- សេដ្ឋកិច្ចសេដ្ឋកិច្ច December 9, 2020 Chan Sreyny
នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha បានណែនាំដល់ក្រសួងការបរទេសឲ្យពន្លឿនការបន្ធូរបន្ថយការរឹតត្បិតលើជនបរទេសដែលចូលមកប្រទេសនេះ។ លោក Jaturon Chaiyakham អគ្គនាយករងនៃនាយកដ្ឋានកិច្ចការកុងស៊ុលបានមានប្រសាសន៍ថា « បើនិយាយពីបញ្ហានេះ ក្រសួងការបរទេសនឹងស្វែងរកការយល់ព្រមពីគណៈរដ្ឋមន្រ្តីសម្រាប់ការពន្យារទិដ្ឋាការឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរបរទេសពី ៣០ ថ្ងៃទៅ ៤៥ ថ្ងៃដើម្បីទូទាត់សំណងសម្រាប់រយៈពេលនៃការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃរបស់ពួកគេ »។ មានប្រទេសចំនួន ៥៦ ដែលមានសិទ្ធិទទួលបានការលើកលែងទិដ្ឋាការដែលនឹងត្រូវអនុវត្តនេះ ដូចជាប្រទេសរុស្ស៊ីក៏មានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការជាមួយប្រទេសថៃផងដែរ។ លោក Jaturon បន្តថា « ជាមួយនឹងការធ្វើបែបនេះចំនួនភ្ញៀវទេសចរត្រូវបានគេរំពឹងថា នឹងកើនឡើងពី ១ ម៉ឺនទៅ ២ ម៉ឺននាក់ក្នុងមួយខែ »។ ជាមួយគ្នានេះដែរ
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 9, 2020 Khmernote
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានមានប្រសាសន៍ថា លោកមានគោលបំណងផ្តល់វ៉ាក់សាំងការពារជំងឺ Covid-19 ដល់ប្រជាជនអាមេរិកយ៉ាងតិច ១០០ លាននាក់ក្នុងរយៈពេល ១០០ ថ្ងៃដំបូងនៃរដ្ឋបាលរបស់លោក។ លោក Biden បានធ្វើសន្និសិទកាសែតកាលពីថ្ងៃអង្គារ ដើម្បីណែនាំសមាជិកកំពូលនៃក្រុមរបស់គាត់ដែលនឹងឆ្លើយតបទៅនឹងវីរុសនេះ នៅពេលដែលរដ្ឋបាលរបស់គាត់ចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា។ ប្រធានាធិបតីរូបនេះបានបញ្ជាក់ថា សមាជិកទាំងអស់នឹងត្រៀមខ្លួនជាស្រេចនៅថ្ងៃណាមួយដើម្បីជួយសំរួលការខិតខំប្រឹងប្រែងមួយ ដើម្បីឲ្យជំងឺរាតត្បាតនេះស្ថិតក្រោមការគ្រប់គ្រង ដូច្នេះយើងអាចត្រលប់ទៅធ្វើការវិញ ត្រលប់ទៅជីវិតរបស់យើង ត្រលប់ទៅមនុស្សជាទីស្រឡាញ់វិញ។ ទន្ទឹមនឹងនេះដែរលោកបានបន្តថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីស្នើសុំឱ្យជនជាតិអាមេរិកទាំងអស់នៅក្នុងព្រំដែននៃច្បាប់ពាក់ម៉ាស់ជាសាធារណៈក្នុងអំឡុងពេល ១០០ ថ្ងៃដំបូងរបស់លោកនៅក្នុងការិយាល័យ។ លើសពីនេះលោកក៏គ្រោងនឹងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១០០ លានហើយនឹងព្យាយាមបើកសាលារៀនភាគច្រើនឡើងវិញក្នុងរយៈពេល ១០០ ថ្ងៃតែមួយ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 8, 2020 Khmernote
ស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ៣ នឹងចាប់ផ្តើមបង្កើតថាមពល និងភ្ជាប់បណ្តាញអគ្គិសនីនៅដើមឆ្នាំក្រោយ ព្រោះបច្ចុប្បន្នគម្រោងនេះបានបញ្ចប់ ៩០ ភាគរយហើយ ដែលនេះនឹងធ្វើឲ្យការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជាមានភាពល្អប្រសើរជាងមុន។ យោងតាមការចេញផ្សាយដោយក្រសួងព័ត៌មានកាលពីម្សិលមិញនេះបានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ៣ ត្រូវបានអនុម័តកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ឯកឧត្ដម វិចទ័រ ហ្សូនា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា វិនិយោគិនចង់បញ្ចប់ការសាងសង់ដែលគ្រោងនឹងបង្កើតថាមពលសម្រាប់បណ្តាញអគ្គិសនី។ ឯកឧត្តមបានបន្តថា គម្រោងសាងសង់ស្ថានីយថាមពលព្រះអាទិត្យបានបញ្ចប់ជាង ៩០ ភាគរយហើយ ដូចដែលបានគ្រោងទុកស្ថានីយទាំង ៣ នឹងផលិតថាមពលនៅត្រីមាសទី១ ឆ្នាំ ២០២១។ សូមជម្រាបថា គម្រោងទាំង ៣ នោះ គឺរោងចក្រថាមពលពន្លឺព្រះអាទិត្យមានកម្លាំង
