ព័ត៌មានចុងក្រោយ
  • YouTube ចាប់ផ្តើមដាក់ការផ្សាយពាណិជ្ជកម្មលើវីដេអូមួយចំនួន ប៉ុន្តែមិនបង់លុយឱ្យ Channel ទាំងនោះទេ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 21, 2020 Chan Sreyny

    នាពេលបច្ចុប្បន្ន គេហទំព័រ YouTube បានចែករំលែកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មជាមួយអ្នកផលិតវីដេអូ ដែលបានចុះឈ្មោះក្នុងគម្រោងភាពជាដៃគូរបស់ខ្លួន នៅពេលដែលវាបង្ហាញការផ្សាយពាណិជ្ជកម្មមុន ឬក្នុងមាតិការបស់ពួកគេ។ ប៉ុន្តែ YouTube និយាយថា ខ្លួននឹងចាប់ផ្តើមដាក់ការផ្សាយពាណិជ្ជកម្មលើវីដេអូមួយចំនួនពី Channels ដែលមិនមែនជាផ្នែកនៃគម្រោងភាពជាដៃគូរបស់ខ្លួន។ ការផ្លាស់ប្តូរលក្ខខណ្ឌប្រើប្រាស់របស់ YouTube មានន័យថា YouTube នឹងមិនចែករំលែកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មទាំងនោះជាមួយអ្នកបង្កើតវីដេអូឡើយ។ វាក៏អាចមានន័យថា អ្នកមើលឃើញចំនួននៃការផ្សាយពាណិជ្ជកម្មកាន់តែខ្ពស់នៅលើគេហទំព័រ។ គម្រោងដែលជាដៃគូរបស់ YouTube គឺជាគម្រោងមួយដែលត្រូវដាក់ពាក្យសុំ ហើយអាចប្រើបានតែ Channels ដែលមានអ្នក Subscribe ចំនួន ១០០០នាក់ និងមានអ្នកមើលដល់ ៤០០០ ម៉ោងក្នុង ១ ឆ្នាំ។

  • វត្តមានវ៉ាក់សាំង Covid-19 អាចបណ្ដាលឲ្យប្រាក់ដុល្លារធ្លាក់ចុះយ៉ាងខ្លាំង ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ November 21, 2020 Khmernote

    ក្នុងរយៈពេល ២សប្តាហ៍នេះ ក្រុមហ៊ុនឱសថអាមេរិកចំនួន ២ បានបង្ហាញលទ្ធផលនៃការសាកល្បងព្យាបាលដំណាក់កាលទី៣ នៃវ៉ាក់សាំងរបស់ពួកគេ។ ការចែកចាយពីវ៉ាក់សាំង Covid-19 យ៉ាងទូលំទូលាយនឹងក្លាយជាដំណឹងដ៏ល្អសម្រាប់ពិភពលោក ប៉ុន្តែប្រហែលជាមិនល្អប៉ុន្មានទេសម្រាប់ប្រាក់ដុល្លារ ដោយយោងតាមការព្យាកររបស់ធនាគារអាមេរិក និង Citigroup រូបិយប័ណ្ណអាមេរិកអាចនឹងធ្លាក់ចុះដល់ ២០ ភាគរយនៅឆ្នាំ ២០២១ ។ ក្រុមហ៊ុនឱសថ Pfizer កាលពីពេលកន្លងទៅនេះបានប្រកាសថា វ៉ាក់សាំងរបស់ខ្លួនដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយ BioNTech របស់អាឡឺម៉ង់មានប្រសិទ្ធភាព ជាង ៩០% ខណៈថ្មីៗនេះ ក្រុមហ៊ុន Moderna របស់អាមេរិកក៏បាន​ប្រកាសថា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួនមានប្រសិទ្ធភាព ៩៥%។

  • សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ៖ ក្រុមហ៊ុនអាកាសចរណ៍ត្រូវការជំនួយ ៨០ លានដុល្លារបន្ថែមដើម្បីបន្តអាជីវកម្មទៅមុខទៀត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 21, 2020 Chan Sreyny

