- អាជីវកម្មអាជីវកម្ម December 7, 2020 Chan Sreyny
ក្រុមហ៊ុនអាកាសចរណ៍ Lufthansa នឹងបញ្ឈប់បុគ្គលិកចំនួន ២៩,០០០នាក់ នៅដំណាច់ឆ្នាំនេះហើយក្រុមហ៊ុនអាកាសចរណ៍អាឡឺម៉ង់មួយនេះ នឹងកាត់បន្ថយការងារចំនួន ១ ម៉ឺនកន្លែងផ្សេងទៀតនៅក្នុងប្រទេសកំណើតរបស់ខ្លួននៅឆ្នាំក្រោយ ខណៈពេលដែលខ្លួនកំពុងតស៊ូដើម្បីទប់ទល់នឹងជំងឺរាតត្បាត Covid-19 ។ Lufthansa និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Eurowings, Swiss, Austrian និង Brussels បានកាត់បន្ថយកាលវិភាគហោះហើររបស់ខ្លួន និងបុគ្គលិក ដោយការធ្វើដំណើរតាមផ្លូវអាកាសមិនត្រូវបានគេរំពឹងថា នឹងងើបឡើងវិញដូចកម្រិតមុនពេលមានជំងឺរាតត្បាតមុនឆ្នាំ ២០២៥ នោះទេ។ Lufthansa នឹងកាត់បន្ថយការងារចំនួន ២០,០០០ កន្លែងនៅខាងក្រៅប្រទេសអាឡឺម៉ង់ ខណៈពេលដែលខ្លួនក៏កំពុងលក់អង្គភាពផ្គត់ផ្គង់ LSG របស់ខ្លួនដែលមានបុគ្គលិក ៧,៥០០ នាក់ដែលធ្វើឱ្យបុគ្គលិកសរុបបាត់បង់ការងារដល់ ១០៩,០០០
- ទេសចរណ៍ទេសចរណ៍ December 7, 2020 Khmernote
អាជីវកម្ម និងបុគ្គលិកក្នុងវិស័យទេសចរណ៍នៅទីក្រុងតូក្យូបានសម្ដែងការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានដល់អាជីវកម្មរបស់ពួកគេ ខណៈរដ្ឋាភិបាលបានស្នើសុំសម្រាប់មិនអនុញ្ញាតឲ្យមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពប្រើយុទ្ធនាការឧបត្ថម្ភធនក្នុងការធ្វើដំណើរក្នុងស្រុកចំពេលមានករណីផ្ទុះឡើងជាថ្មីនូវវីរុស Covid-19។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន kyodo បានឲ្យដឹងថា ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍មួយនៅតាមបណ្តោយផ្លូវដើរទិញឥវ៉ាន់ ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងរដ្ឋធានីបាននិយាយថា៖ « ក្រោយរដ្ឋាភិបាលក្រុងតូក្យូ និងរដ្ឋាភិបាលកណ្តាលដាក់ឲ្យមានការប្រើប្រាស់កម្មវិធីលើកកម្ពស់ទេសចរណ៍ ភ្ញៀវទេសចរបានត្រលប់មកវិញខ្លះហើយ »។ ប៉ុន្តែម្ចាស់អាជីវកម្មរូបនេះបានបន្ថែមថា ទោះភ្ញៀវបានត្រលប់មកវិញខ្លះក៏ដោយ តែហាងរបស់លោកមិនអាចជៀសផុតពីផលប៉ះពាល់ទេ ព្រោះតែសំណូមពរចុងក្រោយពីរដ្ឋាភិបាលនេះ។ គួរម្លឹកផងដែរថា កាលពីខែកក្កដាកន្លងទៅនេះ រដ្ឋាភិបាលក្រុងជប៉ុនបានបញ្ចូលកម្មវិធី “Go To Travel” ដើម្បីជាវិធីសាស្រ្តលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក ដោយគ្រប់ដណ្ដប់លើការចំណាយរបស់អ្នកដំណើរចំនួនពាក់កណ្តាលរួមមាន ការស្នាក់នៅ ការដើរទិញឥវ៉ាន់ និងការបរិភោគអាហារនៅតាមគោលដៅធ្វើដំណើរ។ ទោះជាយ៉ាងណាក្ដីមកទល់ពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានស្នើសុំលុបចោលការអនុវត្តគម្រោងនេះសម្រាប់មនុស្សចាស់ និងអ្នកមានបញ្ហាសុខភាព បន្ទាប់ពីការរីករាលដាលជាថ្មីម្ដងទៀតនៃវីរុស
- អាជីវកម្មអាជីវកម្ម December 7, 2020 Chan Sreyny
ទោះពិភពលោក ក៏ដូចប្រទេសកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ ក្តីលោក ឈាវ ហុង វ័យ ៦២ឆ្នាំ រស់នៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបនៅតែរំពឹងថា កសិដ្ឋានរបស់លោកនឹងទទួលបានប្រាក់ចំណូលប្រមាណ ៦០០លានរៀល ពីការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វនេះបើតាមប្រសាសន៍របស់លោកកាលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។ កសិករគម្រូចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកដំណាំបន្លែកាលពីឆ្នាំ ២០១៥ រូបនេះបង្ហាញថា នៅឆ្នាំ ២០១៩ កសិដ្ឋានរបស់លោកទទួលបានប្រាក់ចំណូលប្រមាណ៤ ៣០លានរៀល លើផ្ទៃដី ៨ហិកតា។ ក្នុងនោះលោ ចំណាយពី ៧០% ទៅ ៧៥% លើកម្លាំងពលកម្មមនុស្ស ១០នាក់
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 5, 2020 Khmernote
តាមការផ្សាយរបស់សារព័ត៌មាន CNN កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះប្រទេសចិននឹងផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ រាប់រយលានដូសទៅកាន់ប្រទេសនានា ដែលកំពុងធ្វើការសាកល្បងនូវបេក្ខភាពវ៉ាក់សំាងកូវីដ ១៩ ដំណាក់កាលចុងក្រោយរបស់ខ្លួន។ ប្រភពដដែលក៏បានឲ្យដឹងផងដែរថា មេដឹកនាំប្រទេសចិនក៏បានសន្យាថា នឹងបង្កើននូវបញ្ជីឈ្មោះប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសិទ្ធិទទួលវ៉ាក់សាំងរបស់ខ្លួនផងដែរ។ យុទ្ធនាការជាសកលនេះបង្ហាញពីប្រទេសចិននូវឱកាសដើម្បីជួសជុលរូបភាពរបស់ខ្លួនដែលត្រូវបានខូចខាតដោយសារការចាត់វិធានការដំបូងនៃការឆ្លងវីរុសនេះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសចិនមានវ៉ាក់សាំងកំពុងផលិតចំនួន ៥ ប្រភេទ មកពីក្រុមហ៊ុនចំនួន ៤ ដែលបានឈានដល់ដំណាក់កាលទី ៣ នៃការសាកល្បងហើយ៕ អត្ថបទ៖ លីនី ប្រភព៖ cnn
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 5, 2020 Khmernote
យោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុក The Thaiger នាថ្ងៃនេះបានឲ្យដឹងថា ប្រភេទអង្ករផ្កាម្លិះ 105 របស់ប្រទេសថៃទទួលបានចំណាត់លេខ១ ក្នុងការប្រកួតប្រជែងអង្ករល្អបំផុតលំដាប់ពិភពលោកឆ្នាំ២០២០។ ការប្រកួតប្រជែងអង្ករដ៏ល្អបំផុតនេះ ធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃសន្និសីទអង្ករពិភពលោកលើកទី១២ ដែលរៀបចំឡើងតាមអ៉ីនធឺណេតនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ខណៈចៅក្រមស្វែងរកអង្ករដែលមានរសជាតិឈ្ងុយឆ្ងាញ់បំផុតរបស់ពិភពលោក ហើយបានផ្តល់រង្វាន់កំពូលដល់អង្ករផ្កាម្លិះ 105 របស់ប្រទេសថៃ។ ចាប់តាំងពីសមាគមអ្នកនាំចេញអង្ករថៃបានបន្ថែមប្រភេទអង្ករផ្កាម្លិះ 105 ចូលទៅក្នុងការប្រកួតមក អង្ករប្រភេទ ផ្កាម្លិះ 105 ត្រូវបានគេចាត់ទុកថាជាល្អបំផុតនៅលើពិភពលោក បន្ទាប់ពីទទួលបានពិន្ទុខ្ពស់ជាងគេក្នុងលក្ខណៈវិនិច្ឆ័យទាំងអស់រួមមាន រសជាតិ ក្លិន វាយនភាព និងរូបរាង។ នៅក្នុងប្រទេសថៃ អង្ករផ្កាម្លិះ 105 ត្រូវបានគេហៅថាជា hom
- អាជីវកម្មអាជីវកម្ម December 5, 2020 Chan Sreyny
ក្រុមហ៊ុនផលិតឱសថ Moderna នឹងអាចផលិតវ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ៥០០ លានដូសក្នុងឆ្នាំ ២០២១ នេះបើយោងតាមប្រសាសន៍របស់នាយកប្រតិបត្តិក្រុមហ៊ុនលោក Stéphane Bancel ។ Moderna បានដាក់ពាក្យសុំដែលស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិក និងសហគមន៍អ៉ឺរ៉ុបបន្ទាប់ពីលទ្ធផលពេញលេញពីការសិក្សាដំណាក់កាលចុងក្រោយបានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធិភាព ៩៤.១% ដោយគ្មានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរ។ លោក Bancel បាននិយាយនៅក្នុងសន្និសីទមួយថា « សម្រាប់ ៥០០ លានដូស ខ្ញុំពិតជាមានភាពជឿជាក់ថាយើងនឹងទៅដល់ទីនោះ (២០២១) »។ លោកក៏បាននិយាយផងដែរថា « ក្រុមហ៊ុន នឹងអាចរក្សាតម្លៃ ៣៧ ដុល្លារសម្រាប់កម្រិតថ្នាំវ៉ាក់សាំងរបស់ខ្លួន
- បុគ្គលជោគជ័យបុគ្គលជោគជ័យ December 5, 2020 Khmernote
សហស្ថាបនិកក្រុមហ៊ុន BioNTech កាលពីថ្ងៃព្រហស្បតិ៍បានបោះជំហានយ៉ាងធំចូលទៅក្នុងចំណោមអ្នកមានបំផុតចំនួន ៥០០នាក់ បន្ទាប់ពីចក្រភពអង់គ្លេសក្នុងសប្តាហ៍នេះបានយល់ព្រមប្រើប្រាស់វ៉ាក់សាំង covid-19 ដែលក្រុមហ៊ុនអាឡឺម៉ង់បានបង្កើតឡើង រួមជាមួយភាគហ៊ុនរបស់ក្រុមហ៊ុន Pfizer Inc BioNTech បានកើនឡើងជិត ៨% នៅសប្តាហ៍នេះ និងកើនឡើងជាង ២៥០% ប្រចាំឆ្នាំ។ ហើយឥលូវនេះ លោក Ugur Sahin គឺជាអ្នកមានបំផុតទី ៤៩៣ នៅលើភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៥.១ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ។ សហស្ថាបនិកក្រុមហ៊ុន BioNTech លោក Ugur Sahin
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 5, 2020 Chan Sreyny
រដ្ឋាភិបាលជប៉ុន គ្រោងនឹងពង្រីកយុទ្ធនាការឧបត្ថម្ភធនក្នុងការធ្វើដំណើរក្នុងប្រទេសរហូតដល់ចុងខែមិថុនា ឆ្នាំក្រោយដើម្បីជួយជំរុញសេដ្ឋកិច្ច នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក Kazuyoshi Akaba ។ យុទ្ធនាការ “Go To Travel” ត្រូវបានបង្កើតឡើងនៅចុងខែកក្កដា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារវិស័យទេសចរណ៍ក្នុងស្រុកឡើងវិញ ដែលត្រូវបានរងគ្រោះដោយជំងឺរាតត្បាត Covid-19 ។ យោងតាមលោក Akaba រដ្ឋាភិបាលរំពឹងថា នឹងបន្តយុទ្ធនាការហួសកាលបរិច្ឆេទកំណត់ដើមរបស់ខ្លួននៅចុងខែមករា។ លោក Akaba បានប្រាប់សន្និសីទសារព័ត៌មានថា « យើងនឹងពិនិត្យប្រព័ន្ធជាដំណាក់កាល ហើយឆ្លើយតបដោយផ្អែកលើស្ថានភាពនៃការឆ្លង »។ ផែនការបន្ថែម នឹងត្រូវបានលើកឡើងនៅក្នុងកញ្ចប់ជំរុញសេដ្ឋកិច្ចដែលនឹងត្រូវអនុម័តដោយរដ្ឋាភិបាលនៅសប្តាហ៍ក្រោយ។ កាលពីពេលថ្មីៗនេះ ការធ្វើដំណើរទៅភាគខាងជើងទីក្រុង Sapporo និង Osaka










