ប្រទេសចិន សន្យាផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ រាប់លានដូស ដល់ប្រទេសនានាជុំវិញពិភពលោក
សេដ្ឋកិច្ច
December 5, 2020
Khmernote
តាមការផ្សាយរបស់សារព័ត៌មាន CNN កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះប្រទេសចិននឹងផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ រាប់រយលានដូសទៅកាន់ប្រទេសនានា ដែលកំពុងធ្វើការសាកល្បងនូវបេក្ខភាពវ៉ាក់សំាងកូវីដ ១៩ ដំណាក់កាលចុងក្រោយរបស់ខ្លួន។ ប្រភពដដែលក៏បានឲ្យដឹងផងដែរថា មេដឹកនាំប្រទេសចិនក៏បានសន្យាថា នឹងបង្កើននូវបញ្ជីឈ្មោះប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសិទ្ធិទទួលវ៉ាក់សាំងរបស់ខ្លួនផងដែរ។ យុទ្ធនាការជាសកលនេះបង្ហាញពីប្រទេសចិននូវឱកាសដើម្បីជួសជុលរូបភាពរបស់ខ្លួនដែលត្រូវបានខូចខាតដោយសារការចាត់វិធានការដំបូងនៃការឆ្លងវីរុសនេះ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសចិនមានវ៉ាក់សាំងកំពុងផលិតចំនួន ៥ ប្រភេទ មកពីក្រុមហ៊ុនចំនួន ៤ ដែលបានឈានដល់ដំណាក់កាលទី ៣ នៃការសាកល្បងហើយ៕



អត្ថបទ៖ លីនី
ប្រភព៖ cnn
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


