- ទេសចរណ៍ទេសចរណ៍ December 10, 2020 Chan Sreyny
ប្រជាជនថៃប្រមាណ ៣.១១ លាននាក់ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរក្នុងកំឡុងពេល ៤ ថ្ងៃចុងសប្តាហ៍ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ ដោយអ្នកទេសចរទាំងនោះនឹងចំណាយប្រាក់ ១២.៦ ពាន់លានបាត (ជាង ៤០០ លានដុល្លារ) និងបង្កើនអត្រាស្នាក់នៅសណ្ឋាគារកើនឡើង ៤០% នេះបើយោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) លោក Yuthasak Supasorn ។ ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅឈៀងរ៉ៃ និងឈៀងម៉ៃដោយមានការលុបចោលការកក់ជាច្រើនបន្ទាប់ពីករណីឆ្លងជំងឺ Covid-19 ថ្មីៗនេះពីក្រុមជនភៀសខ្លួនដែលធ្វើដំណើរមកពីប្រទេសមីយ៉ាន់ម៉ា។ លោក Yuthasak មានប្រសាសន៍ថា « វិស័យទេសចរណ៍នៅភាគខាងត្បូង ក៏បានរងផលប៉ះពាល់ដោយប្រជាជនមិនសូវមានគម្រោងធ្វើដំណើរ បន្ទាប់ពីមានទឹកជំនន់នៅណាខុនស៊ីថាម៉ារ៉ាត់, ស៊ូរ៉ាតថានី,
- ទេសចរណ៍ទេសចរណ៍ December 10, 2020 Khmernote
យោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប្រទេសថៃបានបើកស្វាគមន៍ភ្ញៀវទេសចរឡើងវិញមកពីគ្រប់ប្រទេសទាំងអស់ ដោយមិនគិតពីស្ថានភាពកូវីដ-១៩ នៃប្រទេសរបស់អ្នកដំណើរ។ បើតាមប្រភពដដែល ការបើកដំណើរការនេះ គឺស្ថិតនៅក្រោមកម្មវិធីទិដ្ឋការពិសេសស្នាក់នៅរយៈពេលវែងដែលត្រូវបានធ្វើវិសោធនកម្មសម្រាប់អ្នកទេសចរ។ អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Rachada Dhnadirek បាននិយាយកាលពីថ្ងៃអង្គារថា ទោះបីជាយ៉ាងណាក៏ដោយ អ្នកធ្វើដំណើរទាំងអស់ដែលចូលមកប្រទេសថៃ នៅតែត្រូវគោរពតាមការដាក់កម្រិតធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃរបស់ប្រទេសថៃដែរ។ លោកស្រីបានបន្តថា គោលនយោបាយចូលកាន់តែសេរីទៅៗ តំណាងឲ្យការផ្លាស់ប្ដូររបស់រដ្ឋាភិបាល ហើយត្រូវបានរៀបចំឡើងដើម្បីជួយដល់ឧស្សាហកម្មទេសចរណ៍ដែលកំពុងទន់ខ្សោយ។ លើសពីនេះ ស្ថានភាពតឹងរឹងត្រូវបានបន្ទោសជាមូលហេតុដែលធ្វើឲ្យភ្ញៀវទេសចរទាប បើទោះបីជាពលេកន្លងមករដ្ឋាភិបាលបានបើកប្រទេសសម្រាប់អ្នកដែលមកពីប្រទេសមានហានិភ័យទាបក៏ដោយក្ដី ពោលគឺការទាញយកអត្ថប្រយោជន៍ពីកម្មវិធីនេះមានតែភ្ញៀវមកពី ៨២៥ នាក់មកពី ២៩ ប្រទេសប៉ុណ្ណោះ ហើយមានតែទូកដឹកទំនិញប្រណិតចំនួន ៦ ប៉ុណ្ណោះ។
- អាជីវកម្មអាជីវកម្ម December 10, 2020 Chan Sreyny
បន្លែស្ទើរគ្រប់មុខមានត្រប់ ល្ហុង ស្ពៃក្តោប ខាត់ណា ម្ទេស ស្ពៃ ឆៃថាវ ត្រសក់ ត្រកួនជាដើមត្រូវបានកសិករខេត្តបាត់ដំបងងាកមកដាំកាន់តែច្រើនឡើង ដើម្បីផ្គត់ផ្គង់ទីផ្សារ និងសេដ្ឋកិច្ចគ្រួសារក្នុងពេលដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ។បន្លែកកកុញស្ទើរគ្រប់មុខទាំងនោះ ភាគច្រើនកសិករ ឬឈ្មួញដឹកយកមកលក់រាយ ឬបោះដុំផ្ទាល់នៅផ្សារបន្លែភូពុយស្ថិតក្នុងក្រុងបាត់ដំបង។ អ្នកបោះដុំម្នាក់បាននិយាយថា « បច្ចុប្បន្ន កសិករបានងាកទៅដាំដុះបន្លែខ្លាំងជាងមុនខ្លះដាំ ១រ៉ៃ រហូតដល់ ១ហិចតា និងខ្លះ ៥ហិចតា ក៏មានទៅតាមលទ្ធភាពពួកគាត់ និងតាមតំបន់ដែលសម្បូរប្រភពទឹកពិសេសស្រុកសំឡូត ស្រុកបវេល និងស្រុកមួយចំនួនទៀត »។ លោកយល់ថា ការងាកទៅដាំដុះបន្លែខ្លាំងនេះដោយសារតែប្រទេសកម្ពុជាក៍ដូចជាបណ្តាប្រទេសនានា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ធ្វើឱ្យពិបាករកការងារធ្វើហើយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្មកម្ពុជាបានយកចិត្តទុកដាក់ជំរុញខ្លាំងដូចជា ចែកគ្រាប់ពូជដំណាំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 10, 2020 Khmernote
