ព័ត៌មានចុងក្រោយ
  • គណៈរដ្ឋមន្រ្តីថៃ បើកភ្លើងខៀវលើគម្រោងស្ដារសេដ្ឋកិច្ចឡើងវិញក្នុងចំនួន ៥ ពាន់លានដុល្លារ ចំណាយទៅលើការបង្កើតការងារ និងដំឡើងប្រាក់ខែ ឬ ជួលកម្មករឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 24, 2020 Khmernote

    អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា គណៈរដ្ឋមន្រ្តីកាលពីថ្ងៃច័ន្ទ បានផ្ដល់ភ្លើងខៀវដល់គម្រោងដែលមានគោលបំណង ដើម្បីស្ដារសេដ្ឋកិច្ចដែលត្រូវបានវាយប្រហារដោយជំងឺ Covid-19។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ថវិកាចំនួន ១៥២ពាន់លានបាត (ប្រមាណ ៥ ពាន់លានដុល្លារ) ត្រូវបានគេកំណត់សម្រាប់កិច្ចខិតខំប្រឹងប្រែងដែលក្នុងនោះ ១៦,៤៦ ពាន់លានបាត (ប្រមាណ ៥៤១ លានដុល្លារ) នឹងត្រូវចំណាយទៅលើការបង្កើតការងារ និងដំឡើងប្រាក់ខែ ឬ ជួលកម្មករឡើងវិញដូចជា គម្រោងរបស់ក្រសួងការងារក្នុងការគាំទ្រដល់ការជ្រើសរើសនិស្សិតទើបបញ្ចប់ការសិក្សា។ ដោយឡែកថវិកាចំនួន ៤៥ ពាន់លានបាត (ប្រមាណ ១.៤៨ ពាន់លាន)

  • ត្រឹមរយៈពេល ៨ ខែអត្រាគ្មានការងារធ្វើនៅឥណ្ឌូនេស៊ីកើនឡើងដល់ ៩.៧៧ លាននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 24, 2020 Chan Sreyny

    ចំនួនប្រជាជនអត់ការងារធ្វើនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងចំនួន ២.៦៧ លាននាក់ដោយសារជំងឺរាតត្បាត Covid-19 ដែលធ្វើឱ្យចំនួនអ្នកអត់ការងារធ្វើកើនដល់ ៩.៧៧ លាននាក់ក្នុងខែសីហា ឬពី ៥.២៣% ដល់ ៧.០៧% នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកស្រី Sri Mulyani Indrawati ។ លោកស្រីបានចង្អុលបង្ហាញថា ការកើនឡើងអត្រាអ្នកអត់ការងារធ្វើនឹងមានផលប៉ះពាល់ដល់ការកាត់បន្ថយអត្រាសុខុមាលភាពរបស់ប្រជាជន ប៉ុន្តែជំនួយសង្គមពីរដ្ឋាភិបាលបានជួយដោះស្រាយបញ្ហានេះ។ យោងទៅតាមលោកស្រី Sri Mulyani Indrawati បានឱ្យដឹងថា អត្រាថយចុះនៃសុខុមាលភាពត្រូវបានឆ្លុះបញ្ចាំងដោយមនុស្សកាន់តែច្រើន ដែលបានផ្លាស់ប្តូរការងារពីវិស័យផ្លូវការទៅក្រៅផ្លូវការ៕ អត្ថបទ៖ នីតា ប្រភព៖ xinhuanet

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា ឆ្នាំនេះការដាំស្រូវសម្រេចបានលើសផែនការ តែបញ្ហាអាកាសធាតុ ធ្វើឲ្យខូចខាតដំណាំមួយចំនួន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 24, 2020 Khmernote

    នៅដំណើរចុះពិនិត្យវឌ្ឍនភាព នៃការបង្ករបង្កើនផល ការស្តារឡើងវិញ និងនាំយកពូជស្រូវជាង៨០តោន ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា ឆ្នាំ ២០២០នេះ ការដាំស្រូវសម្រេចបានលើសផែនការ គឺបាន១០៧.៥%ជាង តែដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ នាំឱ្យមានភាពរាំងស្ងួតនៅដើមរដូវ បន្ទាប់មកមានទឹកជំនន់ដោយសារទឹកភ្លៀង បណ្តាលឱ្យមានការខូចខាតផលដំណាំមួយចំនួន ដែលមិនអាចស្តារឡើងវិញបានទាំងស្រុង ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្តថា គ្រោះទឹកជំនន់ដោយសារទឹកភ្លៀងថ្មីៗនេះ នៅទូទាំងខេត្តកំពង់ធំបានប៉ះពាល់ដល់ស្រែជាង ១៨០០០ ហិកតា និងរងការខូចខាតទាំងស្រុងជាង ១០០០០ ហិកតា ហើយគិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកានេះ ការស្តារឡើងវិញចំពោះផ្ទៃដីដែលអាចស្តារបានគឺសម្រេចបានជាង ៨០%ហើយ ។ គួរបញ្ជាក់ផងដែរថានាព្រឹកថ្ងៃច័ន្ទ

  • វិនិយោគិនសិង្ហបុរី ជាច្រើនចាប់អារម្មណ៍ក្នុងវិស័យសំណង់នៅកម្ពុជា ហើយសន្យាមកសិក្សាស្វែងយល់ ក្រោយកូវីដធូរស្បើយ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ November 23, 2020 Khmernote

    វិនិយោគិនសិង្ហបុរីជាច្រើននឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីសិក្សាពីឱកាសវិនិយោគនៅក្នុងវិស័យសំណង់លំនៅដ្ឋាន និងអចលនទ្រព្យបន្ទាប់ពីស្ថានការណ៍នៃជំងឺកូវីដ-១៩ បានធូរស្បើយ។ ដំណឹងនេះត្រូវបានលើកឡើងដោយ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា លោក Michael Tan Keng Siong ក្នុងជំនួបលាគ្នាជាមួយនឹងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ។ នាឱកាសនោះដែរ ឯកអគ្គរដ្ឋទូតចប់អណត្តិបានអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះភាពជោគជ័យរបស់ខ្លួនក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសង្កត់ធ្ងន់ថា មន្រ្តីស្ថានទូតគ្រប់លំដាប់ថ្នាក់មានមោទនភាពក្នុងការបំពេញបេសកកម្មនៅប្រទេសកម្ពុជា ដែលពួកគេមានអារម្មណ៍ថាមានសុវត្ថិភាព និងមានសេរីភាពក្នុងការធ្វើដំណើរ និងធ្វើការងារធម្មតា ខណៈប្រជាជននៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងតស៊ូនឹងរោគរាតត្បាតនេះ។ ទន្ទឹមនឹងនេះលោក Michael Tan Keng Siong បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលបានគាំទ្រ

  • លេចតម្រុយហើយ! ផ្លូវល្បឿនលឿនភ្ជាប់ក្រុង ហូជីមិញ និងកម្ពុជា អាចនឹងសាងសង់ឆាប់ៗខាងមុខនេះ ក្រោមការចំណាយកាន់តែច្រើនជាងមុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 23, 2020 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿនពីទីក្រុង​ ហូជីមិញ ទៅកាន់ព្រំដែន ម៉ុកបៃ ខេត្តតាយនីញ ភ្ជាប់មកកម្ពុជា ដែលពន្យារពេលសាងសង់អស់ពេលជាយូរនោះ អាចនឹងត្រូវសាងសង់ឡើងក្នុងពេលឆាបៗខាងមុខនេះ ខណៈកាលពីខែតុលារដ្ឋាភិបាលបានអនុញ្ញាតឱ្យទីក្រុងហូជីមិញទទួលបន្ទុកលើគម្រោងនេះ។ ប្រភពដដែលបានបន្តឲ្យដឹងថា​ ការចំណាយលើផ្លូវល្បឿនលឿនដែលបានស្នើឡើងរវាងក្រុងហូជីមិញ និងព្រំដែន ម៉ុកបៃ បានកើនឡើងប្រហែល ៣ ទ្រីលានដុង (១២៩ លានដុល្លារ) ខណៈកាលពីខែតុលាឆ្នាំ ២០១៩ គម្រោងនេះត្រូវបានប្រកាសថាចំណាយអស់ ១០.៧ ទ្រីលានដុង។ នៅក្នុងរបាយការណ៍នាពេលថ្មីៗនេះរបស់ក្រុង ហូជីមិញ ដែលដាក់ក្រសួងផែនការនិងវិនិយោគការកើនឡើងលើការចំណាយនេះ គឺដោយសារការបន្ថែមផ្លូវប្រសព្វចំនួន ២ នៅតាមបណ្តោយផ្លូវក្រវ៉ាត់លេខ ៣ ក្នុងសង្កាត់ហុកមន

  • រាជរដ្ឋាភិបាល​ ផ្ដល់​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ប្រមាណ ៦​ពាន់​តោន និង​ដំណាំ​រួមផ្សំ​ជិត ​៥៦ ​ម៉ឺន​កញ្ចប់​ដល់​ប្រជាកសិករ​ក្រោយ​ជំនន់​ទឹកភ្លៀង​ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 23, 2020 Chan Sreyny

    ​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​ប្រមាណ ៦​ពាន់តោន និង​ដំណាំ​រួមផ្សំ​ជិត ៥៦​ ម៉ឺន​កញ្ចប់របស់​រាជរដ្ឋាភិបាលត្រូវបាន​ផ្ដល់​ដល់​ប្រជាកសិករតាម​បណ្ដា​រាជធានី-ខេត្ត ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ដើម្បី​ស្ដារឡើងវិញ​នូវ​ដំណាំស្រូវ និង​ដំណាំ​រួមផ្សំដែល​ខូចខាតនាពេល​កន្លងមក​នោះ​។​ ​នៅលើ​ផេ​ក​ផ្លូវការ​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានសរសេរថា កាលពី​ថ្ងៃ​ ៧​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី ​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយបាន​បន្ត​ចុះ​ពិនិត្យ​វឌ្ឍនភាពនៃ​ការងារ​បង្កបង្កើនផល​ការស្តារ​ស្រូវ​ឡើងវិញ ​និងជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាកសិករក្នុង​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ធំ​។ គ្រោះទឹកជំនន់​នៅក្នុង​ឆ្នាំនេះ បានធ្វើឱ្យ​ប៉ះពាល់​ស្រូវ​ប្រជាពលរដ្ឋ​ជាច្រើន​ហិកតា​។ ​សម្តេច​តេ​ជោ ហ៊ុន សែន

  • ក្រុមហ៊ុន CP All បានប្រកាសផ្អាកបើក 7-Eleven នៅក្នុងប្រទេសកម្ពុជា និងឡាវ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 23, 2020 Khmernote

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករក្នុងស្រុកនៃហាងលក់ទំនិញ 7-Eleven បានប្រកាសផ្អាកផែនការរបស់ខ្លួន ក្នុងការបើកដំណើរការហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា និងឡាវ។ បើយោងតាមការចេញផ្សាយនៅលើសារព័ត៌មាន The National Thailand ការផ្អាកនេះ គឺដោយសារតែការផ្ទុះឡើងនៃជំងឺ Covid-19 នៅក្នុងប្រទេសទាំងពីរ។ អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន CP All លោក Kriengchai Boonpoapichart បាននិយាយថា ក្រុមហ៊ុននឹងបន្តផែនការដាក់ឱ្យដំណើរការនៅពេលដែលស្ថានភាពផ្ទុះឡើងមានភាពប្រសើរឡើង។ គួររម្លឹកផងដែរថា កាលពីដើមខែឧសភា ឆ្នាំ២០២០ នេះ ក្រុមហ៊ុន CP ALL

  • ទីក្រុងសេអ៊ូលរបស់កូរ៉រេខាងត្បូង នឹងរឹតបន្តឹងជាថ្មីម្ដងទៀតខណៈពេលដែលការបរិភោគនៅភោជនីយដ្ឋាន និងការចូលរួមព្រឹត្តិការណ៍នានាត្រូវបានកំណត់ពេលវេលា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 23, 2020 Chan Sreyny

    រដ្ឋាភិបាលកូរ៉េខាងត្បូង បានធ្វើការសេចក្ដីប្រកាសមួយកាលពីថ្ងៃអាទិត្យ ទី ២២ ខែវិច្ឆិកាថា ខណៈពេលដែលប្រទេសនេះបានបញ្ជាក់ថា មានអ្នកឆ្លងជំងឺ Covid-19 ថ្មីជាង ៣០០ នាក់ក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា។ ចាប់ពីថ្ងៃអង្គារ ទី ២៤ ខែវិច្ឆិកា ការបរិភោគអាហារនៅតាមភោជនីយដ្ឋាននឹងត្រូវហាមឃាត់ចាប់ពីម៉ោង ៩ យប់។ ចំនួនអ្នកចូលរួមក្នុងការប្រមូលផ្តុំ និងព្រឹត្តិការណ៍នានានឹងត្រូវបានកំណត់ត្រឹម ៩៩នាក់ ។ ការចូលរួមលេងកីឡា នឹងត្រូវបានកំណត់ត្រឹម ១០% នៃកន្លែងដែលចូលរួម។ គួរឱ្យដឹងផងដែរថា កូរ៉េខាងត្បូងបានមើលឃើញពីការឆ្លងជំងឺ Covid-19 នៅតាមកន្លែងផ្សេងៗក្នុងខែនេះ ទោះជាបីមានការខិតខំដើម្បីកំណត់អត្តសញ្ញាណអ្នកផ្ទុកជំងឺ Covid-19