    ក្រុមហ៊ុនអាកាសចរណ៍ ត្រូវការទឹកប្រាក់រហូតដល់ ៨០ ពាន់លានដុល្លារបន្ថែមទៀត ដើម្បីបន្តអាជីវកម្ម នេះបើយោងតាមប្រធានសមាគមពាណិជ្ជកម្មនៃឧស្សាហកម្មទេសចរណ៍។ ប្រធានសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) លោក Alexandre de Juniac បាននិយាយថា « សម្រាប់ប៉ុន្មានខែខាងមុខនេះ ឧស្សាហកម្មទេសចរណ៍ត្រូវបានគេប៉ាន់ប្រមាណថាត្រូវការជំនួយពី ៧០ ទៅ ៨០ ពាន់លានដុល្លារអាមេរិក បើមិនដូច្នោះទេពួកគេនឹងមិនអាចបន្តអាជីវកម្មទៀតបានទេ »។ ក្រុមហ៊ុនអាកាសចរណ៍ គឺជាវិស័យមួយដែលរងគ្រោះខ្លាំងបំផុតដោយវិធានការណ៍នានា ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលដើម្បីបន្ថយការរីករាលដាលនៃជំងឺ Covid-19 ប៉ុន្តែពួកគេក៏បានទទួលជំនួយប្រមាណ ១៦០ ពាន់លានដុល្លារផងដែរ។ លោក de Juniac បន្តថា «

  • អាជ្ញាធរទេសចរណ៍ថៃ រំពឹងថា «ថ្ងៃវិសម្សកាលពិសេស» នៅចុងសប្ដាហ៍នេះនឹងអាចរកចំណូលបាន​ ៤១៦ លានដុល្លារពីភ្ញៀវទេសចរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 21, 2020 Khmernote

    អាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹង​ថា «ថ្ងៃវិសម្សកាលពិសេស» ដែលត្រូវបានរៀបចំឡើងនៅចុងសប្ដាហ៍នេះពោលគឺ ចាប់ពីថ្ងៃព្រហស្បតិ៍ មកដល់ពេលនេះ នឹងអាចរកចំណូលបានជាង ១២.៦ ពាន់លានបាត (៤១៦ លានដុល្លារអាមេរិក)។ យោងតាមអាជ្ញាធរទេសចរណ៍ថៃ «ថ្ងៃវិសម្សកាលពិសេស» នេះត្រូវបានរៀបចំឡើងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទេសចរណ៍ក្នុងស្រុក ដោយប្រជាជនចំនួន ៣.០២ លាននាក់ត្រូវបានគេរំពឹងថានឹងធ្វើដំណើរកម្សាន្ត។ ទោះបីជាយ៉ាងណាក្ដីអភិបាល (TAT) លោក Yuthasak Supasorn និយាយថា៖ «ករណី Covid-19 ថ្មីៗនេះ អាចមានឥទ្ធិពលលើផែនការរបស់អ្នកដំណើរ។ ខណៈនៅទីក្រុងបាងកកអ្នកការទូតហុងគ្រីម្នាក់បានធ្វើតេស្តវិជ្ជមានបន្ទាប់ពីបានទាក់ទងជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី។ ដោយឡែកនៅឯរ៉ាយ៉ុងទាហានកូរ៉េខាងត្បូងម្នាក់បានធ្វើតេស្តិ៍វិជ្ជមាន បន្ទាប់ពីត្រឡប់មកពីធ្វើសមយុទ្ធយោធា Cobra Gold របស់ប្រទេសថៃ។

  • ក្រុមហ៊ុនផលិតឱសថ Pfizer ដាក់ពាក្យសុំការប្រើវ៉ាក់សាំងការពារជំងឺ Covid-19 ជាបន្ទាន់នៅសហរដ្ឋអាមេរិក ខណៈពេលដែលកំពុងត្រៀមខ្លួនដាក់ពាក្យស្នើសុំក្នុងប្រទេសដទៃទៀត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 21, 2020 Chan Sreyny