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 8, 2020 Khmernote
ផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ចាប់ផ្តើមដំណើរការស្ថាបនាយ៉ាងសកម្មហើយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកការដ្ឋានជាផ្លូវការ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០៨ ខែធ្នូនេះ។ គ្រឿងចក្រជាច្រើនគ្រឿង រួមជាមួយអ្នកបច្ចេកទេសជាច្រើននាក់ បានចុះទៅតាម គោលដៅតាមបណ្តាផ្លូវទាំង៣៨ខ្សែ ដើម្បីធ្វើសកម្មភាពស្ថាបនាផ្លូវទាំងនេះ បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាលបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានថ្លែងថា ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនេះត្រូវបានសាងសង់ឡើងដោយអង្គភាព ចំនួនប្រាំមួយបែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍
- អាជីវកម្មអាជីវកម្ម December 8, 2020 Chan Sreyny
កសិករម្នាក់រស់នៅខេត្តសៀមរាប បានចាប់យកមុខរបរដាំបន្លែលក់ប្រមាណ ២០ ឆ្នាំមកហើយ ប៉ុន្តែថ្មីៗនេះលោកងាកមកដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់វិញ ដោយសារផ្តល់ផលប្រយោជន៍ច្រើន និងអាចរកប្រាក់កម្រៃបានគួរសមប្រមាណពី ៤ ទៅ ៦ លានរៀលក្នុង ១ ខែដោយទទួលបានវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទៀតផង។ លោក លន សាវុធ ដែលជាកសិករដាំបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់នេះរស់នៅភូមិពពិស សង្កាត់ក្របីរៀល ក្រុងសៀមរាបបានឱ្យដឹងថា លោកចាប់យកមុខរបរដាំបន្លែលក់រយៈពេលប្រមាណ ២០ ឆ្នាំមកហើយប៉ុន្តែចាប់ពីឆ្នាំ ២០១៩ មកលោកក៏ងាកមកដាំក្នុងផ្ទះសំណាញ់វិញ ព្រោះថាអាចដាំបានវិលជុំទាំងរដូវប្រាំង និងរដូវវស្សាហើយអាចរកប្រាក់ចំណូលបានច្រើនជាង ជាមធ្យមក្នុង ១ ខែអាចលក់បន្លែបានពី ៤
- ទេសចរណ៍ទេសចរណ៍ December 8, 2020 Khmernote
ក្រសួងទេសចរណ៍ និងសុខាភិបាលថៃគ្រោងចាប់ផ្ដើមដំណើរការដំណើរកម្សាន្តថ្មីដែលហៅថា កញ្ឆាវេជ្ជសាស្រ្ត ( medical cannabis tour) នៅឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ The Thaiger កាលពីព្រឹកមិញនេះ។ បើតាមប្រភពដដែលបានឲ្យដឹងថា គម្រោងដំណើរកម្សាន្ត កញ្ឆាវេជ្ជសាស្រ្ត គឺដើម្បីទស្សនា និងស្វែងយល់ចម្ការកញ្ឆាពាសពេញប្រទេសថៃដែលកំពុងដំណើរការ ហើយដំណើរកម្សាន្តនេះអាចនឹងមានសក្តានុពលសម្រាប់ភ្ញៀវទេសចរ និងជាដំណើរកម្សាន្ត កញ្ឆាវេជ្ជសាស្រ្តដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាលោក Phiphat Ratchakitprakarn បានមានប្រសាសន៍ថា