ថ្មីជាប្រវត្តិសាស្ត្រប្រដាល់គុនខ្មែរប៊ូសស្ត្រងសហការជាមួយទូរទស្សន៍ហង្សមាស
Boostrong November 28, 2020 Khmernote

កម្មវិធីប្រកួតស្វែងរកកំពូលស្តេចប្រដាល់គុនខ្មែរទូទាំងប្រទេស King of Fighter ដែលប្រមូលផ្តុំដោយកីឡាករដ៏ក្លាហានមកពីគ្រប់ទិសទី ដើម្បីបំពេញមហ្ឆិតាវៃដណ្តើមយកជ័យលាភីដែលមានតែមួយរូបគត់ ព្រមជាមួយប្រាក់រង្វាន់រាប់ម៉ឺនដុល្លា ដែលចាប់ផ្តើមឡើងនៅថ្ងៃទី 5 ធ្នូ ឆ្នាំ 2020 រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 6 ល្ងាច ដល់ ម៉ោង 8 យប់ ក្នុងផ្សារទំនើប AEON MALL SEN SOK CITY ជាន់ទី២ និងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។

មហាព្រឹត្តិការណ៍ប្រកួតស្វែងរកស្តេចប្រដាល់គុនខ្មែរទូទាំងប្រទេស King of Fighter ជាកំពូលព្រឹត្តិការណ៍ប្រកួតប្រដាល់ដ៏អស្ចារ្យ និងជាប្រវត្តិសាស្រ្តដំបូងគេបង្អស់ ដែលត្រូវបានរៀបចំឡើងដោយស្ថានីយទូរទស្សន៍ហង្សមាស សហការជាមួយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តង ព្រមជាមួយសហព័ន្ធប្រដាល់គុនខ្មែរ។ នៅលើសង្វៀនប្រយុទ្ធដ៏ក្តៅគគុកនេះ នឹងមានឈុតឆាកប្រយុទ្ធថ្មីប្លែកកក្រើក រវាងកំពូលកីឡាករដែលពោពេញដោយកំលាំងខ្លាំងក្លា ថាមពលវាយប្រយុទ្ធដ៏មហិមា ជាច្រើនរូប មកពីគ្រប់ទីកន្លែង គ្រប់តំបន់ ទូទាំងប្រទេស មានទាំងកីឡាករអាជីពនិងមិនអាជីព ជើងចាស់និងជើងថ្មី មកប្រមូលផ្តុំគ្នា ដើម្បីបណ្តើមយករង្វាន់ រាប់ម៉ឺនដុល្លា ដែលមានតែមួយរូបគត់ដំបូងគេបង្អស់ របស់ King of Fighter ។

បើតាមក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តង បានបញ្ជាក់ឲ្យដឹងថា “កំពូលព្រឹតិ្តការណ៍ប្រកួតដ៏អស្ចារ្យនេះរៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមជួយលើកស្ទួយវិស័យប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើន និងល្បីរន្ទឺថែមមួយកំរិតទៀត ហើយក្រុមហ៊ុនសង្ឃឹមថាកម្មវិធីប្រដាល់ជាប្រវត្តិសាស្ត្រមួយនេះនឹងធ្វើឲ្យបងប្អូនទូទាំងប្រទេសពេញចិត្តខ្លាំងជាមិនខាន។”

បើចង់ដឹងឲ្យកាន់តែច្បាស់ ថាកំពូលព្រឹត្តិការណ៍ប្រកួតស្វែងរកស្តេចប្រដាល់គុនខ្មែរទូទាំងប្រទេសនះ អស្ចារ្យកំរិតណា សូមកុំភ្លេចរង់ចាំ ទស្សនាទាំងអស់គ្នា រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 6 ល្ងាច ដល់ ម៉ោង 8 យប់ តាមរយៈស្ថានីយទូរទស្សន៍ហង្សមាស HDTV។