    ក្រុមហ៊ុនផលិតឱសថដ៏ធំ Pfizer បានក្លាយជាក្រុមហ៊ុនដំបូងបង្អស់របស់សហរដ្ឋអាមេរិក ដែលបានដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំងការពារជំងឺរាតត្បាត Covid-19 ដែលជាជំហានដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ Pfizer បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ប្រសិនបើត្រូវបានអនុញ្ញាតិដោយនិយ័តករសហរដ្ឋអាមេរិកវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍជាមួយដៃគូអាល្លឺម៉ង់ BioNTech SE អាចត្រូវបានប្រើទៅលើប្រជាជនដែលមានហានិភ័យខ្ពស់នៅសហរដ្ឋអាមេរិកនៅចុងខែធ្នូ។ Pfizer ក៏កំពុងឆ្ពោះទៅរកការដាក់ពាក្យសុំការអនុញ្ញាតនៅប្រទេសមួយចំនួនរួមមាន៖ អូស្រ្តាលីអង់គ្លេស កាណាដា និងជប៉ុន។ ពួកគេរំពឹងថា នឹងផលិតវ៉ាក់សាំងជាសកលរហូតដល់ ៥០ លានដូសនៅឆ្នាំ ២០២០ និងរហូតដល់ ១.៣ ពាន់លានដូសនៅចុងឆ្នាំ ២០២១។ ពួកគេបាននិយាយថា ពួកគេនឹងត្រៀមចែកចាយវ៉ាក់សាំងនេះក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីទទួលបានការអនុញ្ញាត។ ការវិវឌ្ឍន៍ចុងក្រោយ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី Pfizer និង BioNTech បានប្រកាសថាការសាកល្បងព្យាបាលនៅដំណាក់កាលចុងក្រោយរបស់ពួកគេបានបង្ហាញថា

  • ដំណឹងរីករាយ! តបសំណើសម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាលកូរ៉េ ជួយសង់ស្ពានឆ្លងកាត់ទន្លេនៅភូមិសាស្ត្រភ្នំពេញ និងខេត្តកណ្តាល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 21, 2020 Khmernote

    រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េបានឯកភាពជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាលហើយ។ ការសម្រេចនេះបានធ្វើឡើងតបតាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០​ កន្លងទៅនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា «តបតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន គេបានឯកភាពជួយសាងសង់ស្ពានមួយនៅក្នុងរាជធានីភ្នំពេញរបស់យើងហើយ។ តែក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរកំពុងសិក្សា និងរើសទីតាំង»។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនទាន់អាចបញ្ជាក់ពីទីតាំង និងទំហំទឹកប្រាក់ដែលត្រូវសាងសង់នៅឡើយនោះទេ។ ឯកឧត្តមគ្រាន់តែបញ្ជាក់ថា ជាស្ពានឆ្លងកាត់ទន្លេ និងមានទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន

  • វិស័យអាកាសចរណ៍របស់ប្រេស៊ីលរំពឹងថា នឹងមានការងើបឡើងវិញ ៨០% នៅត្រឹមខែធ្នូ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 21, 2020 Chan Sreyny

