ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះការនាំចេញកៅស៊ូរបស់កម្ពុជាកើនឡើង ២១%
សេដ្ឋកិច្ច November 30, 2020 Chan Sreyny

យោងតាមអគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ២៤២,៩២២តោន ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២០ ពោលគឺកើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូបាននិយាយថា កម្ពុជារកចំណូលបានចំនួន ៣១៨ លានដុល្លារពីការនាំចេញទំនិញក្នុងអំឡុងខែមករា-តុលា ឆ្នាំនេះគឺកើនឡើង ១៩.៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។



លោក ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានមានប្រសាសន៍ថា « កៅស៊ូស្ងួត ១តោន ជាមធ្យមមានតម្លៃ ១,៣១១ ដុល្លារក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ គឺមានតម្លៃទាបជាងរយៈពេលដូចគ្នានឹងឆ្នាំមុន ១៩ ដុល្លារ »។

គួរឱ្យដឹងផងដែរថា រហូតមកដល់បច្ចុប្បន្នប្រទេសកម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០១,៩១៤ហិកតា ដែលក្នុងនោះផ្ទៃដី ២៩០,០១៣ហិកតា ឬ ៧២% បានដុះលូតលាស់ធំល្មមដែលអាចយកទៅប្រើប្រាស់បាន៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet