- បុគ្គលជោគជ័យបុគ្គលជោគជ័យ November 24, 2020 Khmernote
លោក Elon Musk ស្ថាបនិកក្រុមហ៊ុនផលិតរថយន្តដ៏ល្បីគឺ Tesla បានក្លាយជាអ្នកមានបំផុតទី២ នៅលើពិភពលោក ដោយបានដណ្ដើមដំណែងរបស់ស្ថាបនិកក្រុមហ៊ុន Microsoft គឺមហាសេដ្ឋីចិត្តធំ៌ Bill Gates។ យោងតាមការចុះផ្សាយដោយសារព័ត៌មាន entrepreneur ការបោះជំហានទៅរកតំណែងដ៏ធំមួយនេះ គឺដោយសារតែ ការកើនឡើងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ខ្ពស់ Tesla។ ដោយយោងតាម សន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ការកើនឡើងចំនួន ៦.៥៨% នៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនបាននាំឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវ័យក្មេងរូបនេះ ឡើងដល់ទៅ ១២៧.៩ ពាន់លានដុល្លារ ច្រើនជាងលោក Bill Gates ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១២៧.៧ លានដុល្លារ។ មហាសេដ្ឋីសញ្ជាតិកាណាដា
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 24, 2020 Khmernote
យោងតាមទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី Yoshihide Suga បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនចាំបាច់ត្រូវបង្កើតមូលនិធិរហូតដល់ ១០ ទ្រីលានយ៉េន (៩៦ ពាន់លានដុល្លារអាមេរិក) ដើម្បីវិនិយោគលើការផ្លាស់ប្ដូរភាពបៃតង និងឌីជីថលនៃសង្គម ដែលជាគោលដៅសំខាន់សម្រាប់លោកនាយករដ្ឋមន្ត្រី Yoshihide Suga ។ លោក Mitsumaru Kumagai ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Daiwa បានមានប្រសាសន៍ថា៖ « ការបង្កើតនេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃថវិកាបន្ថែមនាពេលខាងមុខ »។ ជាមួយគ្នានេះ លោក Kumagai ដែលត្រូវបានតែងតាំងជាអ្នកប្រឹក្សាម្នាក់ក្នុងចំនោមអ្នកប្រឹក្សាថ្មីចំនួន ៦ នាក់របស់លោក Sugag នេះបានបន្ថែមថា ថវិកាបន្ថែមទីបីនៅឆ្នាំនេះទំនងជាត្រូវចំណាយសរុបប្រមាណ ១៥
- អាជីវកម្មអាជីវកម្ម November 24, 2020 Chan Sreyny
រោងចក្រមួយចំនួនរបស់ក្រុមហ៊ុនផលិតស្រោមដៃដ៏ធំជាងគេ Top Glove របស់ម៉ាឡេស៊ី នឹងត្រូវបិទជាដំណាក់កាលសម្រាប់ការត្រួតពិនិត្យ និងការដាក់ឱ្យនៅដាច់ដោយឡែកដើម្បីធ្វើតេស្ដិ៍រកជំងឺ Covid-19 ខណៈពេលដែលកម្មកររបស់រោងចក្រនេះជាង ២,០០០នាក់ បានធ្វើតេស្តិ៍វិជ្ជមានជំងឺ Covid-19 នេះបើយោងតាមប្រសាសន៍របស់រដ្ឋាភិបាលម៉ាឡេស៊ី។ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងនៅក្នុងតំបន់ដែលមានរោងចក្រ និងកន្លែងស្នាក់នៅដែលមានកម្មករចំនួន ២,៤៥៣នាក់ បានធ្វើតេស្ត៍វិជ្ជមានក្នុងចំណោមកម្មករ ៥,៧៧៧នាក់ ដែលត្រូវបានពិនិត្យ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបាននិយាយថា អគាររោងចក្រចំនួន ២៨ នឹងត្រូវបិទជាដំណាក់កាល ប៉ុន្តែមិនបានផ្តល់ពេលវេលាច្បាស់លាស់ទេ។ Top Glove ក៏បាននិយាយផងដែរថា ខ្លួនបានបញ្ឈប់ផលិតកម្មជាបណ្តោះអាសន្ននៅរោងចក្រចំនួន ១៦ ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន។ គួរឱ្យដឹងផងដែរថា Top Glove
- អាជីវកម្មអាជីវកម្ម November 24, 2020 Chan Sreyny
អ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ ត្រូវការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ដើម្បីហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍ Qantas របស់អូស្រ្តាលី នេះបើយោងតាមប្រសាសន៍របស់នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Qantas ។ លោកបន្ថែមថា ច្បាប់នេះទំនងជាក្លាយជារឿងធម្មតានៅទូទាំងឧស្សាហកម្មទេសចរណ៍។ នាយកប្រតិបត្តិក្រុមហ៊ុន Qantas លោក Alan Joyce បាននិយាយកាលពីថ្ងៃចន្ទ ទី ២៣ ខែវិច្ឆិកាថា « ក្រុមហ៊ុនដឹកជញ្ជូន Qantas នឹងអនុវត្តវិធានការណ៍នេះនៅពេលដែលវ៉ាក់សាំងការពារជំងឺ Covid-19 ត្រូវបានផ្តល់ជូនសាធារណជន »។ លោកបានបន្តថា « យើងកំពុងពិនិត្យមើលការផ្លាស់ប្តូរលក្ខខណ្ឌរបស់យើង ដើម្បីប្រាប់អ្នកដំណើរអន្តរជាតិថា យើងនឹងស្នើសុំឱ្យប្រជាជនមានការចាក់វ៉ាក់សាំងមុនពេលពួកគេអាចឡើងយន្តហោះបាន »។ «
