សំណាងណាស់! ញ៉ាំប៊ូសស្រ្តង មុនចូលធ្វើការវេនយប់ ស្រាប់តែឈ្នះ 1,000$
Boostrong November 25, 2020 Khmernote

អ្នកស្រី ប៉ិ ម៉ានិ ជាកម្មការនីធ្វើការវេនយប់នៅរោងចក្រផលិតនាឡិកាមួយកន្លែងក្នុងខេត្តស្វាយវៀង រាល់ល្ងាចមុនពេលចូលធ្វើការ អ្នកស្រីតែងតែទិញប៊ូសស្រ្តងយកទៅញ៉ាំដើម្បីកុំឲ្យងងុយពេលម៉ោងធ្វើការ នៅល្ងាចថ្ងៃទី 24 វិច្ឆិកានេះ អ្នកស្រីគ្រាស់កំប៉ុងប៊ូសស្រ្តងមក ស្រាប់តែឃើញលេខ 1,000$ លើក្រវិលកំប៉ុងប៊ូសស្រ្តង។

អ្នកស្រី ប៉ិ ម៉ានិ រស់នៅភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយវៀង ស្វាម៉ីមានមុខរបរធ្វើស្រែ និងមានកូន 2 នាក់។ សព្វថ្ងៃព្រោះតែជីវភាពពិបាកយ៉ាប់យ៉ឺន ហើយត្រូវចំណាយឲ្យកូនទាំងពីររៀនសូត្រថែមទៀត អ្នកស្រីក៏ត្រូវបង្ខំចិត្តទៅធ្វើការវេនយប់ ដើម្បីរកប្រាក់បន្ថែម។ អ្នកស្រី ប៉ិ ម៉ានិ បានប្រាប់ឲ្យដឹងថា៖ « អ្នកស្រីតែងតែពិសាប៊ូសស្រ្តង ដើម្បីកុំឲ្យងងុយគេង និងមានកំលាំងធ្វើការ មិននឹកស្មានថាខ្លួនឯង មានសំណាងបានឈ្នះរង្វាន់ 1000$ ពីប៊ូសស្រ្តងបែបនេះទេ »។

អ្នកស្រីបានបន្តទៀតថា៖ « អ្នកស្រីពិតជាសប្បាយចិត្តរកអីនិយាយមិនចេញទេ សូមអរគុណដល់ប៊ូសស្រ្តងណាស់ រង្វាន់ 1000$ នេះ អាចជួយសម្រួលដល់ជីវភាពគ្រួសារអ្នកស្រីច្រើនណាស់ »។ ប៊ូសស្រ្តងជាភេសជ្ជៈប៉ូវកំលាំងដែលមានគុណភាពកំរិតលោកដែលទើបតែឈ្នះមេដាយមាសឆ្នាំ 2020 ពីស្ថាប័នMONDE_SELECTION និងរិតតែពិសេសប៊ូសស្រ្តងនៅតែផ្តល់ជូននូវរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ថែមទៀតផង៕