កសិដ្ឋានចិញ្ចឹមជ្រូកធំជាងគេបំផុតលើពិភពលោក បានលេចវត្តមានឡើងនៅក្នុងប្រទេសចិន ដែលត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនផលិតសាច់ជ្រូកកំពូល គឺ Muyuan Foods Co Ltd។ កសិដ្ឋាននេះមានទំហំធំជាងកសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនផ្សេងៗ និងធំជាងគេបំផុតលើពិភពលោក។ ក្រុមហ៊ុន Muyuan Foods Co Ltd បានផ្តើមសាងសង់កសិដ្ឋានថ្មីនេះកាលពីខែមីនា និងបានចាប់ផ្តើមប្រតិបត្តិការដំបូងនៃអគារចំនួន ២១ កាលពីខែកញ្ញា ដោយបានបង្ហាញពីជំហានដ៏លឿនមួយ ក្នុងនាមជាកន្លែងដែលបង្កាត់ពូជសត្វជ្រូកឧស្សាហកម្មដ៏ធំ បើទោះបីជាការបង្កើតកសិដ្ឋាននេះឡើងស្ថិតក្នុងហានិភ័យខ្ពស់នៃជំងឺផ្តាសាយជ្រូកអាហ្វ្រិក ដែលធ្វើឲ្យសត្វជ្រូកជាច្រើនត្រូវងាប់ក៏ដោយ។ យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា កន្លែងបង្កាត់ពូជសត្វជ្រូកឧស្សាហកម្មដ៏ធំនេះ កំពុងជំនួសឲ្យកសិដ្ឋានតូចៗដែលត្រូវបំផ្លាញយ៉ាងអាក្រក់បំផុត ដោយការផ្ទុះជំងឺទៅលើសត្វនៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ។ ការផ្លាស់ប្តូរដែលកំពុងដំណើរការអស់រយៈពេលជាច្រើនឆ្នាំបានកើនឡើងយ៉ាងខ្លាំងដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើនដល់អ្នកផលិតសាជីវកម្ម ចាប់តាំងពីគ្រុនផ្តាសាយជ្រូកអាហ្វ្រិកបានបំផ្លាញហ្វូងសត្វរបស់ប្រទេស ហើយបានធ្វើឱ្យតម្លៃជ្រូកកើនឡើងទ្វេដងដល់កំណត់ត្រាមុន។ គួរឲ្យដឹងផងដែរថា
- អាជីវកម្មអាជីវកម្ម December 10, 2020 Chan Sreyny
ក្រុមហ៊ុនអាកាសចរណ៍ Delta របស់សហរដ្ឋអាមេរិកស្នើសុំឱ្យនិយោជិករបស់ខ្លួនឈប់សំរាកពីការងារបន្ថែមទៀតដោយគ្មានប្រាក់ខែ ដែលជាសញ្ញានៃការធ្លាក់ចុះយ៉ាងខ្លាំងនៃការធ្វើដំណើរតាមផ្លូវអាកាសនៅពេលដែលករណីឆ្លងជំងឺ Covid-19 កើនឡើងនៅទូទាំងសហរដ្ឋអាមេរិក។ លោក Ed Bastian នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយនៅក្នុងអនុស្សរណៈមួយទៅកាន់និយោជិកថា « ខ្ញុំស្នើសុំឱ្យអ្នករាល់គ្នាពិចារណាថា តើការឈប់សម្រាកដោយស្ម័គ្រចិត្តអាចមានន័យសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នកដែរឬទេ »។ ប្រាក់ចំណូលធ្លាក់ចុះយ៉ាងខ្លាំងដោយ Delta រំពឹងថា នឹងខាតបង់ជាមធ្យមរហូតដល់ ១២ លានដុល្លារក្នុងមួយថ្ងៃនៅក្នុងត្រីមាសទី៤ ។ Delta ក៏បានចៀសវាងពីការធ្លាក់ចុះនេះផងដែរ ដោយបញ្ចុះបញ្ចូលឱ្យនិយោជិករាប់ពាន់នាក់ឱ្យចូលនិវត្តន៍មុនពេលកំណត់ ឬឈប់សម្រាកដោយមិនមានប្រាក់ខែ។ គួរឱ្យដឹងផងដែរថា មានមនុស្សចំនួន ៥០១,៥១៣ នាក់ប៉ុណ្ណោះដែលបានឆ្លងកាត់ព្រលានយន្តហោះសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ គឺធ្លាក់ ៧៤%
- អាជីវកម្មអាជីវកម្ម December 10, 2020 Khmernote
ក្រោយវ៉ាក់សាំងការពារជំងឺ Covid-19 មួយចំនួនត្រូវបានអនុម័ត និងសន្ទុះនៃការអភិវឌ្ឍន៍ រួមទាំងផលិតកើនឡើងព្រោងព្រាត ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានចេញច្បាប់ដែលតម្រូវឲ្យអ្នកដំណើរត្រូវចាក់វ៉ាក់សាំង ទើបអាចហោះហើរជាមួយក្រុមហ៊ុនរបស់ពួកគេបាន។ ជាមួយគ្នានេះកាលពីពេលថ្មីៗនេះនាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia បាននិយាយថា៖ « រដ្ឋាភិបាលនានានៅអាស៊ីអាចតម្រូវឲ្យអ្នកដំណើរចូលក្នុងប្រទេស ត្រូវចាក់វ៉ាក់សាំង Covid-19 »។ លោក Tony Fernandes បានថ្លែងនៅឯមជ្ឈមណ្ឌល CAPA មួយសម្រាប់ព្រឹត្តិការណ៍អាកាសចរណ៍ថា លោកបានមើលឃើញថាតម្រូវការនឹងក្លាយជានិន្នាការមួយនៅក្នុងទ្វីបអាស៊ី ។ លោកបានមានប្រសាសន៍ថា៖ « ខ្ញុំបានមើលឃើញជាមុននៅអាស៊ី ខ្ញុំគិតថាពួកគេនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលទៅក្នុងប្រទេសដោយគ្មានការចាក់វ៉ាក់សាំងឡើយ ដូច្នេះក្រុមហ៊ុនអាកាសចរណ៍នឹងមិនធ្វើការសម្រេចលើអ្នកដំណើរអំពីការចាក់វ៉ាក់សាំងនោះទេ។ » នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរូបនេះបានបញ្ជាក់បន្ថែមថា៖ « ចំពោះការតម្រូវឲ្យអ្នកដំណើរចាំបាច់ត្រូវចាក់វ៉ាក់សាំង វាមិនអាស្រ័យលើក្រុមហ៊ុនអាកាសចរណ៍ទេដែលត្រូវសម្រេច
- អាជីវកម្មអាជីវកម្ម December 10, 2020 Chan Sreyny
ក្រុមហ៊ុនផលិតស្រោមដៃជ័រកៅស៊ូ Top Glove ដែលជាក្រុមហ៊ុនដ៏ធំជាងគេបំផុតនៅលើពិភពលោក បានប្រកាសពីប្រាក់ចំណេញខ្ពស់បំផុតនៅត្រីមាសទី១ ដោយសារជំងឺរាតត្បាត Covid-19 បានបន្តជំរុញតម្រូវការប្រើប្រាស់ឧបករណ៍ការពារ។ ប្រាក់ចំណូលសុទ្ធបានកើនឡើងដល់ ២.៣៨ ពាន់លានរីងហ្គីត (៥៨៤ លានដុល្លារ) ក្នុងរយៈពេលបីខែគិតត្រឹមខែវិច្ឆិកា។ ប្រាក់ចំណូលកើនឡើងស្ទើតែ ៤ ដងដល់ទៅ ៤.៧៦ ពាន់លានរីងហ្គីត (ជាង ១ ពាន់លានដុល្លារ) នេះបើយោងតាមឯកសារប្តូរប្រាក់កាលពីថ្ងៃពុធ។ ភាគហ៊ុនរបស់ Top Glove និងដៃគូរបស់ខ្លួនបានកើនឡើងដល់កំណត់ត្រា ខណៈពេលដែលពួកគេកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងតម្រូវការសម្រាប់ឧបករណ៍ការពារជំងឺរាតត្បាត។ Top Glove បាននិយាយថា « ការដាក់ចេញនូវវ៉ាក់សាំងការពារជំងឺ Covid-19
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 10, 2020 Khmernote
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨៥លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ច សង្គមកម្ពុជា ពីវិបត្តិជំងីកូវីដ-១៩។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពី ការប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តផែនការអភិវឌ្ឍន៍ សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ ដែលបានចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ កន្លងទៅនេះ បានបញ្ជាក់ថា គម្រោងផ្តល់ហិរញ្ញប្បទាន ៨៥លានដុល្លារនេះ ជាការផ្តល់បន្ថែម លើហិរញ្ញប្បទានប្រមាណ ១៧០លានដុល្លារអាមេរិក ដែលលោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសគាំទ្រដល់ការធ្វើ សមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់បណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ និងហិរញ្ញប្បទានប្រមាណ ៤៤៥លានដុល្លារអាមេរិក ដែលអូស្ត្រាលី បានប្តេជ្ញាផ្តល់សម្រាប់ចែកចាយវ៉ាក់សាំង ជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍