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 24, 2020 Khmernote
អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា គណៈរដ្ឋមន្រ្តីកាលពីថ្ងៃច័ន្ទ បានផ្ដល់ភ្លើងខៀវដល់គម្រោងដែលមានគោលបំណង ដើម្បីស្ដារសេដ្ឋកិច្ចដែលត្រូវបានវាយប្រហារដោយជំងឺ Covid-19។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ថវិកាចំនួន ១៥២ពាន់លានបាត (ប្រមាណ ៥ ពាន់លានដុល្លារ) ត្រូវបានគេកំណត់សម្រាប់កិច្ចខិតខំប្រឹងប្រែងដែលក្នុងនោះ ១៦,៤៦ ពាន់លានបាត (ប្រមាណ ៥៤១ លានដុល្លារ) នឹងត្រូវចំណាយទៅលើការបង្កើតការងារ និងដំឡើងប្រាក់ខែ ឬ ជួលកម្មករឡើងវិញដូចជា គម្រោងរបស់ក្រសួងការងារក្នុងការគាំទ្រដល់ការជ្រើសរើសនិស្សិតទើបបញ្ចប់ការសិក្សា។ ដោយឡែកថវិកាចំនួន ៤៥ ពាន់លានបាត (ប្រមាណ ១.៤៨ ពាន់លាន)
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 24, 2020 Chan Sreyny
ចំនួនប្រជាជនអត់ការងារធ្វើនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងចំនួន ២.៦៧ លាននាក់ដោយសារជំងឺរាតត្បាត Covid-19 ដែលធ្វើឱ្យចំនួនអ្នកអត់ការងារធ្វើកើនដល់ ៩.៧៧ លាននាក់ក្នុងខែសីហា ឬពី ៥.២៣% ដល់ ៧.០៧% នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកស្រី Sri Mulyani Indrawati ។ លោកស្រីបានចង្អុលបង្ហាញថា ការកើនឡើងអត្រាអ្នកអត់ការងារធ្វើនឹងមានផលប៉ះពាល់ដល់ការកាត់បន្ថយអត្រាសុខុមាលភាពរបស់ប្រជាជន ប៉ុន្តែជំនួយសង្គមពីរដ្ឋាភិបាលបានជួយដោះស្រាយបញ្ហានេះ។ យោងទៅតាមលោកស្រី Sri Mulyani Indrawati បានឱ្យដឹងថា អត្រាថយចុះនៃសុខុមាលភាពត្រូវបានឆ្លុះបញ្ចាំងដោយមនុស្សកាន់តែច្រើន ដែលបានផ្លាស់ប្តូរការងារពីវិស័យផ្លូវការទៅក្រៅផ្លូវការ៕ អត្ថបទ៖ នីតា ប្រភព៖ xinhuanet
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 24, 2020 Khmernote
នៅដំណើរចុះពិនិត្យវឌ្ឍនភាព នៃការបង្ករបង្កើនផល ការស្តារឡើងវិញ និងនាំយកពូជស្រូវជាង៨០តោន ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា ឆ្នាំ ២០២០នេះ ការដាំស្រូវសម្រេចបានលើសផែនការ គឺបាន១០៧.៥%ជាង តែដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ នាំឱ្យមានភាពរាំងស្ងួតនៅដើមរដូវ បន្ទាប់មកមានទឹកជំនន់ដោយសារទឹកភ្លៀង បណ្តាលឱ្យមានការខូចខាតផលដំណាំមួយចំនួន ដែលមិនអាចស្តារឡើងវិញបានទាំងស្រុង ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្តថា គ្រោះទឹកជំនន់ដោយសារទឹកភ្លៀងថ្មីៗនេះ នៅទូទាំងខេត្តកំពង់ធំបានប៉ះពាល់ដល់ស្រែជាង ១៨០០០ ហិកតា និងរងការខូចខាតទាំងស្រុងជាង ១០០០០ ហិកតា ហើយគិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកានេះ ការស្តារឡើងវិញចំពោះផ្ទៃដីដែលអាចស្តារបានគឺសម្រេចបានជាង ៨០%ហើយ ។ គួរបញ្ជាក់ផងដែរថានាព្រឹកថ្ងៃច័ន្ទ
- អចលនទ្រព្យអចលនទ្រព្យ November 23, 2020 Khmernote
វិនិយោគិនសិង្ហបុរីជាច្រើននឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីសិក្សាពីឱកាសវិនិយោគនៅក្នុងវិស័យសំណង់លំនៅដ្ឋាន និងអចលនទ្រព្យបន្ទាប់ពីស្ថានការណ៍នៃជំងឺកូវីដ-១៩ បានធូរស្បើយ។ ដំណឹងនេះត្រូវបានលើកឡើងដោយ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា លោក Michael Tan Keng Siong ក្នុងជំនួបលាគ្នាជាមួយនឹងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ។ នាឱកាសនោះដែរ ឯកអគ្គរដ្ឋទូតចប់អណត្តិបានអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះភាពជោគជ័យរបស់ខ្លួនក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសង្កត់ធ្ងន់ថា មន្រ្តីស្ថានទូតគ្រប់លំដាប់ថ្នាក់មានមោទនភាពក្នុងការបំពេញបេសកកម្មនៅប្រទេសកម្ពុជា ដែលពួកគេមានអារម្មណ៍ថាមានសុវត្ថិភាព និងមានសេរីភាពក្នុងការធ្វើដំណើរ និងធ្វើការងារធម្មតា ខណៈប្រជាជននៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងតស៊ូនឹងរោគរាតត្បាតនេះ។ ទន្ទឹមនឹងនេះលោក Michael Tan Keng Siong បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលបានគាំទ្រ










