- សេដ្ឋកិច្ចសេដ្ឋកិច្ច November 26, 2020 Chan Sreyny
អធិការបតីអង់គ្លេសលោក Rishi Sunak បានព្រមានថា ចក្រភពអង់គ្លេសនឹងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅបំផុតក្នុងរយៈពេលជាង ៣០០ ឆ្នាំដោយសារលទ្ធផលនៃការរីករាលដាលនៃជំងឺ Covid-19 ដោយអត្រាអត់ការងារធ្វើរំពឹងថានឹងឈានដល់ ៧.៥% ខណៈពេលដែលលោកបានដាក់ចេញផែនការចំណាយរបស់រដ្ឋាភិបាល។ លោក Sunak បានប្រកាសពីថវិការាប់ពាន់លានផោនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដើម្បីលើកកម្ពស់ការងារ និងគាំទ្រដល់កម្មករដែលមានប្រាក់ខែទាបប៉ុន្តែលោកបានកាត់បន្ថយថវិកាសម្រាប់គោលនយោបាយ ដោយលោកបាននិយាយថា ពិបាកនឹងបង្ហាញអំពីភាពត្រឹមត្រូវដូចជាការដំឡើងប្រាក់ខែក្នុងវិស័យសាធារណៈ និងជំនួយក្រៅប្រទេសជាដើម។ លោក Sunak បាននិយាយនៅក្នុងសភាថា « ភាពអាសន្នផ្នែកសុខភាពរបស់យើងមិនទាន់ចប់នៅឡើយទេ ហើយភាពអាសន្នផ្នែកសេដ្ឋកិច្ចរបស់យើងទើបតែចាប់ផ្តើម »។ « ដូច្នេះអាទិភាពបន្ទាន់របស់យើង គឺការពារអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជន »។ គួរឱ្យដឹងផងដែរថា ជាមួយនឹងការចាក់សោប្រទេសជាថ្មីបានគំរាមកំហែងដល់ការខូចខាតសេដ្ឋកិច្ចបន្ថែមទៀត ដោយលោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 26, 2020 Khmernote
នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឯកឧត្តមឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ និងលោក នីក ប៊ែរេសហ្វត អ្នកតំណាងនិវេសនដ្ឋានយូអិនឌីភី (UNDP) ប្រចាំនៅកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួន ៣ លានដុល្លារអាមេរិក ដែលមានការចូលរួមរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានជាសាក្សី។ យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានកាលពីម្សិលមិញ គម្រោងនេះនឹងត្រូវបានអនុវត្តដោយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ដោយមានគោលបំណងទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបំពុលដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ តាមរយៈការជំរុញឱ្យមានការអនុវត្តតាមគោលការណ៍ 4Rs (កុំប្រើ-Refuse កាត់បន្ថយ-Reduce ប្រើឡើងវិញ-Reuse និងកែច្នៃយកមកប្រើប្រាស់-Recycle)។ ទន្ទឹមនឹងនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 26, 2020 Khmernote
ប្រភពពរដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃពុធ ថា ប្រទេសជប៉ុនគ្រោងនឹងអនុវត្តការលើកទឹកចិត្តពន្ធសម្រាប់ជនបរទេសរយៈពេលវែង ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយប្រទេសទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏សំខាន់មួយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kyodonews ។ តាមប្រព័ន្ធបច្ចុប្បន្នជប៉ុនដាក់ពន្ធលើទ្រព្យសម្បត្តិរបស់ជនបរទេស ប្រសិនបើពួកគេរស់នៅក្នុងប្រទេសនេះអស់រយៈពេលជាង ១០ ឆ្នាំ ប៉ុន្តែវិធានការណ៍ពិសេសដែលត្រូវណែនាំនឹងអនុញ្ញាតឱ្យពួកគេត្រូវបានរួចផុតពីការដាក់ពន្ធនេះ។ ប្រភពដដែលបានបន្តថា រដ្ឋាភិបាលក៏គ្រោងនឹងអនុញ្ញាតឱ្យក្រុមហ៊ុនដែលមិនបានចុះបញ្ជីរួមទាំងមូលនិធិវិនិយោគ បន្ថែមប្រាក់ឈ្នួលដល់នាយកប្រតិបត្តិចំពោះការចំណាយអាជីវកម្ម ដើម្បីជួយកាត់បន្ថយពន្ធសាជីវកម្មរបស់ពួកគេ។ យ៉ាងណាមិញការលើកទឹកចិត្តពន្ធនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងកញ្ចប់កំណែទម្រង់ពន្ធសម្រាប់ឆ្នាំ២០២១ ខណៈគណៈរដ្ឋមន្រ្តីត្រូវបានគេរំពឹងថានឹងអនុម័តគម្រោងនេះនៅចុងឆ្នាំនេះ។ គួរបញ្ជាក់ផងដែរថា យោងតាមសន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកលចុងក្រោយបង្អស់ពីក្រុមអ្នកជំនាញដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Z/Yen Group និងវិទ្យាស្ថានអភិវឌ្ឍន៍ចិនដែលបានចេញផ្សាយកាលពីខែកញ្ញា ទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍បានឈរនៅលំដាប់កំពូលពីរបន្ទាប់មក គឺសៀងហៃ តូក្យូ ហុងកុង និងសិង្ហបុរី។ ប្រភពពីគណបក្សកាន់អំណាចបានឲ្យដឹងថា អ្នកជំនាញហិរញ្ញវត្ថុដែលមានជំនាញខ្ពស់ជាច្រើនមកពីបរទេសតែងចាកចេញពីប្រទេសជប៉ុនក្នុងរយៈពេល ១០ ឆ្នាំ
- អាជីវកម្មអាជីវកម្ម November 26, 2020 Chan Sreyny
ការបានខាតបង់ប្រាក់សុទ្ធសម្រាប់ត្រីមាសទី៣ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia របស់ម៉ាឡេស៊ី បានកើនឡើងបើធៀបនឹងឆ្នាំមុន ដោយសារតែការធ្លាក់ចុះនៃទ្រព្យសម្បត្តិ និងតម្រូវការធ្វើដំណើរទាប។ យោងតាមសារព័ត៌មានស៊ីនហួបានឱ្យដឹងថា AirAsia បានខាតបង់ប្រាក់សុទ្ធសម្រាប់រយៈពេល ៣ ខែគិតមកដល់ខែកញ្ញា មានចំនួន ៨៥១.៧៨ លានរីងហ្គីត (២០៨.៣៩ លានដុល្លារ) បើប្រៀបធៀបទៅនឹងការខាតបង់ចំនួន ៥១.៤៤ លានរីងហ្គីតកាលពីមួយឆ្នាំមុន។ ប្រាក់ចំណូលរបស់ AirAsia បានធ្លាក់ចុះ ៨៥.៦% ស្មើនឹង ៤៤២.៩១ លានរីងហ្គីតពី ៣.០៧ ពាន់លានរីងហ្គីត។ ក្នុងរយៈពេល ៩ ខែក្រុមហ៊ុន AirAsia Group
- ទេសចរណ៍ទេសចរណ៍ November 25, 2020 Chan Sreyny
គម្រោងជួសជុល និងលើកតម្លៃនៃប្រាសាទទន្លេស្ងួតដែលគេស្គាល់ថាជាមន្ទីរពេទ្យមួយក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ កំពុងវិវឌ្ឍន៍ទៅមុខជាលំដាប់ និងលេចចេញជារូបរាងដ៏ស្រស់ស្អាតបណ្តើរៗហើយ។ បើតាមមន្ត្រីជំនាញអះអាងថា នឹងបញ្ចប់គម្រោងជួសជុលនៅចុងឆ្នាំ ២០២០។ លោក ជា សារិទ្ធិ ប្រធានគម្រោងជួសជុលប្រាសាទទន្លេស្ងួតបានឱ្យដឹងថា ក្រោយពេលចាប់ផ្តើមអនុវត្តគម្រោងជួសជុល កាលពីអំឡុងខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅរហូតមកដល់បច្ចុប្បន្ននេះ បានធ្វើការជួសជុលដល់រួតទី៣៦ នៃតួប្រាសាទហើយ និងកំពុងបន្តជួសជុលនៅផ្នែកកំពូលប្រាសាទទៀត។ លោកបន្តថា ដោយសារតែផ្នែកកំពូលមានការបាត់ថ្មចាស់ច្រើន ដូច្នេះក្រុមការងារកំពុងស្វែងរកថ្មនៅផ្នែកខាងក្រោមដើម្បីរៀបចំផ្គុំទៅតាមទ្រង់ទ្រាយដើម។ លោកបន្ថែមទៀតថា ដំណើការជួសជុលប្រាសាទទន្លេស្ងួតមានបញ្ហាប្រឈមច្រើន ដោយសារការខូចខាតមានលក្ខណៈធ្ងន់ធ្ងរ ព្រោះទម្រនៃបាតប្រាសាទស្រុតចូលទៅក្នុងស្រទាប់ដីខ្សាច់រហូតទៅដល់ ១០សង់ទីម៉ែត្រ ចំណែកផ្នែកនៃខឿនប្រាសាទក៏មានការស្រុតចុះដូចគ្នា ទោះជាយ៉ាងនេះក្តីក៏គម្រោងនេះនឹងបញ្ចប់ត្រឹមចុងឆ្នាំ ២០២០ ខាងមុខនេះ។ លោកបញ្ជាក់ថា កិច្ចការដែលយើងបន្តធ្វើសព្វថ្ងៃយើងបានផ្គុំថ្មប្រាសាទហ្នឹងឡើងទៅដល់រួតទី៣៦ និងផ្នែកខ្លះនៅត្រង់ជ្រុងអាគ្នេយ៍នៃប្រាង្គកណ្តាលមានការបាត់បង់ថ្មបែកបាក់ពុកផុយច្រើន
- BoostrongBoostrong November 25, 2020 Khmernote
អ្នកស្រី ប៉ិ ម៉ានិ ជាកម្មការនីធ្វើការវេនយប់នៅរោងចក្រផលិតនាឡិកាមួយកន្លែងក្នុងខេត្តស្វាយវៀង រាល់ល្ងាចមុនពេលចូលធ្វើការ អ្នកស្រីតែងតែទិញប៊ូសស្រ្តងយកទៅញ៉ាំដើម្បីកុំឲ្យងងុយពេលម៉ោងធ្វើការ នៅល្ងាចថ្ងៃទី 24 វិច្ឆិកានេះ អ្នកស្រីគ្រាស់កំប៉ុងប៊ូសស្រ្តងមក ស្រាប់តែឃើញលេខ 1,000$ លើក្រវិលកំប៉ុងប៊ូសស្រ្តង។ អ្នកស្រី ប៉ិ ម៉ានិ រស់នៅភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយវៀង ស្វាម៉ីមានមុខរបរធ្វើស្រែ និងមានកូន 2 នាក់។ សព្វថ្ងៃព្រោះតែជីវភាពពិបាកយ៉ាប់យ៉ឺន ហើយត្រូវចំណាយឲ្យកូនទាំងពីររៀនសូត្រថែមទៀត អ្នកស្រីក៏ត្រូវបង្ខំចិត្តទៅធ្វើការវេនយប់ ដើម្បីរកប្រាក់បន្ថែម។ អ្នកស្រី ប៉ិ ម៉ានិ បានប្រាប់ឲ្យដឹងថា៖ « អ្នកស្រីតែងតែពិសាប៊ូសស្រ្តង
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 25, 2020 Khmernote
ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នឹងត្រូវបានភ្ជាប់ទឹក ភ្ជាប់ដី ដោយស្ពានមួយខ្សែតម្លៃជិត ៦០លានដុល្លារអាមេរិក ចូលខ្លួនមកសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋជាពិសេសអ្នករស់នៅក្នុងខេត្តទាំងពីរនេះ។ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គឺជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ។ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ November 25, 2020 Khmernote
យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg កាលពីថ្ងៃអង្គារម្សិលមិញនេះ លោក Elon Musk ស្ថាបនិកក្រុមហ៊ុនផលិតរថយន្តដ៏ល្បីគឺ Tesla បានក្លាយជាអ្នកមានបំផុតទី២ នៅលើពិភពលោក ដោយបានទម្លាក់លោក Bill Gates ចេញពីតំណែង ប៉ុន្តែមហាសេដ្ឋីវ័យក្មេងរូបនេះ នឹងមិនអាចយកឈ្នះលើអ្នកជំនួញជើងចាស់ Bill Gates បានឡើយប្រសិនបើ លោក Gates មិនបានបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ចំនួន ២៦ ពាន់លានដុល្លារទៅឲ្យមូលនិធិ Bill & Melinda Gates ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦។ នេះបើយោងតាមការចុះផ្សាយពីរបស់សារព័ត៌មាន entrepreneur។ តាមប្រភពដដែលបានឲ្យដឹងថា មហាសេដ្ឋីសញ្ជាតិកាណាដា Elon










