ព័ត៌មានចុងក្រោយ
  • កសិករថៃភាគច្រើននឹងបោះបង់ដំណាំផ្លែឈើដែលខ្លួនដាំ ទៅរកដំណាំប្រភេទនេះវិញ ដោយសារតម្លៃ និងតម្រូវការកើនឡើងខ្លាំង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 4, 2020 Khmernote

    យោងតាមការស្ទង់មតិរបស់កសិករនៅតំបន់ដាំផ្លែឈើនៅភាគខាងកើតនៃប្រទេសថៃ បានបង្ហាញថា កសិករភាគច្រើនមានផែនការផ្លាស់ប្ដូរទៅរកការដាំដំណាំទុរេននៅឆ្នាំក្រោយវិញ ជំនួសដំណាំដែលពួកគេដាំសព្វថ្ងៃ។ ប្រភពដដែលបានឲ្យដឹងតាមរយៈសារព័ត៌មាន nationthailand ថា មូលហេតុដែលធ្វើឲ្យកសិករងាកទៅរកដំណាំទុរេន គឺដោយសារតែតម្រូវការទាំងក្នុង និងក្រៅស្រុកបានធ្វើឲ្យតម្លៃទុរេនកើនឡើងខ្លាំងជាងដំណាំដទៃ។ ការិយាល័យស្ទង់មតិបានពន្យល់ថា តម្លៃទុរេនមានតម្លៃខ្ពស់ណាស់ក្នុងរយៈពេល ៦ ឬ ៧ ឆ្នាំកន្លងមកនេះ ដែលធ្វើឱ្យទុរេនក្លាយជាផ្លែឈើពេញនិយមក្នុងចំណោមផ្លែឈើក្នុងស្រុក មិនតែប៉ុណ្ណោះទុរេនថៃបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អតិថិជនចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដែលធ្វើឱ្យតម្លៃរបស់វាកើនឡើង។ គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០២១ ខេត្ត Chanthaburi, Rayong និង Trat នឹងផលិតបានផលប្រមាណ ១។៦ លានតោននៃដំណាំផ្លែឈើធំៗ ចំនួន ៤ គឺទុរេន មង្ឃុត

  • ត្រឹមរយៈពេល ១ ខែក្រុមហ៊ុនអាកាសចរណ៍របស់អាមេរិកកាត់បន្ថយបុគ្គលិកចំនួន ២៩,០០០នាក់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 4, 2020 Chan Sreyny

    ឧស្សាហកម្មដឹកអ្នកដំណើរ និងដឹកទំនិញតាមអាកាសរបស់សហរដ្ឋអាមេរិក បានមើលឃើញពីការធ្លាក់ចុះនៃការងារសរុប ២៩,០០០ នាក់ក្នុងមួយខែគិតត្រឹមពាក់កណ្តាលខែតុលា ដោយសារការរឹតត្បិតរបស់រដ្ឋាភិបាលលើការបញ្ឈប់បុគ្គលិកផុតកំណត់។ ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍របស់អាមេរិកបានជួលកម្មករចំនួន ៦៧៣,២៧៨ នាក់នៅពាក់កណ្តាលខែតុលា ដែលតិចជាងខែមីនា ចំនួន ៨១,៧៤៩ នាក់ ខណៈពេលដែលតម្រូវការធ្វើដំណើររបស់សហរដ្ឋអាមេរិកបានចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែជំងឺរាតត្បាត Covid-19 ។ ចាប់តាំងពីខែមីនា ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនចំនួន ៣២% ឬ ២៩,២៤៣ នាក់ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ Delta Air Line បានកាត់បន្ថយបុគ្គលិករបស់ខ្លួន ៣២% ឫ ២៨,៧៥១ នាក់។

  • ការពន្យារពេលប្រារព្ធព្រឹត្តិការណ៍  Olympics និង Paralympics ធ្វើឲ្យរដ្ឋាភិបាលក្រុងតូក្យូត្រូវចំណាយថវិកាដល់ទៅ ២.៩ ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 4, 2020 Khmernote

    យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ NHK បានដឹងថារដ្ឋាភិបាលទីក្រុងតូក្យូត្រូវបានគេរំពឹងថា នឹងចំណាយមួយផ្នែកធំបំផុតនៃការចំណាយបន្ថែមសម្រាប់ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកនៅឆ្នាំក្រោយ។ ដោយការចំណាយបន្ថែមនេះ ត្រូវបានចែករំលែកឲ្យដឹងដោយរដ្ឋាភិបាលទីក្រុង រដ្ឋាភិបាលកណ្តាល និងគណៈកម្មាធិការរៀបចំការប្រកួតនេះ។ ប្រភពបានឲ្យដឹងថា ការចំណាយបន្ថែមត្រូវបានប៉ាន់ប្រមាណថាមានចំនួនសរុប ៣០០ ពាន់លានយ៉េន ឬ ប្រហែល ២.៩ ពាន់លានដុល្លារ ដោយរាប់បញ្ចូលទាំងការចំណាយទាក់ទងនឹងការពន្យារពេលនៃហ្គេមទៅរដូវក្តៅក្រោយ និងវិធានការដើម្បីការពារការឆ្លងមេរោគ។ ជាមួយគ្នានេះដែរ ចំពោះការចំណាយលើការពន្យាពេលប្រហែល ១.០៦ ពាន់លានដុល្លារ អាចត្រូវបានរៀបចំដោយគណៈកម្មាធិការរៀបចំដែលប្រហែល ៧៧០ លានដុល្លារដោយរដ្ឋាភិបាលក្រុង និងប្រហែល ១៤៤ លានដុល្លារដោយរដ្ឋាភិបាលកណ្តាល។ ដោយឡែកទាក់ទងនឹងការចំណាយសម្រាប់វិធានការណ៍ប្រឆាំងនឹងរោគឆ្លងនេះមានប្រហែលជា ៥៣០ លានដុល្លារអាចត្រូវបានផ្តល់ដោយរដ្ឋាភិបាលកណ្តាល និងប្រហែល ៣៨៥

  • កម្មករដែលរងការវាយប្រហារដោយជំងឺ Covid-19 ជាង ៣ ភាគ ៤ នៅក្នុងប្រទេសឥណ្ឌូនេស៊ីវិលត្រឡប់ចូលធ្វើការវិញ បើទោះបីជាការឆ្លងថ្មីនៃជំងឺនេះបន្តកើនឡើងក៏ដោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 4, 2020 Chan Sreyny

    យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីលោកស្រី Sri Mulyani បានឲ្យដឹងថា កម្មករជាង ៣/៤ នៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលត្រូវចាកចេញពីការងាររបស់ពួកគេចាប់តាំងពីខែឧសភា ឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាត Covid-19 បានវិលត្រឡប់ចូលធ្វើការវិញ។ លោកស្រី Mulyani មានប្រសាសន៍ថា « តួលេខនេះ ផ្អែកលើការស្ទង់មតិរបស់ធនាគារពិភពលោកលើផលប៉ះពាល់នៃជំងឺរាតត្បាតពីខែឧសភា ដល់ខែសីហា ឆ្នាំ ២០២០ »។ លោកស្រីបន្តថា «​ប្រជាជនប្រហែល ៧០% នៃប្រជាជនរបស់ប្រទេសនេះបានបន្តការងាររបស់ពួកគេដូចមុនពេលដែលជំងឺរាតត្បាតបានផ្ទុះឡើង »។ យោងតាមស្ថិតិឥណ្ឌូនេស៊ីប្រជាជន ២៩.១២ លាននាក់ដែលស្ថិតក្នុងអាយុធ្វើការនៅឥណ្ឌូនេស៊ីរងផលប៉ះពាល់ដោយជំងឺ Covid-19 ក្នុងខែសីហា ខណៈចំនួនអ្នកអត់ការងារធ្វើមាន ៩.៧៧

  • ក្រុមហ៊ុន The Walt Disney នឹងមិនមានដល់សព្វថ្ងៃនេះទេ បើសិន Bob Iger អតីត CEO មិនប្រើល្បិចនេះ បញ្ចុះបញ្ចូល Steve Jobs ដើម្បីទិញក្រុមហ៊ុន Pixar បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ December 3, 2020 Khmernote

    នៅពេលដែលលោក Bob Iger បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន The Walt Disney ក្នុងឆ្នាំ២០០៥ គាត់មានគំនិតប្រថុយប្រថានមួយគឺទិញ Pixar ។ លោក Iger បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្តី The David Rubenstein Show របស់សារព័ត៌មាន Bloomberg ថា៖ « នៅពេលនោះស្ទូឌីយោជីវចល Walt Disney បានធ្លាក់ចុះខ្លាំង ក្រុមហ៊ុន Pixar និង Disney បានបណ្តាក់ទុនរួមគ្នាដើម្បីផលិតខ្សែភាពយន្តរបស់ Pixar រួមទាំងខ្សែភាពយន្តល្បីដូចជារឿង“ Toy

  • ក្រសួងហិរញ្ញវត្ថុថៃ៖ ឧស្សាហកម្មទេសចរណ៍ថៃអាចនឹងចំណាយពេល ៤ ឆ្នាំដើម្បីត្រលប់មករកកម្រិតមុនពេលមានជំងឺ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 3, 2020 Chan Sreyny

    ឧស្សាហកម្មទេសចរណ៍របស់ថៃអាចនឹងចំណាយពេល ៤ ឆ្នាំដើម្បីងើបឡើងវិញបន្ទាប់ពីរងនូវការប៉ះទង្គិចដោយកង្វះការធ្វើដំណើរ ដោយសារជំងឺរាតត្បាត Covid-19 និងការធ្លាក់ចុះនៃសេដ្ឋកិច្ច នេះបើយោងតាមក្រសួងហិរញ្ញវត្ថុថៃ។ ខណៈពេលដែលអ្នកជំនាញក្នុងស្រុក និងអន្តរជាតិព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងបន្តងើបឡើងវិញក្នុងរយៈពេល ២ ឆ្នាំខាងមុខ ហើយឧស្សាហកម្មទេសចរណ៍ដែលបានចូលរួមចំណែកដោយផ្ទាល់ពី ១២% ទៅ ១៥% នៃ GDP របស់ប្រទេសនេះត្រូវបានគេព្យាករណ៍ថា នឹងចំណាយពេលយ៉ាងតិច ៤ ឆ្នាំដើម្បីងើបឡើងវិញដូចមុនពេលមានជំងឺរាតត្បាតនេះ។ លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃមានប្រសាសន៍ថា លោករំពឹងថាទេសចរបរទេស ៨ លាននាក់នឹងមកដល់នៅឆ្នាំ ២០២១ បន្ទាប់មក ១៦ លាននាក់នៅឆ្នាំ ២០២២

  • ត្រេកអរណាស់! ការដឹកជញ្ជូនផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចាប់ផ្តើមហើយ ដោយក្រុមហ៊ុនមួយនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 3, 2020 Khmernote

    យោងតាមការបង្ហោះនៅលើផេកផ្ទាល់ខ្លួនរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មុននេះបន្តិចបានឲ្យដឹងថា ការចាប់ផ្តើមដឹកជញ្ជូនផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចាប់ផ្តើមហើយ ដោយក្រុមហ៊ុន ហ៊ុនទី នៅកម្ពុជា។ តាមការបញ្ជាក់របស់ក្រុមហ៊ុននាពេលព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ក្រោយពីបញ្ចប់នៃការសាងសង់ និងដំឡើងឧបករណ៍សម្លាប់សមាសភាពចង្រៃ (ពងរុយ) នៅក្នុងផ្លែស្វាយរួចរាល់មក ក្រុមហ៊ុនបានចាប់ផ្តើមដឹកជញ្ជូនស្វាយពីចំការមកសំអាត និងវេចខ្ចប់ ដោយបានចាប់ផ្តើមបណ្តុះបណ្តាលកម្មករចំនួន ៧០ នាក់ជាបឋម ដោយត្រូវប្រើប្រាស់រយៈពេលបីថ្ងៃ ដើម្បីដាក់បញ្ចូលទៅក្នុងមួយ Container ។ ក្រុមហ៊ុនមានក្តីសង្ឃឹមថា ក្រោយពីទទួលបានបទពិសោធន៍ពីការលៀងសំអាត និងវិចខ្ចប់ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ នឹងជួយដល់ក្រុមហ៊ុនបង្កើនល្បឿននៃការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ

  • ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយរបស់ជប៉ុន (ANA) សម្រេចបើកការហោះហើរពីជប៉ុន ត្រង់មកភ្នំពេញវិញហើយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 3, 2020 Khmernote

    ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយរបស់ជប៉ុន All Nippon Airways (ANA) សម្រេចបើកការហោះហើរពីជប៉ុន ត្រង់មកភ្នំពេញវិញហើយចាប់ពីខែធ្នូ ឆ្នាំ២០២០នេះតទៅ ក្រោយផ្អាកអស់មួយរយៈពេល ដោយសារការរីករាលដាលនៃជំងឺ Covid-19។ យោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់ Cambodia Airports នាថ្ងៃទី០៣ ខែធ្នូ នេះបានបង្ហាញយ៉ាងដូច្នេះថា៖ « [សូមស្វាគមន៍ការត្រឡប់មកវិញ] សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដៃគូរបស់យើងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ត្រលប់មកកាន់ប្រទេសកម្ពុជាវិញ! យើងនឹកអ្នក! យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានភ្ជាប់ជើងហោះហើររបស់ខ្លួនឡើងវិញរវាងភ្នំពេញ – ណារីតា