- សេដ្ឋកិច្ចសេដ្ឋកិច្ច November 28, 2020 Khmernote
យោងតាមការស្ទង់មតិរបស់រដ្ឋាភិបាលបានបង្ហាញថា ក្រុមហ៊ុនជប៉ុនបានផ្លាស់ប្តូរគោលការណ៍ទៅរកការកាត់បន្ថយប្រាក់ឈ្នួល ខណៈដែលជំងឺរាតត្បាតនៅតែបន្តឆ្លងរាលដាល នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន NHK ។ ជាមួយគ្នានេះការស្ទង់មតិរបស់ក្រសួងការងារដែលគ្របដណ្តប់លើក្រុមហ៊ុនជាង ១,៦០០ នៅចន្លោះខែកក្កដា និងសីហា ក៏បានបង្ហាញផងដែរថា ជារួមប្រមាណ ១១% នៃក្រុមហ៊ុនដែលបានស្ទង់មតិបានកាត់បន្ថយប្រាក់ឈ្នួល ឬ គ្រោងនឹងធ្វើដូច្នោះដែរ។ ការកាត់បន្ថយលើប្រាក់ឈ្នួលនេះ បានបង្ហាញនូវស្ថានភាពមិនល្អនោះឡើយ ជាពិសេសសម្រាប់ឧស្សាហកម្មភោជនីយដ្ឋាននិងសណ្ឋាគារ។ ក្នុងនោះជាង ២៣ ភាគរយនៃសណ្ឋាគារ និងភោជនីយដ្ឋានបានបន្ទាប ឬ គ្រោងនឹងកាត់បន្ថយប្រាក់ឈ្នួលជាបណ្ដោះអាសន្ន ដោយការកាត់បន្ថយនេះរួមបញ្ចូលទាំងប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភមូលដ្ឋាន។ ទន្ទឹមនឹងនេះ មន្ត្រីក្រសួងព្រមានថា ផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃជំងឺរាតត្បាតអាចនឹងកាន់តែអាក្រក់ទៅៗ៕ អត្ថបទ៖ លីនី ប្រភព៖ nhk
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 28, 2020 Chan Sreyny
អាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងថា ប្រាក់ចំណូលនៅឆ្នាំ ២០២៣ នឹងឈានដល់ ៨០% នៃអ្វីដែលសម្រេចបាននៅឆ្នាំ ២០១៩ ។ ប្រាក់ចំណូល ដែលទទួលបានពីវិស័យទេសចរណ៍នឹងមានចំនួន ២.៥ ទ្រីលានបាត (ជាង ៨២ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២៣ ក្រោមផែនការដើម្បីធ្វើឲ្យវិស័យនេះមានភាពរស់រវើកឡើងវិញនៅឆ្នាំ ២០២២ និង ២០២៣ ។ លោក Yuthasak Supasorn អភិបាលនៃ TAT បាននិយាយថា ថវិកាចំនួន ២.៥ ពាន់ពាន់លានបាតក្នុងឆ្នាំ ២០២៣
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 28, 2020 Khmernote
ខណៈជំងឺរាតត្បាតកំពុងបង្ខំឲ្យប្រទេសនានាលើពិភពលោក ដាក់ចេញវិធានការដើម្បីទប់ស្កាត់ការរីករាលដាល និងស្ដារសេដ្ឋកិច្ចឡើងវិញ សហគ្រាសអាឡឺម៉ង់ ស្វ៊ីស និងអ៊ីស្រាអែលបានឲ្យដឹងថា នឹងចាក់បញ្ចូលទឹកប្រាក់វិនិយោគ ៣៥០ លានដុល្លារក្នុងប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress សហគ្រាសអាឡឺម៉ង់ស្វ៊ីស និងអ៊ីស្រាអែលវិនិយោគទឹកប្រាក់ ៣៥០ លានដុល្លារលើវិស័យដូចជា ទេសចរណ៍ឌីជីថល ការចាប់ផ្តើមអាជីវកម្មឌីជីថល ការថែទាំសុខភាព និងការផលិតឧបករណ៍វេជ្ជសាស្ត្រផ្ទាល់ខ្លួននៅវៀតណាម។ អតីតអធិការបតីអាល្លឺម៉ង់លោក Philipp Rosler បានធ្វើការលើកឡើងនៅពេលជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc កាលពីពេលថ្មីៗនេះ ដោយលោកបានដឹកនាំប្រតិភូធុរកិច្ចបរទេសដែលកំពុងស្វែងរកឱកាសនៅប្រទេសវៀតណាម។ លោក Rosler បាននិយាយថា វិនិយោគិនមួយចំនួនគ្រោងនឹងផ្លាស់ប្តូររោងចក្រផលិតរបស់ពួកគេពីទីផ្សារផ្សេងទៀតទៅកាន់ប្រទេសវៀតណាម។ នៅពេលដែលពួកគេរក្សាបរិយាកាសធុរកិច្ចរបស់វៀតណាមដោយយកចិត្តទុកដាក់ខ្ពស់វិនិយោគិនរំពឹងថា រដ្ឋាភិបាលវៀតណាមនឹងដកការរឹតត្បិតទាក់ទងនឹងនីតិវិធីរដ្ឋបាល។
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 28, 2020 Chan Sreyny
ឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវអំណោយជាមូលប្បទានប័ត្រដែលមានទឹកប្រាក់ចំនួន ២៥,០០០ ដុល្លារដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដើម្បីចូលរួមចំណែកស្ដារហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយគ្រោះជំនន់ទឹកភ្លៀងកាលពីខែតុលាកន្លងមកនោះ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម ហ៊ុន សារឿន អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក និងជាអ្នកនាំពាក្យក្រសួងការបរទេសបន្ទាប់ពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអនុញ្ញាតឱ្យឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងការបរទេស។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 28, 2020 Khmernote
យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងថ្មី ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារមន្ទីរខេត្តពោធិ៍សាត់ នឹងត្រូវស្ថាបនាខែធ្នូខាងមុខនេះ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរក្រុងពោធិ៍សាត់ ដឹកនាំដោយ លោក ក្រូច សុខុន អភិបាលរងក្រុង តំណាង លោក ចាប នាង អភិបាលនៃគណ:អភិបាលក្រុង បានដឹកនាំជំនាញពាក់ព័ន្ធ រួមជាមួយក្រុមហ៊ុនមកពីភ្នំពេញ ចុះពិនិត្យ និងខួងយកសំណាក់ដី ដើម្បីធ្វើតេស្តជំរៅ និងគុណភាពដីនៃគម្រោងសាងសង់ស្ពានថ្មើរជើង នៅចំណុចផ្លូវជាតិលខ៥ ចន្លោះសារមន្ទីរខេត្ត និងស្ថានីយប្រេងឥន្ធនៈតេលា។ គួរបញ្ជាក់ផងដែរថា ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្តពោធិ៍សាត់
- ទេសចរណ៍ទេសចរណ៍ November 28, 2020 Khmernote
ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប្រទេសកម្ពុជានៅតែជាគោលដៅទេសចរណ៍ល្អបំផុតរបស់ពិភពលោកនៅឆ្នាំ២០២០ ដោយសង្កត់ធ្ងន់ថា ស្ថាប័នអន្តរជាតិ និងគេហទំព័រជាច្រើនដែលមានជំនាញវាយតម្លៃចំណាត់ថ្នាក់កន្លែងទេសចរណ៍ល្អបំផុតនៅជុំវិញពិភពលោកបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាក្នុងចំណោមកន្លែងល្អបំផុតសម្រាប់ទស្សនា និងរស់នៅ។ ជាក់ស្ដែងក្រុមហ៊ុន My International Movers ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស អាមេរិក និង អូស្ត្រាលី បានចុះផ្សាយពីប្រទេសរួសរាយបំផុតទំាង ១០ សម្រាប់មកទស្សនា និងរស់នៅទូទាំងពិភពលោក។ ជាមួយគ្នានេះដែរថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ គេហទំព័រ OUTRAGE Travel បានចុះផ្សាយអំពីប្រទេសដ៏មានសុវត្ថិភាពបំផុតទាំង៥ សម្រាប់មកទស្សនានៅក្នុងតំបន់អាស៊ី ដោយកម្ពុជាត្រូវបានជាប់ជាប្រទេសដែលមានសុវត្ថិភាពបំផុត និងបង្ហាញថា ជាប្រទេសដែលមានវប្បធម៌ ព្រមទាំងបុរាណស្ថានបែបសាសនាដ៏សម្បូរបែប។ លើសពីនេះទៅទៀត កាលពីខែមីនា ឆ្នាំ២០២០ កម្ពុជាក៏ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំ២០២០
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 28, 2020 Chan Sreyny
កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ប្រទេសថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទិញវ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ២៦ លានដូសដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford ។ វ៉ាក់សាំងនេះត្រូវបានគេរំពឹងថា នឹងចែកចាយនៅពាក់កណ្តាលឆ្នាំ ២០២១ ដែលនឹងផ្ដល់ឱ្យមនុស្សចំនួន ១៣ លាននាក់នៅក្នុងចំណោមប្រជាជនចំនួន ៦៩ លាននាក់ក្នុងប្រទេស។ វិទ្យាស្ថានវ៉ាក់សាំងជាតិរបស់ថៃ បានចុះហត្ថលេខាលើកិច្ចសន្យាទីផ្សារជាមុនដែលមិនអាចសងប្រាក់វិញបានដែលមានតម្លៃ ២.៣៨ ពាន់លានបាត (៧៩ លានដុល្លារ) ជាមួយក្រុមហ៊ុន AstraZeneca ដើម្បីបម្រុងផ្គត់ផ្គង់បេក្ខជនវ៉ាក់សាំង។ កិច្ចព្រមព្រៀងចំនួន ៣.៦៧ ពាន់លានបាត (១២១
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 27, 2020 Chan Sreyny
ប្រជាជនកម្ពុជាជិត ៥ ម៉ឺននាក់កំពុងត្រូវបានជួលឱ្យធ្វើការជាពលករចំណាកស្រុកនៅសាធារណរដ្ឋកូរ៉េទោះបីមានការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ។ ការធ្វើបច្ចុប្បន្នភាព ត្រូវបានគូសបញ្ជាក់កាលពីម្សិលមិញនៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្ដម អ៊ិត សំហេង និងឯកឧត្ដម Park Heung Kyeon ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា នៅការិយាល័យក្រសួងនៅទីក្រុងភ្នំពេញ។ យោងតាមឯកឧត្ដម Park Heung Kyeon បានឱ្យដឹងថាប្រទេស និងប្រជាជនរបស់គាត់ពេញចិត្តចំពោះចរិតល្អរបស់ពលករកម្ពុជារហូតមកដល់ពេលនេះ។ ឯកឧត្ដម អ៊ិត សំហេង បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតក៏ដូចជាសាធារណរដ្ឋកូរ៉េ និងប្រជាជនកូរ៉េដែលបានផ្តល់ឱកាសដល់ពលករកម្ពុជា។ ឯកឧត្ដម ក៏បានលើកទឹកចិត្តប្រទេសកូរ៉េខាងត្បូងឱ្យទទួលយកពលករចំណាកស្រុកពីកម្ពុជាបន្ថែមទៀត ជាពិសេសនៅពេលដែលជំងឺរាតត្បាតកំពុងធូរស្រាល។ គួរឱ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ ២០០៧










