- សេដ្ឋកិច្ចសេដ្ឋកិច្ច December 5, 2020 Khmernote
រដ្ឋាភិបាលជប៉ុននឹងបង្កើតមូលនិធិប្រហែល ៥០ ពាន់លានយ៉េន (៤៥៨ លានដុល្លារ) ដើម្បីផ្តល់ឱ្យក្រុមអ្នកស្រាវជ្រាវវ័យក្មេងនូវសន្តិសុខហិរញ្ញវត្ថុ និងចាប់ផ្តើមការច្នៃប្រឌិតបច្ចេកវិទ្យាថ្មី។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន nikkeiasia ផែនការនេះ គឺផ្តល់ប្រាក់ជាមធ្យម ៧ លានយ៉េនដល់អ្នកស្រាវជ្រាវម្នាក់ៗក្នុងមួយឆ្នាំដែលអាចពង្រីកដល់ប្រហែល ១០ លានយ៉េន ហើយគោលការណ៍ឧបត្ថម្ភធននឹងផ្ដល់សម្រាប់អ្នកស្រាវជ្រាវអាយុក្រោម ៤០ ឆ្នាំ។ ប្រភពដដែលបានឲ្យដឹងថា មូលនិធិនេះនឹងត្រូវបញ្ចូលទៅក្នុងកញ្ចប់គោលនយោបាយសេដ្ឋកិច្ចដែលកំពុងពិភាក្សា ដោយក្នុងរយៈពេលនៃកម្មវិធីនេះអ្នកស្រាវជ្រាវប្រមាណ ៧០០ នាក់ដែលភាគច្រើនត្រូវបានគេរំពឹងថា នឹងចូលរួមនៅក្នុងបច្ចេកវិទ្យាវិទ្យាសាស្ត្រ ហើយអ្នកទទួលនឹងត្រូវបានជ្រើសរើសក្នុងរយៈពេលបីឆ្នាំ។ គួរបញ្ជាក់ផងដែរថា អ្នកស្រាវជ្រាវវ័យក្មេងនៅប្រទេសជប៉ុនភាគច្រើនពិបាកក្នុងការទំនុកបំរុងខ្លួនឯងដោយសារពិបាករកការងារ និងការងារមិនស្ថិតស្ថេរ ហើយការឧបត្ថម្ភទាំងនេះមានគោលបំណងលើកទឹកចិត្តអ្នកវិទ្យាសាស្ត្រទាំងនេះឱ្យទទួលយកបញ្ហាប្រឈមថ្មីៗ និងជួយបញ្ឆេះរលកថ្មីនៃការច្នៃប្រឌិតបច្ចេកវិទ្យា។ ក្រុមមន្រ្តីគ្រោងនឹងផ្តល់ប្រាក់ប្រចាំឆ្នាំចំនួន ៦ លានយ៉េនដល់ ៨
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 5, 2020 Chan Sreyny
យោងតាមក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេសវៀតណាមបានយល់ព្រមអនុញ្ញាតឱ្យអ្នកជំនួញជនជាតិកូរ៉េខាងត្បូងធ្វើដំណើររវាងប្រទេសទាំងពីរ ដោយមិនចាំបាច់ស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ។ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករា ហើយនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរធ្វើដំណើរអាជីវកម្មរយៈពេលខ្លីដើម្បីចៀសវាងការដាក់ឲ្យនៅដាច់ដោយឡែក »។ កូរ៉េខាងត្បូង ក៏បានធ្វើការរៀបចំស្រដៀងគ្នានេះជាមួយប្រទេសចិន, ជប៉ុន, Emirates អារ៉ាប់រួម, សិង្ហបុរី និងឥណ្ឌូនេស៊ី។ គួរឱ្យដឹងផងដែរថា ប្រទេសកូរ៉េខាងត្បូងបានធ្វើតេស្ត និងតាមដានយ៉ាងខ្លាំងក្លាដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃជំងឺ Covid-19 ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះរលកថ្មីនៃការឆ្លងបាននាំឱ្យមានការកើនឡើងជាប្រចាំថ្ងៃ៕ អត្ថបទ៖ នីតា ប្រភព៖ bangkokpost
- បុគ្គលជោគជ័យបុគ្គលជោគជ័យ December 4, 2020 Khmernote
អស់រយៈពេលជាច្រើនខែមនុស្សបានងឿងឆ្ងល់ថា តើពេលណាជីវិតនឹងវិលត្រឡប់ទៅរកភាពធម្មតាវិញក្នុងពេលមានជំងឺរាតត្បាត Covid-19។ ពាក់ព័ន្ធនឹងចម្ងល់ដែលពិបាកក្នុងការស្រាយនេះ ស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Bill Gates បានប៉ាន់ស្មានថា នៅសហរដ្ឋអាមេរិក នឹងអាចត្រឡប់ទៅរកសភាពដើមវិញក្នុងនិទាឃរដូវឆ្នាំ២០២១។ នៅក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ជាមួយ “TODAY” របស់ NBC កាលពីថ្ងៃព្រហស្បតិ៍ មហាសេដ្ឋីរូបនេះបានលើកឡើងថា ការត្រឡប់ទៅរកសភាពដើមវិញនេះ គឺអាចទៅរួចដោយសារការចាក់វ៉ាក់សាំងដែលបានសន្យា និងការព្យាបាលបន្ថែម។ មហាសេដ្ឋីចិត្ត និងជាអ្នកដែលតែងគំរាមកំហែងអំពីរោគរាតត្បាតរូបនេះបានបន្តថា៖ « ក្នុងរយៈពេល ៤ ទៅ ៥ខែ ទម្រាំតែសភាពដូចដើមវិញវាពិតជាយូរ ហើយគួរឲ្យភ័យខ្លាចណាស់ ដរាបណាយើងមិនអាចកាត់បន្ថយអាកប្បកិរិរយារបស់យើងយើងបានទ្វេរដង»។ លោកបានបញ្ជាក់ថា អ្វីដែលមានឥទ្ធិពលបំផុត ហើយមនុស្សគ្រប់រូបអាចធ្វើបាននៅពេលនេះដើម្បីកាត់បន្ថយការរីករាលដាលបន្ថែមទៀតនិងបញ្ចប់ការរាតត្បាតជំងឺ
- អាជីវកម្មអាជីវកម្ម December 4, 2020 Chan Sreyny
ក្រសួងមហាផ្ទៃថៃ និងក្រសួងសុខាភិបាលសាធារណៈ បានធ្វើសន្និសិទកាសែតនៅថ្ងៃសុក្រនេះ ដើម្បីប្រកាសពីការអនុវត្តច្បាប់ថ្មីដែលហាមឃាត់ការលក់ ឬផ្សព្វផ្សាយភេសជ្ជៈមានជាតិអាល់កុលតាមរយៈបណ្តាញអ៉ីនធឺណេត។ លោកវរសេនីយ៍ទោ Siriwat Deephor អ្នកនាំពាក្យប៉ូលីសបានមានប្រសាសន៍ថា « ចាប់ពីថ្ងៃច័ន្ទ ទី ៧ ខែធ្នូ ការលក់ និងផ្សព្វផ្សាយភេសជ្ជៈមានជាតិអាល់កុលតាមអ៉ីនធឺណេតនឹងត្រូវហាមឃាត់ »។ លោកបន្តថា « ការលក់ដោយផ្ទាល់ ការបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ ការណែនាំផលិតផល ឬសេវាកម្មពាក់ព័ន្ធផ្សេងទៀតតាមរយៈបណ្តាញអ៉ីនធឺណេតដែលអាចឱ្យអ្នកលក់បំពេញការលក់ដោយមិនចាំបាច់ជួបអ្នកទិញទល់មុខនឹងត្រូវហាមឃាត់ »។ ទោះយ៉ាងណាក៏ដោយ ការហាមឃាត់នេះមិនរាប់បញ្ចូលការបង់ថ្លៃភេសជ្ជៈដែលមានជាតិអាល់កុលតាមរយៈវិធីអេឡិចត្រូនិចនៅតាមហាង ភោជនីយដ្ឋាន ឬគ្រឹះស្ថានដែលបម្រើគ្រឿងស្រវឹង។ លោក Siriwat បានបន្ថែមថា « អ្នករំលោភបំពាន អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 4, 2020 Khmernote
រដ្ឋាភិបាលឥណ្ឌូនេស៊ីមានផែនការឃ្លាំមើលការនាំចេញត្រីរបស់ខ្លួនទៅកាន់ប្រទេសចិនឲ្យកាន់តែតឹងរ៉ឹងជាងមុន បន្ទាប់ពីមានការរឹតបន្តឹងការនាំចូលជាបន្តបន្ទាប់ទាក់ទងនឹងការព្រួយបារម្ភអំពីការឆ្លងរោគរាតត្បាតតាមរយៈពេលទំនិញ។ យោងតាមក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី គិតត្រឹមខែវិច្ឆិកាអ្នកនាំចេញត្រីឥណ្ឌូនេស៊ីចំនួន ៣ មកពី North Sumatra, East Java និង Banten បានប្រឈមនឹងការផ្អាកការនាំចូលពីអាជ្ញាធរគយចិន បន្ទាប់ពីគេបានរកឃើញថាមានមេរោគឆ្លងថ្មីនៅក្នុងគំរូផលិតផលរបស់ពួកគេ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក Fithra Faisal បាននិយាយថា រដ្ឋាភិបាលនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងពិនិត្យរកវីរុស Covid-19 ក្នុងការនាំត្រីចេញទៅកាន់ប្រទេសចិន ហើយនឹងពង្រីកវិធានការបែបនេះសម្រាប់ការនាំចេញទៅប្រទេសផ្សេងទៀតផងដែរ។ គួររម្លឹកថា ប្រទេសចិនបានចាប់ផ្តើមធ្វើតេស្តសាច់ឆៅ និងក្លាសេដែលបាននាំចូល និងអាហារសមុទ្រក្លាសេក្នុងខែមិថុនា កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានពង្រឹងបន្ថែមទៀតនៅក្នុងខែវិច្ឆិកា បន្ទាប់ពីកម្មករកំពង់ផែនៅទីក្រុងនានារបស់ប្រទេសចិនបានធ្វើតេស្តរកឃើញវីរុស Covid-19។ ទន្ទឹមនឹងនេះនៅក្នុងខែវិច្ឆិកាដដែលប្រទេសចិនបាននិយាយថា ខ្លួនបានរកឃើញវីរុសនេះទៅលើការវេចខ្ចប់ផលិតផលពី ២០
