ព័ត៌មានចុងក្រោយ
  • ទាំងចំនួនភ្ញៀវទេសចរបរទេស និងចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរនៅតែបន្តធ្លាក់ចុះ គិតមកទល់ពេលនេះធ្លាក់ជិតមួយឆ្នាំពេញតែម្ដង ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 1, 2020 Khmernote

    ក្នុងរយៈពេល ១១ខែ ដំបូងនៃឆ្នាំ២០២០ នេះ រមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបរទេសចូលមកទស្សនាចំនួន ៣៩៩,៧២០ នាក់ ដោយរកចំណូលបាន ១៨,៦០២,២៨៥ ដុល្លារអាមេរិក។ តួលេខនេះត្រូវបានបង្ហាញដោយសហគ្រាសអង្គរដែលជាស្ថាប័នគ្រប់គ្រងដោយរដ្ឋទទួលបន្ទុកគ្រប់គ្រងប្រាក់ចំណូលអង្គរ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានផ្សព្វផ្សាយជាសាធារណៈនៅព្រឹកមិញនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថាន បានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងគឺ ៧៩.៩៩% ខណៈដែលប្រាក់ចំណូលបានធ្លាក់ចុះ ៧៩.២៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រភពដដែលក៏បានបង្ហាញផងដែរថាក្នុងខែវិច្ឆិកា សំបុត្រចូលអង្គរត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសតែ ១,២៣៥ នាក់ប៉ុណ្ណោះធ្លាក់ចុះ ៩៩.៣៦% ដែលរកចំណូលបាន ៥២,២៩៦ ដុល្លារ ធ្លាក់ចុះ ៩៩.៤១% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ។ សូមបញ្ជាក់ផងដែរថា វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅលើពិភពលោកដែរ ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ-១៩

  • កូរ៉េខាងត្បូង ប្រកាសឲ្យបិទអាជីវកម្មដែលបង្កហានិភ័យឆ្លងខ្ពស់ និងហាមមិនឲ្យមានពិធីជប់លៀងឆ្លងឆ្នាំ ខណៈករណីឆ្លងកូវីដ-១៩ បានកើនឡើងជាថ្មី អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 1, 2020 Khmernote

    អាជ្ញាធរកូរ៉េខាងត្បូងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានប្រកាសហាមប្រាមមិនឲ្យមានពិធីជប់លៀងឆ្លងឆ្នាំ និងការប្រគុំតន្ត្រីមួយចំនួន ហើយថែមទាំងបាននិយាយថា សូណាសាធារណៈ និងហាងកាហ្វេមួយចំនួនក៏ត្រូវតែបិទផងដែរ បន្ទាប់ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បានកើនឡើងក្នុងល្បឿនលឿនបំផុតចាប់តាំងពីថ្ងៃដំបូងនៃការរីករាតត្បាតនៃជំងឺនេះ។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីពេលថ្មីៗនេះ។ ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលទទួលបានជោគជ័យ ក្នុងការកាត់បន្ថយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែការកើនឡើងនៃករណីថ្មីៗ ក្នុងពេលបច្ចុប្បន្ននេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីមួយនេះ។ លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បាននិយាយថា ការរឹតបន្តឹងនឹងត្រូវបានអនុវត្តលើការប្រមូលផ្តុំ និងសកម្មភាពដែលគេមើលឃើញថាងាយនឹងឆ្លងវីរុសជាពិសេសនៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញទីក្រុង។ ជាមួយគ្នានេះលោកបានប្រាប់សន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំមន្ត្រីសុខាភិបាលថា៖ « ព្រឹត្តិការណ៍ឆ្លងឆ្នាំនិងពិធីជប់លៀងដែលរៀបចំឡើងដោយសណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងស្នាក់នៅផ្សេងៗទៀតនឹងត្រូវហាមឃាត់ទាំងស្រុង »។ បន្ថែមពីនេះ សូណា

  • កសិករនៅខេត្តប៉ៃលិន ប្រើពេលតែមួយកើបបានទាំងផលមៀនប៉ៃលិន និងទឹកឃ្មុំ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 1, 2020 Chan Sreyny

    វិធីដាក់សំបុកមេឃ្មុំក្នុងចម្ការមៀនប៉ៃលិន ដើម្បីក្រេបលម្អងទៅបំពេញទឹកលើបង្គងត្រូវបានអនុវត្តប្រកបដោយជោគជ័យរបស់កសិករនៅខេត្តប៉ៃលិន។ កសិករដែលអនុវត្តវិធីសាស្រ្តកសិកម្មបែបនេះ អះអាងថា ក្នុងពេលដំណាលគ្នាបានទាំងទិន្នផលផ្លែមៀនខ្ពស់ និងទឹកឃ្មុំសុទ្ធល្អ និងមានគុណភាពខ្ពស់តាមបែបធម្មជាតិ។ លោក យុង យុទ្ធី អ្នកចិញ្ចឹមឃ្មុំនៅក្នុងចម្ការមៀនប៉ៃលិនស្ថិតក្នុងភូមិសាស្ត្រឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបានឱ្យដឹងថា ក្នុងមួយរដូវមៀនផ្កាផ្លែគិតចាប់ពីខែមិថុនា ដល់ខែធ្នូ លោកអាចប្រមូលទឹកឃ្មុំបានក្នុងបរិមាណមួយខ្ពស់ ខណៈតម្លៃដែលត្រូវបានវេចខ្ចប់ក្នុងដបកែវត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអនាម័យមានតម្លៃ ១០ម៉ឺនរៀលក្នុងមួយលីត្រ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសស្វែងយល់ពីសក្តានុពលទៅលើដំណាំមៀនប៉ៃលិនដែលរៀបចំឡើងដោយអង្គការ GRET នៅកម្ពុជានាចុងសប្តាហ៍នេះលោក យុង យុទ្ធី បានបញ្ជាក់ថា ការប្រមូលទឹកឃ្មុំរបស់លោកធ្វើឡើងនៅរៀងរាល់កន្លះខែម្តង ដោយក្នុងម្តងៗទទួលបានក្នុងបរិមាណ ១២០លីត្រ ក្នុងចំណោមសំបុកឃ្មុំចំនួនជាង ៥០សំបុក ដែលត្រូវបានដាក់រក្សាក្នុងចម្ការដើម្បីក្រេបយកជាតិស្ករពីលម្អងផ្កាមៀនប៉ៃលិន និងផ្កាព្រៃនៅទីនោះផ្សេងទៀត។ លោកបន្តរថា

  • ដោយសារវិបត្តិជំងឺកូវី-១៩  កសិករនៅខេត្តសៀមរាបងាកមកចាប់មុខរបរចិញ្ចឹមសត្វរុយលក់ គ្រាន់បានចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 1, 2020 Khmernote

    សៀមរាប៖ ដោយសារវិបត្តិជំងឺកូវី-១៩ កសិករនៅខេត្តសៀមរាបបានងាកមកចាប់មុខរបរចិញ្ចឹមសត្វរុយលក់ ដែលមុខរបរនេះ ទទួលបានប្រាក់ចំណូលគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នេះ។ លោកម៉េង ទ្រី អាយុជាង ៥០ឆ្នាំ ជាអ្នកចិញ្ចឹមរុយ រស់នៅក្នុងឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មាន វិទ្យុជាតិកម្ពុជាថាៈលោកចាប់ផ្តើមមុខរបរចិញ្ចឹមសត្វរុយនេះ នៅក្នុងខែមេសា ឆ្នាំ២០២០នេះ ដោយទិញពូជពីប្រទេស វៀតណាមមក ។ ប្រភេទសត្វរុយចិញ្ចឹមនេះ មិនមែនជារុយកខ្វក់ ឬសត្វរុយដែលបងប្អូនធ្លាប់បានឃើញនោះទេ ប៉ុន្តែជាសត្វរុយមានប្រយោជន៍ ច្រើន ដើម្បីយកពងនិងដង្កូវរបស់វា សម្រាប់ជាចំណីឱ្យសត្វមាន់ ទា ត្រី បង្កង

  • ត្រឹមរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះការនាំចេញអង្កររបស់កម្ពុជាកើនឡើង ១៦.៩០% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 1, 2020 Chan Sreyny

    អង្ករកម្ពុជាសរុបចំនួន ៦០១,០៤៥តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេសក្នុងអំឡុង ១១ ខែដំបូងនៃឆ្នាំនេះ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹងថា តួលេខនេះបង្ហាញពីការកើនឡើង ៨៦,៨៩៦តោន ឬ ១៦.៩០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍បានបង្ហាញថា អង្កររបស់កម្ពុជាត្រូវបាននាំចេញទៅ ៦០ ប្រទេសជុំវិញពិភពលោករួមមាន៖ ប្រទេសចិន ២៤ប្រទេសនៅសហភាពអឺរ៉ុប ៦ប្រទេសនៅអាស៊ាន និង ២៩ប្រទេសផ្សេងទៀត និងក្រុមហ៊ុនចំនួន ៧២ បានចូលរួមក្នុងការនាំចេញ។ ការនាំចេញអង្ករ មានការកើនឡើងនៅគ្រប់ទិសដៅបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ។ នោះគឺ ៣៩.០៩% ទៅប្រទេសចិន ៣១.៣៥% ទៅសហភាពអឺរ៉ុប

  • ADB អនុម័តកម្ចី ៧០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលលិតកម្មកសិកម្មក្នុងខេត្តចំនួន ៦ នៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 1, 2020 Khmernote

    ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា ADB កាលពីពេលថ្មីៗនេះបានចេញសេចក្ដីប្រកាសព័ត៌មានថា ខ្លួនបានអនុម័តកម្ចី ៧០ លានដុល្លារ ដើម្បីបង្កើនសមត្ថភាព និងផលិតកម្មកសិកម្មដើម្បីបង្កើនសមត្ថភាពកសិពាណិជ្ជកម្មនៅក្នុងខេត្តចំនួន ៦ នៅប្រទេសកម្ពុជា ទាក់ទងទៅនឹងការកែច្នៃផលិតកម្មកសិកម្មសំខាន់ៗដូចជា ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ​ និងមាន់ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន។ សេចក្ដីប្រកាសព័តមានបានឲ្យដឹងថា គម្រោងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងចង្វាក់តម្លៃកសិកម្ម និងសុវត្ថិភាពមានគោលបំណងផ្ដល់ឲ្យប្រហែលជា ២៣០ សហករកសិកម្ម និងកសិពាណិជ្ជកម្ម ចំនួន ៥០ នៅខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងត្បូងឃ្មុំ។ ADB បានឲ្យដឹងថា

  • ជប៉ុន អនុញ្ញាតឱ្យជនបរទេសដែលជាប់គាំងនៅក្នុងប្រទេសរបស់ខ្លួនធ្វើការក្រៅម៉ោងជាបណ្ដោះអាសន្ន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 1, 2020 Chan Sreyny

    អាជ្ញាធរអន្តោប្រវេសន៍ជប៉ុន បានអនុញ្ញាតឱ្យប្រជាជនដែលមិនអាចវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញបានធ្វើការក្រៅម៉ោងនៅក្នុងប្រទេសជប៉ុនជាបណ្ដោះអាសន្ន ខណៈពេលដែលជំងឺរាតត្បាត Covid-19 ឆ្លងរាលដាល។ ទីភ្នាក់ងារសេវាកម្មជនអន្តោប្រវេសន៍ បានដាក់ឲ្យអនុវត្តនូវវិធានការណ៍នេះកាលពីថ្ងៃអង្គារ។ ទីភ្នាក់ងារនេះបាននិយាយថា មនុស្សមួយចំនួនបានរកឃើញថាពួកគេបានជាប់គាំងនៅក្នុងប្រទេសជប៉ុន ខណៈពេលដែលពួកគេប្រឈមមុខនឹងឧបសគ្គក្នុងការវិលត្រឡប់ទៅផ្ទះវិញ ដោយសារតែការរឹតត្បិតការចូលប្រទេសរបស់ពួកគេ ដោយពួកគេមួយចំនួនកំពុងជួបបញ្ហាហិរញ្ញវត្ថុ។ វិធានការណ៍នេះ គឺផ្តោតលើជនបរទេសប្រហែល ២១,០០០ នាក់រួមទាំងអ្នកដែលមកជប៉ុនរយៈពេលខ្លី ឬជាអ្នកបណ្តុះបណ្តាលបច្ចេកទេស។ ប្រសិនបើពួកគេចង់ធ្វើការក្រៅម៉ោង ពួកគេត្រូវដាក់ពាក្យសុំជាមួយទីភ្នាក់ងារ។ គួរឱ្យដឹងផងដែរថា ការផ្លាស់ប្តូរនេះគឺដើម្បីឱ្យជនបរទេសអាចរក្សាបាននូវជីវភាពរបស់ពួកគេរហូតដល់ពួកគេអាចត្រឡប់ទៅផ្ទះវិញ៕ អត្ថបទ៖ នីតា ប្រភព៖​ nhk

  • ចូលរួមត្រេកអរ! ប្រជាជនហ្វីលីពីនប្រមាណ ១.៥ លាននាក់នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅឆ្នាំក្រោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 1, 2020 Khmernote

    យោងតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម vietnamplus បានឲ្យដឹងថា ប្រជាជនហ្វីលីពីនប្រមាណ ១.៥ លាននាក់នឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ AzD1222 2019 (COVID-19) បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលហ្វីលីពីននិងក្រុមហ៊ុន AstraZeneca ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងឱសថអង់គ្លេស – ស៊ុយអែតកាលពីសប្តាហ៍មុន។ ក្រោមកិច្ចព្រមព្រៀង ៦០០ លានប៉េសូ (១២.៥ លានដុល្លារ) នឹងធានាថាវ៉ាក់សាំងចំនួន ២.៦ លានដូស នឹងត្រូវបានបញ្ជូនទៅប្រទេសនេះក្នុងខែឧសភា និងមិថុនាឆ្នាំក្រោយ។ ប្រភពដែលបានឲ្យដឹងថា ក្រុមការងារថ្នាក់ជាតិប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 និងអ្នកចាក់វ៉ាក់សាំង Czar Carlito Galvez Jr បាននិយាយថា វ៉ាក់សាំងនឹងត្រូវបានវាយតម្លៃដោយក្រុមអ្នកជំនាញវ៉ាក់សាំង