    ឧស្សាហកម្មអាកាសចរណ៍របស់ប្រេស៊ីល ហាក់ដូចជាស្ទុះងើបឡើងវិញពីផលប៉ះពាល់ខ្លាំងនៃជំងឺរាតត្បាត Covid-19 ហើយនៅក្នុងខែធ្នូ ពួកគេរំពឹងថានឹងដំណើរការបាន ៨០% នៃសមត្ថភាពដែលខ្លួនបានចុះបញ្ជីក្នុងខែតែមួយកាលពីឆ្នាំមុន។ លោក Ronei Glanzmann ប្រធានលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរបស់ប្រេស៊ីលបានថ្លែងក្នុងវេទិកាឧបត្ថម្ភដោយក្រសួងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ជាតិថា « ក្នុងអំឡុងពេលនៃការបិទទ្វារដែលបណ្ដាលមកពីការឆ្លងរាលដាលដោយជំងឺរាតត្បាតនេះ ជើងហោះហើរប្រចាំថ្ងៃជាមធ្យមរបស់ប្រេស៊ីលបានធ្លាក់ចុះពី ២,៥០០ មកប្រហែល ២០០ »។ លោកបានបន្តថា « ក្នុងរយៈពេលប៉ុន្មានខែដែលមានការកើនឡើងខ្ពស់បំផុតនៃករណីឆ្លងជំងឺ Covid-19 នេះក្រុមហ៊ុនអាកាសចរណ៍ប្រេស៊ីលបានកាត់បន្ថយប្រតិបត្តិការរបស់ពួកគេ ៩៩% ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានការកើនឡើងនៃសកម្មភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ប្រេស៊ីល »។ លោក Glanzmann បានបន្ថែមថា « ចំនួននេះ គឺជាតួលេខគួរឱ្យចាប់អារម្មណ៍បើប្រៀបធៀបទៅនឹងបណ្តាប្រទេសអាមេរិកខាងត្បូង

  • ប្រទេសជប៉ុនពិចារណាកាត់បន្ថយថ្លៃឈ្នួលចុះចតនៅអាកាសយានដ្ឋានបន្ថែមទៀត ដើម្បីគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍ដែលត្រូវបំផ្លាញដោយ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 21, 2020 Khmernote

    វីរុស Covid-19 បាន​វាយប្រហារយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ ជាក្រុមហ៊ុនអាកាសចរណ៍ ដោយសារតែការរឹតត្បិតពីរដ្ឋាភិបាលប្រទេសនានា ក្នុងការទប់ស្កាត់ការរីករាលដាល​នៃជំងឺ។ កត្តានេះ​បានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍មួយចំនួនត្រូវប្រកាសក្ស័យធន ហើយជាច្រើនទៀតកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ដូច្នេះដើម្បីគាំទ្រក្រុមហ៊ុនអាកាសចរណ៍ដែលត្រូវបានបំផ្លាញដោយវីរុសនេះ រដ្ឋាភិបាល​ជប៉ុនកំពុង ថ្លឹងថ្លែងវិធានការបន្ថែមទៀតទៅលើថ្លៃចុះចតនៅអាកាសយានដ្ឋាន នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន NHK​ កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឲ្យដឹងថា មន្រ្តីកំពុងពិចារណាការកាត់បន្ថយថ្លៃចុះចតអាកាសយានដ្ឋានបន្ថែមសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ខណៈរដ្ឋាភិបាលបានបន្ថយថ្លៃសេវា ៤៥ ភាគរយរួចមកហើយ។ ប៉ុន្តែរដ្ឋាភិបាលកំពុងសម្លឹងមើលការកាត់បន្ថយបន្ថែម ដែលនឹងគ្របដណ្តប់លើជើងហោះហើរក្នុងស្រុកនៅអាកាសយានដ្ឋានដែលគ្រប់គ្រងដោយរដ្ឋដូច Haneda នៅទីក្រុងតូក្យូ។ បន្ថែមពីនេះរដ្ឋាភិបាលក៏កំពុងពិចារណាកាត់បន្ថយពន្ធលើឥន្ធនៈសម្រាប់ជើងហោះហើរក្នុងស្រុកផងដែរ បន្ទាប់ពីការកាត់បន្ថយ ៣០ ភាគរយមានរួចទៅហើយ។ គួរបញ្ជាក់ផងដែរថា កាលពីដើមសប្ដាហ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ Air Asia Japan បានប្រកាសដាក់ពាក្យក្ស័យធន