ព័ត៌មានចុងក្រោយ
  • ដំណឹងរីករាយ! ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់នៅខេត្តពោធិ៍សាត់នឹងបង្កើតថាមពលនៅដើមឆ្នាំក្រោយនេះហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 2, 2020 Khmernote

    យោងតាមការដកស្រង់ការចេញផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០២ ខែធ្នូនេះ បានឲ្យដឹងថា ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់នឹងបង្កើតថាមពល សម្រាប់បណ្ដាញអគ្គិសនីនៅដើមឆ្នាំក្រោយ។ ដំណឹងនេះត្រូវបានប្រកាសដោយក្រុមហ៊ុន Schneitec Renewable Co. , Ltd ដែលជាអ្នកវិនិយោគក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅស្ថានីយរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលទៅស្ថានីយកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ថ្មីៗនេះ។ ក្េុមហ៊ុន Schneitec Renewable Co. , Ltd នាឱកាសនោះបានប្រកាសថា ស្ថានីយសូឡា ៦០ មេហ្គាវ៉ាត់ គ្របដណ្តប់លើផ្ទៃដី ១៣៥

  • ជប៉ុន អនុម័តច្បាប់ចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដល់ប្រជាជនដោយឥតគិតថ្លៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 2, 2020 Chan Sreyny

    សភារបស់ប្រទេសជប៉ុន បានអនុម័តច្បាប់នៅថ្ងៃពុធ ទី ២ ខែធ្នូ ដើម្បីការពារការចំណាយសម្រាប់ប្រជាជនដែលត្រូវចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ខណៈក្តីសង្ឃឹមកើនឡើងសម្រាប់ការមកដល់នៃការចាក់វ៉ាក់សាំងដំបូងនេះ បន្ទាប់ពីមានរបាយការណ៍អំពីការរីកចម្រើនថ្មីៗខណៈពេលដែលមានការកើនឡើងនៃការឆ្លងជំងឺរាតត្បាតនេះឡើងវិញ។ សមាជិកសភាដែលជាសភាជាន់ខ្ពស់នៃរដ្ឋសភា បានអនុម័តជាឯកច្ឆន្ទនូវច្បាប់មួយដើម្បីធ្វើវិសោធនកម្មច្បាប់ចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានសន្យាថា នឹងធានាការចាក់វ៉ាក់សាំងការពាជំងឺ Covid-19 សម្រាប់ប្រជាជនប្រមាណ ១២៦ លាននាក់នៅក្នុងឆមាសទី១ នៃឆ្នាំក្រោយ។ ប្រទេសជប៉ុន បានព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថដ៏ធំរបស់សហរដ្ឋអាមេរិក Pfizer Inc ក្រុមហ៊ុនអាមេរិក Moderna Inc និងក្រុមហ៊ុន AstraZeneca Plc របស់ចក្រភពអង់គ្លេសដើម្បីទទួលបានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនចំនួន ១៤៥ លាននាក់នៅពេលដែលពួកគេត្រូវបានបង្កើតដោយជោគជ័យ

  • អត្រាគ្មានការងារធ្វើក្នុងប្រទេសជប៉ុន កើនឡើងដល់កម្រិតខ្ពស់ជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 2, 2020 Chan Sreyny

    អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៣ ឆ្នាំនៅក្នុងខែតុលា។ ក្រុមមន្រ្តីជប៉ុននិយាយថា ជំងឺ Covid-19 បានជំរុញតួលេខនេះដល់ ៣.១% ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីខែឧសភា ឆ្នាំ ២០១៧ ។ ចំនួនមនុស្សដែលឈប់ធ្វើការ មានចំនួនតែជាង ២ លាននាក់ប៉ុណ្ណោះ។ ចំនួននេះ បានកើនឡើងក្នុងរយៈពេល ៩ ខែជាប់ៗគ្នា ប៉ុន្តែភាពមានការងារធ្វើក៏កើនឡើងដែរ។ គួរឱ្យដឹងផងដែរថា ស្ថានភាពការងារនៅក្នុងប្រទេសជប៉ុននៅតែធ្ងន់ធ្ងរដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ៕ អត្ថបទ៖ នីតា ប្រភព៖ nhk

  • ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងធ្លាក់ចុះ ១៦% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 2, 2020 Chan Sreyny

    ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងទទួលបាន ៧២៤ លានដុល្លារក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ ១៦% បើធៀបនឹងឆ្នាំមុន។ យោងតាមតួលេខពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២០ កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ២៦៧ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូងធ្លាក់ចុះ ៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសកម្ពុជា បាននាំចូលទំនិញពីប្រទេសកូរ៉េខាងត្បូងដែលមានតម្លៃ ៤៥៧ លានដុល្លារពោលគឺថយចុះ ២១% ។ ផលិតផលរបស់ប្រទេសកម្ពុជា ដែលនាំចេញទៅប្រទេសកូរ៉េភាគច្រើនគឺសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់សម្រាប់ឧបករណ៍អេឡិចត្រូនិក កៅស៊ូ

  • អាជ្ញាធរទេសចរណ៍ថៃ គ្រោងបញ្ចុះតម្លៃ ៤០% លើកញ្ចប់ដំណើរកម្សាន្ត តែសម្រាប់ពលរដ្ឋមួយប្រភេទនេះតែប៉ុណ្ណោះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 2, 2020 Khmernote

    អាជ្ញាធរទេសចរណ៍ថៃ (TAT) គ្រោងនឹងធ្វើការបញ្ចុះតម្លៃ ៤០% លើកញ្ចប់ដំណើរកម្សាន្តក្នុងតម្លៃយ៉ាងតិច ៥,០០០ បាត (ប្រហែល ១៦៥ ដុល្លារ) សម្រាប់​ពលរដ្ឋវ័យចំណាស់ម្នាក់ៗ ដែលធ្វើដំណើរអំឡុងពេលថ្ងៃធម្មតា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ nationthailand នាថ្ងៃទី០២ ខែធ្នូនេះ។ បើតាមប្រភពដដែល ការបញ្ចុះតម្លៃនេះត្រូវបានធ្វើឡើងក្រោមដំណាក់កាលទី ២ នៃយុទ្ធនាការ “Rao Tiew Duay Kan” (យើងធ្វើដំណើររួមគ្នា)។ ខណៈដំណាក់កាលទី ១ ដំណើរការរហូតដល់ថ្ងៃទី ៣១ ខែធ្នូ និងផ្តល់ជូនប្រជាជនដែលមានសិទ្ធិទទួលបានការបញ្ចុះតម្លៃ ៤០%លើបន្ទប់ និងភោជនីយដ្ឋាននៅតាមគ្រឹះស្ថានដែលចូលរួម។ ពួកគេក៏ទទួលបានប័ណ្ណអេឡិចត្រូនិកផងដែរនៅពេលដែលឆែកចូលសណ្ឋាគារ

  • កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីជោគជ័យនៅខណ្ឌច្បារអំពៅ បង្ហើបតិចនិកក្នុងការចិញ្ចឹមបង្កងឲ្យបានល្អ ត្រូវតាមទីផ្សារ និងរកចំណូលបានច្រើន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 2, 2020 Khmernote

    ភ្នំពេញ៖ កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីជោគជ័យនៅខណ្ឌច្បារអំពៅ បានបន្តចែករំលែកបទពិសោធន៍ជូនដល់ប្រជាកសិករដែលមានបំណងចង់ចិញ្ចឹម ដើម្បីមានមុខរបរច្បាស់លាស់បង្កើនចំណូលក្នុងក្រុមគ្រួសារ ខណៈដែលបង្កងកំពុងមានតម្រូវការទីផ្សារ។លោក អ៊ិន សំណាង ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងស្ថិតនៅ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឱ្យដឹងថា ការចិញ្ចឹមបង្កងនេះ បើយើងចិញ្ចឹមក្នុងអាងយើងត្រូវរៀបចំអាងឱ្យបានស្អាតជាមុនសិន មុននឹងដាក់បង្កងចូលទៅ ។ ក្នុងអាងមិនត្រូវឱ្យមានជាតិកំបោរ ឬ ស៊ីម៉ង់ត៍ ដូច្នេះដើម្បីកម្ចាត់វាយើងត្រូវលាបឡាំងកូត ហើយដាក់ទឹកចូលទៅក្នុងអាង ត្រាំជាមួយដើមចេករយៈពេល១០ ថ្ងៃ ដើម្បីបន្សាបជាតិកំបោរ ឬ ស៊ីម៉ង់ត៍នៅក្នុងអាងនោះ។ លោកបន្តថា បន្ទាប់មក យើងដាក់ទឹកថ្មីចូល ដែលទឹកនោះត្រូវមាន PH=៧ ឫ PH=៧,៥ និងដាក់ចក

  • អង្គការសហប្រជាជាតិ៖ មនុស្សប្រមាណ ២៣៥លាននាក់ នៅទូទាំងពិភពលោកនឹងត្រូវការជំនួយនៅឆ្នាំក្រោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 2, 2020 Khmernote

    អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សចំនួន ២៣៥លាននាក់ នៅទូទាំងពិភពលោកនឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំក្រោយដែលជាការកើនឡើង ៤០% ពីឆ្នាំនេះដោយសារជំងឺឆ្លងរាតត្បាត Covid-19។ ការិយាល័យអង្គការសហប្រជាជាតិសំរាប់សម្របសម្រួលកិច្ចការមនុស្សធម៌ ឬ OCHA បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃអង្គារ ស្តីពីជំនួយមនុស្សធម៌រួមមានការចែកចាយស្បៀងអាហារ និងការចាក់វ៉ាក់សាំង។ របាយការណ៍បាននិយាយថា ដោយសារតែការរីករាលដាលនៃមេរោគនេះមនុស្សជាច្រើនបានបាត់បង់ការងារ និងមិនអាចបរិភោគបានគ្រប់គ្រាន់ និងត្រឹមត្រូវទេ។ ក្នុងនោះរបាយការណ៍បានបន្ថែមទៀតថា ប្រជាជនដែលងាយរងគ្រោះបំផុតមានចំនួន ១៦០ លាននាក់នៅក្នុង ៥៦ ប្រទេសនិងដែនដីរួមទាំង យេម៉ែន និងស៊ីរី ដែលជាកន្លែងដែលសង្គ្រាមស៊ីវិលបន្តកើតមាន​ ហើយនឹងត្រូវការជំនួយ ៣៥ ពាន់លានដុល្លារ។ ថ្លែងទៅកាន់សារព័ត៌មានជប៉ុន NHK ប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិលោក Mark Lowcock

  • សហគមន៍មៀនប៉ៃលិនចាប់ដៃគូជាមួយវិនិយោគិនចិនសង់ឃ្លាំងស្តុក និងឡសម្លាប់មេរោគលើផ្លែមៀនតម្លៃជាង ៣លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 2, 2020 Chan Sreyny

    ឃ្លាំងស្តុក និងឡសម្លាប់មេរោគទៅលើផ្លែមៀនប៉ៃលិន​ស្រស់មួយកន្លែងត្រូវបានសាងសង់ឡើងនៅជាយក្រុងប៉ៃលិនលើផ្ទៃដីសរុប ៣ហិកតា ក្នុងតម្លៃជាង ៣ លានដុល្លារអាមេរិកដែលបានមកពីការវិនិយោគរួមគ្នារវាងសហគមន៍មៀនប៉ៃលិន និងវិនិយោគិនចិន។ លោក សារ ចំរើន ទីប្រឹក្សាសហគមន៍មៀនប៉ៃលិនបានឱ្យដឹងថា ឡសម្លាប់មេរោគចំនួន ៤ ត្រូវបានសាងសង់ឡើងនៅក្នុងឃ្លាំងនេះ ដើម្បីយកចេញនូវមេរោគទាំងឡាយដែលមាននៅលើផ្លែមៀនស្រស់តាមកិច្ចព្រមព្រៀងនៃការបញ្ជាទិញ សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសស្វែងយល់ពីសក្តានុពលទៅលើដំណាំមៀនប៉ៃលិនដែលរៀបចំឡើងដោយអង្គការ GRET នៅកម្ពុជានាចុងសប្តាហ៍នេះលោកបានបញ្ជាក់ថា ឡនីមួយៗដាក់ផ្លែមៀនស្រស់ចំនួន ៩តោន ដោយប្រើពេលវេលាដើម្បីរំងាប់មេរោគតាមរយៈប្រើចំហាយទឹកក្តៅក្នុងរយៈពេល ៧៥នាទី ក្នុងមួយ​ផលិតកម្ម។ លោកបន្តថា ក្រោយសម្លាប់មេរោគរួចផ្លែមៀនអាចរក្សាគុណភាព និងនៅស្រស់រយៈពេល ២ ខែដែលនេះជាចំណុចងាយស្រួលក្នុងការនាំចេញទៅក្រៅប្រទេស។ លោកបន្តទៀតថា នៅពេលឃ្លាំងស្តុក និងឡសម្រាប់សម្លាប់មេរោគនេះដំណើរការគឺត្រូវប្រើកម្លាំងពលកម្មក្នុងស្រុកប្រហែល ២០០នាក់