រដ្ឋមន្រ្តីអាល្លឺម៉ង់៖ ក្រុមហ៊ុន Amazon និងក្រុមហ៊ុនឱសថ គួរតែជួយអោយប្រជាជនក្រីក្របំផុតទទួលបានវ៉ាក់សាំង Covid-19
អាជីវកម្ម November 25, 2020 Khmernote

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា​ កន្លងទៅនេះថា ក្រុមហ៊ុនដែលទទួលបានអត្ថប្រយោជន៍ពីវិបត្តិជំងឺឆ្លងដូចជាក្រុមហ៊ុន Amazon និងក្រុមហ៊ុនផលិតឱសថ គួរតែចូលរួមជាមួយប្រទេសអ្នកមានក្នុងការជួយផ្តល់មូលនិធិសម្រាប់វ៉ាក់សាំងដល់ប្រទេសក្រីក្រ។ បើយោងតាមកិច្ចប្រឹងប្រែងស្រាវជ្រាវរបស់ Herculean ដែលសារព័ត៌មាន CNA បាន​ចេញផ្សាយ បានឃើញថាវ៉ាក់សាំងជោគជ័យជាច្រើនឈានដល់ការអនុម័តក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែខណៈបណ្តាប្រទេសអ្នកមានដែលកំពុងរៀបចំការផ្គត់ផ្គង់ ការព្រួយបារម្ភមានកាន់តែច្រើនឡើងៗ សម្រាប់ប្រទេសក្រីក្រ ដែលគ្មានលទ្ធភាព ហើយអាចនឹងខកខានក្នុងការទទួលបានវ៉ាក់សាំង។

លោក Gerd Mueller រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ប្រទេសអាឡឺម៉ង់បានមានប្រសាសន៍ថា៖ « មិនមែនត្រឹមតែរដ្ឋាភិបាលដែលកំពុងព្យាយាមដើម្បីធ្វើឱ្យប្រាកដថាប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានចំណែកត្រឹមត្រូវរបស់ខ្លួននោះទេ។ ក្រុមហ៊ុនឯកជនដែលទទួលបានផលចំណេញជាពិសេសពីវិបត្តិជំងឺឆ្លង Covid-19 ដូចជាក្រុមហ៊ុន Amazon ឬ ក្រុមហ៊ុនឱសថក៏មានកាតព្វកិច្ចផងដែរ »។

ជាមួយគ្នានេះដែរ កាលពីថ្ងៃអាទិត្យលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បាននិយាយថា លោកស្រីមានការព្រួយបារម្ភថាមិនមានអ្វីគ្រប់គ្រាន់ដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងថ្មីបានគ្រប់គ្រាន់សម្រាប់រដ្ឋក្រីក្រទេ បើទោះបីជារដ្ឋាភិបាលអឺរ៉ុប និងសហរដ្ឋអាមេរិកបានផ្គត់ផ្គង់ការផ្គត់ផ្គង់ក៏ដោយ។ ដូច្នេះហើយក្រុមហ៊ុនផលិតឱសថគួរតែផ្តល់ជូនគំនិតផ្តួចផ្តើម COVAX របស់អង្គការសុខភាពពិភពលោកដែលត្រូវបានរចនាឡើង ដើម្បីផ្តល់ការផ្គត់ផ្គង់ដែលមានសម្រាប់ប្រទេសក្រីក្រ ពោលគឺ «លក្ខខណ្ឌល្អបំផុត និងតម្លៃប្រសើរ » សម្រាប់វ៉ាក់សាំងរបស់ពួកគេ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia