំលែកដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២០ ប្រទេសកម្ពុជាបាននាំចេញម្ទេសស្រស់សរុបចំនួន ៦២,៤៣២.៧៨តោន កើនឡើង ៣៨.០២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងម្ទេសស្ងួតចំនួន ១,៨០០តោន ត្រូវបាននាំចេញទៅកាន់ប្រទេសថៃ។ ម្ទេសត្រូវបានដាំដុះពាសពេញប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្តាខេត្តតាមដងទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាបរួមមាន៖ ខេត្តកណ្ដាល កំពង់ចាម និងកំពង់ឆ្នាំង។ លោក ប៊ុន​ ហុង ប្រធានកសិកម្មមូលដ្ឋានក្នុងស្រុកមុខកំពូលខេត្តកណ្តាលបាននិយាយាថា តម្លៃម្ទេសស្រស់នៅឆ្នាំនេះមានតម្លៃចន្លោះពី ០.៧៣ដុល្លារ ទៅ ២.៤៣ដុល្លារ ក្នុងមួយគីឡូក្រាម។ ទោះយ៉ាងណាតម្លៃនឹងធ្លាក់ចុះតិចជាង

  • រដ្ឋាភិបាលជប៉ុនយល់ព្រមផ្ដល់ថវិកាជិត ១លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងចំនួនពីរនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 11, 2020 Khmernote

    យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ថវិកាសរុបចំនួន ៩៦៨,៣៩០ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងចំនួនពីរនៅកម្ពុជា ក្រោមក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុនជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ បើតាមសេចក្ដីប្រកាស​ព័ត៌មានរបស់សា្ថនទូតបានបញ្ជាក់ថា ពិធីចុះហត្ថលេខានឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះ នៅឯស្ថានទូតជប៉ុន។ ក្នុងនោះដែរ ថវិកាចំនួន ៦៩៤,៥៣៩ ដុល្លារអាមេរិក នឹងត្រូវផ្ដល់ឲ្យមូលនិធិសម្រាប់ការអភិវឌ្ឍអន្តរជាតិ / ជំនួយសង្គ្រោះ (FIDR) សម្រាប់ «គម្រោងពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ដើម្បីអនុវត្តការវះកាត់កុមារនៅខេត្តក្រចេះ (ឆ្នាំទី ២) » ។ ដោយឡែក ថវិកាដែលនៅសល់ចំនួន ២៧៣,៨៥១ ដុល្លារអាមេរិក នឹងត្រូវប្រើសម្រាប់ « គម្រោងលើកកម្ពស់ការអប់រំបញ្ចូលគ្នាសម្រាប់កុមារពិការ

  • លោក ប្រាយុទ្ធ ចាន់​អូចា ៖ « ប្រទេសថៃនឹងត្រៀមផលិត និងចែកចាយវ៉ាក់សាំង Covid-19 ទៅឲ្យសមាជិកនៃ Acmecs រួមមាន កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា » សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 11, 2020 Khmernote

    លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់​អូចា បានមានប្រសាសន៍ថា ប្រទេសថៃនឹងត្រៀមផលិត និងចែកចាយវ៉ាក់សាំង Covid-19 ទៅឲ្យសមាជិកនៃក្រុមយុទ្ធសាស្រ្តសហប្រតិបត្តិការសេដ្ឋកិច្ច ដែលហៅថា Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (Acmecs) ដែលក្នុងនោះរួមមាន កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា នៅពាក់កណ្ដាលឆ្នាំ ២០២១។ លោកនាយករដ្ឋមន្រ្តីបានប្រកាសដូច្នេះកាលពីថ្ងៃ ពុធ នៅឯ​វិមានរដ្ឋាភិបាលក្នុងអំឡុងកិច្ចប្រជុំកំពូល Acmecs លើកទី៩ តាមរយៈអ៉ីនធឺណេត ជាមួយមេដឹកនាំនៃប្រទេសសមាជិក ៤ ផ្សេងទៀតគឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា

  • ធនាគារធំរបស់កូរ៉េខាងត្បូង នឹងបញ្ចុះអត្រាការប្រាក់ឥណទានសម្រាប់ពលករខ្មែរនៅប្រទេសកូរ៉េ បន្ទាប់ពីមានការស្នើសុំរបស់ស្ថានទូតកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 11, 2020 Chan Sreyny

    ធនាគារធំមួយរបស់ប្រទេសកូរ៉េខាងត្បូង បានយល់ព្រមថានឹងបញ្ចុះអត្រាការប្រាក់ឥណទានសម្រាប់ ពលករខ្មែរនៅប្រទេសកូរ៉េ បន្ទាប់ពីមានការស្នើសុំរបស់ស្ថានទូតកម្ពុជាក្នុងជំនួបពិភាក្សារវាងប្រតិភូរបស់សម្ព័ន្ធ DGB Financial Group ដឹកនាំដោយលោក KIM TAE OH ប្រធានក្រុមប្រឹក្សាភិបាល និងក្រុមការងារស្ថានទូតកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េលើការពង្រឹងកិច្ចសហប្រតិបត្តិការយោគយល់គ្នា និងការផ្ដល់ជំនួយសប្បុរសធម៌ដល់កម្ពុជា ។ គួរបញ្ចាក់ផងដែរថា សម្ព័ន្ធ DGB Financial Group បានចាប់ផ្ដើមដំណើរការវិនិយោគទុនរកស៊ីក្នុងវិស័យធនាគារនៅកម្ពុជា (DGB Bank) ចាប់តាំងពីឆ្នាំ ២០១២ ហើយរហូតមកដល់បច្ចុប្បន្នបានពង្រីកខ្លួនរហូត ៩សាខា ជាមួយបុគ្គលិកប្រមាណជាង ៦០០នាក់។ ឯកឧត្តម

  • ជប៉ុន នឹងកាត់បន្ថយពន្ធទៅលើការទិញផ្ទះ និងរថយន្តថ្មីដើម្បីជួយដល់សេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 11, 2020 Chan Sreyny

    រដ្ឋាភិបាលជប៉ុន បានអនុម័តកំណែទម្រង់ពន្ធសម្រាប់ឆ្នាំ ២០២១ កាលពីថ្ងៃព្រហស្បតិ៍ ដោយមានការពង្រីកការបន្ធូរបន្ថយពន្ធសម្រាប់ការទិញផ្ទះ និងរថយន្តថ្មីដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងរងគ្រោះដោយជំងឺរាតត្បាត Covid-19 ។ រដ្ឋាភិបាលរំពឹងថា នឹងអនុម័តផែនការកំណែទម្រង់ពន្ធសម្រាប់ឆ្នាំសារពើពន្ធចាប់ពីខែមេសា ដោយផ្អែកលើសំណើរបស់គណបក្សកាន់អំណាច និងបញ្ជូនវិក័យប័ត្រទាក់ទងនឹងកញ្ចប់នេះទៅសម័យប្រជុំសភាសាមញ្ញដែលចាប់ផ្តើមនៅខែមករា។ ការលើកទឹកចិត្តដែលបានរំពឹងទុកសម្រាប់អ្នកទិញផ្ទះ គឺជាការពង្រីកវិធានការកាត់បន្ថយពន្ធពិសេសសម្រាប់អ្នកដែលមានប្រាក់កម្ចីទិញផ្ទះ។ នាពេលបច្ចុប្បន្ននេះ អ្នកដែលយកប្រាក់កម្ចីទិញផ្ទះនៅចុងឆ្នាំ ២០២០ មានសិទ្ធិទទួលបានការកាត់បន្ថយពន្ធរយៈពេល ១៣ ឆ្នាំ។ គណបក្សកាន់អំណាចក៏បានស្នើថា អ្នកដែលចុះកិច្ចសន្យាខ្ចីប្រាក់ថ្មីនៅចុងឆ្នាំ ២០២២ ក៏នឹងទទួលបានការព្យាបាលបែបនេះដែរ។ ទន្ទឹមនឹងនេះ ពន្ធលើអចលនៈទ្រព្យដែលត្រូវបានគេសន្មត់ថានឹងកើនឡើងក្នុងឆ្នាំសារពើពន្ធ ២០២១ ដោយសារនិន្នាការនៃការឡើងថ្លៃដីធ្លីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នឹងត្រូវរក្សានៅដដែលដូចឆ្នាំសារពើពន្ធ ២០២០ នៅក្នុងតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានទាំងអស់ដែលដំឡើងពន្ធ។ វិធានការណ៍នេះ គឺដើម្បីឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃតម្លៃដីធ្លីបន្ទាប់ពីការផ្ទុះឡើងនៃជំងឺ

  • លែងពិបាកទៀតហើយ ខណៈកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់ ក្រុងកំពត ប្រវែងប្រមាណ១៣៤ គីឡូម៉ែត្រ សម្រេចបាន ៨៣ភាគរយហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 11, 2020 Khmernote

    ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា គិតត្រឹមដំណាច់ខែវិច្ឆិកាកន្លងទៅនេះ ការស្ថាបនាឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់ ក្រុងកំពត ប្រវែងប្រមាណ១៣៤ គីឡូម៉ែត្រ សម្រេចបាន ៨៣ភាគរយហើយ។ យោងតាមសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី១០ ខែធ្នូនេះកន្លងទៅនេះ បានបញ្ជាក់ថា ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទផ្លូវ បេតុងកៅស៊ូ(AC) បែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទីមួយ ពីចោមចៅ-បែកគូស ត្រូវបានពង្រីក ពីពីរគន្លងទៅបួនគន្លង និងមានសួនច្បារកណ្តាលទ្រូងផ្លូវ និងដំណាក់កាលទីពីរ ពីបែកគូសទៅក្រុងកំពត សាងសង់មួយគន្លងទៅមួយគន្លងមក ដោយគ្រោងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខ។ កំណាត់ផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត បានបើកការដ្ឋានស្ថាបនាសាងសង់កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨

  • គម្រោងយក្សតម្លៃ ១ប៊ីលានដុល្លារសំដៅបោះពួយទៅកាន់ខេត្តជាប់សមុទ្រមួយនេះ ក្រោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបអនុម័តសំណើសាងសង់ក្ដៅៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 10, 2020 Khmernote

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC កាលពីពេលថ្មីៗនេះបានអនុម័តគម្រោង​វិនិយោគថ្មី អាចនិយាយបានថាជាគម្រោងយក្សដែលមានទុនវិនិយោគដល់ទៅប្រមាណ ១ ប៊ីលានដុល្លារអាមេរិក។ បើយោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន BOTUM SAKOR ENERGY COMPANY LIMITED តាមសំណើរសុំ វិនិយោគលើគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់។ (រូបតំណាង) បន្ថែមពីនេះគម្រោងដែលបានអនុម័តខាងលើ មានទីតាំងវិនិយោគស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ១ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦០កន្លែង។ សូមជម្រាបផងដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានរោងចក្រថាមពលធ្យូងថ្មដែលមានស្រាប់ចំនួន