ដំណើរកម្សាន្តថ្មីនេះមានគោលបំណងដើម្បីអប់រំប្រជាជនអំពីការប្រើប្រាស់ថ្នាំដែលផលិតចេញពីកញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្ត។ ខណៈនាយកដ្ឋានទេសចរណ៍របស់ប្រទេសថៃ កំពុងធ្វើការជាមួយនាយកដ្ឋានឱសថបុរាណថៃ ដើម្បីជំរុញសក្តានុពលផ្លូវទេសចរណ៍សម្រាប់ទេសចរណ៍វេជ្ជសាស្រ្តរបស់ខ្លួន។ ហើយនៅក្នុងដំណាក់កាលដំបូងកម្មវិធីនេះ មានគោលបំណងអប់រំប្រជាជនក្នុងស្រុកដែលចង់បង្កើតសហគ្រាស សហគមន៍ និងដេញថ្លៃក្លាយជាអ្នកដាំកញ្ឆាដែលមានការអនុញ្ញាត ហើយកម្មវិធីនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការយល់ដឹងជាមូលដ្ឋានអំពីកញ្ឆា
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 8, 2020 Chan Sreyny
រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងទិញវ៉ាក់សាំងការពារជំងឺ Covid-19 ដល់មនុស្សរហូតដល់ទៅ ៤៤ លាននាក់ ឬជិត ៩០% នៃប្រជាជនរបស់ប្រទេសនេះ។ វ៉ាក់សាំងទាំងនេះ នឹងត្រូវបានទិញពីក្រុមហ៊ុន AstraZeneca Plc របស់ចក្រភពអង់គ្លេសនិ ងតាមរយៈគម្រោងវ៉ាក់សាំងសកលដែលត្រូវបានគេស្គាល់ថាជា COVAX ដែលត្រូវបានរចនាឡើងដើម្បីធានានូវការទទួលបានវ៉ាក់សាំងការពារជំងឺ Covid-19 ។ រដ្ឋាភិបាលកូរ៉េ បានត្រៀមថវិកាចំនួន ១.៣ ទ្រីលានវ៉ុន (១.២ ពាន់លានដុល្លារ) ដើម្បីទិញវ៉ាក់សាំងការពារជំងឺនេះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េលោក Park Neung Hoo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា « ដំបូងឡើយរដ្ឋាភិបាលគ្រោងនឹងទិញវ៉ាក់សាំងសម្រាប់មនុស្សប្រមាណ
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 8, 2020 Chan Sreyny
ការនាំចេញរបស់ចិន បានកើនឡើងក្នុងខែវិច្ឆិកា ដែលជាការកើនឡើងច្រើនបំផុតចាប់តាំងពីដើមឆ្នាំ ២០១៨ ដោយជំរុញអតិរេកពាណិជ្ជកម្មរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតប្រចាំខែ និងបានគូសបញ្ជាក់ឱ្យឃើញថាតម្រូវការសកលសម្រាប់ទំនិញទាក់ទងនឹងជំងឺរាតត្បាត Covid-19 កំពុងគាំទ្រដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។ ក្រុមហ៊ុនចិន បានដឹកជញ្ជូនទំនិញចំនួន ២៦៨ ពាន់លានដុល្លារក្នុងខែវិច្ឆិកា ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេលមួយខែ ហើយខ្ពស់ជាងខែដូចគ្នាកាលពីឆ្នាំមុនជាង ២១% ។ កំណើននៃការនាំចូលបានធ្លាក់ចុះដល់ ៤.៥% ដែលធ្វើឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ៧៥.៤ ពាន់លានដុល្លារដែលជាចំនួនច្រើនបំផុតក្នុងកំណត់ត្រាកាលពីឆ្នាំ ១៩៩០ ។ តម្រូវការសកលបានចាប់ផ្តើមស្ទុះងើបឡើងវិញ មុនពេលលេចចេញជាថ្មីនូវករណីជំងឺ Covid-19 នៅក្នុងទីផ្សារនាំចេញធំបំផុតមួយចំនួនរបស់ចិនរួមទាំងសហរដ្ឋអាមេរិក និងអឺរ៉ុបដែលជាការអភិវឌ្ឍដែលអាចជំរុញតម្រូវការបន្ថែមសម្រាប់ឧបករណ៍ការពារផ្ទាល់ខ្លួនដែលផលិតដោយចិន និងឧបករណ៍ធ្វើការពីផ្ទះ។ គួបផ្សំជាមួយនឹងការកើនឡើងនៃការប្រើប្រាស់ និងការវិនិយោគក្នុងស្រុករបស់ប្រទេសចិនផងដែរក្រុមអ្នកវិភាគក៏បានលើកឡើងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែបន្តដើរទៅមុខទៀតនៅក្នុងខែវិច្ឆិកា។ ការនាំចេញឧបករណ៍វេជ្ជសាស្រ្តក្នុងរយៈពេលខែមករា