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 4, 2020 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី០៣ ខែធ្នូ ថ្មីៗនេះបានឲ្យដឹងថា ការតំឡើងសូឡា PV នៅលើកោះរ៉ុងសន្លឹមត្រូវបានគេរំពឹងថា នឹងផ្ដល់ថាមពលប្រើប្រាស់បាននៅខែមេសាខាងមុខនេះ។ សូឡា photovoltaic ដែលហៅកាត់ថា (PV) ត្រូវបានតម្លើងនៅលើកោះរ៉ុងសន្លឹម ដែលជាមជ្ឈមណ្ឌលទេសចរណ៍មួយនៅឯឆ្នេរនៃក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុដែលជាខេត្តមួយក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រចំនួនបួនរបស់ប្រទេសកម្ពុជា។ បើតាមក្រសួងបានឲ្យដឹងថា កាលពីពេលដើមសប្ដាហ៍មុន ក្រុមហ៊ុនចែកចាយថាមពលពន្លឺព្រះអាទិត្យ Distributed Generation (DG) បានឲ្យដឹងថា ខ្លួនបានចាប់ដៃគូជាមួយក្រុមហ៊ុន Canopy Power Pte Ltd ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរីដើម្បីសំរេចគំរោងបង្កើតបណ្តាញអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ និងស្តុកនៅប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកម៉ៅការផ្នែកវិស្វកម្មលទ្ធកម្មនិងសាងសង់ ក្រុមហ៊ុន Canopy Power នឹងសាងសង់ឧទ្យាន solar
- អាជីវកម្មអាជីវកម្ម December 4, 2020 Chan Sreyny
កសិករគំរូម្នាក់ក្នុងខេត្តសៀមរាប កំពុងប្រមូលផលដំណាំប៉េងប៉ោះប្រភទឆឺរី ដែលមានតម្រូវការទីផ្សារខ្ពស់ហើយតម្លៃល្អ ខណៈដែលដំណំាប្រភេទនេះប្រើប្រាស់ពេលវេលាដាំដុះប្រមាណ ៤៥ ថ្ងៃប៉ុណ្ណោះអាចប្រមូលផលបាន។ មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២០នេះ លោកឈាវ ហុង អាយុ ៦២ឆ្នាំ ជាកសិករជោគជ័យម្នាក់ពីការដាំបន្លែសុវត្ថិភាពរស់នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបបានឱ្យដឹងថា បច្ចុប្បន្នលោកកំពុងប្រមូលផលដំណាំប៉េងប៉ោះប្រភេទ (ឆឺរី) ពូជមកពីតៃវ៉ាន់ដើម្បីលក់ទៅកាន់ទីផ្សារ ក្នុង ១ថ្ងៃ ជាមធ្យមអាចលក់បានប្រមាណ ២០គីឡូក្រាម ដោយ ១គីឡូក្រាម តម្លៃ ២០,០០០រៀល។ លោកបន្តថា ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ក៏ដោ ប៉ុន្តែបញ្ហាទីផ្សារមិនមានការប្រឈមឡើយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 4, 2020 Chan Sreyny
កម្ពុជា ទទួលបានប្រាក់ចំណូលជាង ៤១៥ លានដុល្លារអាមេរិកពីការនាំចេញអង្ករ ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២០នេះ កើនឡើងជិត ៤៣ លានដុល្លារធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្នុងរយៈពេល ១១ ខែនេះ ការនាំចេញអង្កររបស់កម្ពុជាមានការកើនឡើងជិត ១៧% ដែលគិតជាបរិមាណសរុបមានចំនួន ៦០១,០៤៥តោន គិតជាទឹកប្រាក់ចំនួន ៤១៥ លានដុល្លារអាមេរិក ដែលទឹកប្រាក់នេះមានការកើនឡើងចំនួន ៤៣ លានដុល្លារអាមេរិក ឬ ជិត ១២% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩










