មហាសេដ្ឋីចិត្តធម៌ Bill Gates នឹងមិនជ្រុះតំណែងងាយៗនោះទេ ប្រសិនបើគាត់មិនធ្វើរឿងមួយនេះ
បុគ្គលជោគជ័យ November 25, 2020 Khmernote

យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg កាលពីថ្ងៃអង្គារម្សិលមិញនេះ លោក Elon Musk ស្ថាបនិកក្រុមហ៊ុនផលិតរថយន្តដ៏ល្បីគឺ Tesla បានក្លាយជាអ្នកមានបំផុតទី២ នៅលើពិភពលោក ដោយបានទម្លាក់លោក Bill Gates ចេញពីតំណែង ប៉ុន្តែមហាសេដ្ឋីវ័យក្មេងរូបនេះ នឹងមិនអាចយកឈ្នះលើអ្នកជំនួញជើងចាស់ Bill Gates បានឡើយប្រសិនបើ លោក Gates មិនបានបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ចំនួន ២៦ ពាន់លានដុល្លារទៅឲ្យមូលនិធិ Bill & Melinda Gates ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦។ នេះបើយោងតាមការចុះផ្សាយពីរបស់សារព័ត៌មាន entrepreneur។

តាមប្រភពដដែលបានឲ្យដឹងថា មហាសេដ្ឋីសញ្ជាតិកាណាដា Elon Musk បានបង្កើនទ្រព្យសម្បត្តិ ដល់ទៅ ១២៧.៩ ពាន់លានដុល្លារ ដោយសារតែការកើនឡើងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ខ្ពស់ Tesla ៦.៥៨%។ ចំនួននេះបានកើនលើសទ្រព្យសម្បត្តិរបស់សេដ្ឋីចិត្តធម៌ Bill Gates តែ​ ២០០ លានដុល្លារតែប៉ុណ្ណោះ ខណៈបច្ចុប្បន្នគាត់មានទ្រព្យសម្បត្តិសរុបចំនួន ១២៧.៧ លានដុល្លារ។ យ៉ាងណាមិញនេះ មិនមែនជាលើកទីមួយទេ ដែលលោក Bill Gates បានធ្លាក់ចេញពីតំណែងមហាសេដ្ឋីលំដាប់ទី២ នៅលើពិភពលោក ហើយតាមពិតទៅគាត់នឹងមានទ្រព្យសម្បត្ដិច្រើនជាងទ្រព្យសម្បត្តិដែលគាត់មាននាពេលបច្ចុប្បន្ននេះ ប្រសិនបើគាត់មិនបានបរិច្ចាគទៅឱ្យមូលនិធិ Bill & Melinda Gates៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur