ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយរបស់ជប៉ុន (ANA) សម្រេចបើកការហោះហើរពីជប៉ុន ត្រង់មកភ្នំពេញវិញហើយ
អាជីវកម្ម
December 3, 2020
Khmernote
ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយរបស់ជប៉ុន All Nippon Airways (ANA) សម្រេចបើកការហោះហើរពីជប៉ុន ត្រង់មកភ្នំពេញវិញហើយចាប់ពីខែធ្នូ ឆ្នាំ២០២០នេះតទៅ ក្រោយផ្អាកអស់មួយរយៈពេល ដោយសារការរីករាលដាលនៃជំងឺ Covid-19។ យោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់ Cambodia Airports នាថ្ងៃទី០៣ ខែធ្នូ នេះបានបង្ហាញយ៉ាងដូច្នេះថា៖ « [សូមស្វាគមន៍ការត្រឡប់មកវិញ] សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដៃគូរបស់យើងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ត្រលប់មកកាន់ប្រទេសកម្ពុជាវិញ! យើងនឹកអ្នក!
យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានភ្ជាប់ជើងហោះហើររបស់ខ្លួនឡើងវិញរវាងភ្នំពេញ – ណារីតា (តូក្យូ) ចាប់ពីខែធ្នូនេះ។ ប្រតិបត្តិការហោះហើរ(charter flight)សម្រាប់ពេលនេះ មាននៅថ្ងៃទី ០២, ០៥, ០៩, ១៦, ១៩ ធ្នូ ២០២០ និង ០៩, ២៣ មករា ២០២១៕



ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


