ព័ត៌មានចុងក្រោយ
  • ប្រាសាទទន្លេស្ងួត ដែលជាមន្ទីរពេទ្យមួយក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ គ្រោងនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ ២០២០ នេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 25, 2020 Chan Sreyny

    គម្រោងជួសជុល និងលើកតម្លៃនៃប្រាសាទទន្លេស្ងួតដែលគេស្គាល់ថាជាមន្ទីរពេទ្យមួយក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ កំពុងវិវឌ្ឍន៍ទៅមុខជាលំដាប់ និងលេចចេញជារូបរាងដ៏ស្រស់ស្អាតបណ្តើរៗហើយ។ បើតាមមន្ត្រីជំនាញអះអាងថា នឹងបញ្ចប់គម្រោងជួសជុលនៅចុងឆ្នាំ ២០២០។ លោក ជា សារិទ្ធិ ប្រធានគម្រោងជួសជុលប្រាសាទទន្លេស្ងួតបានឱ្យដឹងថា ក្រោយពេលចាប់ផ្តើមអនុវត្តគម្រោងជួសជុល កាលពីអំឡុងខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅរហូតមកដល់បច្ចុប្បន្ននេះ បានធ្វើការជួសជុលដល់រួតទី៣៦ នៃតួប្រាសាទហើយ និងកំពុងបន្តជួសជុលនៅផ្នែកកំពូលប្រាសាទទៀត។ លោកបន្តថា ដោយសារតែផ្នែកកំពូលមានការបាត់ថ្មចាស់ច្រើន ដូច្នេះក្រុមការងារកំពុងស្វែងរកថ្មនៅផ្នែកខាងក្រោមដើម្បីរៀបចំផ្គុំទៅតាមទ្រង់ទ្រាយដើម។ លោកបន្ថែមទៀតថា ដំណើការជួសជុលប្រាសាទទន្លេស្ងួតមានបញ្ហាប្រឈមច្រើន ដោយសារការខូចខាតមានលក្ខណៈធ្ងន់ធ្ងរ ព្រោះទម្រនៃបាតប្រាសាទស្រុតចូលទៅក្នុងស្រទាប់ដីខ្សាច់រហូតទៅដល់ ១០សង់ទីម៉ែត្រ ចំណែកផ្នែកនៃខឿនប្រាសាទក៏មានការស្រុតចុះដូចគ្នា ទោះជាយ៉ាងនេះក្តីក៏គម្រោងនេះនឹងបញ្ចប់ត្រឹមចុងឆ្នាំ ២០២០ ខាងមុខនេះ។ លោក​បញ្ជាក់ថា​ កិច្ចការដែលយើងបន្តធ្វើសព្វថ្ងៃយើងបានផ្គុំថ្មប្រាសាទហ្នឹងឡើងទៅដល់រួតទី៣៦ និងផ្នែកខ្លះនៅត្រង់ជ្រុងអាគ្នេយ៍នៃប្រាង្គកណ្តាលមានការបាត់បង់ថ្មបែកបាក់ពុកផុយច្រើន

  • សំណាងណាស់! ញ៉ាំប៊ូសស្រ្តង មុនចូលធ្វើការវេនយប់ ស្រាប់តែឈ្នះ 1,000$ Boostrong
    Boostrong
    Boostrong November 25, 2020 Khmernote

    អ្នកស្រី ប៉ិ ម៉ានិ ជាកម្មការនីធ្វើការវេនយប់នៅរោងចក្រផលិតនាឡិកាមួយកន្លែងក្នុងខេត្តស្វាយវៀង រាល់ល្ងាចមុនពេលចូលធ្វើការ អ្នកស្រីតែងតែទិញប៊ូសស្រ្តងយកទៅញ៉ាំដើម្បីកុំឲ្យងងុយពេលម៉ោងធ្វើការ នៅល្ងាចថ្ងៃទី 24 វិច្ឆិកានេះ អ្នកស្រីគ្រាស់កំប៉ុងប៊ូសស្រ្តងមក ស្រាប់តែឃើញលេខ 1,000$ លើក្រវិលកំប៉ុងប៊ូសស្រ្តង។ អ្នកស្រី ប៉ិ ម៉ានិ រស់នៅភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយវៀង ស្វាម៉ីមានមុខរបរធ្វើស្រែ និងមានកូន 2 នាក់។ សព្វថ្ងៃព្រោះតែជីវភាពពិបាកយ៉ាប់យ៉ឺន ហើយត្រូវចំណាយឲ្យកូនទាំងពីររៀនសូត្រថែមទៀត អ្នកស្រីក៏ត្រូវបង្ខំចិត្តទៅធ្វើការវេនយប់ ដើម្បីរកប្រាក់បន្ថែម។ អ្នកស្រី ប៉ិ ម៉ានិ បានប្រាប់ឲ្យដឹងថា៖ « អ្នកស្រីតែងតែពិសាប៊ូសស្រ្តង

  • ចាប់ពីដើមខែធ្នូទៅ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវបានភ្ជាប់ទឹក ភ្ជាប់ដី ដោយស្ពានមួយខ្សែតម្លៃជិត ៦០លានដុល្លារអាមេរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 25, 2020 Khmernote

    ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នឹងត្រូវបានភ្ជាប់ទឹក ភ្ជាប់ដី ដោយស្ពានមួយខ្សែតម្លៃជិត ៦០លានដុល្លារអាមេរិក ចូលខ្លួនមកសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋជាពិសេសអ្នករស់នៅក្នុងខេត្តទាំងពីរនេះ។ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គឺជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ។ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ

  • មហាសេដ្ឋីចិត្តធម៌ Bill  Gates នឹងមិនជ្រុះតំណែងងាយៗនោះទេ ប្រសិនបើគាត់មិនធ្វើរឿងមួយនេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ November 25, 2020 Khmernote

    យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg កាលពីថ្ងៃអង្គារម្សិលមិញនេះ លោក Elon Musk ស្ថាបនិកក្រុមហ៊ុនផលិតរថយន្តដ៏ល្បីគឺ Tesla បានក្លាយជាអ្នកមានបំផុតទី២ នៅលើពិភពលោក ដោយបានទម្លាក់លោក Bill Gates ចេញពីតំណែង ប៉ុន្តែមហាសេដ្ឋីវ័យក្មេងរូបនេះ នឹងមិនអាចយកឈ្នះលើអ្នកជំនួញជើងចាស់ Bill Gates បានឡើយប្រសិនបើ លោក Gates មិនបានបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ចំនួន ២៦ ពាន់លានដុល្លារទៅឲ្យមូលនិធិ Bill & Melinda Gates ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦។ នេះបើយោងតាមការចុះផ្សាយពីរបស់សារព័ត៌មាន entrepreneur។ តាមប្រភពដដែលបានឲ្យដឹងថា មហាសេដ្ឋីសញ្ជាតិកាណាដា Elon

  • បុគ្គលិកនៅតាមភោជនីយដ្ឋាននៅអាមេរិកត្រូវបញ្ឈប់ការងារជាថ្មីម្ដងទៀត ខណៈការរាតត្បាតនៃជំងឺ Covid-19 កើនឡើងកាន់តែខ្លាំង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 25, 2020 Chan Sreyny

    បុគ្គលិកនៅតាមភោជនីយដ្ឋានត្រូវបានបញ្ឈប់ពីការងារជាថ្មីម្តងទៀត ខណៈពេលដែលអភិបាលខេត្ត និងមន្រ្តីមូលដ្ឋានបានបិទកន្លែងបរិភោគអាហារ និងភេសជ្ជៈនៅក្នុងហាងដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការឆ្លងជំងឺ Covid-19 នៅទូទាំងសហរដ្ឋអាមេរិក។ ម្ចាស់ភោជនីយដ្ឋាន Greg Morena នៅរដ្ឋ Los Angeles កំពុងព្យាយាមដោះស្រាយជំហ៊ានបន្ទាប់របស់គាត់ បន្ទាប់ពីមន្រ្តីនៅក្នុងតំបន់ដ៏ធំបំផុតរបស់អាមេរិក បានហាមឃាត់ការបរិភោគអាហារនៅក្នុងហាងយ៉ាងហោចណាស់ ៣ សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃពុធ។ អភិបាលរដ្ឋ Louisiana លោក John Bel Edwards បាននិយាយថា លោកកំពុងកំណត់ចំនួនអតិថិជននៅក្នុងភោជនីយដ្ឋាន កន្លែងហាត់ប្រាណ សាឡន កាស៊ីណូ ផ្សារទំនើប និងអាជីវកម្មដែលមិនចាំបាច់ផ្សេងទៀតដល់ ៥០% នៃសមត្ថភាពរបស់ពួកគេ ខណៈពេលដែលមានការកើនឡើងចំនួននៃករណីឆ្លងជំងឺ Covid-19

  • បើកវិញមិនទាន់ដំណើរការស្រួលបួលផង ឥឡូវ បារ និងភោជនីយដ្ឋានដែលមានបម្រើគ្រឿងស្រវឹងនៅក្រុងតូក្យូ នឹងត្រូវកាត់ម៉ោងដំណើរការរយៈពេល ៣ សប្ដាហ៍ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 25, 2020 Khmernote

    រដ្ឋបាលក្រុងតូក្យូគ្រោងនឹងស្នើសុំបារ ភោជនីយដ្ឋានដែលមានបម្រើគ្រឿងស្រវឹង កាត់បន្ថយម៉ោងប្រតិបត្តិការរបស់ពួកគេប្រហែល ៣ សប្ដាហ៍ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងជាថ្មីនៃវីរុស Covid-19 ផ្ទួនៗក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ។ នេះបើយោងតាមការបង្ហើបឲ្យដឹងពីប្រភពដែលជិតដិតបំផុតទៅនឹងរដ្ឋបាលក្រុង ដែលសារព័ត៌មាន kyodonews ទទួលបាន។ ទោះបីជាយ៉ាងណាក្ដី ខាងរដ្ឋបាលក្រុងមិនទាន់បាន​ប្រកាសនូវឡើយទេ តែគ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃនេះ ដែលក្នុងនោះត្រូវបានគេរំពឹងថានឹងបង្ហាញពីវិធានការណ៍ថ្មីៗ ដើម្បីដោះស្រាយជាមួយនឹងការកើនឡើងនូវករណីឆ្លងវីរុសនេះ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារប្រទេសជប៉ុនបានរាយការណ៍ករណីឆ្លងថ្មីជាង ១,២០០ នៅទូទាំងប្រទេស ក្នុងនោះមនុស្សជាង ១៣ ម៉ឺននាក់បានធ្វើតេស្តិ៍វិជ្ជមានចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើម ដោយចំនួនអ្នកស្លាប់មានលើសពី ២០០០ នាក់។ ជាមួយគ្នានេះដែរ រដ្ឋបាលក្រុងបានលើកសំណើស្រដៀងគ្នាទៅនឹងសំណើដែលត្រូវបានអនុវត្តនៅទីក្រុងតូក្យូកាលពី ៦ខែមុន នៅពេលដែលរដ្ឋាភិបាលបានប្រកាសអាសន្នក្នុងប្រទេស។ យ៉ាងណាមិញ អាជីវកម្មដែលរងផលប៉ះពាល់ អាចនឹងត្រូវបានស្នើសុំឱ្យបិទនៅម៉ោង

  • រដ្ឋមន្រ្តីអាល្លឺម៉ង់៖ ក្រុមហ៊ុន Amazon និងក្រុមហ៊ុនឱសថ គួរតែជួយអោយប្រជាជនក្រីក្របំផុតទទួលបានវ៉ាក់សាំង Covid-19 អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 25, 2020 Khmernote

    រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា​ កន្លងទៅនេះថា ក្រុមហ៊ុនដែលទទួលបានអត្ថប្រយោជន៍ពីវិបត្តិជំងឺឆ្លងដូចជាក្រុមហ៊ុន Amazon និងក្រុមហ៊ុនផលិតឱសថ គួរតែចូលរួមជាមួយប្រទេសអ្នកមានក្នុងការជួយផ្តល់មូលនិធិសម្រាប់វ៉ាក់សាំងដល់ប្រទេសក្រីក្រ។ បើយោងតាមកិច្ចប្រឹងប្រែងស្រាវជ្រាវរបស់ Herculean ដែលសារព័ត៌មាន CNA បាន​ចេញផ្សាយ បានឃើញថាវ៉ាក់សាំងជោគជ័យជាច្រើនឈានដល់ការអនុម័តក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែខណៈបណ្តាប្រទេសអ្នកមានដែលកំពុងរៀបចំការផ្គត់ផ្គង់ ការព្រួយបារម្ភមានកាន់តែច្រើនឡើងៗ សម្រាប់ប្រទេសក្រីក្រ ដែលគ្មានលទ្ធភាព ហើយអាចនឹងខកខានក្នុងការទទួលបានវ៉ាក់សាំង។ លោក Gerd Mueller រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ប្រទេសអាឡឺម៉ង់បានមានប្រសាសន៍ថា៖ « មិនមែនត្រឹមតែរដ្ឋាភិបាលដែលកំពុងព្យាយាមដើម្បីធ្វើឱ្យប្រាកដថាប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានចំណែកត្រឹមត្រូវរបស់ខ្លួននោះទេ។ ក្រុមហ៊ុនឯកជនដែលទទួលបានផលចំណេញជាពិសេសពីវិបត្តិជំងឺឆ្លង Covid-19 ដូចជាក្រុមហ៊ុន Amazon ឬ ក្រុមហ៊ុនឱសថក៏មានកាតព្វកិច្ចផងដែរ »។ ជាមួយគ្នានេះដែរ កាលពីថ្ងៃអាទិត្យលោកស្រីអធិការបតីអាល្លឺម៉ង់ Angela

  • ជប៉ុន បង្កើតវិធានការណ៍ពិសេសដើម្បីអនុញ្ញាតឱ្យជនបរទេសដែលរស់នៅរយៈពេលវែងរួចផុតពីការដាក់ពន្ធ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 25, 2020 Chan Sreyny

    យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹងអនុវត្តការលើកទឹកចិត្តពន្ធសម្រាប់ជនបរទេសដែលរស់នៅរយៈពេលវែង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយប្រទេសនេះទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏សំខាន់មួយ។ តាមប្រព័ន្ធបច្ចុប្បន្ន ជប៉ុនបានដាក់ពន្ធលើទ្រព្យសម្បត្តិបរទេសរបស់ជនបរទេស ប្រសិនបើពួកគេរស់នៅក្នុងប្រទេសនេះអស់រយៈពេលជាង ១០ ឆ្នាំប៉ុន្តែវិធានការណ៍ពិសេសដែលត្រូវបានណែនាំនឹងអនុញ្ញាតឱ្យពួកគេត្រូវបានរួចផុតពីការដាក់ពន្ធនេះ។ គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលក៏គ្រោងនឹងអនុញ្ញាតឱ្យក្រុមហ៊ុនដែលមិនបានចុះបញ្ជី រួមទាំងមូលនិធិវិនិយោគបន្ថែមប្រាក់ឈ្នួលដល់នាយកប្រតិបត្តិចំពោះការចំណាយអាជីវកម្ម ដើម្បីជួយកាត់បន្ថយពន្ធសាជីវកម្មរបស់ពួកគេ៕ អត្ថបទ៖ នីតា ប្រភព៖ kyodonews